បច្ចេកវិទ្យារថយន្តទំនើប

Home » Tyre » TPMs

TPMs

ប្រព័ន្ធត្រួតពិនិត្យសំពាធខ្យល់កង់


Tire Pressure Monitoring System (TPMS) Battery Information

 

ប្រព័ន្ធគ្រប់គ្រងសំពាធខ្យល់កង់ (Tyre Pressure Motoring System (TPMs)) បង្កើតឡើង ដើម្បីស្ទុងមើលការបាត់ខ្យល់ក្នុងសំបកកង់ផង និងរំឭកអ្នកបរឡាន ។

សញ្ញារំឭក (warning signal) របស់ប្រព័ន្ធគ្រប់គ្រងសំពាធខ្យល់កង់ ត្រូវតែភ្លឺនៅលើផ្ទៃតាប្លូ (instrument cluster) ក្នុងរយៈពេល 10 នាទី ប្រសិនបើសំពាធដំណើរការក្នុងសំបកកង់ ធ្លាក់អស់ 20% ។ ប៉ុន្តែរថយន្តសេរ៊ីចាស់ៗជាច្រើនមិនបានបំពាក់ប្រពន្ធ័ TPMs ដើម្បីត្រួត ពិនិត្យសំពាធខ្យល់កង់ទេ ។

ដូចគ្នាដែរ សញ្ញារំឭកត្រូវតែភ្លឺឡើងប្រសិនបើសំពាធកង់ឡានធ្លាក់ចុះជាអប្បបរិមាណ 150 kPA (1.5 bar) ។ បើមានកំហុសនៅក្នុងប្រព័ន្ធគ្រប់គ្រងសំពាធសំបកកង់ ភ្លើងរំឭក នឹងភ្លឺភ្លឹបភ្លែតពេលកុងតាក់ឡានត្រូវបានបើក ។

Tyre pressure warning light

Tyre pressure warning light

 

ប្រភេទនៃប្រព័ន្ធគ្រប់គ្រងសំពាធខ្យល់កង់ដែលប្រើក្នុងរថយន្ត

ប្រពន្ធ័ TPMs មាន 2 ប្រភេទដូចជា ៖

  • ប្រពន្ធ័វាស់សំពាធមិនផ្ទាល់ (indirect measuring system)
  • ប្រពន្ធ័វាស់សំពាធផ្ទាល់ (direct measuring system)

1. ប្រពន្ធ័វាស់សំពាធមិនផ្ទាល់ (indirect measuring system)

ពេលសំពោធបាត់ នៅពេលរថយន្តបរ បរិវេណរង្វិលរបស់សំបកកង់ (rolling circumference) ដែលបង្កើនល្បឿនម៉ាស៊ីន (engine speed) ជាប់ទាក់ទង នឹងសំបកកង់ ទាំងអស់ ត្រូវកាត់បន្ថយ ។ ករណីនេះល្បឿនម៉ាស៊ីនត្រូវបានកំណត់តាមរយៈ សែនស័រ ABS (Anti-lock Braking System) និង ESP (Electronic Stability Program) ។ ដូច្នេះកុំព្យូទ័រឡាន (PCM) អាចយកពត៌មានពី ABS និង ESP ដើម្បីគណនា ឬទទួលដឹង សំពាធខ្យល់កង់ រួចទើបឲ្យសញ្ញាទៅអ្នកបរឡាន ជាភ្លើងសញ្ញានៅលើ ផ្ទៃតាប្លូឡាន ។   ប្រពន្ធ័វាស់សំពាធមិនផ្ទាល់ គ្មានការរំឭកអ្នកបររហូតដល់មាន ភាពខុសគ្នា នៃសំពាធខ្យល់ ច្រើនជាង 30 % ចំណោមកង់ឡានទាំងអស់ ។

2. ប្រពន្ធ័វាស់សំពាធផ្ទាល់ (direct measuring system)

សំពាធខ្យល់កង់ត្រូវបានវាស់ដោយញ្ញាណករផ្ទាល់ (directly by sensors) ក្នុងសំបកកង់ ។ ញ្ញាណករ ឬសែនស័រកង់មានមុខងារដូចជា ៖

  • សែនស័រ (sensor) អាចត្រួតពិនិត្យសម្ពាធខ្យល់កង់ខណៈពេលកំពុងបើកបរ និងនៅពេលឡាននៅស្ងៀម
  • អ្នកបរត្រូវបានរំឭកជាមុន ក្នុងហេតុការណ៍ដែលសំពាធបាត់ ថយ ឬបែកកង់
  • សែនស័រ (sensor) អាចតាមដានកង់មួយៗដោយស្វ័យប្រវត្តិ

លំនាំវិភាគរោគវិនិច្ឆ័យសម្រាប់ប្រព័ន្ធត្រួតពិនិត្យសំពាធខ្យល់ TPMs និងសមាសធាតុ ផ្សេងៗនៅក្នុងរថយន្តមានដូចជា ៖

  • កង់ឡានមួយត្រូវបំពាក់ ញ្ញាណករ ឬសែនស័រមួយ
  • អង់តែនសម្រាប់គ្រប់គ្រងសំពាធខ្យល់កង់
  • ការបង្ហាញលើផ្ទៃតាប្លូឡាន
  • ម៉ូឌុលអគ្គិសនីសំរាប់គ្រប់គ្រងពត៌មានសំពាធខ្យល់កង់
  • កុងតាក់ជ្រើសមុខងារ (function selector switches)
  • ភ្លើងសញ្ញា ។
Tyre pressure sensor and antenna

Tyre pressure sensor and antenna

 

សែនស័រសំពាធខ្យល់កង់ (Tyre Pressure Sensor)

ញាណករនេះដាក់រនុក (bolted) ភ្ជាប់ទៅនឹងសន្ទះស៊ូប៉ាប់កង់ឡាន (valve) និងអាច ប្រើប្រាស់ឡើងវិញពេលប្ដូរសំបកកង់ ឬថាសកង់ថ្មី ។ នៅក្នុងប្រពន្ធ័ TPMs មានឧបករណ៍មួយចំនួន ដូចជា ញ្ញាណករសីតុណ្ហភាព (temperature sensor), អង់តែនបញ្ជូនសញ្ញា (antennas) និងប្រពន្ធ័បញ្ជាអេឡិចត្រូនិច (controls electronic) ត្រូវបានដើរដោយថាមពលអគ្គិសនី (ថ្មនាឡិការ) ដែលវាអាចមានអាយុកាល ប្រើប្រាស់ប្រហែល 7 ឆ្នាំ

TPMs's Battery

TPMs’s Battery

កម្រិតពេញរបស់សំពាធកង់ប្រែប្រួលតាមឥទ្ធិពលសីតុណ្ហភាព សំពាធ និងសីតុណ្ហភាព ដែលផ្ដិតជាប់ក្នុងប្រពន្ធ័បញ្ជាអេឡិចត្រូនិចរបស់វា (Electronic Control Unit [ECU]) ត្រូវបានកំណត់សីតុណ្ហភាពតាមបទដ្ឋាន 20 °C

ណែនាំ ៖ ដើម្បីជៀសវាងការធ្វើឲ្យខូចសែនស័រ (sensors) ដែលអាចកើតមានឡើង នៅពេលប្ដូរសំបកកង់ អ្នកបច្ចេកទេសត្រូវតែប្រុងប្រយត្ន័ នៅពេលប្រើប្រាស់ ម៉ាស៊ីនដោះថាសកង់ (wheel rim removing machine)។

សូមចុចលើរូបភាពមានប្រធានបទណាមួយខាងក្រោម ដែលអ្នកចង់ស្វែងយល់បន្ត អំពីថាសកង់ និងការថ្លឹងថាសកង់ ជាមួយអត្ថបទរបស់ Autodoc – Cambodia !

Wheel Rim

ស្វែងយល់អំពីបច្ចេកទេសមើលថាសកង់ឡាន (Wheel Rim)

ម៉ាស៊ីនថ្លឹងថាសកង់ (wheel balancing machine)

ម៉ាស៊ីនថ្លឹងថាសកង់ (wheel balancing machine)

 


Textbook by EUROPA LEHRMITTEL, Modern Automotive Technology
The German Edition was Written by Technical Instructor, Engineers and Technicians
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia


8 Comments

  1. […] ប្រព័ន្ធត្រួតពិនិត្យសំពាធខ្យល់កង់ […]

    Like

  2. […] -មូលហេតុមួយទៀតគឹ សេនស័រសម្ពាធកង់មានបញ្ហា​ (Failing TPMs sensor) […]

    Like

  3. […] សេនស័រសម្ពាធកង់មានបញ្ហា​ (failing TPMs sensor) […]

    Like

Leave a comment