បច្ចេកវិទ្យារថយន្តទំនើប

Home » Automobile Sensing » Temperature Sensor

Temperature Sensor

សែនស័រសីតុណ្ហភាព


temperature gauge

temperature gauge

សែនស័រសីតុណ្ហភាព (temperature sensors) ត្រូវបានប្រើសម្រាប់ចាប់យកសីតុណ្ហភាពដោយប្រព័ន្ធអេឡិចត្រូនិច។ វាត្រូវបានប្រើនៅក្នុងម៉ាស៊ីនរថយន្ត ជាឧទាហរណ៍សែនស័រសីតុណ្ហភាពខ្យល់ (air temperature sensor) ឬសែនស័រសីតុណ្ហភាពឥន្ធនៈ (fuel temperature sensor) និងសែនស័រកម្ដៅទឹកស្អំម៉ាស៊ីន (coolant temperature sensor)។ វត្ថុធាតុផ្នែកខាងក្រៅរបស់សែនស័រប្រភេទនេះផលិតឡើងអំពីសឺមីកុងដុចទ័រ (semiconductor) ដែលវាអាចវាស់កម្រិតសីតុណ្ហភាព។ សែនស័រសីតុណ្ហភាពជាប្រភេទសីតុណ្ហភាពមេគុណអវិជ្ជមាន (negative temperature coefficient (NTC)) ។ ឧប្រសិនបើសីតុណ្ហភាពកើនឡើងនឹងធ្វើឲ្យរ៉េស៊ីស្តង់របស់សែនស័រធ្លាក់ចុះ ។

engine temperature sensor

ដូចគ្នាជាមួយរ៉េស៊ីស្តង់ (resistance) នៅក្នុង NTC បើតង់ស្យុងធ្លាក់ចុះកាន់តែតូចមានន័យថាសីតុណ្ហភាពកំពុងកើនឡើង។ វាអាចត្រួតពិនិត្យបានដោយប្រើឧបករណ៍ ម៉ាល់ទីម៉ែត (multimeter)

ប្រសិនបើម៉ូឌុលអេឡិចត្រូនិច (control unit) ផ្ដល់តង់ស្យុង 5 V នៅខ្សែលេខ 5 (មើលរូបភាពខាងក្រោម) ហាញរង្វាស់នៅក្នុងកុងទ័រឡាន (measuring instrument) ត្រូវតែចង្អុលប្រាប់ថាតង់ស្យុងធ្លាក់ចុះតិចជាង 5 V ដែលសីតុណ្ហភាពកំពុងកើនឡើង។ នៅគ្រប់សីតុណ្ហភាព រ៉េស៊ីស្តង់ NTC ធ្លាក់ចុះស្ទើរតែស្មើរសូន្យ។ ក្នុងករណីនេះហាញរង្វាស់ទទួលបានតម្លៃតង់ស្យុងលើសពីសូន្យ។

Voltage Drop with Resistance

Voltage Drop with Resistance

ប្រសិនបើរ៉េស្តង់ត្រូវបានវាស់ជំនួសឲ្យការធ្លាក់ចុះនៃតង់ស្យុង (voltage drop) ឆ្នុកអេឡិចត្រូនិច (plug-in connection) ភ្ជាប់ទៅនឹងម៉ូឌុលអេឡិចត្រូនិចរថយន្ត (control unit) ត្រូវតែចាប់យកពត៌មានបាន។ រង្វាស់នៃដំលៃរ៉េស៊ីស្តង់ត្រូវតែផ្ទៀងផ្ទាត់ជាមួយដំលៃបញ្ញាត្តិ (values prescribed) ដោយរោងចក្រផលិតរថយន្ត។ ជាទូទៅលក្ខណៈរបស់ NTC ត្រូវបានបង្ហាញជាលក្ខណៈខ្សែកោង ។

Characteristic Curve of an NTC

Characteristic Curve of an NTC

 


Textbook by EUROPA LEHRMITTEL, Modern Automotive Technology
The German edition was written by technical instructor, engineers and technicians
Prepared  by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia