បច្ចេកវិទ្យារថយន្តទំនើប

Home » Uncategorized » Drivetrain Type

Drivetrain Type

ប្រភេទជំនូនថាមពល


396-1

rear-wheel drive with front engine

មុខងារប្រព័ន្ធជំនូនថាមពលបរ (drivetrain functions)

ជំនូនថាមពលបរ (drivetrain) របស់រថយន្ត មានផ្នែកផ្សេងៗដូចជា ធ្នាម (clutch) ដែលគេតែហៅតាមពាក្យកម្ចីពីបារាំងថា អំប្រាយ៉ា, ប្រអប់លេខ (gearbox), ដងស្លាប (propeller shaft), ប្រអប់ចម្លាស់ចលនា (differential box) និង ដងបរ (drive shaft) របស់ប្រព័ន្ធបង្វិលកង់ឡាន ។

.មុខងាររបស់ជំនូនថាមពលបរ ៖

  • បញ្ចូនកម្លាំងរមួលម៉ាស៊ីន (engine torque) និងល្បឿន ទៅបង្វិលកង់
  • បង្កើនកម្លាំងរមួលម៉ាស៊ីន ទៅបង្វិលកង់ (drive wheels)
  • បន្ធូរបន្ថយល្បឿនម៉ាស៊ីន (engine speed)

 

ប្រភេទជំនូនថាមពលបរ (drivetrain types)

  1. ប្រព័ន្ធបរកង់ក្រោយ (rear-wheel drive)

ថាមពលបរ (drive power) ត្រូវបានបញ្ចូនពីកង់ឡានភ្លៅខាងក្រោយ (rear axle) ទៅលើផ្លូវបើកបរ ដើម្បីឲ្យឡានអាចបរទៅមុខ ។

ប្រព័ន្ធបរកង់ក្រោយដែលមានម៉ាស៊ីននៅខាងមុខ ៖

ម៉ាស៊ីនឡានជាទូទៅ ស្ថិតនៅខាងមុខផ្នែកខាងលើ ឬនៅក្រោយភ្លៅកង់មុខ (front axle) ដែលមានទិសដៅបណ្ដោយ (longitudinal) ។ ថាមពលខាងក្រៅ (power output) ត្រូវបានបញ្ចូនទៅខាងក្រោយរថយន្ត ។

  • ធ្នាម (clutch) ឬ ប្រដាប់បំលែងកម្លាំងរមួល (torque converter) : ឧបករណ៍ទាំងពីរនេះ ប្រើសម្រាប់ បញ្ចូនកម្លាំងរមួល ទៅឲ្យប្រអប់លេខ (gearbox) ។
  • ប្រអប់លេខ (gearbox) : នៅក្នុងប្រអប់លេខ កម្លាំងរមួល (torque) និងល្បឿនម៉ាស៊ីន (engine speed) ត្រូវបានប្រែប្រួលទៅតាម ស្ថានភាពបរឡាន ដោយការធ្វើការផ្លាស់ប្តូរលេខ ឬកង់ស្ពឺ (gear pairs)
  • ដងស្លាប (propeller shaft) : ដងស្លាបបរ បញ្ចូនកម្លាំងរមួល (torque) និងល្បឿនម៉ាស៊ីន (engine speed) ពីប្រអប់លេខ ដែលមានកង់ស្ពឺសម្រាប់ បង្កើតល្បឿនខុសៗគ្នា (variable-speed gearbox) ទៅឲ្យ ប្រអប់ចម្លាស់ចលនា ខាងក្រោយ (rear differential) ។
  • ប្រព័ន្ធបរកង់ក្រោយ (rear-wheel drive) : ថាមពលបញ្ចេញទៅ ត្រូវបានបង្វែរ 90° ទៅអក្ស័កង់ (wheel axle) ។ កម្លាំងរមួល (torque) ត្រូវបានបង្កើន ដោយទាក់ទងជាមួយ ផលធៀបការបរខាងក្រោយ (final drive ratio) ហើយល្បឿនម៉ាស៊ីន (engine speed) ត្រូវបានបន្ថយ និងបញ្ចូនទៅ ដងបរ (drive shaft) ។

លក្ខណៈ (characteristics)

  • ដងស្លាប (propeller shaft) ស្ថិតនៅខាងក្រោមឡាន
  • ចែកទំងន់ភ្លៅកង់មុខ/ក្រោយឡានបានត្រឹមត្រូវ (favorable distribution of weight)
  • កង់ឡានខាងមុខអាចបញ្ជូនចលនាត្រង់បានល្អ (high literal force) នៅពេលអ្នកបរឡានប្រើចង្កូត (apply steering force)
  • បង្កើនកម្លាំងអូសទាញបានល្អ នៅពេលឡានបន្ថែមល្បឿនឡើងជំរាល ដោយសារកម្លាំងបង្វិលកង់ក្រោយ

ប្រព័ន្ធបរកង់ក្រោយដែលមានម៉ាស៊ីននៅខាងក្រោយ ៖

ម៉ាស៊ីនដែលបំពាក់នៅខាងក្រោយ គឺស្ថិតនៅបរិវេណនៃភ្លៅកង់ក្រោយ (rear axle) ។

ដើម្បីចំនេញទីទំនេរ វិស្វករតែងបំពាក់ ប្រភទម៉ាស៊ីនដូចជា ម៉ាស៊ីនស៊ីឡាំងបញ្ឈរ (in-line engine) ឬ ម៉ាស៊ីនស៊ីឡាំងបណ្ដេក (boxer engine) ។

លក្ខណៈ (characteristics)

  • មានទំងន់ធ្ងន់នៅភ្លៅកង់ក្រោយ ឬផ្នែកខាងក្រោយឡាន
  • កន្លែងដាក់អីវ៉ាន់របស់អ្នកដំណើរមានកំណត់
  • ពេលជ្រុលចង្កូត ទំងន់ផ្នែកខាងក្រោយ បង្កធ្វើឲ្យរេគូថឡាន (oversteering is curves)
rear-wheel drive with rear mounted engine

rear-wheel drive with rear mounted engine

 

  1. ប្រព័ន្ធបរកង់មុខ (front-wheel drive)

ម៉ាស៊ីនឡានត្រូវបានបំពាក់តាមទិសដៅបណ្ដោយ (longitudinally) ឬ តាមទិសដៅ ទទឹង (transversely) ។ ម៉ាស៊ីន (engine), ធ្នាម (clutch), ប្រអប់លេខ (gearbox) និងប្រអប់ចម្លាស់ចលនា (differential) ត្រូវបានភ្ជាប់គ្នាជាទំរង់តែមួយ (single unit) ។

លក្ខណៈ (characteristics)

  • ការបញ្ចូនចលនា នៃកម្លាំងកាច់កែង ទៅប្រព័ន្ធកង់មុខ (front axle) ត្រូវបានបន្ថយ ដោយសារកម្លាំងបរម៉ាស៊ីន ស្ថិតនៅខាងមុខជាមួយ ប្រព័ន្ធបង្វិលកង់តែម្តង
  • នៅពេលឡានបន្ថែមល្បឿន នៃកម្លាំងកាច់កែង (cornering force) និងខណៈពេលអូសទាញ (traction) ជាមួយប្រព័ន្ធបង្វិលកង់ (drive wheels) ត្រូវបានបន្ថយ ដោយសារបន្ទុកម៉ាស៊ីនបន្ថយ នៅផ្នែកភ្លៅកង់មុខ (front axle) ។
  • កម្លាំងបរមួយចំនួននៅលើកង់ ជាប់ទាក់ទងជាមួយការប្រើចង្កូត
front-wheel drive with front mounted engine

front-wheel drive

 

  1. ប្រព័ន្ធបរកង់ទាំង4 (all-wheel drive)

រថយន្តដែលប្រើប្រព័ន្ធបរកង់ទាំង4 គឺមានថាមពលបរ (drive power) ទៅឲ្យកង់ទាំង4 បញ្ចូនទៅលើផ្លូវបើកបរ ។

ប្រព័ន្ធដោយឡែកពីគ្នា ត្រូវបានផលិតឡើង រវាង ប្រព័ន្ធបរកង់4មានជម្រើស (selectable all-wheel drive) និងប្រព័ន្ធបរកង់4ធម្មតា (permanent all-wheel drive) ជាមួយនឹងការបញ្ចូនកម្លាំងរមួលខុសៗគ្នា ពីប្រព័ន្ធកង់មុខ និងកង់ក្រោយ ។

លក្ខណៈ (characteristics)

  • ថាមពលអូសទាញសរុប (total tractive power) នៃកង់ដែលបរ គឺមានកម្លាំង ខ្លាំងជាង រថយន្តដែលប្រើ ប្រព័ន្ធបរតែកង់មុខ (front-wheel drive) ឬ ប្រព័ន្ធបរ តែកង់ក្រោយ (rear-wheel drive)
  • មានលំនឹងល្អក្នុងការបរឡាន ជាពិសេសខណៈពេលបត់កែង ដោយសារ វាបន្ថយកម្លាំងបរដែលម៉ាស៊ីនបញ្ចូនទៅកង់
  • ម៉ាស៊ីនប្រើប្រាស់ឥន្ធនៈច្រើន ដោយសារវាមានទំងន់ធ្ងន់ និងមានកម្លាំង កកិតច្រើន ។
all-wheel drive type

drivetrain of an all-wheel drive

 

កម្លាំងកកិតនៅក្នុងប្រព័ន្ធបរឡាន (frictional loss in the drivetrain)

កំណិតរបស់កង់ស្ពឺ (gears) and រនេល (bearings) នៅក្នុងប្រអប់លេខ (gearbox) និងដងបង្វិល (shafts) បង្កឲ្យមានការបាត់បង់ថាមពល (power loss) ។ តារាងខាងក្រោម បង្ហាញអំពី គ្រឿងបង្គុំ (installed components) និងថាមពល ដែលបាត់បង់ (friction losses) នៃប្រភេទបររបស់ម៉ាស៊ីនខុសៗគ្នា ដោយលើក ជាឧទាហណ៍ របស់ប្រព័ន្ធរថយន្ត បំពាក់ម៉ាស៊ីននៅខាងមុខ (front-mounted engine) និង ប្រអប់លេខដៃ (manual variable-speed gearbox) ។

397-T1

 

4WD – Four Wheel Drive – Explained


Textbook by EUROPA LEHRMITTEL, Modern Automotive Technology
The German Edition was Written by Technical Instructor, Engineers and Technicians
Prepared  by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia