បច្ចេកវិទ្យារថយន្តទំនើប

Home » 2017 » January

Monthly Archives: January 2017

Engine Replacement

ការផ្លាស់ប្ដូរម៉ាស៊ីន


eurp_1012_07_ovolkswagen_gtiengine_overhaul

ម៉ាស៊ីនរថយន្តខូច (engine failure) គឺជារឿងដ៏សែនឈឺក្បាល សម្រាប់អ្នកបរឡានទាំងអស់ ហើយវាគឺជាពេលដែលអ្នកត្រូវសម្រេចចិត្តថាត្រូវជួសជុលម៉ាស៊ីន ឬក៏ត្រូវផ្លាស់ប្ដូរម៉ាស៊ីនថ្មី ឬក៏ត្រូវយកឡានរបស់អ្នកទៅលក់ដើម្បីទិញឡានថ្មី ។

តើម៉ាស៊ីនរថយន្តរបស់អ្នកនៅអាចជួសជុលបាន (repairable) ឬក៏វាតម្រូវឲធ្វើការផ្លាស់ប្ដូរម៉ាស៊ីនថ្មី ឬម៉ាស៊ីនមួយទឹក (used engine) ? តើជំរើសមូយណាដែលជារឿងល្អសម្រាប់អ្នក ?

ប្រសិនបើរថយន្តរបស់អ្នកមានអាយុតិចជាង10ឆ្នាំ ហើយអ្នកពិតជានៅតែចូលចិត្តបើកបររថយន្តនោះ ឬអ្នកមិនទាន់មានលុយគ្រប់គ្រាន់សម្រាប់ទិញរថយន្តថ្មី អញ្ជឹងជម្រើសដ៏ល្អបំផុតគឺត្រូវជួសជុលម៉ាស៊ីនរថយន្ត ឬក៏ត្រូវផ្លាស់ប្តូរម៉ាស៊ីនមួយទឹកដែលមានតំណើរការប្រក្រតី ។

 

តើហេតុអ្វីបានជាម៉ាស៊ីនខូច ?

cylinder head crack

cylinder head crack

ប្រសិនបើម៉ាស៊ីនរថយន្តរបស់អ្នកបរនៅលើផ្លូវបានរហូតដល់ចម្ងាយលើសពី 200,000 Km ម៉ាស៊ីនរថយន្តនឹងចាប់ផ្តើមឆេះប្រេងម៉ាស៊ីន (burning oil), មានកម្លាំងខ្សោយ  (running poorly), ម៉ាស៊ីនលឺសម្លេងរំខាន (making noise) ជាដើម ពេលនោះវាតម្រូវឲធ្វើការរុះរើម៉ាស៊ីនជួសជុលផ្នែកមេកានិចខាងក្នុង (engine overhaul) ហើយឈ្នួលនៃការរើម៉ាស៊ីនអាចមានតម្លៃថ្លៃ ។ ជួសជុលម៉ាស៊ីនឡើងវិញ (rebuilding) ជាធម្មតាអាចតម្រូវឲមានការសំលៀងរន្ធស៊ីឡាំងឡើងវិញ (cylinder reboring) ដើម្បីតម្រូវនៃផ្ទៃរីកមាឌរបស់ពីស្តុង (oversized pistons) ។ រឿងទាំងនេះគឺត្រូវចំណាយលុយច្រើនសម្រាប់គ្រឿងបន្លាស់ (parts) និងឈ្នួលរោងជាង (machine shop labors) ។ ចំណែកតួម៉ាស៊ីន (engine block) ក៏តម្រូវឲធ្វើការសំលៀងផ្ទៃផ្នែកក្នុងឡើងវិញ (line bored) ដើម្បីតម្រង និងធ្វើឲរន្ធឡឺប្រឺកាំងមានផ្ទៃមូលល្អឡើងវិញ (crankshaft main bores) ។ ចំណែកផ្ទៃខាងលើតួម៉ាស៊ីន (deck surfaces) ក៏ចាំបាច់ត្រូវឲមានការខាត់ដើម្បីធ្វើឲផ្ទៃរាបស្មើឡើងវិញផងដែរ ។

ក្បាលស៊ីឡាំង (cylinder head) ក៏ត្រូវតែសំលៀងផ្ទៃឡើងវិញ (resurface), ប្ដូរស៊ូប៉ាប់ហឺយ (exhaust valve), ប្ដូរទ្រនាប់ស៊ូប៉ាប់ (valve seats) និងសំលៀងផ្ទៃអាកាមឡើងវិញផងដែរ (overhead cam) ។

Crankshaft Main Bearing Lube

Crankshaft Main Bearing Lube

ការងារក្នុងរោងជាងផ្នែករើម៉ាស៊ីន ម៉ាស៊ីននឹងត្រូវបានដោះផ្នែកផ្សេងៗ បំបែកចេញពីគ្នា (dissembled) ដោយភាពហ្មត់ចត់ លាងសម្អាត និងត្រួតពិនិត្យមើលរកភាពបែកប្រះ ឬផ្នែកខូចខាតផ្សេងៗ ដែលវាអាចធ្វើឲតួម៉ាស៊ីន (engine block) ឬ ក្បាលម៉ាស៊ីន (engine head) មិនអាចប្រើប្រាស់បានតទៅទៀត (unrebuildable) ។ ប្រសិនបើតួ ឬក្បាលម៉ាស៊ីននៅមានលក្ខណៈល្អ អាចបន្តប្រើការបាន ប្រហែលជាតម្រូវឲមានការកែប្រែផ្ទៃឡឺប្រឺកាំងឲតូចជាងមុន (undersized crankshaft) ដើម្បីឲវាដាក់ត្រូវគ្នាជាមួយនឹងផ្ទៃនៃស៊ូណាល់ឡឺប្រឺកាំង (crankshaft journal) ។ អាកាម (camshaft) និងលឺវ៉ាស៊ូប៉ាប់ (valve lifters) ប្រហែលជាតម្រូវឲផ្លាស់ប្ដូរគ្រឿងថ្មី ប្រសិនបើគេពិនិត្យឃើញថា គ្រឿងចាស់មានការសឹករិចរិលខ្លាំង ចំណែកឯពីស្តុងក៏ដូចគ្នា (pistons) ។

Measuring Crankshaft Main Bearing Clearance

Measuring Crankshaft Main Bearing Clearance

នៅតាមហ្គារាសឡាន (repair shop) ឬមជ្ឈមណ្ឌលរថយន្ត (auto dealer) តែងតែណែនាំឲអ្នកបរឡាន ធ្វើការផ្លាស់ប្ដូរម៉ាស៊ីនបកកេះ (crate engine) ឬម៉ាស៊ីនដែលបានកែច្នៃឡើងវិញនៅក្នុងរោងចក្រ (remanufactured engine) ។ តំឡើងម៉ាស៊ីនឡើងវិញអាចប្រើរយៈពេលពេញមួយថ្ងៃ ហើយជាធម្មតាទិញម៉ាស៊ីនបកកេះ ឬម៉ាស៊ីនកែច្នៃឡើងវិញ គេតែងតែមានការធានាគុណភាពផ្ទាល់ពីអ្នកលក់ វាខុសពីទិញម៉ាស៊ីនមួយទឹក (used engine) ដែលវាអាចមានការប្រថុយប្រថានច្រើន ។

មានរឿងមួយដែលសំខាន់គឺអ្នកត្រូវតែចងចាំថា ប្រសិនបើអ្នកត្រៀមខ្លួននឹងទៅទិញម៉ាស៊ីនមួយទឹក អ្នកត្រូវជ្រើសរើស រកម៉ាស៊ីនដែលត្រូវគ្នាជាមួយប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនរថយន្ត (engine management system), សែនស័រ (sensors), ប្រព័ន្ធខ្សែភ្លើង (wiring harness) ។ ពីព្រោះការឌីសាញម៉ាស៊ីន (engine designs) និងការកែប្រែផ្សែងៗ (calibrations) នៃម៉ូឌែលរថយន្តនីមួយៗតែងតែផ្លាស់ប្ដូរពីមួយឆ្នាំទៅមួយឆ្នាំ ដែលអ្នកអាចមានបញ្ហានៅពេលអ្នកចង់ដើររកទិញម៉ាស៊ីន ដែលមានសេរ៊ីឆ្នាំដូចម៉ាស៊ីនដើមរបស់អ្នក ។

Crate Engine

Crate Engine

ម៉ាស៊ីនបកកេះ (crate engine) តែងតែដឹកជញ្ជូនមកជាមួយនឹងគ្រឿងថ្មីនៅក្នុងម៉ាស៊ីន និងមានការកែប្រែថ្មីមួយចំនួន (various upgrades) ដែលវាអាចផ្ដល់ឲម៉ាស៊ីននូវកម្លាំងសេសធំជាងមុន (more horsepower), ទំហំម៉ាស៊ីនធំជាងមុន (larger displacement) ជាដើម ។

ម៉ាស៊ីនកែច្នៃថ្មីពីរោងចក្រ (remanufactured engine) គឺជាម៉ាស៊ីនឡានចាស់ៗ ដែលត្រូវបានដោះផ្នែកផ្សេងៗចេញ យកមកសម្អាត និងត្រួតពិនិត្យលក្ខណៈ ជួសជុលដើម្បីអាចយកមកបំពាក់ផ្គុំម៉ាស៊ីនឡើងវិញទៅតាមបទដ្ឋាន និងបច្ចេកទេសត្រឹមត្រូវ (rebuild to like-new) ។

Valve Seat

Valve Seat

គ្រឿងបង្គុំម៉ាស៊ីនដែលអាចមានការសឹករិចរិលមានដូចជា រនេល (bearing), ក្រវាត់ (rings), ច្រវាក់អាកាម (timing chains), រឺស័រស៊ូប៉ាប់ (valve springs), ទ្រនាប់ (gaskets), ហឺត (seals), ស្នប់បូមប្រេង (oil pump) និងគ្រឿងបន្ទាប់បន្សំផ្សេងៗទៀតត្រូវបានធ្វើការផ្លាស់ប្ដូរគ្រឿងបន្លាស់ថ្មី ចំណែកឯគ្រឿងសំខាន់ៗ (major parts) ដូចជាឡឺប្រឺកាំង (crankshaft), អាកាម (camshafts) និងពីស្តុង (pistons) ក៏ត្រូវបានផ្លាស់ប្ដូរគ្រឿងថ្មីប្រសិនជាចាំបាច់ ។

 

បច្ចេកទេសនៃការតំឡើងម៉ាស៊ីន (engine installation tips)

មុនពេលដែលអ្នកលើកម៉ាស៊ីនឡើងដើម្បីបំពាក់ភ្ជាប់ទៅតួរថយន្ត មានរឿងមួយចំនួនដែលអ្នកគួរតែធ្វើ ៖

  • ត្រួតពិនិត្យមើលកៅស៊ូជើងម៉ាស៊ីន (engine mounts) ត្រូវផ្លាស់ប្ដូរវា ប្រសិនបើអ្នករកឃើញថាកៅស៊ូមានស្នាមប្រះឬបែក
  • ត្រួតពិនិត្យមើលលក្ខណៈរបស់អំប្រាយ៉ា (clutch) ឬក៏ប្រដាប់បំលែងកម្លាំងរមួល (torque converter), ពិនិត្យមើលប្រអប់លេខ (transmission) ឬពិនិត្យលើដងបញ្ចូនចលនាបង្វិល (U-joints) ជាដើម ប្រសិនបើតម្រូវឲមានការជួសជុលផ្សេងៗ
  • អ្នកបច្ចេកទេសគួរតែបំពាក់គ្រឿងបង្គុំម៉ាស៊ីនមួយចំនួនជាមុនដូចជា បំពង់ខ្យល់ (manifold), ឆ្នុកផ្លេក (spark plug), តម្រងប្រេង (oil filter), សែនស័រ (sensors) ។ល។
  • ផ្លាស់ប្ដូរខ្សែពានថ្មី (new belts), បំពង់ទុយោ (hoses) និងត្រួតពិនិត្យមើលរ៉កអូតូ ឬគេតែងតែហៅថាតង់ដ័រអូតូ (automatic tensioners) និងរ៉កខ្សែពាន (pulleys) ត្រូវផ្លាស់ប្ដូរគ្រឿងបន្លាស់ថ្មីប្រសិនបើចាំបាច់
Automatic Tensioner

Automatic Tensioner

  • ផ្លាស់ប្ដូរសែនស័រអុកស៊ីសែន (oxygen sensor) ការផ្លាស់ប្ដូរសែនស័រនេះ គឺជាការចាំបាច់ណាស់សម្រាប់ម៉ាស៊ីនដែលមានអាយុចាស់ (high-mileage engines) ដែលធ្វើឲ្យបម្រើបម្រាស់ឥន្ធនៈ របស់ម៉ាស៊ីនត្រលប់មករកភាពប្រក្រតីវិញ (proper fuel feedback control) និងម៉ាស៊ីនបញ្ចេញផ្សែងពុលតិច (emissions compliance)
  • ផ្លាស់ប្ដូរសែនស័រសីតុណ្ហភាព (temperature sensor) និងទែម៉ូស្ដាត (thermostat) ដែលវាក៏ជាការចាំបាច់មួយដែរ ដើម្បីកាត់បន្ថយការប្រថុយប្រថាននឹងបញ្ហាម៉ាស៊ីនកើនកម្ដៅហួស (overheating) ដែលជាមូលហេតុធ្វើឲ្យម៉ាស៊ីនខូចខាត
  • ផ្លាស់ប្ដូរឆ្នុកផ្លេក (spark plug), ឆ្នុកខ្សែភ្លើង (plug wires) និងប្រព័ន្ធចែកចាយភ្លើង (distributor)
  • ស្កេនម៉ាស៊ីនឡានដោយប្រើកុំព្យទ័រស្កេនស្វែងរកកំហូចដើម្បីជួសជុល និងលុបលេខកូដបញ្ហាចោល (clear trouble codes) ។ ចុចទីនេះស្វែងយល់អំពីម៉ាស៊ីនស្កេនរថយន្ត (scan tool)!
  • ប្រើម៉ាស៊ីនស្កេនត្រួតពិនិត្យមើលកុំព្យូទ័រឡាន (PCM) ប្រសិនបើវាតម្រូវឲធ្វើការបន្ទាន់កាល (program update) ដែលត្រូវបានណែនាំដោយពត៌មានអនឡាញពីរោងចក្រផលិតរថយន្ត

Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia