បច្ចេកវិទ្យារថយន្តទំនើប

Home » រថយន្ត » Technical System

Technical System

ប្រព័ន្ធបច្ចេកទេសរថយន្ត


the motor vehicle as a system with operational units

ប្រព័ន្ធម៉ាស៊ីនរថយន្តគឺជាប្រព័ន្ធបច្ចេកទេសដ៏ស្មុគស្មាញមួយដែលមានប្រព័ន្ធរងផ្សេងៗគ្នាជាច្រើន (various subsystems) ធ្វើការជាមួយគ្នាដើម្បីបំពេញមុខងារនៃដំណើរការម៉ាស៊ីន។ មុខងាររបស់រថយន្តអ្នកដំណើរ (passenger car) គឺដឹកជញ្ចូនមនុស្សពីទីកន្លែងមួយទៅទីកន្លែងមួយ ចំណែកឯមុខងាររបស់រថយន្តធន់ធ្ងន់ (pickup truck) គឺដឹកជញ្ជូនទំនិញទៅកន្លែងមួយដែលគេត្រូវការ។

ប្រព័ន្ធជាច្រើននៅក្នុងរថយន្តត្រូវបានឌីសាញឡើងដើម្បីគាំទ្រដំណើរការផ្សេងៗនៃរថយន្តមានដូចជា ម៉ាស៊ីន, ប្រអប់លេខ និងប្រព័ន្ធបញ្ចូនចលនាជាដើម ដែលវាអាចធ្វើឲ្យប្រព័ន្ធម៉ាស៊ីនរថយន្តទាំងមូលមានដំណើរការល្អប្រសើរ និងមានភាពងាយស្រួលក្នុងការធ្វើតំហែទាំ វិភាគរោគសញ្ញា និងការជួសជុល។

ទំរង់ប្រព័ន្ធបច្ចេកទេសរថយន្តមាន៖

ប្រភពថាមពល (power unit)

power unit – engine

គ្រឿងបញ្ចូនចលនា (power-transfer assemblies)

  • ប្រព័ន្ធអំប្រាយ៉ា (clutch system)
  • ប្រអប់លេខ (gearbox)
  • ដងស្លាប (propeller shafts)
  • ឌីផែរ៉ង់ស្យែល (differential)

power-transfer assembly, such as drivetrain

គ្រឿងជើងទប់ក្រោម (suspension)

ប្រព័ន្ធតួរថយន្ត (structure vehicle body)

  • តួខ្លួន (body)
  • ផ្នែកការពារចំហៀង (side-impact protection)
  • គ្រោងឆ្អឹង (frame)

vehicle stricture as support structure, exemplified by body

ប្រព័ន្ធអេឡិចត្រូនិច (electrical system)

  • ភ្លើងបំភ្លឺ (lights)
  • ប្រព័ន្ធបញ្ឆេះម៉ាស៊ីន (ignition)
  • ប្រព័ន្ធបញ្ចូនទិន្នន័យ (data transmission systems)
  • ប្រព័ន្ធផ្ដល់ផាសុខភាព (comfort and conveniences systems)

Electronic System (safety and security devices)

ប្រព័ន្ធអេឡិចត្រូ-អីដ្រូលីក (electro-hydraulic systems)

  • ប្រព័ន្ធរបត់បើក/បិទ (open and closed-loop control system)
  • ប្រព័ន្ធចង្កូតអេឡិចត្រូ-អ៊ីដ្រូលីក (electrohydraulic power steering)
  • ។ល។

Electro-Hydraulic Systems (Open and Closed-Loop control system, ABS, ESP, etc.)

ប្រព័ន្ធដំណើរការទាំងអស់នោះដើរតួនាទីជាប្រព័ន្ធរង (subsystems) ដែលមានមុខងារផ្សេងៗគ្នា ហើយប្រព័ន្ធរងទាំងអស់នោះត្រូវតែមានសហការគ្នាដើម្បីធ្វើឲ្យម៉ាស៊ីនរថយន្តមានដំណើរការទៅបាន។ ប្រព័ន្ធនីមួយៗត្រូវបានប្រើប្រាស់គោលការណ៏ IPO

Input (បញ្ចូលទិន្នន័យ): មុខងារនៅផ្នែកបញ្ចូលទិន្នន័យ ជាឧបទារណ៍ នៅពេលប្រអប់លេខ (gearbox) បញ្ចូលលេខវាត្រូវការពត៌មានពីល្បឿនម៉ាស៊ីន (engine speed), កម្លាំងរមួល (engine torque) និងថាមពលម៉ាស៊ីន (engine power) ។

Processing (ប្រតិបត្តិការ): នៅផ្នែកប្រត្តិបត្តិការ ជាឧទាហរណ៍ ល្បឿនរង្វិលឡឺប្រឺកាំង (crankshaft’s rotational speed) និងជំនូនកម្លាំងរមួលម៉ាស៊ីន (transferred torque) ត្រូវបានបំលែងនៅក្នុងប្រព័ន្ធប្រអប់លេខ (gearbox) ។

Output (បញ្ជាដំណើរការ): នៅផ្នែកបញ្ជាគឺវាធ្វើឲ្យគ្រឿងបង្គុំមានដំណើរការជាឧទាហរណ៍ ម៉ាស៊ីនបង្កើតចលនាឲ្យដងបង្វិលខាងក្រៅ (output-shaft speed), កម្លាំងរមួលខាងក្រៅ (output torque) និងថាមពលបររថយន្ត (output power) ។

Efficiency level (កម្រិតទិន្នផល): ទិន្នផលនៃប្រព័ន្ធជំនូនថាមពល (drivetrain) ត្រូវបានបាត់បង់ដោយសារថាមពលមួយចំនួននៅក្នុងប្រព័ន្ធប្រអប់លេខ។

Subsystem: Gearbox

ប្រព័ន្ធប្រអប់លេខត្រូវបានតភ្ជាប់ទៅនឹងប្រព័ន្ធបង្វិលកង់រួមមាន ដងស្លាប (propeller shaft) និង ប្រព័ន្ធឌីផែរ៉ង់ស្យែល (differential)។

 


Textbook by EUROPA LEHRMITTEL, Modern Automotive Technology
The German Edition was Written by Technical Instructor, Engineers and Technicians
Prepared  by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

 

 

 


Leave a comment