បច្ចេកវិទ្យារថយន្តទំនើប

Home » Lubricating System » Lubricating System

Lubricating System

ប្រព័ន្ធប្រេងរំអិល



មុខងារប្រព័ន្ធប្រេងរំអិល

មុខងារសំខាន់បំផុតនៃប្រព័ន្ធប្រេងរំអិលគឺធ្វើឲ្យប្រាកដថាផ្នែកកម្រើករបស់ម៉ាស៊ីនទាំងអស់ (engine moving parts) ត្រូវបានផ្ដល់ប្រេងរំអិលក្រោមលក្ខខណ្ឌ័នៃប្រត្តិបត្តិការម៉ាស៊ីន។

ប្រព័ន្ធប្រេងរំអិលក៏មានមុខងារក្នុងការសម្អាតប្រេងរំអិលដោយការច្រោះយកកំទេចកំទីរបស់គ្រឿងបង្គុំម៉ាស៊ីន។ ផ្នែកកម្រើកទាំងអស់ត្រូវបានរំអិលដោយប្រេងរំអិល និងផ្នែកខ្លះទៀតត្រូវបានរំអិលដោយបាចសាចប្រេងទៅរំអិល (splash lubrication)។

 

សៀគ្វីប្រព័ន្ធប្រេងរំអិល (Lubrication Circuit)

ស្នប់បូមប្រេង (oil pump) បញ្ចូនប្រេងរំអិលពីទម្រប្រេង (oil pan) ឆ្លងកាត់តម្រងប្រេង (oil filter) ហើយរត់ទៅក្នុងរន្ធប្រេងនៃតួម៉ាស៊ីន (engine block)។ ប្រេងរំអិលត្រូវបានបញ្ចូនទៅផ្នែកកម្រើកនៃឡឺប្រឺកាំងឬដងរវៃ (crankshaft) និងគ្រឿងបង្គុំនៅក្នុងក្បាលស៊ីឡាំង (cylinder head)។

Lubrication Circuit

ប្រេងដែលបូមទៅកាន់រនេលដងរវៃ (crankshaft bearing) និងទៅកាន់រនេលខ្មងពីស្តុង (connecting rod bearing) ប្រេងរំអិលនោះត្រូវបានបូមទៅតាមរន្ធប្រេង (oil passage) នៃខ្មងពីស្តុង (connection rod), ពីស្តុងឬផ្នុក (piston) និងកន្លាស់ខ្ទាស់ពីស្តុង (piston pins)។

ចំណែកប្រេងដែលបូមទៅរំអិលដងអាកាម (camshaft) និងដងស៊ូប៉ាប់ (valves and lifters) តាមរន្ធប្រេងតូចៗឆ្ពោះទៅក្បាលម៉ាស៊ីន។ ហើយប្រេងហូរចុះមកទម្រប្រេងវិញជាវដ្តនៃការបូមប្រេង (cycle repeats)។

 

គ្រឿងបង្គុំប្រព័ន្ធប្រេងរំអិល (components)

  • ទម្រប្រេង (oil pan): ស្តុកប្រេងម៉ាស៊ីន
  • កន្រ្តងប្រេង (strainer): ច្រោះយកកំទេចកំទីធំៗនៅក្នុងគ្រឿងម៉ាស៊ីន
  • ស្នប់បូមប្រេង (oil pump): បូមប្រេងរំអិលនៅក្រោមសំពាធមួយទៅរំអិលផ្នែកកម្រើកម៉ាស៊ីន
  • តម្រងប្រេង (oil filter): ច្រោះកំទេចកំទីដែលកកើតនៅក្នុងប្រេងរំអិល
  • ស៊ូប៉ាប់វាងប្រេង (bypass valve): ប្រសិនបើមានការស្ទះតម្រង ស៊ូប៉ាប់វាងប្រេងនឹងបើក ពេលនោះប្រេងនៅតែអាចបូមទៅរំអិលគ្រឿងម៉ាស៊ីន ប៉ុន្តែប្រេងមិនបានបានច្រោះយកកំទេចកំទី
  • រន្ធប្រេង (oil galleries): រន្ធប្រេងនៅក្នុងតួម៉ាស៊ីនធ្វើជាផ្លូវបញ្ចូនប្រេងទៅកាន់ផ្នែកកម្រើក
  • ស៊ូប៉ាប់ហឺយសំពាធ (pressure relief valve): នៅពេលសំពាធប្រេងកើនឡើងខ្ពស់ពេក ស៊ូប៉ាប់អនុញ្ញាត្តិឲ្យប្រេងអាចត្រលប់ទៅកាន់ទម្រប្រេងវិញ
  • រងប្រេង (seals): ការពារប្រេងលេចជ្រាប

Force-feed lubrication


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia


Leave a comment