How to Check Automatic Transmission Fluid
របៀបត្រួតពិនិត្យប្រេងប្រអប់លេខ
ប្រសិនបើរថយន្តរបស់អ្នកមានភាពរអាក់រអួលនៅពេលប្រអប់លេខបញ្ចូលលេខ (automatic transmission shifts gears) សូមត្រួតពិនិត្យមើលកម្រិតប្រេងប្រអប់លេខ (fluid level) មុនពេលដែលអ្នកត្រូវទៅពិភាក្សាជាមួយអ្នកបច្ចេកទេសអំពីសេវាកម្មជួសជុលប្រអប់លេខ ឬធ្វើការផ្លាស់ប្តួរប្រអប់លេខខូចចោល។ ដើម្បីត្រូតពិនិត្យប្រេងប្រអប់លេខអូតូ អ្នកត្រូវស្វែងរកមើលម៉ាកគេត៍ប្រេងប្រអប់លេខ (transmission fluid dipstick)។ ចំពោះប្រភេទម៉ាស៊ីនដំរៀបស៊ីឡាំងជាជួរ (in-line engine) និងមានប្រព័ន្ធបរកង់ក្រោយ (rear wheel drive) នោះម៉ាកគេត៍ប្រេងប្រអប់លេខមានទីតាំងស្ថិតដូចការបង្ហាញក្នុងរូបខាងក្រោម:

Where to find the transmission fluid dipstick in an inline engine
រីឯរថយន្តដែលមានប្រព័ន្ធបរកង់មុខ (front wheel drive) ម៉ាកគេត៏ប្រេងប្រអប់លេខតែងតែស្ថិតនៅលើប្រអប់លេខដូចរូបខាងក្រោម:

Where to find the transmission fluid dipstick if you have front-wheel drive
ចំណាំ: ចំពោះប្រអប់លេខដៃ (manual transmission) ដើម្បីត្រួតពិនិត្យមើលកម្រិតប្រេងគឺត្រូវលើករថយន្តឡើងដែលអ្នកបច្ចេកទេសអាចដោះប៊ូឡុងផ្នែកខាងក្រោមប្រអប់លេខដើម្បីត្រួតពិនិត្យ។
ការត្រួតពិនិត្យមើលប្រេងប្រអប់លេខអូតូអ្នកត្រូវធ្វើតាមរបៀបខាងក្រោម:
1.ទាញម៉ាក់គេត៍ប្រេងប្រអប់លេខ:
បញ្ឆេះម៉ាស៊ីនរថយន្តរបស់អ្នករួចដាក់ចង្កឹកលេខនៅទីតាំង N ឬដាក់ហ្រ្វាំងដៃ (parking brake on)។ ទុកឲ្យម៉ាស៊ីនដំណើរការរហូតដល់ឡើងកម្ដៅល្មម រួចទាញម៉ាក់គេត៍ប្រេងប្រអប់លេខមកពិនិត្យមើល (សូមកុំពន្លត់ម៉ាស៊ីន)។
2.ពិនិត្យមើលប្រេងប្រអប់លេខ:
យកចុងម្រាមដៃរបស់អ្នកឈ្លីប្រេងប្រអប់លេខដែលជាប់នៅលើចុងម៉ាក់គេត៍។ ប្រេងប្រអប់លេខនៅមានគុណភាពល្អគឺមានពណ៌ផ្កាឈូកហើយថ្លានិងមានភាពរអិល។ ប្រសិនបើប្រេងប្រអប់លេខធុំក្លិនឈ្ងៀមឬមានកំទេចល្អិត នោះដល់ពេលដែលត្រូវផ្លាស់ប្រេងប្រអប់លេខថ្មី។
3.ជួតម៉ាក់គេត៍ប្រេងប្រអប់លេខជាមួយក្រណាត់ស្អាត បន្ទាប់មកដាក់វាចូលក្នុងបំពងម៉ាក់គេត៍រួចទាញវាចេញវិញម្ដងទៀត។ ប្រសិនបើប្រេងប្រអប់លេខនៅថ្លាល្អប៉ុន្តែមានបរិមាណមិនគ្រប់គ្រាន់ (ករិតប្រេងប្រអ់លេខស្ថិតក្រោមក្រិតចំនុចទាបបំផុត) សូមបន្ថែមប្រេងដើម្បីឲ្យបរិមាណប្រេងឡើងដល់កំរិតខ្ពស់បំផុតវិញ (សូមកុំបន្ថែមឲ្យលើសជ្រុលពេក) ។
បម្រាម: នៅលើទីផ្សាគឺមានប្រភេទប្រេងប្រអប់លេខច្រើនហើយខុសៗគ្នា ប្រេងប្រអប់លេខនីមួយៗតែងតែផលិតឡើងតម្រូវទៅតាមប្រភេទរថយន្ត។ ប្រអប់លេខម៉ូឌែលថ្មី តម្រូវឲ្យប្រើប្រេងប្រអប់លេខស្តង់ដាថ្មីមួយ ដែលខុសប្លែកពីប្រភេទប្រេងប្រអប់លេខស៊េរីចាស់។ ដោយសារតែប្រអប់លេខរថយន្តទំនើបសព្វថ្ងៃមានមុខងារខុសៗគ្នា ដូចនេះវាមានសារៈសំខាន់ណាស់សម្រាប់អ្នកប្រើប្រាស់រថយន្តត្រូវអានសៀវភៅឬឯកសារប្រើប្រាស់ (owner’s manual) ឬក៏អ្នកអាចសួរនាំពត៌មាននេះពីក្រុមហ៊ុនលក់រថយន្ត (vehicle dealership) ។
ចំណាំ: បញ្ហាទូទៅរបស់ប្រអប់លេខនៅពេលដែលប្រអប់លេខមានដំណើរការរអាក់រអួលពេលបញ្ចូលលេខ (shift gears), សូមត្រួតពិនិត្យមើលកម្រិតប្រេង មុនពេលដែលអ្នកគួរតែយករថយន្តទៅត្រួតពិនិត្យដោយអ្នកជំនាញជួសជុលប្រអប់លេខ។ ជាធម្មតានៅពេលអ្នកបន្ថែមប្រេងប្រអប់លេខដែលកំពុងខ្វះប្រេងគឺអាចធ្វើឲ្យប្រអប់លេខមានដំណើរការក្រប្រតីឡើងវិញ។
Textbook by Auto Repair For Dummies, 2nd Edition
Prepared by Leang Sokhuong, Mechanical Engineer at University of Malaya, Malaysia
How to Check Your Car’s Oil Level
របៀបពិនិត្យមើលប្រេងម៉ាស៊ីន

លោកអ្នកគួរតែត្រួតពិនិត្យប្រេងម៉ាស៊ីនរថយន្តយ៉ាងតិចម្ដងក្នុង១ខែដើម្បីឲ្យប្រាកដថាប្រេងម៉ាស៊ីនមិនខូចគុណភាពនិងមានកំរិតបរិមាណគ្រប់គ្រាន់។ ប្រេងម៉ាស៊ីនមាននាទីកាត់បន្ថយការកកិត និងភាពសឹករិចរិលក្នុងម៉ាស៊ីនរថយន្ត។ នៅពេលប្រេងម៉ាស៊ីនកខ្វក់រឺធុំក្លិនសាំង នោះជាពេលដែលអ្នកត្រូវផ្លាស់ប្ដូរវាចេញហើយ។ អ្នកអាចពិនិត្យមើលកំរិតប្រេងម៉ាស៊ីននៅលើម៉ាកគេត៍ប្រេង ប្រសិនបើប្រេងម៉ាស៊ីនស្ថិតនៅក្រោមកំរិតទាបបំផុត លោកអ្នកត្រូវបន្ថែម ប្រេងឲ្យបានគ្រប់គ្រាន់។
ចំណាំ: រថយន្តផលិតនៅទ្វីបអឺរ៉ុបមួយចំនួនមិនមានម៉ាកគេត៍ប្រេង (oil dipstick) ដូច្នេះបើរថយន្តរបស់អ្នកមិនឆ្នុកប្រេងម៉ាស៊ីនទេ អ្នកត្រូវស្វែងរកពីរបៀបពិនិត្យប្រេងម៉ាស៊ីននៅក្នុងសៀវភៅណែនាំពីរោងចក្រផលិតរថយន្ត។
ដំណាក់កាលពិនិត្យមើលប្រេងម៉ាស៊ីនគឺងាយស្រួលទេដោយគ្រាន់តែមើលក្រិតប្រេងម៉ាស៊ីន និងពិនិត្យមើលគុណភាពរបស់វា។ ដើម្បីឲ្យដឹងថារថយន្តរបស់អ្នកត្រូវការបន្ថែមប្រេងម៉ាស៊ីនឬក៏អត់ សូមធ្វើតាមការណែនាំដូចខាងក្រោម៖

1. ទាញម៉ាកគេត៍ប្រេងរួចជួតវាឲស្អាត
2. ដាក់វាចូលក្នុងបំពង់ម៉ាកគេត៍វិញ

3. បន្ទាប់មកទាញម៉ាកគេត៍ប្រេងម្ដងទៀតដើម្បីពិនិត្យដានប្រេងម៉ាស៊ីននៅផ្នែកខាងចុងនៃម៉ាកគេត៍ប្រេង
4. ចុងក្រោយដាក់ម៉ាកគេត៍ប្រេងម៉ាស៊ីនចូលក្នុងបំពង់វិញជាការស្រេច
កម្រិតប្រេងម៉ាស៊ីនគួរតែស្ថិតចន្លោះក្រិតចំណុច FULL (ប្រេងពេញគ្រប់គ្រាន់) និងចំណុច ADD (ប្រេងខ្វះ)។ នៅលើគល់ម៉ាកគេត៏ប្រេងនោះ ចំពោះម៉ូឌែលរថយន្តមួយចំនួនគេនិយមកំណត់សំគាល់ដោយប្រើពាក្យ MAX (ប្រេងពេញគ្រប់គ្រាន់) និង MIN (ប្រេងខ្វះ)។

Oil Dipstick
ចំណាំ: ពណ៌ប្រេងម៉ាស៊ីនអាចប្រែជាខ្មៅយ៉ាងឆាប់រហ័សដោយសារការលាយលំជាមួយប្រេងម៉ាស៊ីនចាស់ដែលសល់នៅក្នុងម៉ាស៊ីនរថយន្តប៉ុន្តែវាមិនប៉ះពាល់ដល់គុណភាពប្រេងនោះទេ។ យើងអាចយកម្រាមដៃទៅឈ្លីប្រេងម៉ាស៊ីន ប្រសិនបើវានៅមានភាពរអិល នោះមានន័យថាប្រេងនៅល្អ តែបើវាកខ្វក់ដូចភក់ហើយអស់ជាតិរអិល នោះប្រេងម៉ាស៊ីនអស់គុណភាពហើយចាំបាច់ត្រូវផ្លាស់ប្ដូរ។
Textbook by Auto Repair For Dummies, 2nd Edition
Prepared by Leang Sokhuong, Mechanical Engineer at University of Malaya, Malaysia
