Cooling System Maintenance & Repair
ការធ្វើតំហែទាំនិងជុសជុលទឹកស្អំម៉ាស៊ីន

ប្រព័ន្ធទឹកស្អំម៉ាស៊ីន (engine cooling system) មានមុខងារជួយគ្រប់គ្រងកម្ដៅម៉ាស៊ីន។ អាកាសធាតុក្ដៅធ្វើអោយកើនបន្ទុកកម្ដៅបន្ថែមលើប្រព័ន្ធទឹកស្អំម៉ាស៊ីនរថយន្ត និងធ្វើអោយវាខំធ្វើការខ្លាំងជាងមុន ជាពិសេសនៅពេលដែលម៉ាស៊ីនត្រជាក់ក៏ត្រូវបានដំណើរការ។ សីតុណ្ហភាពដំណើរការកើនឡើងហើយធ្វើអោយសម្ពាធប្រព័ន្ធទឹកស្អំម៉ាស៊ីនកើនឡើងជាហេតុបណ្ដាលអោយប៉ះពាល់ដល់ផ្នែកគ្រឿងបន្លាស់មួយចំនួនក្នុងប្រព័ន្ធទឹកស្អំម៉ាស៊ីន។
ខ្វះការតំហែទាំប្រព័ន្ធទឹកស្អំម៉ាស៊ីនអាចធ្វើអោយមានការខូចខាតធ្ងន់ធ្ងដល់ម៉ាស៊ីនរថយន្ត
យោងតាមគេហទំព័រ AA1 Car ប្រព័ន្ធទឹកស្អំម៉ាស៊ីនខូចគឺជាមូលហេតុចម្បងមួយដែលធ្វើអោយម៉ាស៊ីនរងការខូចខាតនៅពេលបើកក្នុងល្បឿនលឿននៅលើថ្នល់ជាតិ។ យ៉ាងណាមិញបញ្ហារទាំងនេះអាចការពារទុកមុនបានតាមរយះការធ្វើតំហែរទាំម៉ាស៊ីនរថយន្តអោយបានទៀងទាត់និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ការទំហែទាំមានដូចជា៖
- ត្រូតពិនិត្យកំរិតទឹកស្អំម៉ាស៊ីនអោយបានទៀងទាត់ (check coolant level regularly)
- ត្រូតពិនិត្យកំហាប់ទឹកស្អំម៉ាស៊ីន (check concentration of coolant)
- ត្រូតពិនិត្យគុណភាពទឹកស្អំម៉ាស៊ីន (check condition of coolant)
- ត្រូតពិនិត្យស្វែងរកកន្លែងលេចធ្លាយប្រព័ន្ធទឹកស្អំម៉ាស៊ីន (check for leak)
- ប្ដូរទឹកស្អំជារៀងរាល់២ឆ្នាំម្តង ឬ48,000គីឡូម៉ែត។ ចំពោះទឹកស្អំដែលមានគុណភាពល្អផលិតឡើងដោយបង្កើនអាយុកាលប្រើប្រាស់ (extended-life coolant) ត្រូវផ្លាស់ប្តូរជារៀងរាល់5ឆ្នាំម្តង ឬ240,000គីឡូម៉ែត។
- ត្រួតពិនិត្យខ្សែពាន់និងប្រព័ន្ធទុយោទាំងអស់។
- ផ្លាស់ប្ដូរគ្រឿងបន្លាស់នៃប្រព័ន្ធទឹកស្អំណាមួយដែលមានការលេចធ្លាយឬខូច។
ក្នុងចំនោមបញ្ហាដែលបានរៀបរាប់ខាងលើ ការលេចជ្រាប់ទឹកស្អំគឺជាមូលហេតុចម្បងដែលធ្វើអោយប៉ះពាល់ធ្ងន់ធ្ងដល់ម៉ាស៊ីនរថយន្ត។ រថយន្តស៊េរីថ្មីភាគច្រើនមានបរិមាណទឹកស្អបំរុងតិច (reserve cooling capacity) ។ ធុងទឹក និងចំណុះទឹកស្អំមានទំហំតូច និងបរិមាណតិចជាងមុនដើម្បីកាត់បន្ថយទម្ងន់របស់រថយន្ត ហើយជួយកាត់បន្ថយការស៊ីប្រេងឥន្ធនៈនិងតម្លៃរបស់វា។ ដូច្នេះរថយន្តមិនអាចដំណើរការបានយូរទេនៅពេលដែលមានការលេចធ្លាយទឹកស្អំម៉ាស៊ីន មុនពេលដែលម៉ាស៊ីនចាប់ផ្ដើមឡើងកម្ដៅ។ ការឡើងកម្ដៅធ្វើអោយទឹកស្អំពុះខ្លាំងហើយធ្វើអោយកាន់តែបាត់បង់ទឹកស្អំនៅក្នុងម៉ាស៊ីន។ វាក៏អាចធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់ម៉ាស៊ីនដោយសារគ្រឿងម៉ាស៊ីននឹងឡើងកំដៅហើយចាប់ផ្ដើមរីកមាឌនិងជាប់គាំង។ ប្រព័ន្ធបិទបើកស៊ូប៉ាប់ក៏អាចរងការខូចខាត (valve guides damage), ពីស្តុងអាចឆ្កូត (piston scuff), ក្បាលស៊ីឡាំងអាចប្រេះស្រាំ (cylinder head crack) វាធ្វើអោយខូចឬឆេះរ៉ងក្បាលស៊ីឡាំងដោយសារការឡើងកំដៅហួសហេតុ។
ប្រសិនបើក្លាប៉េបិទបើកទឹក (thermostat) ឬបូមទឹកខូច water pump fail) វាក៏ធ្វើអោយម៉ាស៊ីនឡើងកម្ដៅបានដែរ។ ក្លាប៉េទឹកគឺជាវ៉ាល់បញ្ជារដោយសីតុណ្ហភាពដែលលៃតម្រូវសីតុណ្ហភាពដំណើរការរបស់ម៉ាស៊ីន។ ក្លាប៉េជួយពន្លឿនសីតុណ្ហភាពដំណើរការរបស់ម៉ាស៊ីននៅពេលបញ្ឆេះក្នុងស្ថានភាពត្រជាក់ហើយវានឹងបើកតម្រូវអោយទឹកស្អំចេញពីម៉ាស៊ីនចូលក្នុងធុងទឹកវិញ នៅពេលដែលម៉ាស៊ីនឡើងដល់សីតុណ្ហភាពដំណើរការរបស់វា។ ក្លាប៉េទឹកជាទូទៅមានទីតាំងក្នុងរន្ធផ្លូវទឹកស្អំចេញពីម៉ាស៊ីនចូលក្នុងទុយោផ្នែកខាងលើភ្ជាប់ទៅធុងទឹក។
បញ្ហាបូមទឹក
បូមទឹកបញ្ជូនទឹកស្អំជាច្រើនរយលីត្រក្នុងមួយម៉ោងឬបន្ទាប់ពីបើកបរបានចម្ងាយច្រើនគីឡូម៉ែត។ ដងបង្វិលផ្លិតបូមទឹក និងកង់បង្វិល(បាដាង) ស្ថិតនៅក្រោមបន្ទុកថេរដោយមិនត្រឹមតែទទួលបន្ទុកពីខ្សែពាន ឬខ្សែពានអាកាម (timing belt) ប៉ុណ្ណោះទេ ថែមទាំងទទួលបន្ទុកពីកង្ហាររបស់រថយន្តស៊េរីចាស់ដែលមានដងបង្វិលកង្ហារភ្លុំខ្យល់ប្រព័ន្ធចុះត្រជាក់របស់ម៉ាស៊ីន។ នៅពេលដែលបាដាងបូមទឹក (pump bearing) និងរ៉ងរបស់វាដាច់រហែក ឬសឹករិចរិល បូមទឹកចាប់ផ្តើមលេចជ្រាប់ទឹកចេញមកខាងក្រៅ។

រ៉ងដងបង្វិលបូមទឹកខូចនឹងបណ្ដាលអោយបូមទឹកមានការលេចជ្រាបទឹក
ប្រសិនបើបូមទឹកមានការលេចជ្រាប ទឹកស្អំនិងជ្រាបចេញមកខាងក្រៅ។ ការលេចជ្រាបក្នុងបរិមាណតិចតូចគឺជាការធម្មតាប៉ុន្តែការលេចជ្រាបថេរដែលធ្វើអោយបាត់បង់បរិមាណទឹកស្អំច្រើនគឺជារឿងគួអោយព្រួយបារម្ភ។ បូមទឹកដែលមានការលេចជ្រាបគួរតែត្រូវបានផ្លាស់ប្ដូរឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយការបាត់បង់ទឹកស្អំ និងការប្រថុយប្រថាននៃការឡើងកំដៅម៉ាស៊ីន។ មូលហេតុមួយទៀតសម្រាប់ការផ្លាស់ប្តូរបូមទឹកគឺក្នុងករណីដងឬផ្លិតបូមទឹកមានកំណក ហើយបូមទឹកមានសម្លេងរំខាន។
បូមទឹកម៉ាស៊ីនរថយន្តដែលមានគុណភាពល្អភាគច្រើនមានអាយុកាលចាប់ពី 6ឆ្នាំ ទៅ 10ឆ្នាំ ឬយូរជាងនេះ ប៉ុន្តែបូមទឹកក៏អាចខូចមុនអាយុកាលរបស់វាដែរ ដោយសារទឹកស្អំខូចគុណភាពធ្វើអោយមានស្នឹមក្នុងប្រព័ន្ធទឹកស្អំ។ ប្រសិនបើទឹកស្អំមិនត្រូវបានថែទាំហើយផ្លាស់ប្តូរជាប្រចាំវិញ សារធាតុបំបាត់ស្នឹម និងកំចាត់ច្រេះក្នុងទឹកស្អំនឹងត្រូវបាត់បង់គុណភាព។ នៅពេលបញ្ហារនេះកើតឡើង ច្រេះនិងស្នឹមចាប់ផ្ដើមធ្វើអោយខូចបូមទឹក និងផ្នែកផ្សេងៗទៀតនៅក្នុងប្រព័ន្ធទឹកស្អំ។ កំតិចកំទីរឹងតូចៗនឹងបំផ្លាញរ៉ង និងបាដាងបូមទឹក (seal and bearing)។ រោគសញ្ញានៃការខូចបូមទឹកដោយសារទឹកស្អំខូចគុណភាព មានដូចជា កករច្រេះក្នុងទឹកស្អំលេចជ្រាបក៏ដូចជាកំណរកាលស្យូម (hard calcium deposits) ។
វិធីទប់ស្កាតកំហូចច្រំដែលរបស់ប្រព័ន្ធទឹកស្អំម៉ាស៊ីន

ក្លាប៉េទឹកថ្មីគួរត្រូវផ្លាស់ប្ដូរប្រសិនបើម៉ាស៊ីនឡើងកម្ដៅ
នៅពេលអ្នកផ្លាស់ប្ដូរបូមទឹក អ្នកក៏ត្រូវសម្អាតនិងបង្ហូរប្រព័ន្ធទឹកស្អំរថយន្តរបស់អ្នកដើម្បីបំបាត់កាកសំណល់។ ការសម្អាតដោយប្រើសាធាតុគីមីពិតជាមានសារៈសំខាន់ជាពិសេសនៅពេលប្រព័ន្ធទឹកស្អំមានច្រែះនិងកំទិចកំណរ។ ប្រព័ន្ធទឹកស្អំ និងគំរបធុងទឹក (radiator cap) គួរតែត្រូវបានត្រួតពិនិត្យ និងបុកសម្ពាធ (pressure tested) ដើម្បីពិនិត្យមើលការលេចធ្លាយ។ បន្ទាប់មកប្រព័ន្ធនេះអាចត្រូវបានបំពេញដោទឹកស្អំលាយទឹកសុទ្ធ ដែលគេតែងហៅថាទឹកលាយ (50/50 mixture of distilled water & antifreeze) ដែលបានណែនាំដោយក្រុមហ៊ុនផលិតរថយន្ត។បើសិនជារថយន្តរបស់អ្នកស៊េរីចាស់ហើយមានកង្ហារដែលមានកង់បង្វិលដោយខ្សែពានជាមួយអំប្រាយ៉ាកង្ហារ (mechanical belt-driven fan with a fan clutch) ។ វាជាគំនិតល្អមួយក្នុងការជំនួសដុំភ្ជាប់និងផ្ដាច់កង្ហារប្រសិនបើអ្នកធ្វើការផ្លាស់ប្តូរបូមទឹក។ ភាពរលាស់របស់កង្ហារធុងទឹក (slipping fan clutch) នឹងកាត់បន្ថយការចុះត្រជាក់របស់ធុងទឹកហើយអាចធ្វើឱ្យម៉ាស៊ីនរបស់អ្នកឡើងកម្ដៅ។ ប្រសិនបើម៉ាស៊ីនរបស់អ្នកឡើងកំដៅខ្លាំងអ្នកគួរតែផ្លាស់ប្ដូរក្លាប៉េបិទបើកទឹកថ្មី (replace thermostat)។ ការឡើងកម្ដៅហួសប្រមាណជារឿយៗធ្វើឱ្យខូចក្លាប៉េបិទបើកទឹក។
បំពង់ទុយោទឹកទាំងអស់គួរតែត្រូវបានត្រួតពិនិត្យផងដែរនៅពេលដែលបូមទឹកត្រូវបានផ្លាស់ប្ដូរហើយអ្វីដែលប្រេះស្រាំឬលេចធ្លាយគួរតែត្រូវផ្លាស់ប្ដូរ។ បំពង់ទុយោទឹកស្អំដែលមានអាយុលើសពី១០ឆ្នាំគួរតែប្ដូរចេញដោយមិនគិតថាវាអាចនៅប្រើបាន។ បំពង់ទុយោទឹកស្អំចាស់គឺមិនគួរឱ្យទុកចិត្តទេ។ ក្រវ៉ាត់គៀបបំពង់ទុយោថ្មីគួរតែត្រូវបានតំឡើងជាមួយនឹងបំពង់ទុយោថ្មីដែរ។
ការជួសជុលធុងទឹក

ការជួសជុលធុងទឹកលេចជ្រាបទឹក
ដើម្បីឱ្យប្រព័ន្ធទឹកស្អំមានប្រសិទ្ធិភាព ធុងទឹករបស់អ្នកត្រូវតែស្អាតនៅក្នុងស្ថានភាពល្អ និងទទួលបានលំហូរខ្យល់ឱ្យបានគ្រប់គ្រាន់។ ទីតាំងផ្នែកខាងមុខរបស់ធុងទឹកត្រូវមានលំហូរខ្យល់ល្អនៅពេលដែលរថយន្តកំពុងដំណើរការ ប៉ុន្តែនៅពេលដែលរថយន្តមានល្បឿនយឺតហើយនៅពេលដែលរថយន្តត្រូវបានបញ្ឈប់កង្ហារធុងទឹក (cooling fan) ត្រូវប្រើដើម្បីបង្កើនលំហូរខ្យល់។ នៅលើយានជំនិះមួយចំនួនការបើកចំហរចំរឹងខ្យល់មានលក្ខណៈតូច ដើម្បីកែលម្អរូបរាង និងប្រពន្ធ័លំហូរខ្យល់ ដូច្នេះរន្ធខ្យល់ត្រូវបានគេប្រើជាញឹកញាប់នៅពីមុខរថយន្តដើម្បីបញ្ជូនខ្យល់ខាងលើឆ្លងកាត់ធុងទឹក។ ប្រសិនបើរន្ធខ្យល់ត្រូវបានរហែកឬវៀចថយក្រោយរឺរលុង ធុងទឹកមិនអាចទទួលខ្យល់គ្រប់គ្រាន់នៅល្បឿនលឿនដើម្បីរក្សាការបញ្ចុះកម្ដៅឱ្យបានត្រឹមត្រូវ។នៅក្នុងយានយន្តដែលមានប្រព័ន្ធម៉ាស៊ីនត្រជាក់ មានកញ្ច្រែងប្តូរកំដៅទីពីរដែលគេហៅថាកញ្ច្រែងក្ដៅម៉ាស៊ីនត្រជាក់ (condenser) ត្រូវបានភ្ជាប់នៅពីមុខធុងទឹក (radiator)។ កញ្ច្រែងក្ដៅធ្វើអោយហ្គាសម៉ាស៊ីនត្រជាក់បន្ដូរកំដៅនៅពេលវាចេញពីម៉ាស៊ីនបំណែនហ្គាស នៅពេលបើកម៉ាស៊ីនត្រជាក់ កំដៅដែលភាយចេញពីញ្ច្រែងក្ដៅធ្វើឱ្យធុងទឹកកាន់តែពិបាកក្នុងការធ្វើការងាររបស់វា។ ដូច្នេះកង្ហារធុងទឹកត្រូវដំនើរការជានិច្ចខណៈពេលប្រព័ន្ធម៉ាស៊ីនត្រជាក់ដំណើរការ។
ជាធម្មតាធុងទឹកអាចមានអាយុកាលជាង10ឆ្នាំ ឬច្រើនជាងនេះដោយមិនត្រូវការការជួសជុលឡើយ។ ប៉ុន្តែទីតាំងខាងមុខអាចធ្វើឱ្យធុងទឹកងាយរងការខូចខាតដោយសារថ្មនិងកត្តាផ្សេងៗទៀតនៅលើដងផ្លូវ។ ធុងទឹកក៏អាចស្ទះដោយធូលីនិងកំទេចកំទី។ នៅពេលអាកាសធាតុត្រជាក់ សាធាតុអំបិលតាមផ្លូវក៏អាចធ្វើអោយខូចទៅលើលោហៈដែលបណ្តាលឱ្យមានច្រេះស្នឹមហើយធ្វើឱ្យធុងទឹកលេចធ្លាយ។ ប៉ុន្តែមូលហេតុទូទៅបំផុតដែលធ្វើអោយធុងទឹកខូចគឺដោយសាស្នឹមក្នុងធុងទឹកដែលបណ្ដាលមកពីការមិនថែទាំទឹកស្អំ។ ប្រសិនបើទឹកស្អំមិនត្រូវបានផ្លាស់ប្តូរតាមការណែនាំ វាអាចមានជាតិអាស៊ីតនិងអាចឱ្យមានស្នឹមដែលធ្វើអោយខូចដល់ធុងទឹកនិងកញ្ច្រែងកម្តៅក្នុងរថយន្ត។ធុងទឹកបម្រុងប្លាស្ទិចម៉ូឌែលចុងក្រោយជួនកាលអាចត្រូវបានបំផ្លាញដោយសំណឹកដោយចំហាយ។ មូលហេតុទូទៅបណ្តាលមកពីកម្រិតទឹកស្អំទាបដែលអាចបណ្តាលមកពីការលេចធ្លាយទឹកស្អំ ឬក៏គម្របធុងទឹកខូចបណ្ដាលអោយវាមិនអាចគ្រប់គ្រងសម្ពាធធុងទឹកបាន។
សម្ពាធខ្លាំងពេកក្នុងប្រព័ន្ធទឹកស្អំក៏អាចធ្វើអោយខូចខាតដល់ធុងទឹកដោយសារការស្ទះនៅក្នុងធុង។ មូលហេតុនេះជារឿយៗបណ្ដាលមកពីការលេចជ្រាបរ៉ងក្បាលស៊ីឡាំង (cylinder head gasket) ដែលអនុញ្ញាតឱ្យចំហេះឧស្ម័នចូលក្នុងប្រព័ន្ធទឹកស្អំ។ គម្របធុងទឹកមិនត្រឹមត្រូវ (កម្រិតសម្ពាធខ្ពស់ពេក) អាចបណ្ដាលអោយមានបញ្ហារដូចគ្នា។ ប្រសិនបើធុងទឹកលេចធ្លាយអ្នកអាចព្យាយាមចាក់សារធាតុរាវពិសេស (coolant sealer) ប្រើសម្រាប់ផ្ចិតការលេចជ្រាបមួយដបដើម្បីបញ្ឈប់ការលេចជ្រាបប្រព័ន្ធទឹកស្អំ។

សារធាតុពិសេសប្រើសម្រាប់ផ្ចិតរន្ធលេចជ្រាបទឹកតូចៗ
ទឹកស្អំមានសាធាតុផ្ចិតជាធម្មតាមានដំណើរការបានល្អដរាបណាការលេចធ្លាយមានទំហំតូចហើយវានឹងអាចផ្ចិតការលេចជ្រាបបណ្តោះអាសន្ន។ ប៉ុន្តែសម្រាប់ការជួសជុលយូរអង្វែងអ្នកនឹងត្រូវផ្លាស់ប្ដូរធុងទឹកឬជួត្រូវតែសជុលវា។ សូម្បីតែការលេចធ្លាយដ៏តូចដែលជ្រាបតែប៉ុន្មានដំណក់ក្នុងមួយថ្ងៃនឹងធ្វើអោយបាត់បង់បរិមាណទឹកស្អំធ្វើឱ្យម៉ាស៊ីនរបស់អ្នកឡើងកម្ដៅ។
ប្រសិនបើប្រព័ន្ធទឹកស្អំរបស់អ្នកមានកម្រិតទាបហើយអ្នកមិនឃើញមានការលេចធ្លាយលេចនៅតាមធុងទឹក បូមទឹក ឬបំពង់ទុយោទឹកស្អំទេនោះ ម៉ាស៊ីនរបស់អ្នកអាចមានការលេចជ្រាបនៅខាងក្នុងតាមរ៉ងក្បាលស៊ីឡាំងខូច ឬក្បាលស៊ីឡាំងបែក។ ទាំងនេះគឺជាបញ្ហាធ្ងន់ធ្ងរដែលមានតំលៃថ្លៃក្នុងការជួសជុល។ ការជួសជុលតំលៃថោកបំផុតគឺបន្ថែមសាធាតុផ្ចិតរ៉ងក្បាលស៊ីឡាំងទៅក្នុងប្រព័ន្ធទឹកស្អំរបស់អ្នកហើយវាអាចសង្ឃឹមថាវាអាចផ្ចិតការលេចធ្លាយ ឬយ៉ាងហោចណាស់អ្នកអាចប្រើរថយន្តរបស់អ្នកបានបណ្ដោះអាសន្ន។ ការលេចធ្លាយខាងក្នុងអាចត្រូវបានគេធ្វើរោគវិនិច្ឆ័យដោយការធ្វើតេស្តសម្ពាធប្រព័ន្ធទឹកស្អំរបស់អ្នក (ប្រសិនបើវាមិនមានសំពាធខ្លាំងទេ, មានន័យថាវាត្រូវបានលេចធ្លាយផ្នែកខាងក្នុង (internal leak)) ឬអាចធ្វើតេស្តបានដោយប្រើសាធាតុគីមីដែលមានប្រតិកម្មទៅនឹងឧស្ម័នផ្សែងនៅក្នុងទឹកស្អំ (ប្រសិនបើវាមានប្រតិកម្ម, មានន័យថាវាត្រូវបានលេចធ្លាយផ្នែកខាងក្នុង) ។
វិធីសាស្រ្តតំហែទាំ: អ្នកក៏អាចប្រើសាធាតុផ្ចិតការលេចជ្រាបក្នុងប្រព័ន្ធទឹស្អំសម្រាប់ការពារទុកជាមុន។ ការបន្ថែមសាធាតុផ្ចិតការលេចជ្រាបទៅប្រព័ន្ធទឹកស្អំរបស់អ្នក ទោះបីជាវាមិនលេចធ្លាយក៏ដោយក៏អាចជួយផ្ចិតការលេចធ្លាយតូចៗបាន។ អ្នករត់តាក់ស៊ីចម្ងាយឆ្ងាយជាច្រើនប្រើវិធីសាស្រ្តនេះដើម្បីជួយការពារការលេចធ្លាយនិងការឡើងកំដៅក្នុងយានយន្តរបស់ពួកគេ។ ប្រសិនបើរថយន្តរបស់អ្នកមានបំពង់ទុយោដែលលេចជ្រាប់ទឹកស្អំ សាធាតុផ្ចិតការលេចជ្រាបមិនអាចជួយផ្ចិតបានទេ។ អ្នកនឹងត្រូវផ្លាស់ប្ដូរបំពង់ទុយោទឹកស្អំថ្មី។ ប្រសិនបើការលេចធ្លាយគឺនៅលើបូមទឹកគឺត្រូវធ្វើការប្ដូរបូមទឹកថ្មី។

ធុងទឹកដែលលេចជ្រាបអាចយកទៅកន្លែងដែលអាចជួសជុលធុងទឹក ឬអ្នកអាចទៅហាងលក់គ្រឿងបន្លាស់រថយន្តហើយទិញធុងទឹកថ្មី។ ការប្រើធុងទឹកដែលធ្លាប់ប្រើប្រាសរួចតែងតែមានការលេចធ្លាយកើតឡើងនាពេលខាងមុខ។ ប្រសិនបើអ្នកផ្លាស់ប្ដូរធុងទឹកថ្មីអ្នកត្រូវប្រាកដថាវាមានទំហំដូចគ្នា (កម្ពស់ទទឹងនិងកម្រាស់) និងមានបំពងទុយោទឹកចេញចូលត្រឹមត្រូវតាមទីតាំងរបស់វា។ ការផ្លាស់ប្ដូរធុងទឹកមួយចំនួនអាចមានកំរាស់ក្រាស់ឬស្តើងជាងធុងទឹកដើម ប៉ុន្តែវាមិនមានបញ្ហារអ្វីទេ ដរាបណាវាផ្តល់នូវប្រសិទ្ធិភាពចុះត្រជាក់ដូចគ្នា ឬប្រសើរជាងធុងទឹកដើម។ ប្រសិនបើអ្នកមានរថយន្តដែលមានម៉ាស៊ីនបង្កើតកម្លាំងខ្លាំងអ្នកគួរតែផ្លាស់ប្ដូរធុងទឹកដែលមានទំហំធំជាង ក្រាស់ជាងហើយមានប្រសិទ្ធភាពជាងដើម្បីគ្រប់គ្រងកំដៅបន្ថែមដែលបញ្ចេញដោយម៉ាស៊ីនរបស់អ្នក។ កង្ហារទឺកស្អំជំនួយក៏អាចជួយកាត់បន្ថយកម្ដៅបានដែរ។ ត្រូវដាក់បំពងទុយោទឹកថ្មី ប្រសិនបើអ្នកផ្លាស់ប្ដូរធុងទឹកចាស់ដាក់ធុងទឹកថ្មី គប្បីកុំប្រើបំពង់ទុយោទឹកចាស់ដដែល។
Copyright AA1Car
Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Leang Sokhuong, Mechanical Engineer at University of Malaya, Malaysia
