បច្ចេកវិទ្យារថយន្តទំនើប

Home » 2019

Yearly Archives: 2019

O2 Sensor Identification

ទីតាំងសែនស័រអុកស៊ីសែន


សព្វថ្ងៃយើងបានឃើញការកើនឡើងយ៉ាងឆាប់រហ័សនៃម៉ាស៊ីនរថយន្តដែលបានបំពាក់មកជាមួយសែនស័រអុកស៊ីសែនច្រើនគ្រាប់ (multiple oxygen sensors) និងកើនឡើងនៃការប្រើប្រាស់សែនស័រអុកស៊ីសែនប្រភេទ សែនស័រល្បាយឥន្ធនៈ/ខ្យល់ ( air/fuel ratio type sensors) ។ រថយន្តទំនើបមួយចំនួនដែលបានផលិតចុងក្រោយនេះ ត្រូវបានគេដឹងថាម៉ាស៊ីនទំនើបទាំងនោះបានបំពាក់បន្ថែមនូវសែនស័រនីត្រូសែនអុកស៊ីត (NOx sensor) ។ រថយន្តមួយចំនួនប្រើសែនស័ររហូតដល់ទៅ 8 សែនស័រ ឬមានច្រើនលើសនេះ ។

សែនស័រអុកស៊ីសែន (oxygen sensor) មានទីតាំងស្ថិតនៅផ្នែកបំពង់ផ្សែងរថយន្ត ដែលមានយ៉ាងហោចណាស់សែនស័រមួយគ្រាប់បំពាក់នៅមុខសំបុកឃ្មុំ (before catalytic) ស្ថិតនៅផ្នែកបំពង់ហឺយផ្សែង (exhaust manifold) និងមានសែនស័រអុកសីសែន 1 ឬ 2 គ្រាប់ នៅក្រោយសំបុកឃ្មុំ (after catalytic) ។ ចំនួនសែនស័រអុកស៊ីសែនតែងតែអាស្រ័យលើការរចនាបំពង់ផ្សែងនៃម៉ាស៊ីនរថយន្តដើម្បីត្រួតពិនិត្យទិន្នផលនៃចំហេះម៉ាស៊ីន និងទិន្នផលនៃការបំលែងឧស្មន័នៅក្នុងសំបុកឃ្មុំ ។

នៅក្នុងការងារជួសជុល និងប្តូរគ្រឿងបន្លាស់រថយន្ត វាមានសារៈសំខាន់ណាស់ក្នុងការកំណត់លេខសែនស័រអុកស៊ីសែន ឬអ្នកច្ចេកទេសខ្មែរតែងតែហៅវាថាឌុយស៊ីមាំង ។ ការស្វែងយល់អំពីទីតាំង និងកំណត់លេខសែនស័រមានសារៈសំខាន់ក្នុងការផ្លាស់ប្តូរគ្រឿងបន្លាស់ឲ្យបានត្រឹមត្រូវនៅពេលវាមានបញ្ហា ឬវាខូច ។ ប្រភេទសែនស័រខុសគ្នា មិនអាចផ្លាស់ប្តូរបានទេ ហើយប្រសិនបើអ្នកបច្ចេកទេសមានកំហុសឆ្គងផ្លាស់ប្តូរសែនស័រអុកស៊ីសែនខុសប្រភេទគ្នាដែលរោងចក្របានណែនាំ វានឹងបណ្តាលឲ្យខូចខាតម៉ូឌុលអេឡិចត្រូនិចរថយន្ត ECU (Engine Control Unit) ។

ប្រសិនបើអ្នកកំពុងវិភាគរោគសញ្ញារថយន្តដោយប្រើឧករណ៍ស្កេន ជាឧទាហរណ៍ឧបករណ៍ស្កេនប្រាប់ថាម៉ាស៊ីនកំពុងមានបញ្ហានៅចំណុច “សែនស័រទី1 នៃបំពង់ហឺយទី1 (Bank 1, Sensor 1 Faulty)” ។ តើសែនស័រទី1 នៃបំពង់ហឺយទី1 មានន័យយ៉ាងដូចម្តេចដែរ?

សូមចងចាំថាម៉ាស៊ីនរថយន្តអាចរចនាជាមួយបំពង់ហឺយ1 ឬច្រើន ដូចនេះបំពង់ហឺយទី1 តែងតែត្រូវបានកំណត់ដោយវានៅជាប់ជាមួយស៊ីឡាំងទី 1 ។ អ្នកបច្ចេកទេសរថយន្តជាច្រើនតែងតែមានរបៀបរកមើលលេខស៊ីឡាំងទី1 នៃម៉ាស៊ីន ដើម្បីកំណត់កំហូចផ្សេងៗ ដែលចំនួនលេខរៀងស៊ីឡាំងតែងតែអាស្រ័យលើការរចនាម៉ាស៊ីនរថយន្តរបស់រោងចក្រនីមួយៗ អាស្រ័យលើម៉ាករថយន្ត ម៉ូឌែល និងឆ្នាំផលិតរបស់វា ។ ដើម្បីកំណត់លេខស៊ីឡាំង អ្នកត្រូវតែស្វែងរកឯកសារយោងពីរោងចក្រ ឬពីសៀវភៅប្រើប្រាស់រថយន្តជាដើម ។ តើសែនស័លេខ1 គឺជាអ្វី?
សែនស័រលេខ1 គឺជាសែនស័រអុកស៊ីសែនដែលបំពាក់នៅផ្នែកបំពង់ហឺយទី1 ដែលស្ថិតនៅលើ ឬមុន សំបុកឃ្មុំ (upstream or before catalytic) តាមឯកសារជួសជុលរថយន្តប្រទេសអូស្រ្តាលីគេប្រើពាក្យ (Pre-Cat) ។
បន្ទាប់មកប្រសិនបើអ្នកកំពុងវិភាគរោគសញ្ញាជាមួយលេខកូដ Bank 1 Sensor 2 នៅផ្នែកខាងក្រោមសំបុកឃ្មុំ (after catalytic) អ្នកត្រូវទៅពិនិត្យមើលសែនស័រនៅក្រោមសំបុកឃ្មុំនោះ ។

សូមមើលដ្យាក្រាមខាងក្រោមអំពីរបៀបមើលទីតាំងសែនស័រអុកស៊ីសែនជាមួយប្រភេទម៉ាស៊ីនខុសៗគ្នា ដែលឯកសារនេះត្រូវបានដកស្រង់ចេញពីឯកសារប្រទេសអូស្រ្តាលីដែលប្រើប្រាស់រថយន្តចង្កូតស្តាំ ផ្ទុយពីរថយន្តប្រើប្រាស់នៅប្រទេសកម្ពុជា ។ ប៉ុន្តែឯកសរនេះគ្មានបញ្ហានោះទេ ព្រោះទីតាំងរបស់សែនស័រមិនមែនអាស្រ័យលើចង្កូតឆ្វេង ឬស្តាំនោះទេ ប៉ុន្តែវាអាស្រ័យលើការរចនាម៉ាស៊ីនរថយន្ត និងបំពង់ហឺយផ្សែងដូចបានរៀបរាប់ខាងលើ ។

 


Articles by O2sensors.com.au, is the specialist Oxygen Sensor outlet of Engine Sensors (Aust) Pty. Ltd

Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Diagnostic Trouble Codes

លេខកូដបញ្ហាម៉ាស៊ីន


លេខកូដបញ្ហា (Diagnostic Trouble Code (DTC)) ត្រូវបានបញ្ចូលទៅក្នុងម៉ូឌុលរបស់កុំព្យូទ័ររថយន្ត (vehicle’s onboard computer) ហើយលេខកូដនឹងបង្កើតឡើងប្រសិនមានបញ្ហាអ្វីមួយកើតឡើងនៅក្នុងប្រព័ន្ធត្រូតពិនិត្យម៉ាស៊ីនរថយន្ត ។ លេខបញ្ហានោះត្រូវគ្នាទៅនឹងប្រភេទនៃបញ្ហាម៉ាស៊ីន ហើយគេអាចប្រើលេខកូដបញ្ហានោះដើម្បីធ្វើការវិភាគរោគសញ្ញានៃកំហូចម៉ាស៊ីន ។

ខណៈពេលម៉ាស៊ីនដំណើរការ ហើយប្រព័ន្ធកុំព្យូទ័ររថយន្តស្រាប់តែចាប់បានពត៌មានមួយថាមានបញ្ហាដោយសារ សែនស័រ ឬសៀគ្វីខាងក្រៅណាមួយមានបញ្ហា ម៉ូឌុលអេឡិចត្រូនិចនឹងបង្កើតលេខកូដ ។ ប្រព័ន្ធរថយន្តខ្លះលេខកូដត្រូវបានរក្សាទុកក្នុងអង្គចងចាំ ហើយប្រព័ន្ធរថយន្តខ្លះទៀតលេខកូដមិនរក្សាទុកក្នុងអង្គចងចាំទេ ប៉ុន្តែវានឹងបង្កើតឡើងនៅពេលអ្នកបច្ចេកទេសធ្វើការភ្ជាប់ឧបករណ៍ស្កេនរថយន្ត ។

លេខកូដបញ្ហានឹងធ្វើឲ្យភ្លើងសញ្ញាឆែកម៉ាស៊ីភ្លឺឡើង (check engine light) ។ ជូនកាលគេហៅភ្លើងសញ្ញានេះថាជាភ្លើងសញ្ញាដាសតឿនថាម៉ាស៊ីនមានដំណើរការខុសប្រក្រតី (malfunction indicator lamp (MIL)) ប្រើសម្រាប់ដាសតឿនអ្នកបើកបរថារថយន្តរបស់ពួកគេកំពុងមានបញ្ហា ។ ដើម្បីដឹងអំពីបញ្ហានោះ គេប្រើឧបករណ៍ស្កេនរថយន្តភ្ជាប់ទៅនឹកឆ្នុកម៉ូឌុលអេឡិចត្រូនិច ហើយធ្វើការអានលេខកូដបញ្ហានោះ ។ ឧបករណ៍ស្កេនខ្លះបង្ហាញលេខកូដជាមួូយនឹងការប្រាប់អត្ថន័យរបស់លេខកូដ ហើយឧបករណ៍ខ្លះទៀតបង្ហាញតែលេខកូដបញ្ហាប៉ុណ្ណោះ ។ ដូចនេះបន្ទាប់ពីធ្វើការស្កេនយកលេខកូដបញ្ហាអ្នកត្រូវស្វែងរកពត៌មាននៃលេខកូដបញ្ហានោះនៅក្នុងតារាងទិន្ន័យលេខកូដបញ្ហា ។

 

ប្រភេទលេខកូដបញ្ហា (DIAGNOSTIC TROUBLE CODES)

លេខកូដទាំងអស់មាន 2 ប្រភេទខុសគ្នា ប្រភេទទី 1 គឺកូដ Generic វាជាលេខកូដទូទៅមានលើរថយន្តគ្រប់ប្រភេទ ។ រោងចក្រផលិតរថយន្តប្រើប្រាស់ស្តងដាលេខកូដបញ្ហាទាំងនេះដូចគ្នាទាំងអស់ ដើម្បីចង្អុលប្រាប់បញ្ហាណាមួយដែលកើតមានឡើងនៅលើប្រព័ន្ធម៉ាស៊ីនរថយន្ត។ ប៉ុន្តែរោងចក្រទាំងអស់ផលិតរថយន្តមិនដូចគ្នាទេ រថយន្តទាំងអស់ត្រូវបានបំពាក់ប្រព័ន្ធអេឡិចត្រូនិចខុសៗពីគ្នា ហើយវាមានលក្ខណៈពិសេសរៀងៗខ្លួន ដែលនាំឲ្យរោងចក្ររថយន្តបង្កើតលេខកូដបញ្ហាផ្ទាល់ខ្លួនផងដែរ ដើម្បីដោះស្រាយបញ្ហាផ្សេងៗរបស់រថយន្តដែលពួកគេបានផលិតឡើង។ ប្រភេទទី 2 គឺកូដបន្ថែមរបស់រោងចក្រ (OEM enhanced codes) វារាប់បញ្ចូលបញ្ហាផ្សេងៗមិនជាប់ទាក់ទងជាមួយ Generic Codes ដែលបញ្ហាទាំងនោះគឺនៅផ្នែកខាងក្រៅ នៃប្រព័ន្ធគ្របគ្រងម៉ាស៊ីន (engine management system) ។ OEM Code មានដូចជាលេខកូដប្រព័ន្ធហ្រ្វាំង ABS, លេខកូដម៉ាស៊ីនត្រជាក់(climate control codes), លេខកូដប្រព័ន្ធតួរថយន្ត (body codes) និងលេខកូដប្រព័ន្ធពោងការពារសុវត្ថភាព (air bag codes) ។ល។

 

លេខកូដ Generic Codes  ទាំងអស់តែងតែចាប់ផ្តើមដោយ “ P0 ” ចំនែកលេខកូដ OEM Codes ដែលតែងតែចាប់ផ្តើមដោយ “ P1 ” ។ ប្រភទ OEM Codes ដែលជាលេខកូដជាក់លាក់របស់ម៉ូដែលឡាននីមួយៗ ហើយវាជាធម្មតាមិនអាចអានដោយឧបករណ៍អានលេខកូដ (code readers) ឬម៉ាស៊ីនស្កេនធម្មតា (normal scan tool) បានទេ។ វាមានន័យថាតម្រូវឲ្យយមានកម្មវិធីពិសេស ឬប្រើម៉ាស៊ីនស្កេនដែលផលិតដោយរោងចក្ររថយន្តតែម្តង (dealer scan tool or OEM scan tool) ។

ចំណាំ: លេខកូដបញ្ហានីមួយៗមិនបានប្រាប់ថាគ្រឿងណាមួយត្រូវធ្វើការផ្លាស់ប្តូរទេ អ្នកបច្ចេកទេសត្រូវតែធ្វើការត្រួតពិនិត្យមើលសែនស័រ ឬសៀគ្វីអគ្គិសនីណាមួយ ដើម្បីកំណត់បាននៃកំហូចអ្វីមួយមុនពេលធ្វើការជួសជុល ឬធ្វើការផ្លាស់ប្តូរគ្រឿងអ្វីមួយ ។

នៅពេលអ្នកទទួលបានលេខកូដបញ្ហា ជំហានបន្ទាប់គឺស្វែងរកមូលហេតុអ្វីដែលធ្វើឲ្យម៉ូហុលអេឡិចត្រូនិចបង្កើតលេខកូដនោះមក ។ លេខកូដមួយចំនួនជាប់ទាក់ទងនឹងប្រព័ន្ធសៀគ្វីអគ្គិសនី ហើយកូដខ្លះជាប់ទាក់ទងជាមួូយសែនស័រ ឬគ្រឿងបង្គុំផ្សេងៗទៀត ដូចនេះការធ្វើតេស្តប្រព័ន្ធនីមូយៗគឺមានសារៈសំខាន់ និងដើម្បីកំណត់បានឫសគុលនៃបញ្ហានោះ ។

ឧបករណ៍ស្កេនរថយន្ត (scan tool) គឺជាកម្មវិធីយោងរបស់កុំព្យូទ័រ ដែលវាអាចជួូយវិភាគរោងសញ្ញារបស់លេខកូដទាំងអស់នោះ ។ ចុចទីនេះដើម្បីស្វែងយល់អំពីម៉ាស៊ីនស្កេនរថយន្ត (auto scan tool)!

 

តើគេប្រើលេខកូដបញ្ហាដោយរបៀបណា?

អត្ថបទខាងក្រោមមិនរៀបរាប់ទាំងអស់អំពីិលេខកូដបញ្ហានីមួយ បញ្ហាវាអាចជួយអ្នកឲ្យកះណត់បាននៃបញ្ហាមួយបានយ៉ាងលឿន ។

 

លេខកូដបញ្ហាសែនស័រអុកស៊ីសែន (OXYGEN SENSOR TROUBLE CODES)

លេខកូដបញ្ហាសែនស័រអុកស៊ីសែនមាន2ប្រភេទ: លេខកូដសែនស័រអុកស៊ីនប្រើសៀគ្វីកំដៅ (O2 heater circuit codes) និងលេខកូដសែនស័រអុកស៊ីសែន (O2 sensor codes) ។

O2 Heater circuit related codes include P0036, P0037, P0038, P0042, P0043, P0044, P0050, P0051, P0052, P0056, P0057, P0058, P0062, P0063, P0064 & P0141.

O2 Sensor related codes include P0130 through P0140, P0142 through P0147, P0150 through P0167

លេខកូដសែនស័រអុកស៊ីសែនប្រើសៀគ្វីកំដៅនឹងបង្កើតឡើងប្រសិនបើម៉ូឌុលអេឡិចត្រូនិចចាប់បានពត៌មានពីសៀគ្វីកំដៅនៅក្នុងសែនស័រ ។ ចំណែកលេខកូដបញ្ហាសែនស័រអុកស៊ីសែននឹងបង្កើតឡើងប្រសិនបើសែនស័រអានពត៌មានល្បាយខ្សត់ (lean mixture) ឬល្បាយលើស (rich mixture) ដែលល្បាយមិនមិនធ្វើការលៃតម្រូវលឿន ឬមិនធ្វើការលៃតម្រូវតែម្តង ។ ចុចទីនេះស្វែងយល់អំពីល្បាយលើស និងល្បាយខ្សត់ (lean & rich mixture)!

សែនស័រអុកស៊ីសែន (Oxygen Sensor) ប្រើសម្រាប់ធ្វើការញឿនដឹងអំពីកម្រិតឧស្មន័អុកស៊ីសែនដែលមិនទាន់ឆេះអស់នៅក្នងបំពង់ផ្សែង (unburned oxygen in the exhaust) ហើយវាបង្កើតវ៉ុល ឬតង់ស្យុងអគ្គិសនី ដោយធ្វើការសមាមាត្រទៅនឹងចំនួននៃអុកស៊ីសែននៅក្នុងបំពង់ផ្សែងរថយន្ត ។ តង់ស្យុងអគ្គិសនីដែលបង្កើតដោយសែនស័រអុកស៊ីសែនរាប់នៅចន្លោះពី 0.1 -0.9 វ៉ុល (from a low of about 0.1 volts up to a high of about 0.9 volts) ។ ពេលតង់ស្យុងទាបបង្ហាញអំពីម៉ាស៊ីនមានល្បាយខ្សត់ (lean fuel mixture) ចំណែកតង់ស្យុងខ្ពស់បង្ហាញថាម៉ាស៊ីនមានល្បាយលើស (rich fuel mixture) ។ កុំព្យូទ័រថយន្ត ឬម៉ូឌុលអេចត្រូនិច ប្រើប្រាស់ទិន្នន័យពីសែនស័រអុកស៊ីសែន ដើម្បីធ្វើជាជញ្ជីងនៃការលាយល្បាយឥន្ធនៈខណៈចំណុចរបត់បិទនៃដំណើរការម៉ាស៊ីន (balance the fuel mixture during closed loop operation)។ ចុចទីនេះស្វែងយល់អំពីចំណុចរបត់បើក/បិទ (open & closed loop operation)!

សែនស័រខូច អាចធ្វើឲ្យប្រព័ន្ធល្បាយឥន្ធនៈមិនឈានទៅដល់ចំណុចរបត់បិទ (closed loop operation) ហើយពេលនោះជាទូទៅគឺបង្កឲ្យម៉ាស៊ីនបាញ់ឥន្ធនៈច្រើនគ្រប់ពេល បង្កឲ្យម៉ាស៊ីនស៊ីសាំង និងបញ្ចេញផ្សែងពុលច្រើនជ្រុល ។

សែនស័រផ្តល់ពត៌មានតង់ស្យុងទាបពេកបង្ហាញថាសែនស័រខុសប្រក្រតី អាចបង្កដោយមានការលេចធ្លាយខ្យល់ចូល (vacuum leak) ដែលធ្វើឲ្យឧស្មន័អុកស៊ីសែនជាច្រើនចូលទៅក្នុងបំពង់ផ្សែងរថយន្ត ។ ត្រូវត្រួតពិនិត្យមើលបំពង់ខ្យល់ចូលម៉ាស៊ីននៅពេលម៉ាស៊ីនឆេះស្ងៀម (check intake vacuum at idle) និងឆែកមើលចំណុចតំណរភ្ជាប់បំពង់ទុយោខ្យល់ចូល (inspect vacuum hose connections) ។ ប្រសិនបើបំពង់ខ្យល់គ្មានបញ្ហា ត្រូវបន្តពិនិត្យមើលរកស៊ីឡាំងបាត់បង់ចំហេះ (misfire cylinder) និងបញ្ហាអាចដោយសារឆេះវ៉ាលហឺយផ្សែង (burned exhaust valve)ដែលវាធ្វើឲ្យមានការលេចសំពាធបណែនម៉ាស៊ីន ឬក៏ដោយសារលេចខ្យល់ក្នុងបំពង់ហឺយផ្សែង (leaky exhaust manifold gasket) ។

ចំណាំ: ប្រសិនបើអ្នកទទួលបានលេខកូដសែនស័រអុកស៊ីសែន (oxygen sensor code) ហើយនឹងមានកូដម៉ាស៊ីនបាត់ចំហេះព្រាវ (random misfire code) ជាមូយនឹងលេខដូដសែនស័រសំពាធខ្យល់ (MAP sensor code) នោះគេអាចដឹងថាម៉ាស៊ីនកំពុងមានការលេចជ្រាប់ខ្យល់ធ្ងន់ធ្ងរ (serious vacuum leak) ។

 

លេខកូដល្បាយខ្សត់ឥន្ធនៈ (LEAN TROUBLE CODES (P0171 or P0174))

លេខកូដ P0171 ឬ P0174 បង្ហាញថាម៉ាស៊ីនរថយន្តកំពុងបាញ់ឥន្ធនៈខ្វះ (engine is running lean) មានន័យថាចំហេះម៉ាស៊ីនមានខ្យល់ច្រើនជ្រុល ប៉ុន្តែឥន្ធនៈមិនគ្រប់គ្រាន់ ។ អ្នកបច្ចេកទេសអាចផ្ទៀងផ្ទាត់ម៉ាស៊ីនខ្សត់ឥន្ធនៈដោយមើលលើទិន្នន័យ Short Term Fuel Trim (STFT) និង Long Term Fuel Trim (LTFT) ដែលបង្ហាញដោយឧបករណ៍ស្កេន។ ជាទូទៅចំនួូន STFT និង LTFT គួរនៅចន្លោំបូកឬដក 5 – 10 ។ ឧទាហរណ៍ ប្រសិនបើ STFT និង LTFT មានចំនួនលើសពី +12 វាបង្ហាញថាម៉ាស៊ីិនបាញ់ឥន្ធនៈខ្វះ ។ លេខអវិជ្ជមាន (-12 ឬលើសនេះ) បង្ហាញថាម៉ាស៊ីនបាញ់ឥន្ធនៈលើស ។

Great Fuel Trim Chart Also Long Term Fuel Trim A Useful Underused Indicator Tech Tips

លក្ខខណ្ឌដែលអាចធ្វើឲ្យម៉ាស៊ីនមានបញ្ហាល្បាយខ្សត់:

  • សំពាធឥន្ធនៈទាបពេក (low fuel pressure): បង្កដោយស្នបបូមឥន្ធនៈខ្សោយ (weak fuel pump) ឬមានការលេចជ្រាបឧបករណ៍សំពាធឥន្ធនៈ (leaky fuel pressure regulator) ។ គេប្រើឧបករណ៍ធ្វើតេស្តសំពាធឥន្ធនៈ ខណៈពេលម៉ាស៊ីនឆេះស្ងៀម
  • ស្ទះប៉ិចបាញ់ឥន្ធនៈ (dirty fuel injectors): គេត្រូវដោះប៉ិចមកធ្វើការលាងសម្អាត ឬប្រើសារធាតុរាវចាកចូលក្នុងធុងសាំងដើម្បីលាងប៉ិចឥន្ធនៈ
  • លេចខ្យល់ចូលតាមបំពង់ហឺត (vacuum leak at intake manifold): ឆែកមើលបំពង់ហឺតខ្យល់ ឆែកទុយោ និងត្រួតពិនិត្យមើលករបំពង់ខ្យល់ (vacuum hose connections or throttle body)
  • លេចវ៉ាលប្រព័ន្ធបំលែងផ្សែងមកប្រើការវិញ (leaky EGR valve): គេធ្វើការពិនិត្យមើលប្រតិបត្តិការរបស់វ៉ាល់ EGR
  • លេចធ្លាយទុយោ ឬវ៉ាល់ហឺយប្រេងម៉ាស៊ីន (leaky PCV valve or hose): គេឆែកមើលវ៉ាល់ និងទុយោនោះ
  • សែនស័រម៉ាសខ្យល់កង្វក់ ឬខូច (dirty or defective MAF sensor): គេត្រូវលាងសម្អាតសែនស័រម៉ាសខ្យល់ លាងខ្សែភ្លើង និងស្នូលសែនស័រ ដោយសារធាតុរាវអ៊ែរ៉ូសសូលអេឡិចត្រូនិច (aerosol electronics cleaner) ។ មិនត្រូវយកសារធាតុរាវផ្សេងមកលាងសែនស័រ និងមិនត្រូវយកដៃទៅប៉ះខ្សែរបស់សែនស័រឡើយ ។

 

លេខកូដល្បាយលើសឥន្ធនៈ (RICH TROUBLE CODES)

លេខកូដបញ្ហាលល្បាយលើសឥន្ធនៈ  P0172 & P0175 ដែលជារោងសញ្ញាទូទៅរបស់វាគឺធ្វើឲ្យម៉ាស៊ីនមានល្បាយលើសឥន្ធនៈ (ម៉ាស៊ីនមានល្បាយឥន្ធនៈច្រើនពេក ប៉ុន្តែខ្វះខ្យល់) ធ្វើឲ្យម៉ាស៊ីនស៊ីសាំងខ្លាំង ហើយបញ្ចេញផ្សែងពុលច្រើន (ឧស្មន័កាបូនមូណូអុកស៊ីន CO) ។ ម៉ាស៊ីនអាចឆេះនៅស្ងៀមញ័រនិងរោធខ្លាំង (engine may have rough idle or surge condition) ។

មូលហេតុដែលអាចកើតមានគឺអាចដោយសារសែនស័រអុកស៊ីសែនខូច (bad O2 sensor), សំពាធឥន្ធនៈខ្ពស់ខ្លាំងពេក (excessive fuel pressure), លេចជ្រាបប៉ិចឥន្ធនៈ (leaky fuel injectors), តម្រងខ្យល់កង្វក់ ស្ទះខ្យល់ចូល (dirty air filter or restricted air inlet) ឬ សែនស័រទឹកស្អំខូច (defective coolant sensor) ដែលវាធ្វើឲ្យប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនរថយន្ត (engine management system) មិនអាចឆ្ពោះទៅចំណុចរបត់បិទ (closed loop operation) ។

 

លេខកូដបញ្ហាសែនស័រទឹកស្អំ (COOLANT SENSOR TROUBLE CODES)

លេខកូដបញ្ហាសែនស័រទឹកស្អំ ឬសែនស័រកំដៅម៉ាស៊ីន P0115 – P0119 អាចបង្កើតឡើងដោយម៉ូឌុលអេឡិចត្រូនិច ប្រសិនបើសែនស័រមិនមានបម្រែបម្រួលនៅពេលម៉ាស៊ីនកើនកំដៅ (engine warm up) ។ ប្រសិនបើសែនស័រមិនធ្វើការផ្តល់ពត៌មានថាកំដៅម៉ាស៊ីនក្តៅខ្លាំង ឬត្រជាក់ ពេលនោះម៉ាស៊ីននឹងអាចកើនឡើងកំដៅជ្រុលដោយគ្មានពត៌មានដាសតឿន ។

សែនស័រទឹកស្អំ (coolant sensor) ធ្វើការងារត្រួតពិនិត្យសីតុណ្ហភាពម៉ាស៊ីន ហើយវាគឺជាកូនសោរនៃប្រតិបត្តិការម៉ាស៊ីនពីព្រោះ វាជួយឲ្យប្រព្ធន័គ្រប់គ្រងការបាញ់ឥន្ធនៈ (fuel management system) ឈានទៅដល់ចំណុចរបត់បិទ (closed loop operation) ដែលជាពេលដែលម៉ាស៊ីនបាញ់ឥន្ធនៈដោយសន្សំសំចៃ នៅពេលម៉ាស៊ីនកើនកំដៅដល់សីតុណ្ហភាពប្រតិបត្តិការរបស់វា ។ បញ្ហានេះអាចធ្វើឲ្យម៉ាស៊ីនមិនឈានទៅដល់ចំណុចរបត់បិទ បង្កឲ្យមានល្បាយលើសឥន្ធន និងបញ្ចេញផ្សែងពុលច្រើន ។

 

រ៉េស៊ីស្តង់របស់សែនស័រទឹកស្អំផ្លាស់ប្តូរនៅពេលសីតុណ្ហភាពទឹកកើនឡើង ប្រសិនបើអ្នកមិនឃើញមានការផ្លាស់ប្តូររ៉េស៊ីស្តង់ នៅពេលម៉ាស៊ីនចាប់ផ្តើមឡើងកំដៅ រ៉េស៊ីស្តង់របស់សែនស័រអាចចេញក្រៅលក្ខខណ្ឌម៉ាស៊ីន នោះសែនស័រអាចខូតខាត ។

រឿងមួយដែលជូនកាលអាចធ្វើឲ្យសែនស័រមិនអាចផ្តល់ពត៌មានកំដៅម៉ាស៊ីនបាន គឺដោយសារកម្រិតទឹកស្អំនៅក្នុងធុងទឹកធ្លាក់ចុះទាបពេកនៅក្នុងប្រព័ន្ធស្អំកំដៅម៉ាស៊ីន (low coolant level in the cooling system), ឬដោយសារស្ទះទែម៉ូស្តាត (thermostat stuck open or shut), ឬការប្រើទែម៉ូស្តាតខុសខ្នាតសីតុណ្ហភាពម៉ាស៊ីន (thermostat that has the wrong temperature rating) ។

ចំណាំ: មិនត្រូវបើកគម្របធុងទឹក (do not open radiator cap) នៅពេលម៉ាស៊ីនកំពុងកើនកំដៅ ត្រូវរងចាំរហូតដល់ម៉ាស៊ីន និងរ៉ាដ្យាទ័រចុះត្រជាក់សិន ។

 

លេខកូដបញ្ហាម៉ាស៊ីនបាត់ចំហេះ (MISFIRE TROUBLE CODES)

លេខកូដ P0300 ទៅដល់ P0312 ដែលលេខខាងចុងនៃកូដនេះបង្ហាញអំពីលេខរៀងស៊ីឡាំងដែលកំពុងបាត់ចំហេះ ។ ម៉ាស៊ីនរថយន្តផលិតឡើងដោយមានចំនួនស៊ីឡាំងច្រើន ឬតិច ខុសៗពីគ្នា ម៉ាស៊ីនខ្លះមានស៊ីឡាំង 4 ម៉ាស៊ីនខ្លះមានស៊ីឡាំង 6 ឬ 8 និងម៉ាស៊ីនរថយន្តទំនើបធន់ធ្ងន់ខ្លះមានស៊ីឡាំមដល់ទៅ 12 ស៊ីឡាំង ។

ស៊ីឡាំងបាត់ចំហេះនៅខាងក្នុងអាចបណ្តាលមកពីប៊ូយស៊ីខូច (worn or fouled spark plugs), ប៊ូបីនភ្លើងខ្សោយ (weak ignition coil), ខ្សែបូយស៊ីខូច (bad spark plug wire), ម៉ាស៊ីនបំណែនមិនល្អ (lose compression), លេចខ្យល់ (vacuum leak), ដោយសរអ្វីផ្សេងៗដែលបង្កឲ្យមានល្បាយខ្សត់ឥន្ធនៈ (anything that causes an unusually lean fuel mixture), វ៉ាល់ EGR សន្ទះ, ប៉ិចបាញ់ឥន្ធនស្ទះឬកង្វក់ខាងក្នុង (dirty fuel injector), ធ្លាក់ចុះសំព៉ធឥន្ធនៈ (low fuel pressure) និងដោយសារការប្រើឥន្ធនៈមានគុណភាពអន់ (bad fuel) ។

ប្រសិនអ្នកទទួលបានលេខកូដស៊ីឡាំងបាត់ចំហេះព្រាវ P0300 (random misfire) ដោយមិនបញ្ជាក់លេខស៊ីឡាំងណាមួយឲ្យច្បាស់លាស់ ជារឿយៗបញ្ហានេះកើតឡើងដោយសារលេខខ្យល់ (vacuum leak) ឬប្រើឥន្ធនៈគុណភាពអន់ (bad quality fuel) ។

ប្រសិនលេខកូដបញ្ជាក់អំពីលេខស៊ីឡាំងណាមួយបាត់ចំហេះ ជាឧទាហរណ៍ស៊ីឡាំងទី1 បាត់ចំហេះ P0301 នេះជាតំរុយឲ្យអ្នកទៅត្រួតពិនិត្យមុនគេគឺប៊ូយស៊ី – ប៉ិចឥន្ធនៈ និងការបំណែនម៉ាស៊ីននៅក្នុងស៊ីឡាំងទី1នោះ ។

 

លេខកូដបញ្ហាផ្សេងទៀត (OTHER ENGINE TROUBLE CODES)

នៅក្នុងប្រព័ន្ធវិភាគរោគសញ្ញា (Onboard Diagnostic System) មានលេខកូដបញ្ហាជាច្រើនទៀតដូចជា:

លេខកូដបញ្ហាសែនស័រករបំពង់ខ្យល់ (Throttle Position Sensor trouble codes) P0120 – P0129 ។

លេខកូដបញ្ហាសែនស័រសំពាធខ្យល់ (MAP sensor trouble codes) P0105, P0106, P0107, P0108 & P0109 ។

ចំពោះលេខកូដបញ្ហាដទៃជាច្រើនទៀត អ្នកអាចចូលទៅកាន់វេបសាយណែនាំអំពីលេខកូដបញ្ហាម៉ាស៊ីនដើម្បីសិក្សាបន្ថែម: https://www.obd-codes.com/

 

តើលេខកូដបញ្ហាអ្វីដែលតែងតែកើតឡើង?

យោងលើការសិក្សាមួយរបស់អ្នកបច្ចេកទេសរថយន្ត និងជាអ្នកសរសេរអត្ថបទបច្ចេកទេស  Larry Carley នៅសហរដ្ឋអាមេរិកបានសិក្សារកឃើញទិន្នន័យជាភាគរយ % នៃលេខកូដបញ្ហានៅពេលម៉ាស៊ីនរថយន្តមានភ្លើងសញ្ញាឆែកម៉ាស៊ីន:

P0420 – Catalyst System Low Efficiency – 13.2%
P0171 – Fuel Trim System Lean Bank 1 – 10.4%
P0401 – Exhaust Gas Recirculation (EGR) Flow Insufficient – 8.4%
P0174 – Fuel Trim System Lean Bank 2 – 6.8%
P0442 – Evaporative Emission (EVAP) System Small Leak Detected – 6.7%
P0300 – Engine Misfire Detected (random misfire) – 6.4%
P0455 – Evaporative Emission (EVAP) System Leak Detected (large) – 6.2%
P0440 – Evaporative Emission (EVAP) System – 5.5%
P0141 – Oxygen Sensor Heater (H02S) Performance Bank 1 Sensor 2 – 5.1%
P0430 – Catalyst System Low Efficiency Bank 2 – 3.2%
P0135 – Oxygen Sensor (HO2S) Performance Bank 1 Sensor 1 – 3.2%
P0446 – EVAP Vent Solenoid Valve Control System – 3.1%
P0128– Coolant Thermostat – 3.1%
P0301 – Cylinder 1 Misfire Detected – 3.1%
P0411 – EVAP System Control Incorrect Purge Flow – 2.8%
P0133 – Oxygen Sensor Slow Response Bank 1 Sensor 1 – 2.8%
P0303 – Cylinder 3 Misfire Detected – 2.6%
P0304 – Cylinder 4 Misfire Detected – 2.6%
P0302 – Cylinder 2 Misfire Detected – 2.6%
P0325 – PCM Knock Sensor Circuit – 2.1%

យោងលើទិន្នន័យខាងលើ ធ្វើឲ្យយើងអាចដឹងបានថាបញ្ហាដែលតែងតែកើតឡើងច្រើនជាងគេដែលធ្វើឲ្យម៉ាស៊ីនមានភ្លើងសញ្ញាឆែកគឺបញ្ហាខូចខាតប្រអប់ំលែងឧស្មន័ពុល (fouled catalytic converter) ។ ប៉ុន្តែប្រសិនបើយើងធ្វើការភ្ជាប់ទិន្នន័យនេះដោយធ្វើចំណាត់ថ្នាក់ក្នុងប្រព័ន្ធនិងគ្រឿងបង្គុំម៉ាស៊ីនរថយន្ត យើងនឹងមើលឃើញរូបភាពខុសពីនេះ ។ ប្រសិនយើងប្រមូលទិន្នន័យនៃប្រព័ន្ធដែលជាប់ទាក់ទងគ្នាយើងនឹងឃើញបញ្ហាដែលកើតឡើងច្រើនជាងគឺជាសរុបគឺ:

Evaporative Emission System – 24.3%
Engine Misfire – 17.3%
Fuel Trim (lean) – 17.2%
Catalytic converter – 16.4%
Oxygen sensor related – 11.1% Exhaust Gas Recirculation (EGR) system – 8.4%

 


Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

 

 

 

 

Belt PK Number

លេខកូដខ្សែពានម៉ាស៊ីនរថយន្ត


ខ្សែពានម៉ាស៊ីនរថយន្តជាច្រើនដែលផលិតឡើងដោយមានធ្មេញ ជាទូទៅគេសំដៅទៅលើប្រភេទខ្សែពានបត់បែនបានល្អមានឈ្មោះថាខ្សែពានសែផែនទីន (serpentine belt) ។ ខ្សែពានប្រើប្រាស់លើម៉ាស៊ីនរថយន្តសព្វថ្ងៃមានលេខកូដ២ប្រភេទខុសគ្នា លេខទី១ គឺជាលេខកូដខ្សែពានដែលផលិតដោយរោងចក្ររថយន្ត (manufacturer part’s number) និងលេខកូដទី២ គឺជាលេខកូដស្តង់ដារួមមួយរបស់រោងចក្រឧស្សាហកម្មផលិតខ្សែពាននៅជុំវិញពិភពលោក (global industry standard number) ។

អត្ថបទនេះ Autodoc Cambodia នឹងលើកយកលេខកូដស្តង់ដារួមរបស់រោងចក្រផលិតខ្សែពានមកពន្យល់អ្នកទាំងអស់គ្នាដើម្បីស្វែងយល់អំពីរបៀបអានលេខកូដនោះ ។ វាជាអត្ថប្រយោជន៍ដល់អ្នកបច្ចេកទេស និងទីព្រឹក្សាសេវាកម្មរថយន្តជ្រើសរើសគ្រឿងបន្លាស់ឲ្យបានត្រឹមត្រូវ សម្រាប់ការងារផ្លាស់ប្តូរខ្សែពាន ។

ជាទូទៅលេខកូដ “PK” តែងតែបោះពុម្ភលើខ្សែពាននៅជាប់លេខកូដរបស់រោងចក្រ ដូចក្នុងរូបភាពខាងក្រោម ។ ប៉ុន្តែខ្សែពានខ្លះផលិតឡើងដោយមិនបោះពុម្ភលេខកូដរបស់រោងចក្រផលិតរថយន្តទេ ។ អក្សរ PK គឺជាស្តង់ដាសកលនៃរង្វាស់ខ្សែពានរថយន្ត (worldwide standard metric belt measurement) ។

 

អក្សរកូដ PK ត្រូវបានផ្តល់ពត៌មានសំខាន់៣៖

  • ចំនួនធ្មេញនៅលើខ្សែពាន (number of ribs on the belt)
  • ពត៌មានការប្រើប្រាស់ខ្សែពានទៅលើគ្រឿងចក្រអ្វីមួយ (belt application information)
  • ប្រវែងខ្សែពានដែលមានរង្វាស់ជាមីលីម៉ែត (effective length of the belt expressed in millimeters)

ជាឧទាហរណ៍៖ ខ្សែពានមួយមានលេខកូដ 6PK 1003 តើវាមានន័យយ៉ាងដូចម្តេច?

» លេខ 6: បង្ហាញអំពីចំនួនធ្មេញរបស់ខ្សែពាន មានន័យថាខ្សែពាននេះមានធ្មេញចំនួន 6

» អក្សរ PK: អក្សរ P បង្ហាញអំពីការផលិតខ្សែពានតាមលក្ខណៈម៉ាទ្រីស ដែលមានរង្វាស់រង្វាល់មួយ (indicates a metric designation) ។ ចំណែកអក្សរ K បង្ហាញអំពីប្រភេទខ្សែពាននេះប្រើប្រាស់ជាមួយម៉ាស៊ីនរថយន្តអ្នកដំណើរ (belt for automobile) ដែលមានស្តង់ដា SAE J1459

» លេខ 1003: បង្ហាញអំពីប្រវែងខ្សែពានគិតជាមីលីម៉ែត មានន័យថាខ្សែពាននេះមានប្រវែង 1,003 mm ។

 

 

អំពីស្តងដា SAE J1459 គឺជាស្តងដារង្វាស់ប្រវែងខ្សែពាន ដោយប្រើឧកបរណ៍ពិសេសរបស់រោងចក្រផលិតខ្សែពានរថយន្ត ជាមូលហេតុដែលធ្វើឲ្យរោងចក្រផ្តល់ពត៌មាននៃប្រវែងខ្សែពានបានយ៉ាងសុក្រិតជាទីបំផុត បើប្រៀបធៀបជាមួយការវាស់ប្រវែងខ្សែពានដោយប្រើម៉ែតខ្សែ ។

ដើម្បីជ្រើសរើសខ្សែពានរថយន្តឲ្យបានត្រឹមត្រូវ គេត្រូវមើលកាតាឡូកទំហំនិងប្រវែងខ្សែពានដែលរថយន្តមួយប្រើប្រាស់ និងជ្រើសរើសលេខកូដឲ្យបានត្រឹមត្រូវ ។ ពត៌មានទាំងនេះអ្នកអាចរកបាននៅក្នុងសៀវភៅប្រើប្រាស់រថយន្ត, ឯកសារជួសជុលរថយន្តរបស់រោងចក្រផលិត និងនៅក្នុងវេបសាយរោងចក្រផលិតខ្សែពានដូចជារោងចក្រ GATES ជាដើម ។

 


Original document from GATES, a leading manufacturer of application-specific fluid power and power transmission solutions
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

 

Belt Maintenance

ការធ្វើតំហែទាំ និងផ្លាស់ប្តូរខ្សែពាន


ខ្សែពានម៉ាស៊ីនរថយន្ត

ខ្សែពានជាផ្នែកកម្រើកនៃម៉ាស៊ីនរថយន្តដែលមានអាយុកាលចុះខ្សោយទៅៗជារៀងរាល់ពេលដោយសារកំដៅ និងរយៈពេលប្រើប្រាស់ ។ ជារៀងរាល់ពេលដំណើរការម៉ាស៊ីន ខ្សែពានបានធ្វើការនៅជុំវិញប៉ូលីដោយការពត់ និងបត់យ៉ាងខ្លាំង ហើយវាបានបង្កើតកំដៅយ៉ាងច្រើនផងដែរ បង្កឲ្យកៅស៊ូខ្សែពានចុះអន់ថយខ្សោយទៅៗ ។ ដោយបញ្ហាទាំងនេះធ្វើឲ្យខ្សែពានសឹករិចរិលដោយអាយុកាលប្រើប្រាស់ ជាលទ្ធផលខ្សែពានអាចបង្កបញ្ហាដោយសារការរបូតចេញ ឬដាច់ខ្សែពាន ។

បើទោះជាអ្នកបើកបរបានប្រើប្រាស់ខ្សែពានដែលមានគុណភាពខ្ពស់យ៉ាងណាក៏ដោយ បន្ទាប់ពីខ្សែពានបានបង្វិលប៉ូលីម៉ាស៊ីនរាប់លានជុំកន្លងមកផុតទៅ កៅស៊ូខ្សែពានតែងតែមានការចុះអន់ថយដែលធ្វើឲ្យវាប្រេះ ឬការបែកឆែបជ័រ ជាលទ្ធផលវានឹងធ្វើឲ្យមានការដាច់ខ្សែពាន បង្កឲ្យផ្នែកសំខាន់ណាមួយនៃម៉ាស៊ីនមិនដំណើរការដូចជា បូមទឹក (water pump), អាល់ទែណាទ័រសាកអាគុយ (alternator), បូមចង្កូត (power steering pump) និងម៉ាស៊ីនត្រជាក់ (air conditioning) ។ល។

រថយន្តសព្វថ្ងៃគេប្រើប្រាស់ខ្សែពានផែនទីន (serpentine belt) ជាខ្សែពានដែលមានធ្មេញនិងរាងសំប៉ែត ដែលជាទូទៅគេហៅវាជាពាក្យបច្ចេកទេសថា “Poly-V, Poly-Rib and Micro V” ។ ខ្សែពានទាំងនេះត្រូវបានរចនាឡើងដោយយោងលើចលនាវាលរបស់សត្វពស់ ដែលវាមានរាងសំប៉ែតអាចបត់បែនបានយ៉ាងល្អបំផុតនៅលើប៉ូលីម៉ាស៊ីនរថយន្ត ។ ការរចនារាងខ្សែពានសំប៉ែតបែបនេះគឺវាអាចជួយកាត់បន្ថយការកើនកំដៅខ្លាំញជ្រុល បើប្រៀបធៀបជាមូយខ្សែពានស៊េរីចាស់ៗដូចជាខ្សែពានវី (v-belt) ជាដើម ។ រយៈចម្ងាយនៃការផ្លាស់ប្តូរខ្សែពានថ្មីដែលត្រូវបានណែនាំដោយរោងចក្រផលិតរថយន្តគឺគេតែងតែណែនាំឲ្យប្តូរវារៀងរាល់រថយន្តបរបានចម្ងាយពី 80,000 km ឬតិចជាងនេះ ប្រសិនបើខ្សែពានស្រាប់តែមានការប្រេះ និងបង្កសំលេងរំខាន ។ បើទោះជាយ៉ាងណាខ្សែពានប្រភេទសែផែនទីនដែលមានគុណភាពខ្ពស់សព្វថ្ងៃគឺអាចប្រើប្រាស់បានរហូតដល់ទៅ 112,000 km ដោយគ្មានបញ្ហា ។

នៅពេលធ្វើការផ្លាស់ប្តូរខ្សែពាន គេត្រូវមើលឯកសារជួលជុល និងឯកសារធ្វើតំហែទាំរថយន្តរបស់រោងចក្រ ស្វែងរកលេខកូដខ្សែពាន និងកម្លាំងរិតខ្សែពានឲ្យបានត្រឹមត្រូវ ។ ប្រសិនគេរិតខ្សែពានធូរពេក វានឹងអាចរបូតចេញ ហើយប្រសិនបើគេរិតខ្សែពានតឹងពេក វានឹងធ្វើឲ្យខ្សែពានកើនកម្លាំងកកើតខ្លាំងជ្រុល ជាលទ្ធផលខ្សែពាននឹងខូតខាតមុនអាយុកាលប្រើប្រាស់ ។

ការមានស្នាមប្រេះ បែកឆែប ជាសញ្ញាប្រាប់អ្នកបរថយន្តថាជាពេលដែលត្រូវផ្លាស់ប្តូរខ្សែពានថ្មី បើមិនដូច្នោះទេពួកគេនឹងជួបបញ្ហាតាមដងផ្លូវដោយសារការដាច់ខ្សែពានជាក់ជាមិនខាន ។

 

បម្រុងប្រយ័ត្នការងារជាមួយខ្សែពាន

នៅពេលធ្វើការផ្លាស់ប្តូរខ្សែពានថ្មី អ្នកត្រូវតែចងចាំថា ត្រូវជ្រើសរើសខ្សែពានប្រភេទតែមួយជាមួយខ្សែពានដើម កំរាស់ និងប្រវែងដើម ដែលបានណែនាំដោយរោងចក្រផលិតរថយន្ត ។ ចំពោះខ្សែពានវី អ្នកបច្ចេកទេសគួរតែពិនិត្យមើល និងកែតម្រូវកម្លាំងរិតដោយប្រើឧបករណ៍ធ្វើតេស្ត (tension gauge) ។ ចំណែកឯខ្សែពានសែផែនទីន គឺម៉ាស៊ីនបំពាក់មកជាមួយប៉ូលីដែលអាចកែប្រែកម្លាំងរិតបណ្តឹងដោយស្វ័យប្រវត្តិបាន (automatic tensioner) ។

នៅពេលផ្លាស់ប្តូរខ្សែពាន អ្នកត្រូវតែត្រួតពិនិត្យមើលលក្ខណៈរបស់ប៉ូលីផងដែរ ប្រសិនបើប៉ូលីម៉ាស៊ីនមានប្រេះ បែក ឆែប និងបោល វានឹងធ្វើឲ្យខ្សែពានដែលទើបផ្លាស់ប្តូរថ្មីនឹងជួបបញ្ហាផ្សេងៗ ។

នៅពេលផ្លាស់ប្តូរខ្សែពានអាកាម (timing belt) ដែលជាខ្សែពានសំខាន់មូយនៃដំណើរការម៉ាស៊ីន គេត្រូវត្រួតពិនិត្យប៉ូលីិយ៉ាងម៉ត់ចត់ និងធ្វើការតម្រងប៉ូលីឡើងវិញ ដោយយោងលើបទដ្ឋានបច្ចេកទេសពីរោងចក្រផលិតរថយន្ត ។

 

ការធ្វើតំហែទាំខ្សែពានរថយន្ត

រោងចក្ររថយន្តមួយចំនួនបានលើកឡើងថា ខ្សែពានវី (v-belt) ជាច្រើនតែងតែជួបបញ្ហាបន្ទាប់ពីរយៈពេលប្រើប្រាស់បាន 3 ឆ្នាំ កន្លងផុត ។ ចំណែកខ្សែពានស៊េរីថ្មីគឺខ្សែពានសែផែនទីនអាចមានអាយុកាលប្រើប្រាស់យូរជាងខ្សែពានវី ។

គេត្រូវធ្វើការត្រួតពិនិត្យមើលលក្ខណៈខ្សែពានជាប្រចាំ ជាពិសេសនៅពេលផ្តាស់ប្តូរប្រេងរំអិល ដើម្បីការពារទុកមុនជៀសវាងបញ្ហាផ្សេងៗដែលតែងតែអាចកើតឡើងនៅពេលបើកបរ ជាពិសេសការធ្វើដំណើរផ្លូវឆ្ងាយ ។

តើមានអ្វីកើតឡើងនៅពេលអ្នកមិនផ្លាស់ប្តូរខ្សែពានថ្មី?

នេះជាសំនួររាងពិបាកឆ្លើយ ព្រោះគ្មាននណាអាចព្យាករណ៍ថាខ្សែពាននឹងដាច់នៅពេលជាក់លាក់ណាមួយឲ្យប្រាកដ ប៉ុន្តែបញ្ហាវាអាចកើតឡើងជារើយៗប្រសិនអ្នកបើកបរមិនបានត្រួតពិនិត្យខ្សែពានមុនពេលធ្វើដំណើរផ្លូវឆ្ងាយ និងបង្កបញ្ហាឈឺក្បាលជាច្រើនដូចជាម៉ាស៊ីននឹងកើនកំដៅជ្រុល ប្រសិនខ្សែពានស្រាប់តែដាច់ ធ្វើឲ្យកង្ហាត្រជាក់មិនដំណើរការ ជាលទ្ធផលម៉ាស៊ីនរថយន្តអាចខូតខាតយ៉ាងធ្ងន់ធ្ងរ អ្នកនឹងខាត់បង់លុយកាកក្នុងការអូសទាញរថយន្ត និងការជួសជុលដោយផ្លាស់ប្តូរគ្រឿងបន្លាស់ថ្មី។

 


Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Engine Misfire

ម៉ាស៊ីនបាត់ចំហេះ


បញ្ហាម៉ាស៊ីនបាត់ចំហេះ (engine misfire) ជាបញ្ហាទូទៅមួយនៃការបាត់បង់ថាមពលរបស់ម៉ាស៊ីន (drivability problem) ដែលវាអាចជាបញ្ហាងាយស្រួល ឬក៏អាចជាបញ្ហាពិបាក។ នៅពេលម៉ាស៊ីនមានបញ្ហាបាត់ចំហេះ វាអាចធ្វើឲ្យម៉ាស៊ីនបាត់បង់ថាមពលប្រមាណ 25% ដែលវាធ្វើឲ្យម៉ាស៊ីនពិបាកដំណើរការ ហាក់បីដូចជាសេសមួយក្បាលដែលកំពុងរត់ជាមួយជើងបីអញ្ចឹង ។ ម៉ាស៊ីនអាចមានភាពញ័រញាក់ បង្កឲ្យមានរំញ័រ ដែលអ្នកបើកបរអាចមានអារម្មណ៍ដឹងតាមតារយៈការញ័រចង្កូតរថយន្ត ។ ម៉ាស៊ីនអាចនឹងពិបាកបញ្ឆេះ ឬក៏រលត់ម៉ាស៊ីននៅពេលកំពុងដំណើរការ ដោយវាអាស្រ័យទៅលើគ្រឿងប្រើប្រាស់ក្នុងប្រព័ន្ធម៉ាស៊ីន ។

 

លេខកូដម៉ាស៊ីនបាត់ចំហេះ (ENGINE MISFIRE CODES)

ប្រព័ន្ធវិភាគរោងសញ្ញារថយន្តជំនាន់ទី២ (Onboard Diagnostic (OBD II)) ត្រូវបានបំពាក់លើរថយន្តតាំងពីឆ្នាំ 1996 រហូតមកដល់សព្វថ្ងៃនេះ វាគឺជាប្រព័ន្ធកុំព្យូទ័ររបស់ម៉ាស៊ីនរថយន្តដែលមានសមត្ថភាពអាចត្រួតពិនិត្យចំហេះម៉ាស៊ីន និងវាអាចបង្កើតលេខកូដបញ្ហាភ្លាមប្រសិនបើម៉ាស៊ីនបាត់បង់ចំហេះ ( Diagnostic Trouble Code (DTC) ) ។ មូលហេតុដែលវិស្វកររថយន្តបង្កើតប្រព័ន្ធនេះឡើង ពីព្រោះនៅពេលម៉ាស៊ីនរថយន្តមានបញ្ហាចំហេះ វានឹងបង្កើតផ្សែងពុលជាច្រើនទៅក្នុងបរិយាកាស ។ ដូចនេះនៅក្នុងករណីនៃការបាត់ចំហេះម៉ាស៊ីន ពេលនោះវានឹងធ្វើការដាសតឿនអ្នកបររថយន្តដោយភ្លើងសញ្ញាឆែកម៉ាស៊ីន (check engine light) ។ លេខកូដបញ្ហាទាំងនេះអាចអានបានដោយអ្នកបច្ចេកទេសរថយន្តត្រូវដោតម៉ាស៊ីនស្កេនទៅនឹងឆ្នុកវិភាគរោគសញ្ញារថយន្ត (vehicle’s diagnostic connector) ដែលជាទូទៅវាមានទីតាំងនៅខាងក្រោមចង្កូតរថយន្ត ។

លេខកូដ២ខ្ទងនៅខាងក្រោយនឹងប្រាប់ពត៌មានអំពីស៊ីឡាំងណាមួយដែលកំពុងបាត់ចំហេះ ។

P0300….Random Misfire Code (multiple cylinders involved)
P0301….Cylinder 1 Misfire Detected
P0302….Cylinder 2 Misfire Detected
P0303….Cylinder 3 Misfire Detected
P0304….Cylinder 4 Misfire Detected
P0305….Cylinder 5 Misfire Detected
P0306….Cylinder 6 Misfire Detected
P0307….Cylinder 7 Misfire Detected
P0308….Cylinder 8 Misfire Detected
P0309….Cylinder 9 Misfire Detected
P0310….Cylinder 10 Misfire Detected
P0311….Cylinder 11 Misfire Detected
P0312….Cylinder 12 Misfire Detected

 

បញ្ហាដែលធ្វើឲ្យម៉ាស៊ីនបាត់ចំហេះ

តើអ្វីទៅដែលអាចធ្វើឲ្យម៉ាស៊ីនបាត់ចំហេះ?

ជាគោលការណ៍គ្រិះនៃដំណើរការម៉ាស៊ីនបញ្ហាម៉ាស៊ីនបាត់ចំហេះគឺដោយសារ ម៉ាស៊ីនបាត់ផ្កាភ្លើង (loss of spark), បញ្ហាម៉ាស៊ីនលាយល្បាយឥន្ធនៈខ្យល់ខុស (air/fuel mixture problem), ឬនៅពេលម៉ាស៊ីនមិនអាចបំណែនបានល្អ (loss of compression) ជាដើម។

ម៉ាស៊ីនបាត់ផ្កាភ្លើងអាចដោយសារបញ្ហាមួយចំនួនដូចជា ប៊ូយស៊ីមិនបានទទួលតង់ស្យុងខ្ពស់ពីរប៊ុំភ្លើង (loss of coil voltage), ខ្សែបូយស៊ីខូច (bad spark plug wire), ឬខូចរប៊ុំបូប៊ីនភ្លើង (cracked distributor cap) ។

Spark Plug Wires

 

ករណើបាត់ចំហេះដោយខ្វះឥន្ធនៈ (Lean Misfire)

ករណីម៉ាស៊ីនបាត់ចំហេះដោយសារការបាញ់ឥន្ធនៈខ្វះ (lean misfire) អាចកើតឡើងដោយសារម៉ាស៊ីនបាញ់ឥន្ធនៈតិចពេក ហើយវាមានខ្យល់ច្រើន (not enough gasoline in the mixture to burn) ឬយើងហៅថាល្បាយខ្សត់ (lean mixture)

បញ្ហានេះកើតឡើងក្នុងករណីថានៅពេលល្បាយឥន្ធនៈខ្យល់មានសមាមាត្រខ្វះដែលវាអាចនៅចន្លោះ 18 to 1 ដោយអាស្រ័យទៅលើប្រភេទម៉ាស៊ីន, សមាមាត្របំណែនម៉ាស៊ីន (compression ratio) និងប្រភេទប្រព័ន្ធបញ្ជូនឥន្ធនៈរបស់ម៉ាស៊ីន ( type of fuel delivery system) ។ បញ្ហាម៉ាស៊ីនបាញ់ឥន្ធនៈខ្វះអាចកើតឡើងដោយសារមានកំទិចកំទីកកស្ទះនៅក្នុងប៉ិចបាញ់ឥន្ធនៈ (dirty, clogged or inoperative fuel injector), ឬក៏អាចដោយសារបញ្ហាលេចខ្យល់ (air leaks), សំពាធឥន្ធនៈធ្លាក់ទាប (low fuel pressure) បង្កដោយបូមឥន្ធនៈខ្សោយ, ស្ទះតម្រងឥន្ធនៈ (restricted fuel filter) និងគ្រឿងត្រណឹមសំពាធឥន្ធនៈខូច (leaky fuel pressure regulator) ។

Spark Plug Lean & Rich Air Fuel Mixture Problem

ករណីសំពាធឥន្ធនៈធ្លាក់ចុះទាបពេក វានឹងធ្វើឲ្យស៊ីឡាំងជាច្រើនបាត់ចំហេះ ដូចនឹងករណីម៉ាស៊ីនលេចខ្យល់ដែរ ដូចនេះប្រសិនបើម៉ាស៊ីនស្កេនផ្តល់លេខកូដបញ្ហាអំពីស៊ីឡាំងច្រើនបាត់ចំហេះ (several cylinders misfire) នោះបញ្ហាប្រាកដជាដោយសារដោយសំពាធឥន្ធនៈនៅក្នុងប្រព័ន្ធនេះខ្វះ ។ ប៉ុន្តែប្រសិនបើលេខកូដបញ្ហាបង្ហាញថាម៉ាស៊ីនបាត់ចំហេះតែមួយស៊ីឡាំង នោះបញ្ហាអាចបង្កឡើងដោយសារប៉ិចឥន្ធនៈ (bad fuel injector), ប៊ូយស៊ីខូច (fault spark plug) ឬក៏បញ្ហាបំណែនម៉ាស៊ីន (compression problem) ។

ម៉ាស៊ីនបាញ់ឥន្ធនៈខ្វះក៏អាចកើតឡើងដោយសារបញ្ហាប្រព័ន្ធ EGR valve ផងដែរ ។ នៅពេលវ៉ាល EGR ខូចវាធ្វើឲ្យមានការលេចជ្រាបផ្សែងចូលទៅក្នុងប្រព័ន្ធខ្យល់ចូលម៉ាស៊ីន (Exhaust leaks back into the intake manifold) ឬក៏បំពង់ហឺតខ្យល់ចូលម៉ាស៊ីនមានប្រេះលេចជ្រាបក៏វាបង្កជាបញ្ហាមួយនេះកើតឡើងផងដែរ ។ ប៉ុន្តែនៅពេលម៉ាស៊ីនស្កេនបង្កើតលេខកូដ P0401 ដែលវាជាលេខកូដបញ្ហា EGR ដែលករណីនេះជាទូទៅកើតឡើងដោយសារ មានការកកើតសារធាតុកាបូននៅក្នុងវ៉ាល់ EGR ។ EGR គឺជាប្រព័ន្ធស្រូបយកចំហេះសេសសល់នៅបំពង់ផ្សែងយកទៅប្រើការឡើងវិញ (Exhaust Gas Recirculation) ។

(carbon buildup under the EGR valve

 

ករណីបាត់ចំហេះដោយសារការបំណែនម៉ាស៊ីន (Compression Misfire)

ការបាត់បំណែនម៉ាស៊ីនមានន័យថាម៉ាស៊ីនបាត់បង់ល្បាយឥន្ធនៈខ្យល់មុនពេលដែលម៉ាស៊ីនបញ្ឆេះល្បាយនេះ ។ បញ្ហាមួយនេះជាទូទៅគឺបង្កឡើងដោយសារវ៉ាល់ហឺយផ្សែងឆេះខូចខាត ( leaky (burned) exhaust valve) ឬក៏ដោយសាររ៉ងទ្រនាប់ក្បាលស៊ីឡាំងខូច (blown head gasket) ។

ប្រសិនបើមានស៊ីឡាំង២បានបាត់បង់ចំហេះ គេត្រូវពិនិត្យមើលទ្រនាប់នៅចន្លោះស៊ីឡាំងទាំង២នោះ ព្រោះវាអាចមានការលេខជ្រាប់ខ្យល់ ហើយវាក៏បង្កឲ្យម៉ាស៊ីនកើនកំដៅខ្លាំង  (engine overheating) ផងដែរ ។

 

ករណីបាត់ចំហេះម្តងម្កាល (Intermittent Misfire)

ជួនកាលម៉ាស៊ីនមានចំហេះ ហើយពេលខ្លះស្រាប់តែបាត់ចំហេះ នេះគឺជារឿងមិនងាយស្រួលទេក្នុងការវិភាគរោគសញ្ញា ពីព្រោះបញ្ហានេះជាប់ទាក់ទងនឹង បន្ទុកម៉ាស៊ីន និងប្រតិបត្តិការរបស់វា (engine load or operating conditions) ។ ជួនកាលម៉ាស៊ីនស្រាប់តែបាត់ចំហេះដោយគ្មានមូលហេតុ ដោយពេលខ្លះម៉ាស៊ីនស្រាប់តែបាត់ចំហេះធ្វើឲ្យម៉ាស៊ីនឆេះមិនស្រួលខណៈពេលវានៅត្រជាក់ ប៉ុន្តែម៉ាស៊ីនស្រាប់តែដំណើរការល្អឡើងវិញនៅពេលវាកើនកំដៅ ។ ហើយជួនកាលទៀតម៉ាស៊ីនស្រាប់តែឆេះរអាក់រអួលនៅពេលវាកំពុងដំណើរការ ។ ក្នុងស្ថានភាពនេះ វាអាចកើតមានបញ្ហាប្រភេទនេះដោយសារជាប់ទាក់ទងនឹងប្រព័ន្ធបញ្ឆេះម៉ាស៊ីនដូចជា បូយស៊ីខូច ឬខ្សែបូយស៊ីឆ្លងភ្លើង ឬក៏អាចដោយសារ ប៊ូបីនភ្លើងខូច (bad ignition coil) ឬក៏បញ្ហាខ្សែភ្លើង ឆ្នុកភ្លើងបូប៊ីន ។ និងបញ្ហាមួយទៀតដែលអាចជាប់ទាកទងដែរនោះគឺ សែនស័រល្បឿនម៉ាស៊ីនខូច (bad engine speed sensor) ។ ជួនកាលគេហៅសែនស័រល្បឿនម៉ាស៊ីនថា សែនស័រដងរវៃ (crankshaft position sensor) ។

 

ការប្រើឧបករណ៍ស្កេនដើម្បីវិភាគរោគសញ្ញាម៉ាស៊ីនបាត់ចំហេះ

នៅពេលអ្នកប្រើឧបករណ៍ស្កេន (diagnostic scan tool) ដែលអ្នកអាចទទួលបានលេខកូដបញ្ហាម៉ាស៊ីនកំពុងបាត់បង់ចំហេះ ដែលលេខកូដនោះវាមិនបានប្រាប់អ្នកអំពីមូលហេតុណាមួយដែលធ្វើឲ្យម៉ាស៊ីនបាត់ចំហេះទេ ។ វាអាចមកពីបញ្ហាផ្សេងៗដូចជា បញ្ហាប្រព័ន្ធបញ្ឆេះ (ignition system), បញ្ហាបំណែនម៉ាស៊ីន (compression problem) ឬបញ្ហាប្រេងឥន្ធនៈ (fuel related problem) ។ ប៉ុន្តែប្រសិនបើអ្នកទទួលបានលេខកូដ ជាឧទាហរណ៍ P0304 នោះមានន័យថាម៉ាស៊ីនកំពុងបាត់ចំហេះនៅស៊ីឡាំងលេខ4 ហើយជួលកាលអ្នកអាចទទួលបានលេខកូដ P0204 នោះមានន័យថាប៉ិចបាញ់ឥន្ធនៈខូចនៅស៊ីឡាំងលេខ4 ។

OBD 2 Connector

ប្រសិនបើម៉ាស៊ីនស្កេនផ្តល់លេខកូដជាប់ទាក់ទងនឹងប្រព័ន្ធ EGR ជាឧទាហរណ៍ P0401 នោះម៉ាស៊ីនបាត់ចំហេះអាចបណ្តាលមកពីសារធាតុកាបូនខ្មៅកកើតមានច្រើននៅក្នុងវ៉ាល់ EGR ធ្វើឲ្យវាស្ទះខ្លាំង (carbon buildup under the EGR valve)។

ហើយប្រសិនបើអ្នកទទួលបានលេខកូដនៃបញ្ហាម៉ាស៊ីនបាញ់ឥន្ធនៈខ្វះ P0171 – P0174 នោះបញ្ហាអាចបណ្តាលមកពីការស្ទះប៉ិចឥន្ធនៈ (dirty fuel injector) ។

ចំណែកឯប្រសិនបើអ្នកមិនទទួលបានលេខកូដណាមួយខាងលើដែលជាប់ទាក់ទងនឹងបញ្ហាម៉ាស៊ីនបាត់ចំហេះទេនោះ ត្រូវត្រួតពិនិត្យមើលគ្រឿងបង្គុំប្រព័ន្ធបញ្ឆេះ ព្រោះបញ្ហាវាអាចបណ្តាលមកពី ប៊ូយស៊ីខូច (badly worn or fouled spark plug), ខ្សែឆ្នុកប៊ូយស៊ី (bad plug wire), អាចមានសារធាតុកាបូន ឬមានសំណើមនៅក្នុងឆ្នុកបូប៊ីន (moisture inside the boot of a coil-on-plug ignition coil), ឬក៏ប៊ូបីនភ្លើងខូច (weak or defective coil) ។

ប្រសិនអ្នកទទួលបានលេខកូដព្រាវ (P0300 random misfire code) ។ លេខកូដ P0300 មានន័យថាម្តងស៊ីឡាំងនេះបាត់ចំហេះ ម្តងទៀតស៊ីឡាំងនោះបាត់ចំហេះ ដែលបញ្ហានេះអាចបណ្តាលមកពីល្បាយឥន្ធនៈខ្យល់របស់ម៉ាស៊ីន (engine’s air/fuel mixture) ។ ឬសគុលនៃបញ្ហានេះអាចបណ្តាលមកពីមានការលេចជ្រាបខ្យល់ (vacuum leak), លេចវ៉ាល EGR valve, ឬក៏ដោយសារសំពាធសាំងទាបពេក (low fuel pressure) ។ សំពាធសាំងធ្លាក់ទាបគឺអាចដោយសារបូមសាំងខូច (weak fuel pump) ឬក៏ឧបករណត្រណឹមសំពាធសាំងខូច (faulty pressure regulator) ។

ចំពោះករណីម៉ាស៊ីនហាក់បីដូចជាឆេះរអាក់រអួលដោយសារការបាត់ចំហេះ ប៉ុន្តែវាមិនបានបង្កើតលេខកូដបញ្ហាណាមួយឡើង គេត្រូវប្រើប្រាស់ឧបករណ៍ស្កេនទំនើប ឬស្កេនស៊េរីខ្ពស់ (professional grade scan tool) ដែលម៉ាស៊ីនស្កេននោះអាចប្រើជាមួយ Mode $06 data ដែលជាម៉ូតស្កេនអាចឲ្យអ្នកបច្ចេកទេសត្រួតពិនិត្យមើលទិន្នន័យនៃចំហេះម៉ាស៊ីនខណៈម៉ាស៊ីនកំពុងដំណើរការ ។ ករណីម៉ាស៊ីនបាត់ចំហេះទិន្នន័យជាលេខបញ្ហាគឺលេខសូន ឬជិតសូន្យនៃស៊ីឡាំងនីមួយៗ (normally the misfire counts should be zero or close to zero for every cylinder) ។ ប្រព័ន្ធ OBD II អាចនឹងមិនបង្កើតលេខកូដបញ្ហាឡើងទេ ប្រសិនបើមិនមានការបាត់ចំហេះជាក់លាក់មួយនៅក្នុងស៊ីឡាំងណាមួយ ។ ដូចនេះគេប្រើ Mode $06 misfire data ដើម្បីមើលទិន្នន័យចំហេះរថយន្តប្រសិនមានទិន្នន័យនៃស៊ីឡាំងណាមួណខុសប្រក្រតី ។

សម្រាប់ការវិភាគរោគសញ្ញាស៊ីជម្រៅនៃម៉ាស៊ីនបាត់បង់ចំហេះ (advanced misfire diagnostics) គេប្រើឧបករណ៍អូស៊ីយូស្កូបឌីជីថល (digital storage oscilloscope (DSO)) ។

 

ការបាត់ចំហេះទាក់ទងនឹងឥន្ធនៈ (FUEL RELATED MISFIRES)

ប្រសិនបើគ្រឿងបញ្ឆេះម៉ាស៊ីន (ignition components) និងការបំណែនម៉ាស៊ីន (compression) គ្មានបញ្ហាទេនោះ ដូចនះបញ្ហាបាត់ចំហេះម៉ាស៊ីនគឺប្រាកដជាជាជាប់ទាក់ទងនឹងឥន្ធនៈ ។ អ្នកអាចឆែកមើលមុនគេគឺតងស្យុងភ្លើងនៅក្នុងប៉ិចបាញ់ឥន្ធនៈ (voltage at the injector) ។ ប៉ិចបាញ់ឥន្ធនៈល្អគួរតែបន្លឺសំលេងផឹបៗនៅពេលម៉ាស៊ីនដំណើរការ ។ ខណៈពេលអ្នករកឃើញថាគ្មានតង់ស្យុងអគ្គិសនីឆ្លងកាត់ប៉ិចឥន្ធនៈទេនោះ មានន័យថាបញ្ហនេះបង្កដោយដាច់ខ្សែភ្លើង ឬម៉ូឌុលអេឡិចត្រូនិចបញ្ជារម៉ាស៊ីនខូច (computer driver problem) ។

ប្រសិនអ្នកដោះប៉ិចសាំងយកមកឆែកមើលឃើញថាប៉ិចបន្លឺសំលេង ហើយបាញ់ឥន្ធនៈ ( injector is buzzing and spraying fuel) ប៉ុន្តែចំហេះនៅក្នុងស៊ីឡាំងមិនទទួលបានឥន្ធនៈគ្រប់គ្រាន់ នោះបញ្ហាបាត់ចំហេះកើតឡើងដោយសារស្ទះប៉ិច (injector is dirty or clogged) ។

អ្នកអាចធ្វើការត្រួតពិនិត្យប៉ិចបាញ់ឥន្ធនៈនៅពេលម៉ាស៊ីនកំពុងដំណើរការផងដែរដោយប្រើម៉ាស៊ីនស្កូប (observe injector performance on a scope) ដោយមើលប្រតិបត្តិការនៃការផ្លាស់ប្តូររបស់ល្បាយឥន្ធនៈខ្យល់នៅក្នុងម៉ាស៊ីន ។

រឿងមួយដែលអ្នកគួរត្រួតពិនិត្យនៅពេលអ្នកដោះប៉ិចឥន្ធនៈយកទទៅលាង គឺមើលលក្ខណៈនៃការបាញ់ឥន្ធនៈចេញមករបស់ប៉ិចនោះ ។ ប៉ិចមួយមានដំណើរការល្អលុះត្រាតែវាអាចបាញ់ឥន្ធនៈចេញមកជាលក្ខណៈស្ព្រាយដែលមានលំអងចំហាយឥន្ធនៈតូចៗ (cone-shaped mist of fuel vapor) ។ ប្រសិនអ្នកមើលឃើញថាឥន្ធនៈបាញ់ចេញមកជាដុំៗមានតំណក់ដូចជាដំណក់ទឹក នោះប៉ិចឥន្ធនៈនោះប្រហែលជាខូចហើយ ពេលនោះគេត្រូវធ្វើការផ្លាស់ប្តូរប៉ិចថ្មី ។

fuel injector spray pattern

ប្រសិនបើអ្នកដោះស្រាយបញ្ហាជាមួយការបាត់បង់ចំហេះព្រាវនៃស៊ីឡាំងនីមួយៗ (random misfire) ដែលអ្នកពិបាកនឹងស្វែងរកបញ្ហានៃស៊ីឡាំងណាមួយ នោះប្រហែលជាប៉ិចឥន្ធនៈទាំងអស់នៃស៊ីឡាំងនីមួយមានភាពកង្វក់និងស្ទះ ។ អ្នកត្រូវតែឆែកមើលបូមសាំងផងដែរថាវាមានដំណើរការខ្សោយ (weak fuel pump), ឬបញ្ហាសំពាធសាំងធ្លាក់ចុះដោយសារគ្រឿងត្រណឹមសំពាធខូច (defective pressure regulator) ។ តម្រងសាំងស្ទះក៏អាចធ្វើឲ្យសំពាធសាំងធ្លាក់ចុះទាបផងដែរ (plugged fuel filter) ។ ប្រសិនបើសំពាធសាំងត្រឹមត្រូវ ដូចនេះគេបន្តពិនិត្យមើលបំពង់ខ្យល់ចូលម៉ាស៊ីនប្រហែលមានការលេចជ្រាប (check intake vacuum) ដែលធ្វើឲ្យប៉ះពាល់ដល់ល្បាយឥន្ធនៈខ្យល់នៅក្នុងម៉ាស៊ីន ។

Vacuum Leak

 


Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

How to Change Oil

របៀបប្តូរប្រេងម៉ាស៊ីន


នៅពេលអ្នកប្តូរប្រេង និងតម្រេងប្រេងបានទៀងទាត់ គឺវាអាចកាត់បន្ថយការសឹករិចរិលគ្រឿងម៉ាស៊ីន និងបង្កើនអាយុកាលប្រើប្រាស់ម៉ាស៊ីនបានយូរអង្វែង ។

ប្រេងរំអិលចាប់ផ្តើមកង្វក់ដោយនៅពេលម៉ាស៊ីនធ្វើការយូរទៅៗ នឹងអាចធ្វើឲ្យម៉ាស៊ីនខូចខាតប្រសិនអ្នកមិនធ្វើការផ្លាស់ប្តូរប្រេងម៉ាស៊ីនថ្មីទេនោះ ។

 

តើពេលខ្លះដែលអ្នកគួរផ្លាស់ប្តូរប្រេងម៉ាស៊ីន?

សម្រាប់ការការពារគ្រឿងម៉ាស៊ីនឲ្យបានល្អបំផុត ប្រេងម៉ាស៊ីន និងតម្រង គួរតែត្រូវបានផ្លាស់ប្តូររៀងរាល 3 – 6 ខែម្តង ឬគិតជារយៈចម្ងាយបរម៉ាស៊ីនគឺផ្លាស់ប្តូររៀងរាល់ 3,000 mile ឬ 5,000 km ។ អ្នកអាចផ្លាស់ប្តូរប្រេងម៉ាស៊ីនដោយយោងទៅលើការណែនាំរបស់រោងចក្រផលិតរថយន្តដែលគេបានសរសេរណែនាំនៅក្នុងសៀវភៅប្រើប្រាស់ (vehicle owner manual) ។ ប្រសិនអ្នកបើកបរនៅក្នុងទីក្រុង និងបើកបររយៈចម្ងាយជិតៗ ជាពិសេសបើកបរនៅតំបន់ត្រជាក់ នោះប្រេងម៉ាស៊ីនគួរត្រូវផ្លាស់ប្តូររៀងរាល 5,000 km ម្តង ។ ប្រសិនអ្នកបើកបររថយន្តម៉ាស៊ូត ឬម៉ាស៊ីនបំពាក់គ្រឿងបង្កើនកម្លាំង (diesel or turbocharged engine) គឺប្រេងគួរផ្លាស់ប្តូររៀងរាល់ 5,000 km ផងដែរ ។ ចំណែកឯអ្នកបើកបរនៅលើផ្លូវធំៗល្បឿនលឿន នោះអ្នកអាចពន្យាពេលប្តូរប្រេង ដែលប្រេងអាចបន្តប្រើប្រាស់បានរហូតដល់ 10,000 km ។ យោងទៅលើបទពិសោធន៍ផ្នែកសេវាកម្មតំហែទាំរថយន្តរបស់ពួកយើង ដែលជាវិស្វកររថយន្ត យើងសូមមិនណែនាំឲ្យអ្នកបើកបររថយន្តទាំងឡាយឲ្យពន្យាពេលប្តូរប្រេងម៉ាស៊ីន ដែលអ្នកបើកបរខ្លះបានពន្យារហូតលើសពី 12,000 km ទើបប្តូរប្រេង ។ ដោយសារសព្វថ្ងៃមានក្រុមហ៊ុនលក់ប្រេងម៉ាស៊ីនខ្លះបានណែនាំអតិថិជនរបស់ពួកគេឲ្យប្តូរប្រេងយូរពី 12,000 – 20,000 km ទើបផ្លាស់ប្តូរ ។

 

តើត្រូវមានសំភារៈអ្វីខ្លះដើម្បីប្តូរប្រេងម៉ាស៊ីន?

  • មើលសៀវភៅប្រើប្រាស់ ឬឯកសាររោងចក្រ ដើម្បីដឹងថារថយន្តមួយប្រើប្រាស់ប្រេងប៉ុន្មានលីត្រ និងជ្រើសរើសប្រភេទប្រេងឲ្យបានត្រឹមត្រូវ
  • ប្តូរតម្រងប្រេងថ្មី (ផ្ទៀងផ្ទាត់មើលទំហំរបស់តម្រងប្រេងថ្មីនិងចាស់, ពិនិត្យមើលអង្កត់ផ្ចិតកងប្រេងជាដើម)
  • ជ្រើសរើសឧបករណ៍ដោះប៊ូឡុងទម្រប្រេងនៅផ្នែកខាងក្រោមម៉ាស៊ីន
  • ប្រើធុងទម្រប្រេងខ្មៅដើម្បីបង្ហូរប្រេងពីបាតម៉ាស៊ីនរថយន្តចុះមកក្រោម
  • ត្រូវមានបំពង់ចាក់ប្រេងរំអិលថ្មីចូលទៅក្នុងម៉ាស៊ីនវិញ
  • មានកូនក្រណាត់ពោះគោរស្អាតសម្រាប់ជូត
  • ពាក់ស្រោមដៃការពារ (ពាក់ស្រោមដៃការពារអាចកាត់បន្ថយគ្រោះថ្នាក់ជម្ងឺស្បែកនៅពេលប៉ះផ្ទាល់ជាមួយប្រេងខ្មៅ
  • ត្រូវមានឧបករណ៍លើករថយន្តដែលអាចផ្តល់សុវត្ថភាពឲ្យអ្នកអាចនៅក្រោមរថយន្តបាន
  • មានធុងប្រេងខ្មៅដើម្បីថែរក្សាវានៅទីកន្លែងមានសុវត្ថភាព

Oil Filler Cap & Oil Dipstick

របៀបប្តូរប្រេងម៉ាស៊ីន

អ្នកអាចធ្វើការផ្លាស់ប្តូរប្រេងម៉ាស៊ីននៅពេលម៉ាស៊ីនក្តៅ ឬក៏ត្រជាក់ដោយគ្មានបញ្ហា ។ អត្ថប្រយោជន៍នៃការប្តូរប្រេងម៉ាស៊ីននៅពេលវាក្តៅ ប្រេងមានភាពរាវ និងងាយហូរចេញមកលឿន ប៉ុន្តែអ្នកត្រូវតែប្រយត្ន័មានការរលាកដៃ ហើយអាចមានប្រេងនៅសល់ខ្លះៗតែងស្តុកនៅផ្នែកខាងលើគ្រឿងម៉ាស៊ីន ។ ចំណែលផលល្អនៃការប្តូរប្រេងម៉ាស៊ីននៅពេលម៉ាស៊ីនមិនមានកំដៅក្តៅ ប្រេងនឹងមិនមានកំដៅក្តៅដែលអាចធ្វើឲ្យអ្នករលាកដៃ ប៉ុន្តែអ្នកអាចរងចាំរយៈពេលរៀងយូរបន្តិចដើម្បីឲ្យប្រេងអាចហូរចេញមកអស់ពីក្នុងគ្រឿងម៉ាស៊ីន ។

1.ដំបូងត្រូវលើកហ្រ្វាំងដៃ ហើយលើករថយន្តឡើងលើដែលអាចឲ្យអ្នកមើលឃើញប៊ូឡុងទម្រប្រេងម៉ាស៊ីន និងតម្រងប្រេងម៉ាស៊ីន ។ តម្រេងប្រេងជាទូទៅមានទីតាំងស្ថិតនៅខាងមុខ ឬនៅចុញតួរខ្លួនម៉ាស៊ីន

បំរាម: មិនត្រូវវារក្រោមរថយន្ត ប្រសិនបើរថយន្តមិនត្រូវបានស្ថិតនៅលើបង្គងលើករថយន្តបានត្រឹមត្រូវទេនោះ ។

2. ដាក់គ្រឿងទ្រប្រេងខ្មៅនៅក្រោមរថយន្ត ដែលវានឹងត្រងយកប្រេងចាស់ហូរចេញពីម៉ាស៊ីន ។ ប្រេងម៉ាស៊ីនចាស់អាចខ្ទាតចេញបន្តិចបន្តួច ប្រសិនអ្នកប៊ូឡុងទម្រប្រេងម៉ាស៊ីនមានទីតាំងមិនស្ថិតនៅបាត់ក្រោមទម្រប្រេង (ដូចក្នុងរូបភាព)

3. ដោះប៊ូឡុងទម្រប្រេងដោយប្រើសោរដោះប៊ូឡាង មួលដោះតាមទិសដៅបញ្រ្ជាសទ្រនិចនាឡិការ (turn it counterclockwise) ។ ជាការល្អប្រសិនអ្នកពាក់ស្រោមដៃការពារ ដោយសារប្រេងមានកំដៅក្តៅ និងវាអាចប៉ះពាល់អ្នកស្បែករបស់អ្នក ។

4. នៅពេលប្រេងចាស់ហូរចេញមកអស់ ត្រូវធ្វើការផ្លាស់ប្តូរប៊ូឡុងទម្រប្រេងថ្មី ហើយមួលរិតបណ្តឹងវាចូលទៅវិញតាងទិសដៅស្របនិងទ្រនិចនាឡិការ (tighten it clockwise) ។ ត្រូវតែប្រាកដថាប៊ូឡុងទម្រប្រេងត្រូវបានមួលចូលទៅវិញដោយត្រឹមត្រូវ មិនធូររលុងពេកដែលឡាអាចរប៊ូតដោយចៃដន្យ ។ ប៉ុន្តែក៏ត្រូវប្រុងប្រយត្ន័ផងដែរ ក្នុងការមួលប៊ូឡុងតឹងខ្លាំងជ្រុលពេក ដែលវាអាចធ្វើឲ្យមានភាពពិបាកក្នុងការដោះវិញ និងវាអាចស៊ីខូចខ្សែខ្មៅផ្នែកខាងក្នុងទម្រប្រេង ។

ចំណាំ៖ ប្រសិនមានភាពលេចជ្រាបប្រេងតាមប៊ូឡុងទម្រប្រេង នោះមានន័យថាខ្សែខ្មៅខាងក្នុងខូតខាត (threads are damaged) ។ គ្រឿងជួសជុលប៊ូឡុងទម្រប្រេងមានច្រើនប្រភេទ និងមានលក់ជាច្រើននៅពេលទីផ្សា ។ ការជួសជុលប៊ូឡុង និងសាច់ខ្មៅខាងក្នុងមិនឲ្យលេចជ្រាបប្រេងគឺជាការសន្សំសំចៃលុយច្រើន ពីការទិញទម្រប្រេងថ្មី (replace entire oil pan) ។

Oil drain plug

5. រកទីតាំងតម្រងប្រេង ហើយដោះតម្រងប្រេងចាស់ចេញ ដោយមួលតាមទិសដៅបញ្រ្ជាសទ្រនិចនាឡិការ ។ ត្រូវប្រាកដថាធុងទម្រប្រេងខ្មៅស្ថិតនៅខាងក្រោមទីតាំងដែលអ្នកដោះតម្រងប្រេងនោះ ហើយដោះតម្រងប្រេងចាស់ចេញ ដែលវាអាចមានប្រេងខ្លះៗនៅក្នុងតម្រងប្រេងនោះ ។

ចំណាំ៖ នៅពេលអ្នកដោះតម្រងប្រេង អ្នកអាចមានការពិបាកដោះ ប្រសិនបើគេបានរិតតម្រងប្រេងតឹងជ្រុលពេក កាលពីសេវាកម្មលើកមុនៗ ដូចនេះអ្នកប្រហែលត្រូវការដោះដោយរបៀបច្រើន ។ បច្ចេកទេសមួយ អ្នកអាចប្រើទួរណឺវីស (ប្រដាប់មួលខ្ចៅ) ហើយយកញញួរដុំទួរណឺវីសបញ្ចូលទៅក្នុងតម្រេង បន្ទាប់មកចាប់ទួរណឺវីសនោះជាដងមួលដោះតម្រងប្រេងតែម្តង ។

6. យកតម្រេងប្រេងថ្មី ដោយប្រើម្រាមដៃជ្រលក់ប្រេងម៉ាស៊ីនថ្មីទៅលាបត្រង់ចំណុចរ៉ងកៅស៊ូរបស់តម្រេងប្រេង ។ ធ្វើដូនេះគឺអាចជួយឲ្យរ៉ងរបស់តម្រេងប្រេងភ្ជាប់ទៅនឹងតួរម៉ាស៊ីនតាមល្អនៅពេលអ្នកមួលតម្រងប្រេងថ្មីចូលទៅវិញ ។ មួលតម្រេងប្រេងថ្មីដោយប្រើដៃតាមទិសដៅស្របនឹងទ្រនិចនាឡិការរហូតដល់វាមានភាពតឹងបន្តិច ។ ចុងក្រោយគេប្រើឧបករណដោះ/រិត តម្រេងប្រេង (oil filter wrench) ទៅរិតបន្តឹងតម្រងដោយប្រើកម្លាំងឲ្យបានត្រឹមត្រូវ ។

7. ស្វែងរកគម្របប្រេងម៉ាស៊ីននៅផ្នែកខាងលើម៉ាស៊ីន (ជាទូទៅគម្របប្រេងម៉ាស៊ីនស្ថិតនៅលើគម្របវ៉ាលម៉ាស៊ីន) ។ បើកគម្របហើយធ្វើការចាក់ប្រេងម៉ាស៊ីនថ្មីដែលបានណែនាំឲ្យប្រើប្រាស់ដោយរោងចក្រផលិតរថយន្ត ។ ចុចទីនេះចូលទៅអានអត្ថបទអំពីប្រេងម៉ាស៊ីនរថយន្ត!

ចំណាំ៖ ម៉ាស៊ីនរថយន្តខ្លះប្រេងរំអិលពី 4 – 5 លីត្រ ចំណែកម៉ាស៊ីនខ្លះទៀតប្រើប្រេងរំអិលពី 6 – 8 លីត្រ ឬលើសនេះ ។ ប្រសិនអ្នកមិនដឹងអំពីចំណុះប្រេងដែលម៉ាស៊ីនរថយន្តរបស់អ្នកប្រើប្រាស់ អ្នកនៅអាចបើកសៀវភៅប្រើប្រាស់រថយន្តស្វែងរកពត៌មានកាប៉ាស៊ី ឬចំណុះប្រេងរំអិលបាន ។  ប្រសិនបើអ្នកចាក់ប្រេងថ្មីលើសចំណុះដែលម៉ាស៊ីនប្រើប្រាស់ វាអាចនឹងធ្វើឲ្យម៉ាស៊ីនហ៊ាប្រេងចេញមកក្រៅនៅពេលដំណើរការ ។ ករណីផ្សេងទៀតនៅពេលអ្នកចាក់ប្រេងលើសជ្រុលខ្លះ វាអាចធ្វើម៉ាស៊ីនបាត់សំពាធប្រេង និងបង្កការគ្រោះថ្នាក់ដោយសារខូតគ្រឿងម៉ាស៊ីនដែលវានឹងមានតម្លៃថ្លៃក្នុងការជួសជុល ។

8. មួលរិតគម្របប្រេងម៉ាស៊ីនចូលទៅទីតាំងដើមវិញ ។

9. ដកម៉ាកគេត៍ប្រេងម៉ាស៊ីន (oil dipstick) មកជូតសម្អាតប្រេងចេញរួចដាក់វាចូលទៅវិញ ។ បន្ទាប់មកទៀតដកវាចេញម្តងទៀតដើម្បីត្រួតពិនិត្យមើលកម្រិតប្រេងម៉ាស៊ីន ។ វាគួរតែនៅចំនៃចំណុច FULL មានន័យថាពេញ ។

10. បញ្ឆេះម៉ាស៊ីនរថយន្តទុកឲ្យម៉ាស៊ីនឆេះនៅស្ងៀម ។ វាត្រូវការរយះពេលប៉ុន្មានវិនាទីដែលបូមប្រេងអាចនាំប្រេងរំះអិលទៅកានតម្រេងប្រេង ហើយបង្កើតបានសំពាធប្រេងគ្រប់គ្រាន់មួយ ដែលធ្វើឲ្យភ្លើញសញ្ញាសំពាធប្រេងបាត់ទៅវិញ ។

11. កត់ចំណាំនៅថ្ងៃខែឆ្នាពេលអ្នកធ្វើការប្តូរប្រេងម៉ាស៊ីន កត់រយះចម្ងាយរថយន្ត និងប្រភេទប្រេងម៉ាស៊ីន ។ ដូចនេះអ្នកនឹងអាចដឹងច្បាស់អំពីរយះពេលប្តូរប្រេងបន្ទាប់ ។

12. ថែរក្សាប្រេងខ្មៅនៅទីក្នុងធុងស្តុកមួយឲ្យមានសុវត្ថភាព ។ មានទីកន្លែងមួយចំនួនត្រូវការប្រេងខ្មៅទៅផលិតឡើងវិញ ។ មិនត្រូវចាកប្រេងខ្មៅចោលទីនៅកន្លែងណាមួយ ឬចាកចោលក្នុងទឹកជាដាច់ខាត ពីព្រោះវាអាចធ្វើឲ្យដី និងទឹកកង្វក់ខ្លាំង ។

 


Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Exhaust Smoke

បញ្ហាម៉ាស៊ីនបញ្ចេញផ្សែង


នៅពេលម៉ាស៊ីនរថយន្តបញ្ចេញផ្សែងខុសប្រក្រតីមានន័យថាមានបញ្ហា ។ រថយន្តម៉ាស៊ីនសាំងនៅក្នុងលក្ខខណ្ឌ័ដំណើរការធម្មតាមួយ អ្នកមិនអាចមើលឃើញមានផ្សែងបញ្ចេញមកក្រៅ ប៉ុន្តែមានចំហាយគឺជារឿងធម្មតា ហើយនៅពេលម៉ាស៊ីនបញ្ចេញផ្សែងពណ៌សរ (white smoke) នៅពេលព្រឹកព្រលឹម នោះក៏ជារឿងធម្មតារបស់ម៉ាស៊ីនដែលវាមានការបំភាយចំហាយទឹក (condensation) ។

 

ប្រភេទនៃផ្សែងម៉ាស៊ីនរថយន្ត (Types of Exhaust Smoke)

ផ្សែងពណ៌ខៀវ (blue smoke) — វាជារឿងអាក្រក់មួយដែលវាមានន័យថាម៉ាស៊ីនរថយន្តបានឆេះប្រេងម៉ាស៊ីន (engine is burning oil) ។ ឬសគុលនៃបញ្ហាមួយនេះគឺអាចតែងតែមកពីឆេះហឺតវ៉ាល់ម៉ាស៊ីន (worn valve guide seals) ឬក៏បណ្តាលមកពីសឹកក្រវ៉ាត់ពីស្តុង ( worn or broken piston rings) ឬក៏ដោយសារស៊ីឡាំងមានភាពសឹករិចរិល (worn or damaged cylinders) ។

នៅពេលម៉ាស៊ីនឆេះប្រេង វាអាចធ្វើឲ្យមានភាពកង្វក់នៅក្នុងប្រអប់បំលែងឧស្ម័នពុល (contaminate the catalytic converter) និងធ្វើឲ្យសែនស័រអុកស៊ីសែនខូច (faulty oxygen sensor) ។ ហើយវាក៏ធ្វើឲ្យម៉ាស៊ីនមានហានិភ័យក្នុងការធ្លាក់ចុះនៃសំពាធប្រេងបង្កដោយការបាត់បង់ប្រេងម៉ាស៊ីន ។

ផ្សែងពណ៌សរ (white smoke) — ផ្សែងពណ៌សរក៏ជារឿងអាក្រក់មួយផងដែរសម្រាប់អ្នកបើកបររថយន្ត ។ វាមានន័យថាម៉ាស៊ីនកំពុងឆេះទឹកស្អំ ឬឆេះប្រេងប្រអប់លេខ (engine burning coolant or transmission fluid) ។ ប្រសិនបើផ្សែងសរបង្កដោយការឆេះទឹកស្អំ នោះបញ្ហាអាចបណ្តាលមកពីការលេចជ្រាប់ទ្រនាប់ក្បាលស៊ីឡាំង (leaky head gasket) ឬ ប្រេះក្បាលស៊ីឡាំង (crack cylinder head) ។

ប្រសិនបើអ្នកបើកបររថយន្តម៉ាស៊ីនម៉ាស៊ូតដែលមានផ្សែងពណ៌សរ ផ្សែងសរនោះវាអាចកើតមានដោយសារឥន្ធនៈមិនទាន់ឆេះអស់ឆ្លងកាត់តាមម៉ាស៊ីន (unburned fuel passing through the engine) ឬក៏ដោយសារទឹកស្អំផងដែរ ។ ផ្សែងសរនៃម៉ាស៊ីនរថយន្ត ពេលខ្លះគឺជារឿងធម្មតានៅពេលម៉ាស៊ីនចាប់ផ្តើមបញ្ឆេះដំបូង (cold start engine) ជាពិសេសនៅពេលមានអាកាសធាតុត្រជាក់ ។ ប៉ុន្តែប្រសិនបើអ្នកសម្គាល់ឃើងថាម៉ាស៊ីននៅតែបន្តបញ្ចេញផ្សែងសរខណៈពេលអ្នកកំពុងបើកបររថយន្ត នោះម៉ាស៊ីនរថយន្តរបស់អ្នកកំពុងមានបញ្ហហើយ ។ វាអាចជាបញ្ហារយៈពេលប៉ិចបាញ់ឥន្ធនៈ (incorrect injector timing) ឬ ម៉ាស៊ីនបាត់ការបំណែន (loss of compression) ជាដើម ។

ផ្សែងពណ៌ខ្មៅ (black smoke) — ផ្សែងពណ៌ខ្មៅគឺជារឿងធម្មតាមួយសម្រាប់រថយន្តម៉ាស៊ូតចាស់ៗ នៅពេលគេបញ្ឆេះម៉ាស៊ីន (first started engine) និងនៅពេលគេជាន់ឈ្នាន់ល្បឿនខ្លាំង (hard accelerating) ។ ប៉ុន្តែសម្រាប់រថយន្តម៉ាស៊ូតស៊េរីថ្មីផលិតចុងក្រោយនេះ វានឹងមិនមានបញ្ហាផ្សែងខ្មៅទៀតទេដោយសាររថយន្តទាំងអស់នោះបានបំពាក់ប្រព័ន្ធសម្អាតម៉ាស៊ីនម៉ាស៊ូត (clean diesel engine) ។ ម៉ាស៊ីនរថយន្តម៉ាស៊ូតតែងតែផលិតមកជាមួយប្រព័ន្ធអេឡិចត្រូនិចគ្រប់គ្រងម៉ាស៊ីន (electronic engine control) និងប្រព័ន្ធរ៉ែលម៉ាស៊ូតសំពាធខ្ពស់ (high pressure common rail injections) ។

ផ្សែងខ្មៅបញ្ចេញដោយបំពង់ស៊ីមាំងម៉ាស៊ីនរថយន្តប្រើសាំង វាគឺជាសញ្ញាណមួយប្រាប់យើងថា ម៉ាស៊ីនកំពុងបាញ់ឥន្ធនៈលើស (rich fuel mixture) គឺបាញ់សាំងច្រើនពេក ប៉ុន្តែខ្យល់តិច ។ កំសួលផ្សែងខ្មៅអាចមើលឃើញ នៅពេលគេបន្ថែមល្បឿនម៉ាស៊ីនរថយន្ត ដែលនៅពេលនោះម៉ាស៊ីនបាញ់ឥន្ធនៈលើស ប៉ុន្តែនៅក្នុងលក្ខខណ្ឌ័បើកបរធម្មតា (normal driving condition) និងនៅពេលម៉ាស៊ីនឆេះស្ងៀម (engine idling) ផ្សែងបំភាយចេញពីម៉ាស៊ីនគួរតែជាផ្សែងគ្មានពណ៌ (transparent) ។ ប្រសិនបើម៉ាស៊ីនបញ្ចេងផ្សែងខ្មៅគ្រប់ពេលវេលានៅក្នុងបំពង់ស៊ីមាំងជាមួយនឹងកំទិចកំទីកាបូនខ្មៅ គឺយើងអាចដឹងថាម៉ាស៊ីនរថយន្តនោះកំពុងមានបញ្ហាល្បាយឥន្ធនៈលើស ដែលប្រព័ន្ធបាញ់សាំងច្រើនជ្រុល ប៉ុន្តែខ្វះខ្យល់ (rich fuel condition) ។

រថយន្តទំនើបសព្វថ្ងៃផលិតឡើងជាមួយនឹងប៉ិចបាញ់ឥន្ធនៈ (fuel injection) ផ្សែងខ្មៅអាចបណ្តាលមកពីមានការលេចធ្លាយប៉ិចឥន្ធនៈ វាអាចជាមានប៉ិចមួយ ឬពីរ មានបញ្ហា (leaky fuel injector), ឬក៏បង្កដោយបញ្ហាសំពាធឥន្ធនៈកើនឡើងខ្ពស់ពេក ដោយសារស្ទះឧបករណ៍ត្រណឹមសំពាធឥន្ធនៈ (sticking fuel pressure regulator), ឬក៏សែនស័រម៉ាសខ្យល់ខូច (faulty MAF sensor), ឬអាចជាសែនស័រអុកស៊ីសែនខូច (faulty oxygen sensor) និងបញ្ហាម៉ូឌុលអេឡិចត្រូនិចបញ្ជារម៉ាស៊ីនខូច (engine computer fault) ។

Leaky Fuel Injector

 

របៀបវិនិច្ឆ័យរោគសញ្ញាផ្សែងរថយន្ត (How to Diagnose Exhaust Smoke)

ផ្សែងពណ៌ខៀវ (blue smoke) — នៅពេលម៉ាស៊ីនបញ្ចេញពណ៌ខៀវ ដែលវាមានក្លិនដូចនំប័ុងខ្លោច (burned toast) ។ ត្រូវធ្វើការត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីននៅពេលម៉ាកគេត៍ប្រេង ដើម្បីដឹងថាកម្រិតប្រេងនៅទាបពេកឬទេ។ ត្រូវធ្វើការបន្ថែមប្រេងរះអិលប្រសិនអ្នកមើលឃើញថាវាធ្លាក់ចុះទាបខ្លាំងពេក ព្រោះការបើកបររថយន្តជាមួយកម្រិតប្រេងម៉ាស៊ីនទាបពេក និងបង្កឲ្យខូចខាតធ្ងន់ធ្ងរដល់គ្រឿងម៉ាស៊ីន ។ យើងត្រូវត្រួតពិនិត្យមើលការបំណែនបំម៉ាស៊ីនដោយធ្វើតេស្តការបំណែន (engine compression test) និងត្រួតពិនិត្យរកមើលការសឹករិចរិលនៃក្រវ៉ាត់ពីស្តុង ឬពីស្តុងខូច (diagnose worn pistons or rings) ។

Installing Piston Oil Ring

ផ្សែងពណ៌សរ (white smoke) — ផ្សែងសរបញ្ចេញមកតាមបំពង់ស៊ីមាំងអាចមានក្លិនផ្អែម ប្រសិនបើផ្សែងនោះលាយឡំដោយទឹកស្អំ ឬអាចមានក្លិនឆេះប្រេង ប្រសិនផ្សែងសរនោះលាយឡំដោយការឆេះប្រេងប្រអប់លេខ ។ គេត្រូវឆែកមើលកម្រិតទឹកស្អំនៅក្នុងធុងទឹក និងឆែកមើលកម្រិតប្រេងប្រអប់លេខផងដែរ ។ ប្រសិនទឹកស្អំធ្លាក់ចុះទាប ឬប្រសិនបើម៉ាស៊ីនកើនកំដៅ (engine overheating) គេត្រូវធ្វើតេស្តសំពាធទឹកនៅក្នុងប្រព័ន្ធស្អំ ។ ប្រសិនសំពាធខ្ពស់ធម្មតានៃដំណើរការម៉ាស៊ីន នោះប្រហែលបញ្ហាបណ្តាលមកពីលេចជ្រាប់ទ្រនាប់ក្បាលស៊ីឡាំង ដែលតម្រូវឲ្យធ្វើការផ្លាស់ប្តូរទ្រនាប់ក្បលស៊ីឡាំង (replace head gasket) ។

ប្រសិនបើប្រេងប្រអប់លេខធ្លាក់ចុះទាបពេក ត្រូវបន្ថែមប្រេងប្រអប់លេខឲ្យគ្រាប់គ្រាន់ឡើងវិញ ត្រូវជ្រើសរើសប្រេងឲ្យបានត្រឹមត្រូវដោយមើលសៀវភៅប្រើប្រាស់រថយន្ត ។ ត្រូវត្រួតពិនិត្យរកឬសគុលបញ្ហាដែលធ្វើឲ្យប្រអប់លេខខ្វះប្រេង ។ ពិនិត្យមើលទុយោប្រេងប្រអប់លេខផងដែរប្រសិនមានការលេចធ្លាយប្រេងម៉ាស៊ីន ។

engine head gasket

ផ្សែងពណ៌ខ្មៅ (black smoke) – ម៉ាស៊ីនបញ្ចេញផ្សែងខ្មៅ គេត្រូវត្រួតពិនិត្យសំពាធប្រេងឥន្ធនៈ (check fuel pressure) ឬក៏ឆែកមើលតម្រងខ្យល់ (inspect air filter) និងត្រួតពិនិត្យប្រព័ន្ធសែនស័របញ្ជារដំណើរការមា៉ស៊ីនរកកំហូច ។ ប្រព័ន្ធវិភាគរោគសញ្ញាម៉ាស៊ីន (OBD system) អាចផ្តល់ពត៌មាននៃការបាញ់ឥន្ធនៈលើស (rich fuel condition) ដែលវានឹងផ្តល់លេខកូដបញ្ហា (P0172 ឬ P0175) ហើយវានឹងបំភ្លឺភ្លើងសញ្ញាឆែកម៉ាស៊ីន (check engine light)

 

ការជួលជុលបញ្ហាម៉ាស៊ីនបញ្ចេញផ្សេង (Repair Engine Smoke Problems) 

ការជួសជុលវាអាស្រ័យទៅលើបញ្ហារបស់មា៉ស៊ីនបញ្ចេញផ្សែងពណ៌អ្វី ។ ប្រសិនបើម៉ាស៊ីនឆេះប្រេងរំអិល វានឹីងតម្រូវឲ្យមានការផ្លាស់ប្តូរហឺតវ៉ាល និងក្រវ៉ាត់ពីស្តុង ដែលវាមានន័យថា តម្រូវឲ្រុះរើម៉ាស៊ីនមកជួសជុល (engine overhauling)

ប្រសិនបើម៉ាស៊ីនលេចជ្រាបទឹកស្អំ ដែលវានឹងបញ្ចេញផ្សែងសរ ម៉ាស៊ីនអាចតម្រូវេធ្វើការផ្លាស់ប្តូរទ្រនាប់ក្បាលស៊ីឡាំង ។ ដើម្បីកាត់បន្ថយដំលៃជួសជុល អ្នកអាចប្រើសារធាតុរាវពិសេសចរចាក់មួយដបចូលទៅក្នុងប្រព័ន្ធស្អំម៉ាស៊ីន ដើម្បីឲ្យវាអាចជួយភ្ជិតក្បាលស៊ីឡាំងដែលកំពុងលេចជ្រាប ។ ផលិតសារធាតុរាវភ្ជិតក្បាលស៊ីឡាំង (head gasket sealer) អាចមានគុណភាពខ្ពស់ដែលវាអាចជួយឲ្យអ្នកបើកបររថយន្តមិនចាំបាច់ដោះក្បាលស៊ីឡាំងមកជួសជុលដោយប្តូរទ្រនាប់ក្បាលស៊ីឡាំង ម្យ៉ាងទៀតធ្វើដូចនេះគឺសន្សំលុយច្រើនពីការជួសជុល ប៉ុន្តែវាគ្រាន់តែជាវិធីមួយដែលអាចជួយអ្នកបានជាបណ្តោះអាសន្នទេ ។

សំរាប់ការជួសជុលរថយន្តទំនើបសព្វថ្ងៃ ដែលបំពាក់ដោយប្រព័ន្ធបាញ់ឥន្ធនៈ (fuel injection system) ដែលវាបាញ់ឥន្ធនៈជ្រុល បង្កើតផ្សែងខ្មៅ ។ គេប្រើម៉ាស៊ីនស្កេន (scan tool) ទៅដោតចូលរន្ធប្រព័ន្ធវិភាគរោគសញ្ញា (OBD diagnostic connector) ហើយពិនិត្យមើលរកលេខកូដបញ្ហាអំពីប្រេងឥន្ធនៈ និងកូដសែនស័បញ្ហា (fuel & sensor fault codes) ។ ប្រសិនបើស្កេនទំនើបដែលអាចបង្ហាញទិន្នន័យការបាញ់ឥន្ធនៈ (display fuel trip data) ។ គេមើលផ្នែក short and long term fuel trim (STFT and LTFT) ប្រសិនវាបង្ហាញលេខអវិជ្ជមាន negative -8 វាមានន័យថាម៉ាស៊ីនបាញ់ឥន្ធនៈលើស ។

ការវិភាគរោគសញ្ញានឹងតម្រូវឲ្យមានការធ្វើតេស្តសំពាធឥន្ធនៈ (testing fuel pressure) និងតេស្តឧបករណ៍សំពាធឥន្ធនៈ (test fuel pressure regulator) ផងដែរ ។ ប្រសិនវាមានសំពាធ និងដំណើរការល្អត្រឹមត្រូវ នោះគេត្រូវបន្តត្រួតពិនិត្យរកមើលការលេចជ្រាប់ប៉ិចឥន្ធនៈ (leaking fuel injectors) ។

គេអាចដោះបូយស៊ី (spark plug) យកមកត្រួតពិនិត្យ ប្រសិនក្បាលបូយស៊ីមានកកើតសារធាតុកាបូនពណ៌ខ្មៅ (carbon fouled) ដែលវាបានប្រាប់ថាមានស៊ីឡាំងណាមួយដែលបាញ់ឥន្ធនៈលើស ដែលវាអាចខូចប៉ិចសាំង ។


Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Engine Overheating

ម៉ាស៊ីនកើនកំដៅជ្រុល


តើម៉ាស៊ីនរថយន្តរបស់អ្នកកើនកំដៅខ្លាំងឬ?

ម៉ាស៊ីនរថយន្តជាច្រើនផលិតឡើងដោយមានសីតុណ្ហភាពប្រតិបត្តិការម៉ាស៊ីន (engine operating temperature) នៅចន្លោះពី 90 – 104  °C ។ នៅពេលម៉ាស៊ីនរថយន្តអាចថែរក្សាសីតុណ្ហភាពនេះឲ្យនៅថេរបាន មានន័យថាមិនកើនកំដៅក្តៅជ្រុលលើសនេះ នោះម៉ាស៊ីនរថយន្តនឹងអាចគ្រប់គ្រងការបំភាយផ្សែងពុល (emission control), សន្សំសំចៃប្រេងឥន្ធនៈ (fuel economy) និងម៉ាស៊ីនមានថាមពល (performance) ។ ប៉ុន្តែមានបញ្ហាជាច្រើនដែលអាចកើតឡើងដែលបណ្តាលឲ្យម៉ាស៊ីនមានដំណើរការក្តៅជាងធម្មតា ជាលទ្ធផលបង្កឲ្យម៉ាស៊ីនកើនកំដៅជ្រុល (engine overheating) ។

ប្រព័ន្ធស្អំម៉ាស៊ីនរថយន្ត (engine cooling system) ត្រូវបានបញ្ចូលទឹកស្អំលាយទឹកសុទ្ធ (50/50 mixture of water) ដែលមានផ្ទុកសារធាតុអេទីឡែនគ្លីកូលប្រឆាំងនឹកភាពកក (ethylene glycol antifreeze) ។ ទឹកស្អំនឹងពុះនៅសីតុណ្ហភាព 107 °C ប្រសិនបើគ្មានវត្តមាននៃគម្របរ៉ាដ្យាទ័រ (radiator cap) នៅក្នុងសំពាធធំមួយ ។ គេប្រើគម្របរ៉ាដ្យាទ័រដែលអាចទប់ទល់នឹងសំពាធទឹក 15 PSI ដែលអាចជួយឲ្យទឹកស្អំលាយ 50/50 អាចបង្កើនសីតុណ្ហភាពរំពុះរបស់វានៅ 130 °C ។ ប្រសិនបើមានបន្ថែមសាធាតុប្រឆាំងភាពកកនៅក្នុងទឹកស្អំ (concentration of antifreeze) កើនដល់ 70/30 វានឹងអាចជួយឲ្យទឹកស្អំមានចំណុចរំពុះនៅ 135 °C ។ ដូចនេះនៅក្នុងប្រព័ន្ធស្អំម៉ាស៊ីនរថយន្ត គម្របរ៉ាដ្យាទ័រ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទឹកស្អំមិនឲ្យពុះក្លាយជាចំហាយ ដែលវាអាចបង្កឲ្យម៉ាស៊ីនកើនកំដៅខ្លាំងពេក ។

ជាទូទៅម៉ាស៊ីនរថយន្តទាមទារមានសីតុណ្ហភាពមួយនៅក្រោម 105 °C ដែលជាសីតុណ្ហភាពប្រតិបត្តិការរបស់ម៉ាស៊ីន បើមិនដូច្នោះទេ ម៉ាស៊ីននឹងកើនកំដៅជ្រុល ។

Engine Radiator Cap

 

កត្តាដែលធ្វើឲ្យម៉ាស៊ីនកើនកំដៅខ្លាំងជ្រុល (POSSIBLE CAUSES OF OVERHEATING)

ការកើនកំដៅខ្លាំងពេកនៃម៉ាស៊ីនគឺបណ្តាលមកពីកត្តាចម្បងមួយចំនួនដែលវាធ្វើឲ្យប្រព័ន្ធស្អំមិនអាចផ្ទេរកំដៅចេញបានល្អ បញ្ហាទាំងអស់នោះអាចមានកើតមានដោយសារបញ្ហាជាច្រើនខាងក្រោម ។

  • ខ្វះទឹកស្អំ (low coolant level)
  • លេចជ្រាបទឹកស្អំ — លេចជ្រាបខាងក្នុង និងលេចឆ្លាយចេញមកក្រៅ (internal or external leaks)
  • ម៉ាស៊ីនផ្ទេរកម្តៅមិនល្អដោយសាររន្ធទឹក (deposits in the water jackets)
  • ទែម៉ូស្តាតខូចដែលវាមិនបើក (defective thermostat that doesn’t open)
  • ខ្វះចរន្តខ្យល់ទៅកាន់រ៉ាដ្យាទ័រ (poor airflow through the radiator)
  • អាំប្រាយ៉ាកង្វារ៉ាដ្យាទ័រគាំង (slipping fan clutch)
  • កង្ហាអេឡិចត្រិចរបស់រ៉ាដ្យាទ័រមិនដើរ (inoperative electric cooling fan)
  • ទុយោរ៉ាដ្យាទ័ររបូត ឬបែក (collapsed radiator hoses)
  • ស្នប់បូមទឹកខូច (bad water pump)
  • គម្របរ៉ាដ្យាទ័រខូច (defective radiator cap)

ក្នុងគោលការណ៏គ្រិះនៃធម្មជាតិកំដៅ គឺកំដៅតែងតែឆ្លងកាតពីតំបន់ដែលមានសីតុណ្ហភាពខ្ពស់ទៅតំបន់សីតុណ្ហភាពទាប ដូចនេះវិធីសាស្រ្តមួយដើម្បីធ្វើឲ្យលោហៈចុះត្រជាក់គឺគេធ្វើឲ្យលោហៈប៉ះផ្ទាល់ជាមួយទឹកត្រជាក់ ។ ម៉ាស៊ីនត្រូវបានបំពាក់ប្រព័ន្ធស្អំកំដៅដោយធ្វើឲ្យទឹកស្អំហូរទៅហូរមកនៅក្នុងគ្រឿងម៉ាស៊ីនដើម្បីដកកំដៅពីលោហៈទៅបរិយាកាសខាងក្រៅ ។ ប៉ុន្តែប្រសិនបើនៅពេលស្នប់បូមទឹកមានបញ្ហា ឬទែម៉ូស្តាតខូច ឬបាត់ទឹកស្អំជាដើម ពេលនោះម៉ាស៊ីននឹងកើនកំដៅខ្លាំង ។

ប្រសិនបើរ៉ាដ្យាទ័រស្ទះ (radiator clogged) ដោយសារកំទិចកំទីជាច្រើននៅក្នុងប្រព័ន្ធស្អំកំដៅ នោះទិន្នផលនៃការផ្ទេរកំដៅ (cooling efficiency) នឹងកាត់បន្ថយ ហើយធ្វើឲ្យម៉ាស៊ីនមានដំណើរដោយកើនកំដៅ ។ រឿងនេះក៏អាចកើតឡើង ប្រសិនបើកង្ហាត្រជាក់ខូច (cooling fan not engaging) ដែលវាមិនអាចបញ្ចូនខ្យល់ទៅកាន់រ៉ាដ្យាទ័រដែលជាកញ្រ្ជែងលោហៈផ្ទេរកំដៅទៅខាងក្រៅបាន ។

ទែម៉ូស្តាត (thermostat) ត្រូវតែធ្វើការងារ ដើម្បីថែរក្សាសីតុណ្ហភាពធម្មតារបស់ម៉ាស៊ីន ដែលជួយឲ្យកំដៅមិនកើនឡើងជ្រុល ។ ប្រសិនបើទែម៉ូស្តាតខូចមិនបើកផ្លូវទឹកហូរចេញចូលទេនោះ វានឹងធ្វើឲ្យម៉ាស៊ីនកើនកំដៅក្តៅទៅៗ ។

រឿងមួយទៀតដែលវាអាចធ្វើឲ្យម៉ាស៊ីនកើនកំដៅខ្លាំងគឺការស្ទះបំពង់ផ្សែងរថយន្ត (exhaust restrictions) ។ បំពង់ផ្សែងជាបំពង់បញ្ចូនផ្សែងចេញពីម៉ាស៊ីនដែលកំដៅជាច្រើនក៏បាននាំចេញពីបន្ទប់ពីចំហេះទៅតាមបំពង់ផ្សែង ដូចនេះប្រសិនបំពង់ផ្សែងឡានមានការបាក់បែកធ្វើឲ្យស្ទះបំពង់ផ្សែងវានឹងធ្វើឲ្យម៉ាស៊ីនកើនកំដៅខ្លាំងនៅផ្នែកខាងក្នុង។

រឿងមួយដែលអាចទៅរួចដែលថាម៉ាស៊ីនរថយន្តរបស់អ្នកហាក់បីដូចជាមិនក្តៅ ករណីនេះអាចបណ្តាលមកពីសែនស័រសីតុណ្ហភាពខូច (faulty coolant sensor) ។ ជូនកាលករណីអាចកើនឡើងដោយសារទឹកស្អំមានតិចពេក ឬខ្យល់ដក់ជាប់នៅក្បែសែនស័រ ធ្វើឲ្យសែនស័រមិនបានប៉ះផ្ទាល់នឹងកំដៅ ។ ចុចទីនេះចូលទៅអានអត្ថបទអំពីសែនស័រសីតុណ្ហភាព (temperature sensor)!

 

ផលវិបាកនៃម៉ាស៊ីនកើនកំដៅជ្រុល (POSSIBLE CONSEQUENCES OF ENGINE OVERHEATING)

នៅពេលម៉ាស៊ីនកើនកំដៅខ្លាំងពេក ធ្វើឲ្យម៉ាស៊ីនមានបញ្ហាផ្ទុះឆេះលាន់លឺសំលេង និងថាមពលម៉ាស៊ីនធ្លាក់ចុះ (denotation) ។ ប្រសិនបើសំលេងចំហេះម៉ាស៊ីននៅបន្តកើតមាន វានឹងធ្វើឲ្យខូចខាតក្រវ៉ាត់ពីស្តុង (piston rings), ខូចពីស្តុង និងគ្រឿងចលនារបស់វា (pistons and/or rod bearings) ។

នៅពេលមា៉ស៊ីនកើនកំដៅខ្លាំងឡើងៗ ពេលនោះពីស្តុងនឹងរីកមាឌខូចទ្រង់ទ្រាយដើមប្រឆាំងនឹងផ្ទៃស៊ីឡាំង ឈានដល់ការបែកប្រេះនៃផ្ទៃស៊ីឡាំង ។ វ៉ាលហឺយ (exhaust valve) របស់ម៉ាស៊ីនក៏អាចគាំង និងខូតខាតផងដែរ ដែលវាធ្វើម៉ាស៊ីនបំណែនមិនបានល្អ (loss of compression) ។

ផលវិបាកផ្សេងទៀតដែលបង្កឡើងដោយម៉ាស៊ីនកើនកំដៅខ្លាំងជ្រុលគឺឆេះទ្រនាប់ក្បាលស៊ីឡាំង (blown head gasket) ជាលទ្ធផលវានឹងបណ្តាលឲ្យការបំណែនម៉ាស៊ីនលេចធ្លាយ (compression leak) និងការលេចជ្រាបទឹកស្អំចូលទៅក្នុងស៊ីឡាំងម៉ាស៊ីន។ ការកើនកំដៅខ្លាំងក៏អាចធ្វើឲ្យដងអាកាមខូចផងដែរ (break overhead cam) ។

ម៉ាស៊ីនកើនកំដៅខ្លាំងជាមួយរថយន្តមានរ៉ាដ្យាទ័រចាស់ ដែលមានកំទិចកំទីច្រើនកកស្ទះនៅខាងក្នុង សំពាធទឹកក្តៅនឹងកើនឡើងខ្លាំងទៅៗ វានឹងធ្វើឲ្យមានការផ្ទុះធុងទឹករថយន្ត ។

ដោយសារមានបញ្ហាឈឺក្បាលយ៉ាងច្រើនបង្កដោយការកើនកំដៅម៉ាស៊ីន ដូចនេះអ្នកបើកបររថយន្តទាំងអស់មិនត្រូវមិនអើពើរចំពោះភ្លើងសញ្ញាកំដៅម៉ាស៊ីននោះទេ (engine temperature warning light) ។ អ្នកត្រូវតែយកចិត្តទុកដាក់ ប្រសិនភ្លើងសញ្ញាកំដៅម៉ាស៊ីនបំភ្លឺឡើងខណៈពេលកំពុងបើកបរ ត្រូវបញ្ឈប់ម៉ាស៊ីនជាបន្ទាន់ និងស្វែងរកអ្នកបច្ចេកទេសធ្វើការត្រួតពិនិត្យ ។ ប្រសិនអ្នកនៅតែបន្តបើកបរទាំងកំដៅកើនឡើងជ្រុល ម៉ាស៊ីនរថយន្តរបស់អុ្នកនឹងខូតខាតយ៉ាងធ្ងន់ធ្ងរ ។

 

តើត្រូវធ្វើការត្រួតពិនិត្យអ្វីខ្លះ?

ទ៉ែមូស្តាតខូច (bad thermostat) — ម៉ាស៊ីនជាច្រើនកើនកំដៅគឺដោយសារទែម៉ូស្តាតខូច។ ប្រសិនបើម៉ាស៊ីនមានបញ្ហាផ្សេងទៀត ទែម៉ូស្តាតក៏ជាចំនុចដែលអ្នកបច្ចេកទេសត្រូវធ្វើការត្រួតពិនិត្យ និងធ្វើតេស្តផងដែរ ។

វិធីមួយដើម្បីធ្វើតេស្តដំណើរការទែម៉ូស្តាត គឺត្រូវបញ្ឆេះម៉ាស៊ីន ហើយស្ទាបទុយោផ្នែកខាងលើរ៉ាដ្យាទ័រ (upper radiator hose) ។ រងចាំរហូតម៉ាស៊ីិនកើនកំដៅ (engine warmed-up) ប្រសិនបើទុយោមិនក្ដៅ មានន័យថាទ៉ែម៉ូស្តាតមិនបើកផ្លូវទឹកបញ្ចូនទឹកក្តៅចេញពីតួម៉ាស៊ីន ។

វិធីម្យា៉ងទៀតដើម្បីធ្វើតេស្តទ៉ែម៉ូស្តាតគឺដោះវាចេញមកក្រៅ ហើយយកវាទៅដាក់ក្នុងទឹកក្ដៅដែលកំពុងពុះ (អ្នកអាចប្រើទ៉ែម៉ូម៉ែតវាស់កំដៅទឹកនោះ) ប្រសិនបើវាមិនបើក នោះមានន័យថាទែម៉ូស្តាតខូត ។

នៅពេលធ្វើការផ្លាស់ប្តូរទែម៉ូស្តាតថ្មី ត្រូវជ្រើសរើសទែម៉ូស្តាតថ្មីដែលអាចធននឹងសីតុណ្ហភាពដូចគ្នានឹងទែម៉ូស្តាតចាស់ ឬត្រូវជើលរើសយកទែម៉ូស្តាតអូរីជីណល (temperature raring as the original) ។ រថយន្ត និងរថយន្តដឹកទំនិញជាច្រើន គេបានប្រើប្រាស់ទែម៉ូស្តាតដែលមានអត្រាកំដៅ 88 – 90 °C  ។ ប្រសិនអ្នកប្រើទែម៉ូស្តាតមានអត្រាកំដៅទាបជាងនេះ ម៉ាស៊ីនរថយន្តនឹងអាចកើនកំដៅខុសធម្មតា ស៊ីសាំងជាងមុន បាត់ប្រេងម៉ាស៊ីន សឹកក្រវ៉ាត់ពីស្តុង និងចេញផ្សែងពុលច្រើន ។

TIP: នៅពេលអ្នកធ្វើការប្តូរទឹកស្អំ ឬប្តូរទែម៉ូស្តាតថ្មី ខ្យល់អាចជ្រាបចូលនៅជាប់ផ្នែកខាងក្រោមទែម៉ូស្តាត (air trapped under the thermostat) ដែលវាអាចធ្វើឲ្យទែម៉ូស្តាតមិនបើក បង្កឲ្យម៉ាស៊ីនកើនកំដៅខ្លាំង ។ ប្រព័ន្ធស្អំកំដៅមួយចំនួនមានវ៉ាលហឺយ (bleeder valve) ដែលវាអាចបញ្ចូនខ្យល់ចេញពីប្រព័ន្ធស្អំ ដូចនេះប្រសិនបើប្រព័ន្ធស្អំកំដៅរថយន្តរបស់អ្នកមិនមានវ៉ាល់ហឺយ អ្នកអាចខួងរន្ធតូចមួយនៅខាងលើទែម៉ូស្តាតដូចរូបខាងក្រោម ។ ធ្វើដូចនេះខ្យល់អាច់រត់ចេញពីខាងក្នុងតួម៉ាស៊ីន និងខ្យល់នៅផ្នែកខាងក្រៅមទែម៉ូស្តាត ជាលទ្ធផលទែម៉ូស្តាតដែលទើបផ្លាស់ប្តូរថ្មីនឹងមានដំណើរការល្អ ។

បញ្ហាលេចទឹកស្អំ (cooling system leak) — បញ្ហាដែលគេតែងតែជួបគឺការបាត់ទឹកស្អំដោយសារការលេចធ្លាយ និងលេចជ្រាបទឹកស្អំ ដែលវាធ្វើឲ្យម៉ាស៊ីនកើនកំដៅ ។ ចំណុចដែលលេច អាចនៅចំណុច ទុយោ (hoses),  រា៉ដ្យាទ័រ (radiator), កញ្រ្ជែងកំដៅ (heater core), បូមទឹក (water pump), សំបុកទែម៉ូស្តាត (thermostat housing), ទ្រនាប់ក្បាលស៊ីឡាំង (head gasket), ឆ្នុកទឹកនៅតួម៉ាស៊ីន (freeze plugs), កញ្រ្ជែងស្អំប្រេងប្រអប់លេខ (ATF cooler), ក្បាលស៊ីឡាំង (cylinder head) និង តួម៉ាស៊ីន (engine block) ។

ត្រូវធ្វើការត្រួតពិនិត្យប្រព័ន្ធស្អំម៉ាស៊ីនដោយម៉តចត់ ធ្វើតេស្តសំពាធប្រព័ន្ធស្អំ និងធ្វើតេស្តគម្របរ៉ាដ្យាទ័រ ។ ការធ្វើតេស្តសំពាធ (pressure test) និងជួយអ្នកបច្ចេកទេសឲ្យអាចដឹងថាម៉ាស៊ីនមានការលេចជ្រាបទឹកផ្នែកខាង (internal leak) ចូលទៅតាមទ្រនាប់ក្បាលស៊ីឡាំង ។ ករណីនេះអាចកើតឡើងសារតែមានការប្រេះក្បាលស៊ីឡាំង ឬប្រេះតួម៉ាស៊ីន (cracks in the head or block) ។ នៅក្នុងប្រព័ន្ធស្អំដែលមានដំណើរការល្អគួតែមានសំពាធទឹក 12 – 15 PSI នៅពេលម៉ាស៊ីនដំណើរការបាន15 នាទី ឬមានសំពាធលើសនេះ ប្រសិនបើវាមិនខ្វះទឹកក្នុងប្រព័ន្ធនេះ ។ ប្រសិនបើសំពាធទឹកធ្លាក់ចុះ គេអាចដឹងថាប្រាកដជាមានការលេចជ្រាបទឹកស្អំនៅផ្នែកខាងក្នុងគ្រឿងម៉ាស៊ីន (internal coolant leak) ។

សំពាធទឹកធ្លាក់ចុះទាបនៅពេលធ្វើតេស្ត ជាទូទៅបណ្តាលមកពីទ្រនាប់ក្បាលស៊ីឡាំងខូច (bad head gasket) ឬជួនកាលក៏ដោយសារក្បាស៊ីឡាំងរងកំដៅជ្រុលធ្វើឲ្យវាប្រេះ (crack cylinder head) និងប្រេះតួម៉ាស៊ីនផងដែរ (crack engine block) ។ វាមានសារៈសំខាន់ក្នុងការធ្វើតេស្តគម្របរ៉ាដ្យាទ័រាងដែរ ជួនកាលគម្របរ៉ាដ្យាទ័រខូច បណ្តាលឲ្យមានការលេចជ្រាបទឹកតាមគម្រប ។

លេចទឹកតាមទ្រនាប់ក្បាលស៊ីឡាំង (leaky head gasket) — វាជារឿងអាក្រកមួយ ដែលការជួសជុលម៉ាស៊ីននឹងមានតម្លៃថ្លៃ ។ លេចទឹកតាមទ្រនាប់ក្បាលស៊ីឡាំងអាចធ្វើឲ្យទឹកហូរចូលស៊ីឡាំង និងចូលប្រេងម៉ាស៊ីន ។ គេអាចដឹងបាននៅពេលបាត់ទឹកស្អំ ប៉ុន្តែគេមិនឃើញមានទឹកលេចចេញមកខាងក្រៅ ឬម៉ាស៊ីនមានផ្សែងពណ៌សរ (white smoke in the exhaust) ជាពិសេសនៅពេលបញ្ឆេះម៉ាស៊ីននៅទុកវាចោលយូរ ។ ពេលខ្លះគេអាចជួសជុលបញ្ហានេះបានដោយប្រើសារធាតុរាវជួយភ្ជិតប្រព័ន្ធស្អំ (sealer product) ប៉ុន្តែប្រសិនបើម៉ាស៊ីនមានការលេចជ្រាបខ្លាំង ផលិតផលជំនួយមិនអាចជួយបាននោះទេ ក្រៅពីការរុះរើម៉ាស៊ីននិងប្តូរគ្រឿងម៉ាស៊ីនថ្មី ។

កង្ហាត្រជាក់ខូច (fan not working) — រថយន្តដែលប្រើកង្ហាមេកានិច (mechanical fans) បញ្ហាកើនកំដៅបង្កដោយអំប្រាយ៉ាកង្ហា (fan clutch) ។ នៅពេលអំប្រាយ៉ាមិនភ្ជាប់កង្ហាឲ្យវិលបានល្អ ប្រព័ន្ធនឹងខ្វះខ្យល់ បង្កឲ្យម៉ាស៊ីនកើនកំដៅ ឬម៉ាស៊ីនធ្វើការប្រឹងខ្លាំងជាងធម្មតា ។

ចំពោះរថយន្តប្រើកង្ហាអេឡិចត្រិច (electric cooling fans) គេត្រួតពិនិត្យមើលកង្ហា នៅពេលម៉ាស៊ីនចាប់ផ្តើមកើនកំដៅ និងនៅពេលគេបើកម៉ាស៊ីនត្រជាក់ ។

ឆែកមើលខ្សែភ្លើងរបស់កង្ហាអេឡិចត្រិច (fan motor wiring connection), ឆែកមើលរីឡែកង្ហា (fan relay) និងឆែកមើលសែនស័រកំដៅ (temperature sensor) ។ ដោះកង្ហាចេញមកក្រៅ យកវាមកធ្វើតេស្តជាមួយអាគុយ ឆែកមើលថាវាមានដំណើរការឬទេ ប្រសិនកង្ហាមានដំណើរការ នោះមានន័យថាបញ្ហាអាចបង្កដោយសារខ្សែភ្លើង, រីឡែ ឬសែនស័រ ។

លេចទឹកតាមបូមទឹក (leaky water pump) — ដងបង្វិលបូមទឹក (pump shaft) ធ្វើការយូរអង្វែងទៅអាចបោលនឹងខូចខាត់ ។ ផ្លិតទឹកនៅខាងក្នុងអាចមានភាពច្រេះនឹងខូតខាត បង្កឲ្យមានការរបូតពីដងបង្វិលបូមទឹក ។ ហឺតដងបង្វិលបូមទឹកចាប់ផ្តើមលេចជ្រាបទឹកចេញក្រៅ ធ្វើឲ្យប្រព័ន្ធស្អំបាត់ទឹក និងបង្កឲ្យម៉ាស៊ីនកើនកំដៅខ្លាំង ។

Damage inside the water pump

ករណីនៅពេលផ្លិតទឹក (water pump impeller) អាចរបូតនឹងមិនអាចបង្វិលបាន បើទោះជាប៉ូលីបូមទឹកកំពុងវិលក៏ដោយ ។ នៅពេលផ្លិតទឹកមិនវិល នោះវានឹងមិនមានចរន្តទឹកហូរទៅហូរមកនៅក្នុងម៉ាស៊ីន ជាលទ្ធផលម៉ាស៊ីននឹងកើនឡើងកំដៅ ។

មានវិធីតែមួយគត់ដើម្បីដឹងអំពីិបញ្ហានេះ គឺត្រូវដោះបូមទឹកចេញមកក្រៅ បន្ទាប់មកធ្វើការត្រួតពិនិត្យមើលផ្លិតទឹកបស់វាថាតើមានភាពរឹងមាំនៅជាប់ជាមួយដងបង្វិលឬទេ ។ ចំពោះបូមទឹកដែលផលិតដោយប្រើផ្លិតជ័រ វាតែងតែអាចធ្វើឲ្យផ្លិតជ័រផុយស្រួយដោយសារអាយុកាលប្រើប្រាស់យូរទៅៗ ។

របូតទុយោរ៉ាដ្យាទ័រ (radiator hose collapsing) — ទុយោរ៉ាដ្យាទ័រផលិតពីកៅស៊ូជ័រជាប់ធននឹងកំដៅបានល្អ និងមានសសៃលោហៈនៅខាងក្នុងដែលវាអាចមានអាយុកាលប្រើប្រាស់យូរអង្វែង ។ ករណីទុយោបែកធ្លាយ ឬរបូតទុយោ ឬក៏មានការគាប់ទុយោជាប់គាំងទឹកស្អំខាងក្នុងប្រព័ន្ធ ជាលទ្ធផលម៉ាស៊ីននឹងកើនកំដៅខ្លាំង ។ ត្រូវត្រួតពិនិត្យមើលទុយោរ៉ាដ្យាទ័រផ្នែកខាងលើ និងខាងក្រោម (lower & upper radiator hoses) ឲ្យបានម៉ត់ចត់ ឬត្រូវធ្វើការប្តូរទុយោចាស់ៗចោល ជំនួសដោយទុយោថ្មីដែលមានគុណភាពខ្ពស់ និងអាចធនជាមួយកំដៅទឹកបានល្អ ។

Lower Radiator Hose for 2001 Jeep Cherokee XJ

បញ្ហាជាប់គាំងខ្សែពាន (slipping belt) — ត្រូវពិនិត្យគុណភាពខ្សែពាន ឆែកមើលភាពរឹងមាំតឹងល្អរបស់ខ្សែពាន (condition & tension) ។ ប្រសិនខ្សែពានរលុងអាចធ្វើឲ្យបូមទឹកវិលមិនគ្រប់ល្បឿន បណ្តាលឲ្យកង្ហាត្រជាក់វិលមិនគ្រប់គ្រាន់ផងដែរ បូមទឹកទៀតសោតមិនអាចបូមទឹកហូរឆ្លងកាត់ប្រព័ន្ធម៉ាស៊ីនបានល្អ ។ ជាលទ្ធផលម៉ាស៊ីននឹងកើនកំដៅខ្លាំង ។

រ៉ាដ្យាទ័រស្ទះ និងកង្វក់ (plugged or dirty radiator) — រ៉ាដ្យាទ័រដែលជាកញ្រ្ជែងត្រជាក់មានរន្ធតូចៗដែលតម្រូវឲ្យមានខ្យល់បកធ្លងកាត់ប្រហោងលោហៈតូចៗទាំងនោះដើម្បីផ្ទេរកំដៅទៅបរិយាកាសខាងក្រៅ ។ ប្រសិនមានកំទិចកំទីដីឬអ្វីផ្សេងៗកើនឡើងប្លុកបិទរន្ធលោហៈខាងក្រៅរ៉ាដ្យាទ័រ ពេលនោះវានឹងរារាំងខ្យល់បកឆ្លងកាត់រ៉ាដ្យាទ័រកង្វក់នោះ ហើយវានឹងមិនអាចផ្ទេរកំដៅបានល្អ ម៉ាស៊ីននឹងកើនកំដៅខ្លាំង ។

Dirty Radiator

ចំណែកខាងក្នុងរ៉ាដ្យាទ័រវិញ ប្រសិនវាមានភាពច្រេះនិងកំទិចកំទីច្រើនទៅៗ វានឹងឃាំងទឹកស្អំមិនឲ្យហូរឆ្លងកាត់រ៉ាដ្យាទ័របាន វានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ម៉ាស៊ីនរថយន្ត ។ គេប្រើឧបករណ៍ម្យ៉ាងឈ្មោះអាំងហ្រ្វាទែម៉ូម៉ែត (Infrared Thermometer) ដើម្បីពិនិត្យរកមើលថារ៉ាដ្យាទ័រមួយមានភាពច្រេះកំទិចកំទីស្ទះនៅផ្នែកខាងក្នុងវាឬទេ ។  ប្រសិនបើវាមានការកកស្ទះ រ៉ាដ្យាទ័រតម្រូវឲ្យមានការដោះចេញយកមកលាងសម្អាត ។ គេប្រើសារធាតុគីមីសម្រាប់លាងសម្អាតរ៉ាដ្យាទ័រស្ទះ ឬធ្វើការផ្លាស់ប្តូររ៉ាដ្យាទ័រថ្មីតែម្តង ប្រសិនបើរ៉ាដ្យាទ័រមានលក្ខណៈចាស់រិចរិលខ្លាំងពេក ។ ។

នៅពេលការងារជួសជុលដោយធ្វើតំហែទាំរ៉ាដ្យាទ័ររួចរាល់ ត្រូវប្រាកដថាអ្នកបានបញ្ចូលទឹកស្អំទៅវិញគ្រប់គ្រាន់ចំណុះ ។ ពេលនោះខ្យល់អាចជ្រាប់ចូលទៅក្នុងក្បាលស៊ីឡាំង (cylinder head), អាចចូលទៅក្នុងកញ្រ្ជែងកំដៅផ្នែកម៉ាស៊ីិនត្រជាក់ (heater core) ឬនៅផ្នែកខាងក្រោមទែម៉ូស្តាត ។ ដែលបញ្ហាទាំងនេះវាធ្វើឲ្យស្ទះចរន្តទឹកហូរក្នុងប្រព័ន្ធស្អំ (interfere coolant circulation) ជាលទ្ធផលម៉ាស៊ីននឹងកើនកំដៅ ។

ម៉ាស៊ីនធ្វើការហួសកំលាំង (overworking the engine) — រថយន្តអ្នកដំណើរជាច្រើនដែលបានផលិតឡើងសព្វថ្ងៃ មានប្រព័ន្ធស្អំដែលមានកាប៉ាស៊ីតេតូចមិនអាចផ្ទេរកំដៅបានល្អ (little capacity to handle heat) ។ នៅពេលម៉ាស៊ីិនត្រូវបានយកទៅអូសទាញធ្ងន់ ឬក៏បើកបរឡើងភ្នំខ្ពស់ៗចោតខ្លាំង ពេលនោះវានឹងកើនកំដៅខ្លាំង ។ ដើម្បីដោះស្រាយបញ្ហានេះ គេផ្លាត្រូវស់ប្តូររ៉ាដ្យាទ័រថ្មីដែលមានក៉ាប៉ាស៊ីតេផ្ទេរកំដៅធំជាងមុន ។

ការស្ទះសំពាធខ្យល់ក្នុងបំពង់ផ្សែង (excessive exhaust back-pressure) — ប្រសិនប្រអប់បំលែងឧស្មន័ពុល (catalytic converter) មានការស្ទះ វានឹងឃុំឃាំងផ្សែងដែលជាឧស្ម័នមានកំដៅក្តៅ បង្កឲ្យកំដៅជាច្រើនរត់ត្រលប់ទៅរកម៉ាស៊ីនវិញ ។ បញ្ហាផ្សេងទៀតនោះ គឺកើតឡើងដោយសារមានការបុកប៉ះទង្គិចបំពង់ផ្សែងបិទរន្ធផ្សែងបញ្ចេញមកចខាងក្រៅ ។ គេត្រូវត្រួតពិនិត្យខ្យល់ចូលម៉ាស៊ីននៅម៉ាស៊ីនឆេះស្ងៀម (check vacuum intake at idle) ប្រសិនបើខ្យល់ចូលធ្លាក់ចុះទាប និងបន្តចុះទាបទៅៗ គេត្រូវឆែកមើលប្រព័ន្ធបំពង់ផ្សែងវាអាចមានការស្ទះបំពង់ផ្សែងរថយន្ត ។

ជាប់គាំងហ្រ្វាំងរថយន្ត (dragging brakes) — ប្រសិនប្រព័ន្ធហ្រ្វាំងមានការជាប់គាំងហ្រ្វាំង ឬជាប់ហ្រ្វាំងដៃជាដើម ពេលនោះម៉ាស៊ីននឹងធ្វើការធ្ងន់ជាងធម្មតាប្រឆាំងជាមួូយកំលាំងកកិតហ្រ្វាំង ដែលវាអាចធ្វើឲ្យម៉ាស៊ីនកើនកំដៅជាងធម្មតាផងដែរ ។

 


Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Motor Oils & Lubricants

ប្រេងម៉ាស៊ីន &សារធាតុរំអិលគ្រឿងម៉ាស៊ីន


ប្រេងរំអិលមានតួនាទីយ៉ាងសំខាន់ក្នុងការរអិលផ្នែកកម្រើករបស់ម៉ាស៊ីន និងជាមូលហេតុចម្បងដែលអាចធ្វើឲ្យរថយន្តអាចបរទៅមុខបានយ៉ាងឆ្ងាយ ។ ម៉ាស៊ីនរថយន្តត្រូវការប្រេងទៅរំអិលគ្រឿងរង្វិល (bearing), ពីស្តុង (piston), កងប្រេង (rings), ស៊ីឡាំង (cylinders) និងគ្រឿងបង្គុំម៉ាស៊ីនទាំងឡាយណាដែលជាផ្នែកមានចលនា (moving parts) ។ ប្រេងម៉ាស៊ីនក៏មានតួនាទីបញ្ចុះកំដៅម៉ាស៊ីនផងដែរ ។

គេត្រូវមើលឯកសារយោង ឬសៀវភៅប្រើប្រាស់រថយន្តដើម្បីឲ្យដឹងថារថយន្តប្រើប្រាស់ប្រេងរំអិលអ្វី ។ ម៉ាស៊ីនរថយន្តផលិតនិងប្រើប្រាស់នៅទ្វីបអឺរ៉ុបមួូយចំនួនប្រើប្រាស់ប្រេង 0W-20 ហើយរោងចក្រផលិតរថយន្តក៏ណែនាំឲ្យប្រើផងដែរនូវប្រភេទប្រេង  5W-30 និង 10W-30 សម្រាប់រថយន្តដែលបើកបរជាប្រចាំរៀងរាល់ថ្ងៃ ។ ហើយរថយន្តធន់ធ្ងន់ គេប្រើប្រេង 20W-40 និង 20W-50 ក្នុងរូបមន្តមួយសម្រាប់ម៉ាស៊ីនមានដំណើរការក្នុងសីតុណ្ហភាពខ្ពស់ និងធ្វើការធ្ងន់ ដែលតម្រូវឲ្យប្រេងមានកំហាប់ក្រាស់ ។

ការប្រើប្រាស់ប្រេងរំអិលខាប់ពេក សម្រាប់រថយន្តផលិតសព្វថ្ងៃដែលម៉ាស៊ីនមានប្រព័ន្ធអាកាមប្រើវ៉ាល់វៃឈ្លាត (variable valve timing) វានឹងធ្វើឲ្យដំណើរការមា៉ស៊ីនរអាក់រអួល ហើយម៉ាស៊ីននឹងបង្កើតលេខកូដបញ្ហាដោយបំភ្លឺភ្លើងសញ្ញាឆែកម៉ាស៊ីន (check engine light) ។ ដូចនេះគេត្រូវតែជ្រើសរើសប្រេងម៉ាស៊ីនដោយយោងលើការណែនាំរបស់រោងចក្រផលិតរថយន្ត ។

 

តើអ្នកគួរប្រើប្រាស់ប្រេងម៉ាស៊ីនប្រភេទអ្វី?

នៅលើទីផ្សាប្រេងម៉ាស៊ីនមានប្រេង 3 ប្រភេទធំៗនោះគឺ៖

  • ប្រេងរំអិលធម្មតា (conventional mineral oil)
  • ប្រេងសំយោគ (synthetic oil)
  • ប្រេងពាក់កណ្តាលសំយោគ (synthetic blend oil)

ប្រេងរំអិលធម្មតា (conventional oil) ចម្រាញ់ចេញពីប្រេងឆៅ គេលាយបន្ថែមប្រេងនោះជាមួយសារធាតុបន្ថែម (additive & detergent) ដែលសារធាតុទាំងនោះអាចជំនួយដល់កំហាប់ប្រេង មានសារធាតុការពារការសឹករិចរិលគ្រឿងម៉ាស៊ីន ការពារច្រេះ និងជំនួយដំណើរការឲ្យម៉ាស៊ីនមានថាមពល។

ប្រេងសំយោគ (synthetic oil) គេផលិតឡើងជាមួយរូបមន្តពិសេសដែលធ្វើឲ្យប្រេងមានសមត្ថភាពខ្ពស់ក្នុងការរំអិលគ្រឿងម៉ាស៊ីននៅក្នុងលក្ខខណ្ឌធំទំលំទូលាយ ដូចជាដំណើរការម៉ាស៊ីននៅក្នុងសីតុណ្ហភាពក្តៅខ្លាំង ឬអាកាសធាតុត្រជាក់ខ្លាំងជាដើម ។ ប្រេងសំយោគអាចទប់ទល់និងលក្ខខណ្ឌផ្សេងៗដែលប្រេងធម្មតាមិនអាចធ្វើបាន គឺវាជួយឲ្យម៉ាស៊ីនមានដំណើរការល្អឥតខ្ចោះ និងការពារគ្រឿងម៉ាស៊ីននៅសីតុណ្ហភាពខ្ពស់មួយ ធ្វើឲ្យម៉ាស៊ីនងាយបញ្ឆេះនៅពេលមានអាកាសធាតុត្រជាក់ និងកាត់បន្ថយកម្លាំងកកិតនៃគ្រឿងម៉ាស៊ីន ជាលទ្ធផលគឺបានសន្សំសំចៃលុយចំណាយលើប្រេងឥន្ធនៈ ។

ដោយសារអត្ថប្រយោជន៍ជាច្រើននៃប្រេងសំយោគ គឺធ្វើឲ្យវាមានតំលៃថ្លៃខ្លាំង ដូចនេះគេក៏ផលិតប្រេងលាយ ឬប្រេងពាក់កណ្តាលសំយោគ (synthetic blend oil) ។ ជាការពិតប្រេងពាក់កណ្តាលសំយោគ មិនអាចផ្តល់អត្ថប្រយោជន៍ច្រើនដូចប្រេងសំយោគនោះទេ ប៉ុន្តែវាគឺជាប្រេងដែលមានគុណភាពល្អជាងប្រេងរំអិលធម្មតា។ អ្នកក៏អាចបង្កើតប្រេងពាក់កណ្តាលសំយោគដោយខ្លួនឯងផងដែរ ដោយគ្រាន់តែលាយគ្នារវាងប្រេងធម្មតា និងប្រេងសំយោគ នៅពេលអ្នកធ្វើការផ្លាស់ប្តូរប្រេងម៉ាស៊ីនរថយន្ត ។

Synthetic Blend Oil

រោងចក្រផលិតរថយន្តជាច្រើនតែងណែនាំអ្នកប្រើរថយន្តឲ្យធ្វើការប្តូរប្រេងរៀងរាល់ 5,000 – 10,000 km ឬលើសនេះដោយអាស្រ័យលើលក្ខខណ្ឌនៃដំណើរការម៉ាស៊ីន ។

 

ប្រព័ន្ធត្រួតពិនិត្យប្រេងម៉ាស៊ីន  (Oil Monitor System)

រថយន្តទំនើបសព្វថ្ងៃដែលផលិតឡើងជាមួយបច្ចេកវិទ្យាខ្ពស់ គេមិនចាំបាច់មើលការណែនាំឲ្យធ្វើការផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រងប្រេងទៀតទេ ។

ប្រព័ន្ធត្រួតពិនិត្យប្រេងម៉ាស៊ីន (oil monitor system) មិនគ្រាន់តែអាចត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន តែវាថែមទាំងអាចញ្ញាណដឹងអំពីគុណភាពប្រេងរំអិលនៅប្រើការបាន ឬត្រូវធ្វើការផ្លាស់ប្តូរប្រេងថ្មី ដោយប្រើសែនស័រប្រេង ដើម្បីកំណត់ភាពកង្វក់នៅក្នុងប្រេងម៉ាស៊ីន ។ ប្រព័ន្ធត្រួតពិនិត្យប្រេងម៉ាស៊ីនអាចកំណត់អាយុកាលប្រើប្រាស់ប្រេងម៉ាស៊ីនដោយរាប់ចំនួនម៉ោងនៃដំណើរការម៉ាស៊ីន (engine operation hours), រយះចម្ងាយបរម៉ាស៊ីន (kilometers driven), សីតុណ្ហភាពខាងក្រៅម៉ាស៊ីន (ambient temperature), រយះពេលម៉៉ាស៊ីនឆេះស្ងៀម (engine idling time), និងកត្តាផ្សេងទៀតដែលវាមានឥទ្ធិពលលើអាយុកាលប្រើប្រាស់ប្រេងម៉ាស៊ីន ។ គេប្រើក្បួនខ្នាតនៅក្នុងទីពិសោធន៍ក្នុងការធ្វើតេស្ត៍ប្រេងម៉ាស៊ីន ដែលធ្វើឲ្យម៉ាស៊ីនរថយន្តទំនើបសព្វថ្ងៃអាចកំណត់បានយ៉ាងជាក់លាក់អំពីប្រេងកំពុងប្រើប្រាស់ និងប្រេងដែលបានបាត់បង់ ។

នៅក្នុងប្រតិបត្តិការម៉ាស៊ីន ភ្លើងសញ្ញានៃការប្តូរប្រេងម៉ាស៊ីនអាចនឹងបំភ្លឺឡើងនៅចន្លោះពី 16,000 km ឬលើសនេះ ។ ម៉ាស៊ីនអាចផ្តល់ដំណឹងមុននេះនៅពេលរថយន្តបើកបរនៅក្នុងទីក្រុងចរាចរកកស្ទះច្រើន ដោយសារបញ្ហាការបើកបរខ្លីៗ (short trip driving), ម៉ាស៊ីនឆេះនៅស្ងៀមយូរ (engine idling), ការអូសទាញ (towing) ឬការបើកបរនៅទីកន្លែងដីហ៊ុយ (dusty condition) ។

ចំពោះអ្វីៗផ្សេងទៀត ប្រព័ន្ធត្រួតពិនិត្យប្រេងម៉ាស៊ីន តម្រូវឲ្យមានការប្រើប្រាស់ប្រភេទប្រេងគុណភាពខ្ពស់ ដែលវាអាចជាប្រេងសំយោគ ឬពាក់កណ្តាលសំយោគ ដូចនេះម៉ាស៊ីនរថយន្តដែលប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យប្រេងមិនណែនាំឲ្យប្រើប្រេងធម្មតាទេ ។

ចំពោះការណែនាំនៃបន្លាស់ប្តូរប្រេងម៉ាស៊ីិនដែលគេប្រើច្រើនជាងគេគឺត្រូវផ្លាស់ប្តូរប្រេងរៀងរាល់ 3,000 mile ឬ 5,000 km ប្រសិនបើអ្នកបើកបររថយន្តក្នុងរយះចម្ងាយជិតៗ ឬនៅតំបន់អាកាសធាត់ត្រជាក់ខ្លាំង ឬក៏បើកបររថយន្តដែលមានម៉ាស៊ីនចាស់ ។ ប្រសិនអ្នកប្រើប្រាស់ម៉ាស៊ីនរថយន្តថ្មី ហើយបើកបរលើផ្លូវទំហំធំល្បឿនលឿន អាយុកាលប្រើប្រាស់ប្រេងអាចពន្យាពេលដល់ទៅ 10,000 km ឬ 6 ខែ ជាមួយប្រេងធម្មតាដែលមានគុណភាព ឬប្រេងសំយោគ ។

រោងចក្រផលិតរថយន្តជាច្រើនសព្វថ្ងៃនេះណែនាំឲ្យមានការប្តូរប្រេងម៉ាស៊ីនរៀងរាល់ 12,000 km ម្តង ដែលតម្រូវឲ្យមានការប្រើប្រាស់ប្រេងសំយោគដែលមានគុណភាពខ្ពស់ ប៉ុន្តែសម្រាប់ម៉ាករថយន្តខ្លះដូចជា Chrysler និង Toyota ការពន្យាពេលប្តូរប្រេងរហូតដល់ជាង 12,000 km ធ្វើឲ្យម៉ាស៊ីនចុះខ្សោយ និងបង្កការខូចខាត បង្កឲ្យការជួសជុលមានតម្លៃថ្លៃ ។

សូមចងចាំថាប្រេងរំអិលសំយោគ មានអាយុកាលប្រើប្រាស់យូរជាងប្រេងធម្មតា ដែលរោងចក្រផលិតនិងលក់ចែកចាយប្រេងរំអិលខ្លះបានណែនាំឲ្យមានការប្តូរប្រេងដោយបន្ថែមរយះចម្ងាយបរឆ្ងាយមែនទែន រហូតដល់ទៅ 32,000 km ឯណោះ ដែលមិនមានការណែនាំណាមួយពីរោងចក្រឲ្យធ្វើដូចនោះ ។ គោលការណ៍ល្អបំផុតមួយគឺតែងតែធ្វើតាមការណែនាំដែលបានសរសេរក្នុងឯកសាររោងចក្រ ឬសៀវភៅប្រើប្រាស់រថយន្ត (vehicle owner manual) ។

 

ប្រេង និងសារធាតុបន្ថែម (Oil & Additive)

នៅពេលទីផ្សាមានប្រភេទប្រេង និងសារធាតុបន្ថែមក្នុងប្រេងម៉ាស៊ីនជាច្រើនប្រភេទ ដែលវាអាចផ្តល់ឲ្យម៉ាស៊ីននូវភាពល្អប្រសើរ ។ រោងចក្រផលិតរថយន្តខ្លះបាននិយាយថាការបន្ថែមសារធាតុចិញ្ចឹមបង្កើនគុណភាពប្រេងម៉ាស៊ីនមិនចាំបាច់ប្រើនោះទេ ប្រសិនអ្នកប្រើប្រាស់រថយន្តប្រើប្រាស់ប្រភេទប្រេងដែលរោងចក្របានណែនាំ ។ ប៉ុន្តែសម្រាប់ម៉ាស៊ីនរថយន្តមានអាយុកាលប្រើប្រាស់យូរ ការបន្ថែមសារធាត់ជំនួយប្រេងម៉ាស៊ីនគឺមានអត្ថប្រយោជន៍ច្រើនដល់ដំណើរការម៉ាស៊ីន ដែលរាប់បញ្ចូលសារធាតុបន្ថែមដែលវាអាចជួយកាត់បន្ថយការឆេះប្រេង (oil burning) និងការលេចជ្រាបប្រេង (oil leaking) ។ ប្រភេទសារធាតុបន្ថែមក្នងប្រេង (oil additive) អាចជួយកាត់បន្ថយការប្រើប្រាស់ប្រេង (oil consumption), ជួយបន្ថយការសឹករិចរិល និងជួយសម្អាតកំទិចកំទីនៅក្នុងគ្រឿងម៉ាស៊ីន ។

 

ប្រេងប្រអប់លេខ (Automatic Transmission Fluid)

Nissan CVT Fluid

រថយន្តទំនើបសព្វថ្ងៃភាគខ្លះបានបំពាក់ប្រព័ន្ធប្រអប់លេខទំនើបប្រើគ្រឿងអេឡិចត្រូនិច (electronic auto transmission) និងប្រអប់លេខ CVT ដែលប្រអប់លេខទាំងនេះតម្រូវឲ្យមានការជ្រើសរើលប្រេងឲ្យបានត្រឹមត្រូវជាដាច់ខាត ការប្រើប្រាស់ប្រេងប្រអប់លេខខុស នឹងធ្វើឲ្យប្រអប់លេខខូតខាតមុនអាយុកាលកំណត់នៅថ្ងៃខាងមុខ ។ ដើម្បជ្រើសរើសប្រេងប្រអប់លេខឲ្យត្រឹមត្រូវ គេត្រូវមើលសៀវភៅប្រើប្រាស់រថយន្ត ឬរថយន្តខ្លះអ្នកអាចមើលនៅពេលម៉ាកគេត៍ប្រេងប្រអប់លេខតែម្តង ។

អត្ថបទនេះយើងមិនបានបកស្រាយក្បោះក្បាយអំពីប្រេងប្រអប់លេខទេ ប៉ុន្តែអ្នកអាច ចុច  LINK មួយនេះដើម្បីចូលទៅអានអត្ថបទអំពីប្រេងប្រអប់លេខ

 

ប្រេងប្រអប់ចម្លាស់ចលនា ខ្លាញ់គោ (Gear Oil & Grease)

រថយន្តបំពាក់ប្រអប់ចម្លាស់ចលនា ឬឌីផែរ៉ង់ស្សែល (differential gear box) គេតម្រូវឲ្យមានការប្រើប្រាស់ប្រេងឌីផែរ៉ង់ស្យែល multi-viscosity 80W-90 ជាដើម ។ រថយន្តធន់ធ្ងន់ខ្លះប្រើប្រាស់ឌីផែរ៉ង់ស្យែលប្រភេទ limited-slip differential គេតម្រូវឲ្យជ្រើសរើសប្រេងឲ្យបានត្រឹមត្រូវតាមការណែនាំរបស់រោងចក្រផលិតរថយន្តដើម្បីចិញ្ចឹមស្បែកអំប្រា៉យ៉ា (clutch packs) នៅក្នុងប្រអប់ឌីផែរ៉ង់ស្យែល ។

Toyota LSD Gear Oil 85W-90

ចំពោះអក្ស័កង់ (CV joints) តម្រូវឲ្យមានការប្រើសារធាតុរំអិល ឬប្រភេទខ្លាញ់គោ (grease type) ។ មិនត្រូវប្រើប្រាស់ប្រភេទខ្លាញ់គោធម្មតាដែលមានលក់នៅលើផ្សាទេ គេប្រើប្រាស់ខ្លាញ់គោដែលផលិតឡើងសម្រាប់អក្ស័កង់ (chassis grease or multi-purpose grease) ។ ប្រព័ន្ធរង្វិលអក្ស័កង់រថយន្តតែងតម្រូវឲ្យមានខ្លាញ់គោធនជាមួយសីតុណ្ហភាពខ្ពស់ (high temperature grease) ។

Lucas White Lithium Grease

ក៏មានសារធាតុរំអិលផ្សេងទៀតប្រើនៅក្នុងប្រព័ន្ធគ្រឿងចលនារថយន្ត ខ្លាញ់គោសម្រាប់គម្របស្បែកហ្រ្វាំង និងស្បែកហ្រ្វាំង (moly-based brake grease) ។ គេប្រើផងដែរខ្លាញ់គោស៊ីសីលីកុន (silicone brake grease) សម្រាប់រំអិលគ្រឿងគម្របស្បែកហ្រ្វាំង ឬកាលីបហ្រ្វាំង (brake caliper), ស៊ីឡាំងហ្រ្វាំង (wheel cylinder pistons) និងហឺត (seals) ។ គេប្រើខ្លាញ់គោពណ៌សរ (white lithium grease) ែដលផលិតឡើងពីសាធាតុលីចូមទៅរំអិលគ្រឿងទ្វារថយន្ត (door hinges), ខ្សែកាប និងគ្រឿងមេកានិច (sliding mechanism and cable)។ គេក៏មានខ្លាញ់គោបង្កើតស្រទាប់អគ្គិសនី (dielectronic grease) ប្រើសម្រាប់រំអិល និងការពារកៅស៊ូបូយស៊ី (spark plug boots) និងគ្រឿងឆ្នុកអគ្គសិនី (electrical connector), ប្រឆាំងភាពច្រេះក្បាលបូយស៊ី (anti-seize for spark plugs), គេប្រើខ្លាញ់គេនេះសម្រាប់លាបសែនស័រអុកស៊ីសែនផងដែរ (oxygen sensor grease) ។


Articles By Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Often Replaced Auto Parts

គ្រឿងបន្លាស់ឧស្សាហ៍ផ្លាស់ប្តូរ


តើគ្រឿងបន្លាស់អ្វីដែលអ្នកបើកបររថយន្តផ្លាស់ប្តូរច្រើនជាងគេ?

គ្រឿងបន្លាស់ដែលអាចត្រូវបានផ្លាស់ប្តូរនៅលើយានយន្តរបស់អ្នកនឹងវាអាស្រ័យទៅ ម៉ាក ម៉ូឌែល និងឆ្នាំផលិតរបស់យានយន្ត, ប្រភេទនៃការបើកបរ (ទីក្រុង ឬផ្លូវល្បឿនលឿន) ចំនួនគីឡូម៉ែតរថយន្តបរបាន និងអាកាសធាតុនៅទីកន្លែងមួយដែលអ្នកប្រើប្រាស់រថយន្ត ។

ការកកិត និងជ្រាបទឹកចូល អាចធ្វើឲ្យគ្រឿងរថយន្តខូតខាត វាក៏អាចដោយសារកត្តានៃការបើកបររបស់អ្នក និងទីកន្លែងដែលអ្នកបើកបរនោះ អាចបង្កើន ឬបន្ថយអាយុកាលនៃគ្រឿងបន្លាស់រថយន្តរបស់អ្នក ។

គ្រឿងបន្លាស់ខាងក្រោមគឺជាគ្រឿងដែលអ្នកបើកបររថយន្តផ្លាស់ប្តូរច្រើនជាងគេដោយសារកត្តាជាច្រើន ដែលយើងនឹងពន្យល់ពីមូលហេតុបច្ចេកទេសនៃគ្រឿងបន្លាស់នីមួយៗ។

ប្រេងរំអិល និងតម្រងប្រេង (Oil and Oil Filter): ម៉ាស៊ីនរថយន្តតម្រូវឲ្យធ្វើការប្តូរប្រេងរំអិលរៀងរាល់ពី 5000 – 10,000 km ។ ប្រេងរំអិលអាចមានអាយុកាលប្រើប្រាស់វែង ឬខ្លី អាស្រ័យលើគុណភាពប្រេងរអិលដែលអ្នកជ្រើសរើស ។ ចុចទីនេះចូលទៅអានអត្ថបទអំពីប្រេងម៉ាស៊ីន!

កៅស៊ូផ្លិតទឹកសម្អាតកញ្ចក់ (Windshield Wiper Blades): គេផ្លាស់ប្តូរផ្លិតទឹករៀងរាល់ 1 – 2 ឆ្នាំម្តង អាស្រ័យលើអាកាសធាតុនៅតំបន់មួយ ។

តម្រងខ្យល់ (Air Filter): រោងចក្រផលិតរថយន្តណែនាំឲ្យធ្វើការផ្លាស់ប្តូរតម្រងខ្យល់ម៉ាស៊ីនរៀងរាល់ពី 48,000 km – 80,000 km ។ បើគិតជារយះពេលចន្លោះពី 3 – 4 ឆ្នាំម្តង ប៉ុន្តែវាក៏អាស្រ័យទៅលើទីកន្លែងប្រើប្រាស់ ព្រោះតម្រងខ្យល់គួរត្រូវធ្វើការផ្លាស់ប្តូរញឹកញាប់ប្រសិនអ្នកប្រើប្រាស់រថយន្តនៅតំបន់ដីហ៊ុយ ។

 

ស្បែកហ្រ្វាំង (Brake Pads): គុណភាពស្បែកហ្រ្វាំងល្អអាចប្រើប្រាស់បានដល់ទៅពី 3 – 5 ឆ្នាំ ។ បើគិតជារយះចម្ងាយបររថយន្តគឺ 48,000 km – 112,000 km ឯណោះ ។ ការផ្លាស់ប្តូរស្បែកហ្រ្វាំងញឹកញាប់ ឬមិនងាយផ្លាស់ប្តូរអាស្រ័យលើប្រភេទរថយន្តដែលអ្នកប្រើប្រាស់ (រថយន្តធន់ធ្ងន់ស៊ីស្បែកហ្រ្វាំងលឿនជាងរថយន្តធន់ស្រាល), អាស្រ័យលើប្រភេទស្បែកហ្រ្វាំង (ស្បែកហ្រ្វាំងប្រភេទពាក់កណ្តាលលោហៈ (semi-metallic) និងស្បែកហ្រ្វាំងសេរ៉ាមិច (ceramic linings) អាចមានអាយុកាលប្រើប្រាស់វែងជាងស្បែកហ្រ្វាំងធម្មតា (nonasbestos organic linings)),  និងប្រភេទលក្ខណៈបើកបររបស់អ្នក (ការបើកបរឧស្សាហ៍ឈប់ច្រើននៅក្នុងទីក្រុង និងរបៀបជាន់ហ្រ្វាំងរបស់អ្នកបើកបរអាចធ្វើឲ្យស្បែកហ្រ្វាំងស៊ីអស់លឿន) ។

អាគុយ (Battery): ជាទូទៅអាគុយរថយន្តអាចប្រើប្រាស់បានពី 4 – 5 ឆ្នាំ (ចម្ងាយបើកបរគ្មានបញ្ហា) ។ នៅតំបន់អាកាសធាតុក្តៅអាគុយអាចចុះខ្សោយថយអាយុកាលប្រើប្រាស់ ។ ចុចទីនេះចូលទៅអានអត្ថបទអំពីអាគុយរថយន្ត!

អំពូលបំភ្លឺរថយន្ត (Headlight/Taillight Builds): អំពូលភ្លើងរថយន្តអាចមានអាយុកាលពី 5 – 7 ឆ្នាំ ដែលវាអាស្រ័យលើអ្នកបររថយន្តនៅពេលយប់ច្រើន ឬតិច។ បើកបរនៅតំបន់ផ្លូវរលាក់ក៏អាចធ្វើឲ្យដាច់អំពូលភ្លើងផងដែរ ។ អំពូលផលិតជាមួយបច្ចេកវិទ្យាថ្មីដូចជាអំពូល Xenon និង LED មិនមានបញ្ហាជាមួយរំញ័រទេ អ្នកនៅតែអាចបើកបរនៅផ្លូវរលាក់ច្រើនដោយគ្មានបញ្ហា។ ចុចទីនេះចូលទៅអានអត្ថបទអំពីអំពូលភ្លើងរថយន្ត!

សំបក់កង់ (Tires): ត្រូវផ្លាស់ប្តូរសំបកកង់រៀងរាល់ 5 – 7 ឆ្នាំម្តង ហើយវាអាស្រ័យទៅលើចម្ងាយចរដែលរថយន្តបរប្រចាំឆ្នាំផងដែរ ។ សំបកកង់អាចសឹចរិចរិលលឿនដោយជាប់ទាក់ទងនឹងរបៀបប្រើប្រាស់រថយន្តរបស់អ្នកបើកបរ ហើយអាយុកាលសំបកកង់និងថយចុះដោយសារបញ្ហាគ្រឿងក្រោមរថយន្តខុសប្រក្រតី។ បញ្ហាតម្រូវឲ្យអ្នកបររថយន្តទៅទទួលសេវាកម្មតម្រងប្រព្ធ័នកង់ (wheel alignment) បន្ទាប់ពីផ្លាស់ប្តូរគ្រឿងបន្លាស់ជើងទប់ក្រោមរថយន្ត ។ ចុចទីនេះចូលទៅអានអត្ថបទអំពីសំបក់កង់រថយន្ត!

ប៊ូយស៊ី (Spark Plug): ប៊ូយស៊ីប្រភេទផ្លាទីនាម និងអីុរីដៀម (Platinum & Iridium Plugs) ជាទូទៅអាចមានអាយុកាលប្រើប្រាស់ដល់ទៅ 160,000 km ឬក៏គិតជារយៈពេលវាមានអាយុដល់ទៅ 8 ឆ្នាំឯណោះ ប្រសិនបើអ្នកបើកបរបាន 20,000 km /ឆ្នាំ ។ ប៊ូយស៊ីអាចត្រូវផ្លាស់ប្តូរលឿនជាងនេះ ប្រសិនអ្នកបររថយន្តនៅក្នុងរយះចម្ងាយជិតៗ ឬម៉ាស៊ីនរថយន្តរបស់អ្នកឆេះប្រេងម៉ាស៊ីន ដោយសារក្រវ៉ាត់ពីស្តុងសឹកជាដើម វានឹងធ្វើឲ្យប៊ូយស៊ីខូចខាតមុនកាលកំណត់ ។ ចុចទីនេះចូលទៅអានអត្ថបទអំពីប៊ូយស៊ី!

ខ្សែពាន (Belts): ខ្សែពានប្រភេទ serpentine belt វាអាចមានអាយុកាលប្រើប្រាស់វែងរហូតដល់ទៅ 6 ឆ្នាំ ឬ 120,000 km ។ ចំណែកឯខ្សែពានអាកាម (timing belt) អាចប្រើប្រាស់បានរហូតដល់ 8 ឆ្នាំ ឬ 160,000 km ។ សព្វថ្ងៃមានក្រុមហ៊ុនជាច្រើនបានផលិតខ្សែពានដែលគ្មានគុណភាព វាធ្វើឲ្យអាយុកាលប្រើប្រាស់នេះធ្លាក់ចុះ និងមានបញ្ហាធំគឺការដាច់ខ្សែពាននៅពេលកំពុងបើកបរ។

គម្របស្បែកហ្រ្វាំង (Brake Caliper), ស៊ីឡាំងហ្រ្វាំង (Wheel Cylinder), ស៊ីឡាំងមេ (Master Cylinder): គ្រឿងបង្គុំហ្រ្វាំងទាំងនេះមានអាកាលប្រើប្រាស់វែងរហូតដល់ 160,000 km ឬវែងជាងនេះ។ ដោយសាររយះការប្រើប្រាស់យូទៅៗ គ្រឿងក្នុងហ្រ្វាំងមានចម្រេះ ធ្វើឲ្យវាទប់ទល់សំពាធប្រេងលែងបាន កៅស៊ូភ្ជិតចាប់ផ្តើមខូចខាត វាទាមទារឲ្យមានការជួសជុល។

អាល់ទែណាទ័រ (Alternator): វាមានអាយុកាលប្រើប្រាស់រហូតដល់អាយុកាលម៉ាស៊ីន ប៉ុន្តែជូនកាលវាអាចខូតនៅពេលធ្វើការបាន 5 – 6 ឆ្នាំ ។ អាល់ទែណាទរជាឧបករណ៍សាកអាគុយរថយន្ត ហើយចែកចាយតង់ស្យុងអគ្គិសនីទៅប្រព័ន្ធអេឡិចត្រូនិចរថយន្ត ។ រថយន្តប្រើគ្រឿងបំពាក់អគ្គិសនីច្រើនពេក អាចធ្វើឲ្យអាល់ទែណាទ័រចុះថយអាយុកាល ។ បញ្ហាសាកភ្លើង (charging problem) ជារឿយៗបង្កដោយសារបញ្ហាឆ្នុកភ្ជាប់អគ្គិសនី (electrical connections) ដូចជាចំណុចខ្សែអាគុយ (battery cable) និងខ្សែភ្លើងជាដើម  (wiring harness) ។ អាល់ទែណាទ័រគួរតែត្រួតពិនិត្យមើលសិន មុនពេលធ្វើការផ្លាស់ប្តូរវាដើម្បីកណត់ថាវា ល្អ ឬ អាក្រក់ ។

ស្នប់បូមឥន្ធនៈ (Fuel Pump): បូមឥន្ធនៈក៏ជាគ្រឿងអាចប្រើប្រាស់រហូតដល់អស់អាយុកាលម៉ាស៊ីនដែរ ប៉ុន្តែបូមឥន្ធនខ្លះអាចប្រើប្រាស់បានត្រឹមពី 5 – 6 ឆ្នាំ នៃការបើកបររថយន្ត។ បូមឥន្ធនៈអាចខូចខាត់ដោយសារកំទិចកំទីចម្រោះចេញពីធុងសាំង ។ នៅពេលអ្នកចាក់សាំងដែលមានគុណភាពទាបទៅក្នុងធុងសាំង បង្កឲ្យបូមសាំងចុះខ្សោយ បណ្តាលឲ្យវាខូចខាតមុនអាយុកាល ។ បូមឥន្ធនៈគឺជាគ្រឿងបន្លាស់ដែលគេតែងធ្វើការផ្លាស់ប្តូរថ្មីនៅពេលវាមានអាយុចាស់ ។ បូមឥន្ធនៈខូចដោយសារបញ្ហាមួយចំនួនដូចជា តម្រងឥន្ធនៈស្ទះខ្លាំង (plugged fuel filters), គ្រឿងត្រណឹមសំពាធខូច (bad fuel pressure regulator), ខ្សែភ្លើង និងបញ្ហាអេឡិចត្រូនិច (wiring & electrical problem)។

ស្នប់បូមទឹក (Water Pump): បូមទឹកគឺជាគ្រឿងបន្លាស់ដែលអាចមានអាយុកាលប្រើប្រាស់យូអង្វែង ឬពេលខ្លះអាចមានអាយុកាលប្រើប្រាស់រហូត ហើយជួនកាលទៀតវាអាចប្រើប្រាស់បានត្រឹម 6 – 8 ឆ្នាំ តែប៉ុណ្នោះ ។ ហឺតដងរវៃបូមទឹកនៅខាងក្នុង (shaft seal inside) អាចមានការសឹករិចរិល បង្កឲ្យមានការលេចធ្លាយទឹកស្អំចេញក្រៅ ។ ដែលបញ្ហាបាត់បង់ទឹកស្អំនេះអាចបង្កឲ្យម៉ាស៊ីនកើនកម្តៅខ្លាំង ។

ហ្វុយស៊ីប (Fuse): អ្នកប្រហែលមិនដែលធ្វើការផ្លាស់ប្តូរហ្វុយស៊ីប ប៉ុន្តែវាអាចដាច់ខូចដោយសារបញ្ហាគ្រឿងអេឡិចត្រូនិចរថយន្ត ។ ហ្វុយស៊ីបមានមុខងារការពារគ្រឿងទទួលអគ្គិសនីរថយន្តនៅពេលមានចរន្តអគ្គិសនីកើនឡើងជ្រុល ។ ហ្វុយស៊ីបដាច់នៅពេលចរន្តអគ្គិសនីរត់កាត់វាធំពេក ដែលវាអាចការពារមិនឲ្យចរន្តធំនោះទៅបំផ្លាញគ្រឿងទទួលអគ្គិសនី។ ការផ្លាស់ប្តូរហ្វុយស៊ីប ត្រូវជ្រើសរើសហ្វុយស៊ីបដែលមានចរន្តអគ្គិសនីត្រឹមត្រូវនិងហ្វុយស៊ីបដើម ។ ប្រសិនបើអ្នកប្តូរហ្វុយស៊ីបថ្មីដែលមានអត្រាចរន្តធំជាងហ្វុយស៊ីបដើម វាអាចបង្កហានីិភ័យការឆេះភ្លើងកើតឡើង ។ ចុចទីនេះចូលទៅអានអត្ថបទអំពីហ្វុយស៊ីប!

សែនស័រ (Engine Sensors): សែនស័រជាច្រើនដែលបំពាក់លើប្រព័ន្ធម៉ាស៊ីនរថយន្តអាចមានអាយុកាលប្រើប្រាស់ដល់ទៅ 240,000 km ឯណោះ ប៉ុន្តែពេលវេលា និងការបររថយន្ត អាចធ្វើឲ្យសែនស័រមានអាយុកាលធ្លាក់ចុះខ្សោយ ។ ពេលសែនស័រខូច វានឹងធ្វើឲ្យម៉ាស៊ីនលោតភ្លើងឆែក (check engine light) ដែលវានឺងបង្កើតលេខកូដបញ្ហា ។ យើងសូមលើកយកសែនស័រសំខាន់មួយនៃម៉ាស៊ីនរថយន្តនោះគឺសែនស័រអុកស៊ីសែន (oxygen sensor) ។ រថយន្តផលិតចុងក្រោយដែលកំពុងប្រើប្រាស់សព្ទថ្ងៃនេះបំពាក់សែនស័រអុកស៊ីសែនដែលអាចមានអាយុកាលដល់ទៅ 160,000 km ប៉ុន្តែសែនស័រអាចខូតខាតលឿនជាងនេះដោយសារ បញ្ហាការលេចជ្រាបទឹកស្អំ (coolant leak) ឬម៉ាស៊ីនឆេះប្រេងរំអិល (engine burning oil) ។

ប្រអប់សំលេងបំពង់ស៊ីមាំង (Muffler): ប្រអប់បន្ថយសំលេងបំពង់ស៊ីមាំរបស់រថយន្តសព្វថ្ងៃផលិតឡើងពីដែកអីុណុក (stainless steel) ដែលលោហៈធាតុនេះអាចប្រើប្រាស់បានដល់ទៅ 10 ឆ្នាំ ឬ 160,000 km ឬលើសនេះ ។ អាយុកាលរបស់វាអាស្រ័យលើកត្តាបរិយាកាសដែលវាមានសារធាតុអំបិល និងសំណើមនៅតាមផ្លូវ ។

បូម និងកៅស៊ូបូម (Shocks & Struts): បូមទប់ជើងក្រោម និងកៅស៊ូរបស់វាអាចមានបញ្ហាបន្ទាប់ពីរថយន្តបរបាន 80,000 km – 120,000 km ។ គេសម្គាល់បានដោយសារវាហាក់បីដូចជាទន់លែងមានភាពរឹងមាំ ។ អ្នកអាចផ្លាស់ប្តូរគ្រឿងបន្លាស់ថ្មីដោយជ្រើសរើសយកបូមដែលមានរឺស័រមាំទាំជាងមុន ។

អំប្រាយ៉ា (Clutch): អំប្រាយ៉ាជាគ្រឿងបន្លាស់ដែលមានអាយុកាល 160,000 km (ក្នុងលក្ខខណ្ឌការបើកបរធម្មតា) ។ ការយករថយន្តទៅអូសទាញ ដឹកទំនិញធ្ងន់ៗ និងជាពិសេសការបើកបរដោយប្រើឈ្នាន់អំប្រាយ៉ាមិនត្រឹមត្រូវ អាចធ្វើឲ្យអំប្រាយ៉ាសឹកខូចមុនអាយុកាល ។

ប្រអប់លេខ (Automatic Transmission): ប្រអប់លេខមានអាយុកាលស្មើអាយុម៉ាស៊ីន ប៉ុន្តែវាអាចមានបញ្ហាផ្សេងៗនៅពេលរថយន្តបរបានចាប់ពី 120,000 km ឡើងទៅ ។ ការដឹកទំនិញធ្ងន់ពេក និងការអូសទាញសណ្តោង វានឹងធ្វើឲ្យប្រអប់លេខកើនកម្តៅខ្លាំង និងបន្ថយអាយុកាលរបស់វា ។

 


Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia