Diagnostic Trouble Codes
លេខកូដបញ្ហាម៉ាស៊ីន

លេខកូដបញ្ហា (Diagnostic Trouble Code (DTC)) ត្រូវបានបញ្ចូលទៅក្នុងម៉ូឌុលរបស់កុំព្យូទ័ររថយន្ត (vehicle’s onboard computer) ហើយលេខកូដនឹងបង្កើតឡើងប្រសិនមានបញ្ហាអ្វីមួយកើតឡើងនៅក្នុងប្រព័ន្ធត្រូតពិនិត្យម៉ាស៊ីនរថយន្ត ។ លេខបញ្ហានោះត្រូវគ្នាទៅនឹងប្រភេទនៃបញ្ហាម៉ាស៊ីន ហើយគេអាចប្រើលេខកូដបញ្ហានោះដើម្បីធ្វើការវិភាគរោគសញ្ញានៃកំហូចម៉ាស៊ីន ។
ខណៈពេលម៉ាស៊ីនដំណើរការ ហើយប្រព័ន្ធកុំព្យូទ័ររថយន្តស្រាប់តែចាប់បានពត៌មានមួយថាមានបញ្ហាដោយសារ សែនស័រ ឬសៀគ្វីខាងក្រៅណាមួយមានបញ្ហា ម៉ូឌុលអេឡិចត្រូនិចនឹងបង្កើតលេខកូដ ។ ប្រព័ន្ធរថយន្តខ្លះលេខកូដត្រូវបានរក្សាទុកក្នុងអង្គចងចាំ ហើយប្រព័ន្ធរថយន្តខ្លះទៀតលេខកូដមិនរក្សាទុកក្នុងអង្គចងចាំទេ ប៉ុន្តែវានឹងបង្កើតឡើងនៅពេលអ្នកបច្ចេកទេសធ្វើការភ្ជាប់ឧបករណ៍ស្កេនរថយន្ត ។
លេខកូដបញ្ហានឹងធ្វើឲ្យភ្លើងសញ្ញាឆែកម៉ាស៊ីភ្លឺឡើង (check engine light) ។ ជូនកាលគេហៅភ្លើងសញ្ញានេះថាជាភ្លើងសញ្ញាដាសតឿនថាម៉ាស៊ីនមានដំណើរការខុសប្រក្រតី (malfunction indicator lamp (MIL)) ប្រើសម្រាប់ដាសតឿនអ្នកបើកបរថារថយន្តរបស់ពួកគេកំពុងមានបញ្ហា ។ ដើម្បីដឹងអំពីបញ្ហានោះ គេប្រើឧបករណ៍ស្កេនរថយន្តភ្ជាប់ទៅនឹកឆ្នុកម៉ូឌុលអេឡិចត្រូនិច ហើយធ្វើការអានលេខកូដបញ្ហានោះ ។ ឧបករណ៍ស្កេនខ្លះបង្ហាញលេខកូដជាមួូយនឹងការប្រាប់អត្ថន័យរបស់លេខកូដ ហើយឧបករណ៍ខ្លះទៀតបង្ហាញតែលេខកូដបញ្ហាប៉ុណ្ណោះ ។ ដូចនេះបន្ទាប់ពីធ្វើការស្កេនយកលេខកូដបញ្ហាអ្នកត្រូវស្វែងរកពត៌មាននៃលេខកូដបញ្ហានោះនៅក្នុងតារាងទិន្ន័យលេខកូដបញ្ហា ។
ប្រភេទលេខកូដបញ្ហា (DIAGNOSTIC TROUBLE CODES)
លេខកូដទាំងអស់មាន 2 ប្រភេទខុសគ្នា ប្រភេទទី 1 គឺកូដ Generic វាជាលេខកូដទូទៅមានលើរថយន្តគ្រប់ប្រភេទ ។ រោងចក្រផលិតរថយន្តប្រើប្រាស់ស្តងដាលេខកូដបញ្ហាទាំងនេះដូចគ្នាទាំងអស់ ដើម្បីចង្អុលប្រាប់បញ្ហាណាមួយដែលកើតមានឡើងនៅលើប្រព័ន្ធម៉ាស៊ីនរថយន្ត។ ប៉ុន្តែរោងចក្រទាំងអស់ផលិតរថយន្តមិនដូចគ្នាទេ រថយន្តទាំងអស់ត្រូវបានបំពាក់ប្រព័ន្ធអេឡិចត្រូនិចខុសៗពីគ្នា ហើយវាមានលក្ខណៈពិសេសរៀងៗខ្លួន ដែលនាំឲ្យរោងចក្ររថយន្តបង្កើតលេខកូដបញ្ហាផ្ទាល់ខ្លួនផងដែរ ដើម្បីដោះស្រាយបញ្ហាផ្សេងៗរបស់រថយន្តដែលពួកគេបានផលិតឡើង។ ប្រភេទទី 2 គឺកូដបន្ថែមរបស់រោងចក្រ (OEM enhanced codes) វារាប់បញ្ចូលបញ្ហាផ្សេងៗមិនជាប់ទាក់ទងជាមួយ Generic Codes ដែលបញ្ហាទាំងនោះគឺនៅផ្នែកខាងក្រៅ នៃប្រព័ន្ធគ្របគ្រងម៉ាស៊ីន (engine management system) ។ OEM Code មានដូចជាលេខកូដប្រព័ន្ធហ្រ្វាំង ABS, លេខកូដម៉ាស៊ីនត្រជាក់(climate control codes), លេខកូដប្រព័ន្ធតួរថយន្ត (body codes) និងលេខកូដប្រព័ន្ធពោងការពារសុវត្ថភាព (air bag codes) ។ល។

លេខកូដ Generic Codes ទាំងអស់តែងតែចាប់ផ្តើមដោយ “ P0 ” ចំនែកលេខកូដ OEM Codes ដែលតែងតែចាប់ផ្តើមដោយ “ P1 ” ។ ប្រភទ OEM Codes ដែលជាលេខកូដជាក់លាក់របស់ម៉ូដែលឡាននីមួយៗ ហើយវាជាធម្មតាមិនអាចអានដោយឧបករណ៍អានលេខកូដ (code readers) ឬម៉ាស៊ីនស្កេនធម្មតា (normal scan tool) បានទេ។ វាមានន័យថាតម្រូវឲ្យយមានកម្មវិធីពិសេស ឬប្រើម៉ាស៊ីនស្កេនដែលផលិតដោយរោងចក្ររថយន្តតែម្តង (dealer scan tool or OEM scan tool) ។
ចំណាំ: លេខកូដបញ្ហានីមួយៗមិនបានប្រាប់ថាគ្រឿងណាមួយត្រូវធ្វើការផ្លាស់ប្តូរទេ អ្នកបច្ចេកទេសត្រូវតែធ្វើការត្រួតពិនិត្យមើលសែនស័រ ឬសៀគ្វីអគ្គិសនីណាមួយ ដើម្បីកំណត់បាននៃកំហូចអ្វីមួយមុនពេលធ្វើការជួសជុល ឬធ្វើការផ្លាស់ប្តូរគ្រឿងអ្វីមួយ ។
នៅពេលអ្នកទទួលបានលេខកូដបញ្ហា ជំហានបន្ទាប់គឺស្វែងរកមូលហេតុអ្វីដែលធ្វើឲ្យម៉ូហុលអេឡិចត្រូនិចបង្កើតលេខកូដនោះមក ។ លេខកូដមួយចំនួនជាប់ទាក់ទងនឹងប្រព័ន្ធសៀគ្វីអគ្គិសនី ហើយកូដខ្លះជាប់ទាក់ទងជាមួូយសែនស័រ ឬគ្រឿងបង្គុំផ្សេងៗទៀត ដូចនេះការធ្វើតេស្តប្រព័ន្ធនីមូយៗគឺមានសារៈសំខាន់ និងដើម្បីកំណត់បានឫសគុលនៃបញ្ហានោះ ។
ឧបករណ៍ស្កេនរថយន្ត (scan tool) គឺជាកម្មវិធីយោងរបស់កុំព្យូទ័រ ដែលវាអាចជួូយវិភាគរោងសញ្ញារបស់លេខកូដទាំងអស់នោះ ។ ចុចទីនេះដើម្បីស្វែងយល់អំពីម៉ាស៊ីនស្កេនរថយន្ត (auto scan tool)!
តើគេប្រើលេខកូដបញ្ហាដោយរបៀបណា?
អត្ថបទខាងក្រោមមិនរៀបរាប់ទាំងអស់អំពីិលេខកូដបញ្ហានីមួយ បញ្ហាវាអាចជួយអ្នកឲ្យកះណត់បាននៃបញ្ហាមួយបានយ៉ាងលឿន ។
លេខកូដបញ្ហាសែនស័រអុកស៊ីសែន (OXYGEN SENSOR TROUBLE CODES)
លេខកូដបញ្ហាសែនស័រអុកស៊ីសែនមាន2ប្រភេទ: លេខកូដសែនស័រអុកស៊ីនប្រើសៀគ្វីកំដៅ (O2 heater circuit codes) និងលេខកូដសែនស័រអុកស៊ីសែន (O2 sensor codes) ។
O2 Heater circuit related codes include P0036, P0037, P0038, P0042, P0043, P0044, P0050, P0051, P0052, P0056, P0057, P0058, P0062, P0063, P0064 & P0141.
O2 Sensor related codes include P0130 through P0140, P0142 through P0147, P0150 through P0167

លេខកូដសែនស័រអុកស៊ីសែនប្រើសៀគ្វីកំដៅនឹងបង្កើតឡើងប្រសិនបើម៉ូឌុលអេឡិចត្រូនិចចាប់បានពត៌មានពីសៀគ្វីកំដៅនៅក្នុងសែនស័រ ។ ចំណែកលេខកូដបញ្ហាសែនស័រអុកស៊ីសែននឹងបង្កើតឡើងប្រសិនបើសែនស័រអានពត៌មានល្បាយខ្សត់ (lean mixture) ឬល្បាយលើស (rich mixture) ដែលល្បាយមិនមិនធ្វើការលៃតម្រូវលឿន ឬមិនធ្វើការលៃតម្រូវតែម្តង ។ ចុចទីនេះស្វែងយល់អំពីល្បាយលើស និងល្បាយខ្សត់ (lean & rich mixture)!
សែនស័រអុកស៊ីសែន (Oxygen Sensor) ប្រើសម្រាប់ធ្វើការញឿនដឹងអំពីកម្រិតឧស្មន័អុកស៊ីសែនដែលមិនទាន់ឆេះអស់នៅក្នងបំពង់ផ្សែង (unburned oxygen in the exhaust) ហើយវាបង្កើតវ៉ុល ឬតង់ស្យុងអគ្គិសនី ដោយធ្វើការសមាមាត្រទៅនឹងចំនួននៃអុកស៊ីសែននៅក្នុងបំពង់ផ្សែងរថយន្ត ។ តង់ស្យុងអគ្គិសនីដែលបង្កើតដោយសែនស័រអុកស៊ីសែនរាប់នៅចន្លោះពី 0.1 -0.9 វ៉ុល (from a low of about 0.1 volts up to a high of about 0.9 volts) ។ ពេលតង់ស្យុងទាបបង្ហាញអំពីម៉ាស៊ីនមានល្បាយខ្សត់ (lean fuel mixture) ចំណែកតង់ស្យុងខ្ពស់បង្ហាញថាម៉ាស៊ីនមានល្បាយលើស (rich fuel mixture) ។ កុំព្យូទ័រថយន្ត ឬម៉ូឌុលអេចត្រូនិច ប្រើប្រាស់ទិន្នន័យពីសែនស័រអុកស៊ីសែន ដើម្បីធ្វើជាជញ្ជីងនៃការលាយល្បាយឥន្ធនៈខណៈចំណុចរបត់បិទនៃដំណើរការម៉ាស៊ីន (balance the fuel mixture during closed loop operation)។ ចុចទីនេះស្វែងយល់អំពីចំណុចរបត់បើក/បិទ (open & closed loop operation)!
សែនស័រខូច អាចធ្វើឲ្យប្រព័ន្ធល្បាយឥន្ធនៈមិនឈានទៅដល់ចំណុចរបត់បិទ (closed loop operation) ហើយពេលនោះជាទូទៅគឺបង្កឲ្យម៉ាស៊ីនបាញ់ឥន្ធនៈច្រើនគ្រប់ពេល បង្កឲ្យម៉ាស៊ីនស៊ីសាំង និងបញ្ចេញផ្សែងពុលច្រើនជ្រុល ។
សែនស័រផ្តល់ពត៌មានតង់ស្យុងទាបពេកបង្ហាញថាសែនស័រខុសប្រក្រតី អាចបង្កដោយមានការលេចធ្លាយខ្យល់ចូល (vacuum leak) ដែលធ្វើឲ្យឧស្មន័អុកស៊ីសែនជាច្រើនចូលទៅក្នុងបំពង់ផ្សែងរថយន្ត ។ ត្រូវត្រួតពិនិត្យមើលបំពង់ខ្យល់ចូលម៉ាស៊ីននៅពេលម៉ាស៊ីនឆេះស្ងៀម (check intake vacuum at idle) និងឆែកមើលចំណុចតំណរភ្ជាប់បំពង់ទុយោខ្យល់ចូល (inspect vacuum hose connections) ។ ប្រសិនបើបំពង់ខ្យល់គ្មានបញ្ហា ត្រូវបន្តពិនិត្យមើលរកស៊ីឡាំងបាត់បង់ចំហេះ (misfire cylinder) និងបញ្ហាអាចដោយសារឆេះវ៉ាលហឺយផ្សែង (burned exhaust valve)ដែលវាធ្វើឲ្យមានការលេចសំពាធបណែនម៉ាស៊ីន ឬក៏ដោយសារលេចខ្យល់ក្នុងបំពង់ហឺយផ្សែង (leaky exhaust manifold gasket) ។
ចំណាំ: ប្រសិនបើអ្នកទទួលបានលេខកូដសែនស័រអុកស៊ីសែន (oxygen sensor code) ហើយនឹងមានកូដម៉ាស៊ីនបាត់ចំហេះព្រាវ (random misfire code) ជាមូយនឹងលេខដូដសែនស័រសំពាធខ្យល់ (MAP sensor code) នោះគេអាចដឹងថាម៉ាស៊ីនកំពុងមានការលេចជ្រាប់ខ្យល់ធ្ងន់ធ្ងរ (serious vacuum leak) ។
លេខកូដល្បាយខ្សត់ឥន្ធនៈ (LEAN TROUBLE CODES (P0171 or P0174))
លេខកូដ P0171 ឬ P0174 បង្ហាញថាម៉ាស៊ីនរថយន្តកំពុងបាញ់ឥន្ធនៈខ្វះ (engine is running lean) មានន័យថាចំហេះម៉ាស៊ីនមានខ្យល់ច្រើនជ្រុល ប៉ុន្តែឥន្ធនៈមិនគ្រប់គ្រាន់ ។ អ្នកបច្ចេកទេសអាចផ្ទៀងផ្ទាត់ម៉ាស៊ីនខ្សត់ឥន្ធនៈដោយមើលលើទិន្នន័យ Short Term Fuel Trim (STFT) និង Long Term Fuel Trim (LTFT) ដែលបង្ហាញដោយឧបករណ៍ស្កេន។ ជាទូទៅចំនួូន STFT និង LTFT គួរនៅចន្លោំបូកឬដក 5 – 10 ។ ឧទាហរណ៍ ប្រសិនបើ STFT និង LTFT មានចំនួនលើសពី +12 វាបង្ហាញថាម៉ាស៊ីិនបាញ់ឥន្ធនៈខ្វះ ។ លេខអវិជ្ជមាន (-12 ឬលើសនេះ) បង្ហាញថាម៉ាស៊ីនបាញ់ឥន្ធនៈលើស ។

Great Fuel Trim Chart Also Long Term Fuel Trim A Useful Underused Indicator Tech Tips
លក្ខខណ្ឌដែលអាចធ្វើឲ្យម៉ាស៊ីនមានបញ្ហាល្បាយខ្សត់:
- សំពាធឥន្ធនៈទាបពេក (low fuel pressure): បង្កដោយស្នបបូមឥន្ធនៈខ្សោយ (weak fuel pump) ឬមានការលេចជ្រាបឧបករណ៍សំពាធឥន្ធនៈ (leaky fuel pressure regulator) ។ គេប្រើឧបករណ៍ធ្វើតេស្តសំពាធឥន្ធនៈ ខណៈពេលម៉ាស៊ីនឆេះស្ងៀម
- ស្ទះប៉ិចបាញ់ឥន្ធនៈ (dirty fuel injectors): គេត្រូវដោះប៉ិចមកធ្វើការលាងសម្អាត ឬប្រើសារធាតុរាវចាកចូលក្នុងធុងសាំងដើម្បីលាងប៉ិចឥន្ធនៈ
- លេចខ្យល់ចូលតាមបំពង់ហឺត (vacuum leak at intake manifold): ឆែកមើលបំពង់ហឺតខ្យល់ ឆែកទុយោ និងត្រួតពិនិត្យមើលករបំពង់ខ្យល់ (vacuum hose connections or throttle body)
- លេចវ៉ាលប្រព័ន្ធបំលែងផ្សែងមកប្រើការវិញ (leaky EGR valve): គេធ្វើការពិនិត្យមើលប្រតិបត្តិការរបស់វ៉ាល់ EGR
- លេចធ្លាយទុយោ ឬវ៉ាល់ហឺយប្រេងម៉ាស៊ីន (leaky PCV valve or hose): គេឆែកមើលវ៉ាល់ និងទុយោនោះ
- សែនស័រម៉ាសខ្យល់កង្វក់ ឬខូច (dirty or defective MAF sensor): គេត្រូវលាងសម្អាតសែនស័រម៉ាសខ្យល់ លាងខ្សែភ្លើង និងស្នូលសែនស័រ ដោយសារធាតុរាវអ៊ែរ៉ូសសូលអេឡិចត្រូនិច (aerosol electronics cleaner) ។ មិនត្រូវយកសារធាតុរាវផ្សេងមកលាងសែនស័រ និងមិនត្រូវយកដៃទៅប៉ះខ្សែរបស់សែនស័រឡើយ ។

លេខកូដល្បាយលើសឥន្ធនៈ (RICH TROUBLE CODES)
លេខកូដបញ្ហាលល្បាយលើសឥន្ធនៈ P0172 & P0175 ដែលជារោងសញ្ញាទូទៅរបស់វាគឺធ្វើឲ្យម៉ាស៊ីនមានល្បាយលើសឥន្ធនៈ (ម៉ាស៊ីនមានល្បាយឥន្ធនៈច្រើនពេក ប៉ុន្តែខ្វះខ្យល់) ធ្វើឲ្យម៉ាស៊ីនស៊ីសាំងខ្លាំង ហើយបញ្ចេញផ្សែងពុលច្រើន (ឧស្មន័កាបូនមូណូអុកស៊ីន CO) ។ ម៉ាស៊ីនអាចឆេះនៅស្ងៀមញ័រនិងរោធខ្លាំង (engine may have rough idle or surge condition) ។
មូលហេតុដែលអាចកើតមានគឺអាចដោយសារសែនស័រអុកស៊ីសែនខូច (bad O2 sensor), សំពាធឥន្ធនៈខ្ពស់ខ្លាំងពេក (excessive fuel pressure), លេចជ្រាបប៉ិចឥន្ធនៈ (leaky fuel injectors), តម្រងខ្យល់កង្វក់ ស្ទះខ្យល់ចូល (dirty air filter or restricted air inlet) ឬ សែនស័រទឹកស្អំខូច (defective coolant sensor) ដែលវាធ្វើឲ្យប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនរថយន្ត (engine management system) មិនអាចឆ្ពោះទៅចំណុចរបត់បិទ (closed loop operation) ។
លេខកូដបញ្ហាសែនស័រទឹកស្អំ (COOLANT SENSOR TROUBLE CODES)
លេខកូដបញ្ហាសែនស័រទឹកស្អំ ឬសែនស័រកំដៅម៉ាស៊ីន P0115 – P0119 អាចបង្កើតឡើងដោយម៉ូឌុលអេឡិចត្រូនិច ប្រសិនបើសែនស័រមិនមានបម្រែបម្រួលនៅពេលម៉ាស៊ីនកើនកំដៅ (engine warm up) ។ ប្រសិនបើសែនស័រមិនធ្វើការផ្តល់ពត៌មានថាកំដៅម៉ាស៊ីនក្តៅខ្លាំង ឬត្រជាក់ ពេលនោះម៉ាស៊ីននឹងអាចកើនឡើងកំដៅជ្រុលដោយគ្មានពត៌មានដាសតឿន ។
សែនស័រទឹកស្អំ (coolant sensor) ធ្វើការងារត្រួតពិនិត្យសីតុណ្ហភាពម៉ាស៊ីន ហើយវាគឺជាកូនសោរនៃប្រតិបត្តិការម៉ាស៊ីនពីព្រោះ វាជួយឲ្យប្រព្ធន័គ្រប់គ្រងការបាញ់ឥន្ធនៈ (fuel management system) ឈានទៅដល់ចំណុចរបត់បិទ (closed loop operation) ដែលជាពេលដែលម៉ាស៊ីនបាញ់ឥន្ធនៈដោយសន្សំសំចៃ នៅពេលម៉ាស៊ីនកើនកំដៅដល់សីតុណ្ហភាពប្រតិបត្តិការរបស់វា ។ បញ្ហានេះអាចធ្វើឲ្យម៉ាស៊ីនមិនឈានទៅដល់ចំណុចរបត់បិទ បង្កឲ្យមានល្បាយលើសឥន្ធន និងបញ្ចេញផ្សែងពុលច្រើន ។

រ៉េស៊ីស្តង់របស់សែនស័រទឹកស្អំផ្លាស់ប្តូរនៅពេលសីតុណ្ហភាពទឹកកើនឡើង ប្រសិនបើអ្នកមិនឃើញមានការផ្លាស់ប្តូររ៉េស៊ីស្តង់ នៅពេលម៉ាស៊ីនចាប់ផ្តើមឡើងកំដៅ រ៉េស៊ីស្តង់របស់សែនស័រអាចចេញក្រៅលក្ខខណ្ឌម៉ាស៊ីន នោះសែនស័រអាចខូតខាត ។
រឿងមួយដែលជូនកាលអាចធ្វើឲ្យសែនស័រមិនអាចផ្តល់ពត៌មានកំដៅម៉ាស៊ីនបាន គឺដោយសារកម្រិតទឹកស្អំនៅក្នុងធុងទឹកធ្លាក់ចុះទាបពេកនៅក្នុងប្រព័ន្ធស្អំកំដៅម៉ាស៊ីន (low coolant level in the cooling system), ឬដោយសារស្ទះទែម៉ូស្តាត (thermostat stuck open or shut), ឬការប្រើទែម៉ូស្តាតខុសខ្នាតសីតុណ្ហភាពម៉ាស៊ីន (thermostat that has the wrong temperature rating) ។
ចំណាំ: មិនត្រូវបើកគម្របធុងទឹក (do not open radiator cap) នៅពេលម៉ាស៊ីនកំពុងកើនកំដៅ ត្រូវរងចាំរហូតដល់ម៉ាស៊ីន និងរ៉ាដ្យាទ័រចុះត្រជាក់សិន ។
លេខកូដបញ្ហាម៉ាស៊ីនបាត់ចំហេះ (MISFIRE TROUBLE CODES)
លេខកូដ P0300 ទៅដល់ P0312 ដែលលេខខាងចុងនៃកូដនេះបង្ហាញអំពីលេខរៀងស៊ីឡាំងដែលកំពុងបាត់ចំហេះ ។ ម៉ាស៊ីនរថយន្តផលិតឡើងដោយមានចំនួនស៊ីឡាំងច្រើន ឬតិច ខុសៗពីគ្នា ម៉ាស៊ីនខ្លះមានស៊ីឡាំង 4 ម៉ាស៊ីនខ្លះមានស៊ីឡាំង 6 ឬ 8 និងម៉ាស៊ីនរថយន្តទំនើបធន់ធ្ងន់ខ្លះមានស៊ីឡាំមដល់ទៅ 12 ស៊ីឡាំង ។
ស៊ីឡាំងបាត់ចំហេះនៅខាងក្នុងអាចបណ្តាលមកពីប៊ូយស៊ីខូច (worn or fouled spark plugs), ប៊ូបីនភ្លើងខ្សោយ (weak ignition coil), ខ្សែបូយស៊ីខូច (bad spark plug wire), ម៉ាស៊ីនបំណែនមិនល្អ (lose compression), លេចខ្យល់ (vacuum leak), ដោយសរអ្វីផ្សេងៗដែលបង្កឲ្យមានល្បាយខ្សត់ឥន្ធនៈ (anything that causes an unusually lean fuel mixture), វ៉ាល់ EGR សន្ទះ, ប៉ិចបាញ់ឥន្ធនស្ទះឬកង្វក់ខាងក្នុង (dirty fuel injector), ធ្លាក់ចុះសំព៉ធឥន្ធនៈ (low fuel pressure) និងដោយសារការប្រើឥន្ធនៈមានគុណភាពអន់ (bad fuel) ។

ប្រសិនអ្នកទទួលបានលេខកូដស៊ីឡាំងបាត់ចំហេះព្រាវ P0300 (random misfire) ដោយមិនបញ្ជាក់លេខស៊ីឡាំងណាមួយឲ្យច្បាស់លាស់ ជារឿយៗបញ្ហានេះកើតឡើងដោយសារលេខខ្យល់ (vacuum leak) ឬប្រើឥន្ធនៈគុណភាពអន់ (bad quality fuel) ។
ប្រសិនលេខកូដបញ្ជាក់អំពីលេខស៊ីឡាំងណាមួយបាត់ចំហេះ ជាឧទាហរណ៍ស៊ីឡាំងទី1 បាត់ចំហេះ P0301 នេះជាតំរុយឲ្យអ្នកទៅត្រួតពិនិត្យមុនគេគឺប៊ូយស៊ី – ប៉ិចឥន្ធនៈ និងការបំណែនម៉ាស៊ីននៅក្នុងស៊ីឡាំងទី1នោះ ។
លេខកូដបញ្ហាផ្សេងទៀត (OTHER ENGINE TROUBLE CODES)
នៅក្នុងប្រព័ន្ធវិភាគរោគសញ្ញា (Onboard Diagnostic System) មានលេខកូដបញ្ហាជាច្រើនទៀតដូចជា:
លេខកូដបញ្ហាសែនស័រករបំពង់ខ្យល់ (Throttle Position Sensor trouble codes) P0120 – P0129 ។
លេខកូដបញ្ហាសែនស័រសំពាធខ្យល់ (MAP sensor trouble codes) P0105, P0106, P0107, P0108 & P0109 ។
ចំពោះលេខកូដបញ្ហាដទៃជាច្រើនទៀត អ្នកអាចចូលទៅកាន់វេបសាយណែនាំអំពីលេខកូដបញ្ហាម៉ាស៊ីនដើម្បីសិក្សាបន្ថែម: https://www.obd-codes.com/
តើលេខកូដបញ្ហាអ្វីដែលតែងតែកើតឡើង?
យោងលើការសិក្សាមួយរបស់អ្នកបច្ចេកទេសរថយន្ត និងជាអ្នកសរសេរអត្ថបទបច្ចេកទេស Larry Carley នៅសហរដ្ឋអាមេរិកបានសិក្សារកឃើញទិន្នន័យជាភាគរយ % នៃលេខកូដបញ្ហានៅពេលម៉ាស៊ីនរថយន្តមានភ្លើងសញ្ញាឆែកម៉ាស៊ីន:
P0420 – Catalyst System Low Efficiency – 13.2%
P0171 – Fuel Trim System Lean Bank 1 – 10.4%
P0401 – Exhaust Gas Recirculation (EGR) Flow Insufficient – 8.4%
P0174 – Fuel Trim System Lean Bank 2 – 6.8%
P0442 – Evaporative Emission (EVAP) System Small Leak Detected – 6.7%
P0300 – Engine Misfire Detected (random misfire) – 6.4%
P0455 – Evaporative Emission (EVAP) System Leak Detected (large) – 6.2%
P0440 – Evaporative Emission (EVAP) System – 5.5%
P0141 – Oxygen Sensor Heater (H02S) Performance Bank 1 Sensor 2 – 5.1%
P0430 – Catalyst System Low Efficiency Bank 2 – 3.2%
P0135 – Oxygen Sensor (HO2S) Performance Bank 1 Sensor 1 – 3.2%
P0446 – EVAP Vent Solenoid Valve Control System – 3.1%
P0128– Coolant Thermostat – 3.1%
P0301 – Cylinder 1 Misfire Detected – 3.1%
P0411 – EVAP System Control Incorrect Purge Flow – 2.8%
P0133 – Oxygen Sensor Slow Response Bank 1 Sensor 1 – 2.8%
P0303 – Cylinder 3 Misfire Detected – 2.6%
P0304 – Cylinder 4 Misfire Detected – 2.6%
P0302 – Cylinder 2 Misfire Detected – 2.6%
P0325 – PCM Knock Sensor Circuit – 2.1%
យោងលើទិន្នន័យខាងលើ ធ្វើឲ្យយើងអាចដឹងបានថាបញ្ហាដែលតែងតែកើតឡើងច្រើនជាងគេដែលធ្វើឲ្យម៉ាស៊ីនមានភ្លើងសញ្ញាឆែកគឺបញ្ហាខូចខាតប្រអប់ំលែងឧស្មន័ពុល (fouled catalytic converter) ។ ប៉ុន្តែប្រសិនបើយើងធ្វើការភ្ជាប់ទិន្នន័យនេះដោយធ្វើចំណាត់ថ្នាក់ក្នុងប្រព័ន្ធនិងគ្រឿងបង្គុំម៉ាស៊ីនរថយន្ត យើងនឹងមើលឃើញរូបភាពខុសពីនេះ ។ ប្រសិនយើងប្រមូលទិន្នន័យនៃប្រព័ន្ធដែលជាប់ទាក់ទងគ្នាយើងនឹងឃើញបញ្ហាដែលកើតឡើងច្រើនជាងគឺជាសរុបគឺ:
Evaporative Emission System – 24.3%
Engine Misfire – 17.3%
Fuel Trim (lean) – 17.2%
Catalytic converter – 16.4%
Oxygen sensor related – 11.1% Exhaust Gas Recirculation (EGR) system – 8.4%
Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia
