បច្ចេកវិទ្យារថយន្តទំនើប

Home » ABOUT US

Category Archives: ABOUT US

Description

អំពីពួកយើង


គេហទំព័រមួយនេះត្រូវបានបង្កើតឡើងដោយក្រុមវិស្វករដែលបានទទួលការបណ្តុះបណ្តាលយ៉ាងល្អ នៅក្នុងវិស័យបច្ចេកវិទ្យារថយន្តទំនើប។ ពួកយើងចង់ចែករំលែក ចំណេះដឹងដ៏ទូលំទូលាយ អំពីរថយន្ត និងប្រព័ន្ធអេឡិចត្រូនិច និងស្ដង់ដារការងារ គ្របដណ្តប់នៃបច្ចេកវិទ្យារថយន្ត ជាពិសេសបកប្រែអត្ថបទជាច្រើនជាភាសាខ្មែរ។ គោលបំណងគឺដើម្បីជួយសិស្សនិស្សិត និងអ្នកដែលបានចាប់អារម្មណ៍ នៅក្នុងមុខវិជ្ជាមួយនេះ និងការងារផ្សេងៗ។ លើសពីការបកប្រែ អត្ថបទបច្ចេកវិទ្យាឡាន យើងក៏បានបង្កើត ពាក្យបច្ចេកទេសឡានជាភាសាខ្មែរ និងមានលក្ខណៈឡូស៊ិកតាមទំរង់វេយ្យាករណ៍ខ្មែរ។ រហូតមកទល់ពេលនេះ ភាសាខ្មែរស្ទើរតែមិនមាន ពាក្យបច្ចេកទេសទាល់តែសោះ នៅក្នុងជំនាន់បច្ចេកវិទ្យាទំនើបនេះ គឺយើងនៅតែបន្តប្រើ ពាក្យបច្ចេកទេសកម្ចីពី ពាក្យបារាំង អង់គ្លេស និងបាលីសំង្រ្កឹត ។

ពួកយើងជាក្រុមវិស្វករនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលជាស្ថាប័នមួយ ដ៏មានកិត្យានុភាពនៃ ប្រទេសកម្ពុជា។ យើងមាន ទស្សនៈវិស័យ ច្បាស់លាស់ដើម្បីបកប្រែពាក្យបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ ជាភាសាខ្មែរ ។ ប្រជាជននឹងងាយស្រួលក្នុងការរៀនបច្ចេកវិទ្យាទាំងអស់នោះជាមួយភាសារបស់ខ្លួន ។
ឯកសារដើម មានប្រភពពី កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច នាំមុខគេលើពិភពលោក និង បច្ចេកវិទ្យារថយន្ត ប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក

autodoc logo

This blog sport is created by a group of mechanical engineers who have been trained well in automobile. We would like to share comprehensive knowledge about automobile and electronic, and standard work covering the subject of automotive technology especially translated into Khmer language. This page aim to help students and people who have interested in automotive subjects and careers. In addition, we are putting our effort and imagination to create technical words into Khmer, language those are logical for Khmer grammar forms. Do you know, actually we almost do not have technical words in modern technology. Every technical words are terms loan from French, English, Bali language and Sangkrit.

We are an engineering group from Institute of Technology of Cambodia, a prestigious institution in the country. We have a clear vision to translate all technical words and modern technology into Khmer language. People will easy to learn new technology in their language.

Documents origin have sources from world’s leading automotive e-learning application and the publishing houses Europa-Lehrmittel are well known for teaching and learning materials for vocational training and further education.