បច្ចេកវិទ្យារថយន្តទំនើប

Home » Air Con

Category Archives: Air Con

Troubleshoot Air Con

ការជួសជុលម៉ាស៊ីនត្រជាក់រថយន្ត


Automotive A/C System

Automotive A/C System

 

បញ្ហាផ្សេងៗរបស់ម៉ាស៊ីនត្រជាក់រថយន្ត

ភាគច្រើននៃមូលហេតុ ជាបញ្ហារបស់ម៉ាស៊ីនត្រជាក់រថយន្ត គឺបាត់បង់ហ្គាសពី ប្រព័ន្ធម៉ាស៊ីនត្រជាក់ ។ ប្រសិនមានហ្គាសលេចចេញពី ម៉ាស៊ីនសប់ឧស្ម័ន (compressor) ឬ កងទំនប់ (រងចិញ្ចៀន ឬ O-ring seal), មានលេចធ្លាយចេញពី កញ្ច្រែងត្រជាក់ (evaporator) ឬ កញ្ច្រែងក្តៅ (condenser), ឬក៏មានលេចជ្រា បហ្គាសចេញតាមទុយោ ដែលការលេចជ្រាបទាំងអស់នេះ ត្រូវតែស្វែងរក និងជួសជុល មុនពេល បញ្ចូលហ្គាសទៅក្នុង ប្រព័ន្ធម៉ាស៊ីនត្រជាក់ឡើងវិញ ។

ម៉ាស៊ីនត្រជាក់មួយចំនួន មានម៉ាស៊ីនសប់ឧស្ម័ន ឬ compressor មិនដំណើរការ ប្រសិនមាឌហ្គាសមានតិច នៅក្នុងប្រព័ន្ធ ដោយសារមាន ឆ្នុកសុវត្ថភាពសំពាធទាប (low pressure safety switch) ការពារ មិនឲ្យ អំប្រាយ៉ាសម៉ាស៊ីនសប់ឧស្ម័ន (compressor clutch) ភ្ជាប់ នៅពេលប្រព័ន្ធម៉ាស៊ីនត្រជាក់ មានសំពាធ ទាបពេក ។ ករណីនេះគឺវាជួយការពារ ម៉ាស៊ីនសប់ឧស្ម័ន មិនឲ្យខូចដោយសារការ បាត់បង់ប្រេងរំអិល ។

រឿងដំបូងគេ ដែលអ្នកបច្ចេកទេសគួរតែពិនិត្យមើល គឺម៉ាស៊ីនសប់ឧស្ម័ន មានដំណើរការ ឬបានភ្ជាប់ ។ ប្រសិនបើម៉ាញ៉េទិចអំប្រាយ៉ាសរបស់វា (magnetic clutch ) មិនភ្ជាប់ នៅពេលគេបើកម៉ាស៊ីនត្រជាក់ បញ្ហាអាចបណ្តាល មកពីដាច់ហ្វុយស៊ីប មានបញ្ហាខ្សែភ្លើង ។ ប្រសិនបើហ្វុយស៊ីបដាច់ (blown fuse) ការប្តូរហ្វុយស៊ីបថ្មី អាចធ្វើឲ្យម៉ាស៊ីនត្រជាក់ មានដំណើរការឡើងវិញបណ្ដោះអាសន្ន ។ ប៉ុន្តែសម្រាប់មូលហេតុ នៃការដាច់ហ្វុយស៊ីប ត្រូវតែកំណត់ឲ្យបាន និងតំរូវវាឡើងវិញ ការពារបញ្ហា ដដែលកើតឡើងម្ដងទៀត ។

ប្រសិនម៉ាញ៉េទិចអំប្រាយ៉ាស របស់ម៉ាស៊ីនសប់ឧស្ម័ន បានទទួល តង់ស្យុង (voltage) ប៉ុន្តែវាមិនភ្ជាប់ មានន័យថា អំប្រាយ៉ាសខូច ហើយត្រូវធ្វើការផ្លាស់ប្តូរ ។ ប្រសិនមានករណី លេចជ្រាបនៅជុំវិញ រងរបស់ដងម៉ាស៊ីនសប់ឧស្ម័ន (compressor shaft seal) នោះរង់ក៏គួរតែផ្លាស់ប្តូរថ្មី ។

ម៉ាស៊ីនសប់ឧស្ម័ន មានដំណើរការមិនប្រក្រតី បណ្តាលមកពី បាត់ប្រេងរំអិល ដែលប្រហែលដោយសារ ហ្គាសនៅក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់តិចពេក, ការស្ទះ (ស្ទះស៊ូប៉ាប់ orifice tube ដែលធ្វើឲ្យហ្គាស និងប្រេងរំអិល មិនអាចឆ្លង កាត់ម៉ាស៊ីនសប់ឧស្ម័ន), បាត់ប្រេងដោយការលេចជ្រាប ឬការជួសជុល មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស (បញ្ចូលប្រេងមិនគ្រប់ ឬ ប្រើប្រភេទប្រេងខុស) ។ ហ្គាស R12 តំរូវឲ្យប្រើប្រេងធម្មជាតិ (mineral oil) និង ហ្គាស R134a តំរូវឲ្យប្រើប្រភេទប្រេង PAG oil ឬ POE oil ។ ប្រើប្រេងម៉ាស៊ីនសប់ឧស្ម័នខុស នឹងធ្វើឲ្យមានបញ្ហា ។ ដូចនេះត្រូវតែមានឯកសារយោង ឬសៀវភៅជួលជុល ដែលនែនាំអំពីប្រភេទប្រេងម៉ាស៊ីនសប់ឧស្ម័ន ។

PAG-oils

Compressor PAG oil

រឿងបន្ទាប់ទៀត អ្នកកច្ចេកទេសគួរត្រូតពិនិត្យសំពាធ ក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់ នៅពេលរកកំហូចផ្សេងៗ អំពីបញ្ហាម៉ាស៊ីនត្រជាក់មិនត្រជាក់ ។ អ្នកត្រូវការ នាឡិការសំពាធ (A/C service gauges) ដើម្បីត្រួតពិនិត្យ សំពាធ ។

ភ្ជាប់នាឡិការសំពាធទៅស៊ូប៉ាប់ បញ្ចូលហ្គាស នៃទុយោម៉ាស៊ីនត្រជាក់ ខាងសំពាធទាប និង សំពាធខ្ពស់ ។ ប្រសិនបើផ្នែកទាំងសងខាង បង្ហាញថាមានសំពាធទាប នោះប្រព័ន្ធម៉ាស៊ីនត្រជាក់ ត្រូវបញ្ចូលហ្គាស ឡើងវិញ ។ ប៉ុន្តែមុនពេលបន្ថែមហ្គាស អ្នកត្រូវតែត្រួតពិនិត្យកន្លែងមានលេចជ្រាប ហើយជួលជុលវា ។

A/C Vacuum Pump & Service Gauges

A/C Vacuum Pump & Service Gauges

 

ម៉ាស៊ីនត្រជាក់មិនសូវត្រជាក់

ការធ្វើរោគវិនិច្ឆ័យ បញ្ហាម៉ាស៊ីនត្រជាក់ ដោយភ្ជាប់នាឡិការសំពាធ (A/C service gauges) ទៅនឹង ស៊ូប៉ាប់ហ្គាស (service ports) នៅផ្នែកទុយោសំពាធទាប និងសំពាធខ្ពស់ ។

ដូចម្ដេចទើបអាចប្រាប់អ្នកថាម៉ាស៊ីនត្រជាក់កំពុងខ្វះហ្គាស  ? នៅពេលពន្លត់ម៉ាស៊ីន មើលនាឡិការសំពាធ នៅផ្នែកសំពាធទាប ប្រសិនបើនាឡិការសំពាធចង្អុល ប្រមាណ 56 – 70  psi  សំពាធនេះមានន័យថា ប្រព័ន្ធមានហ្គាសគ្រប់គ្រាន់ ។ ការវាស់សំពាធហ្គាសម៉ាស៊ីនត្រជាក់ អាស្រ័យលើ សីតុណ្ហភាពជាក់លាក់ នៃតំបន់ណាមួយដែលអ្នកកំពុងធ្វើការ បច្ចេកទេសមើលបរិមាណសំពាធ ក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់មិនតែងតែដូចគ្នាទេ ។ ដូច្នេះអ្នកបច្ចេកទេសទាំងអស់ ត្រូវតែប្រើប្រាស់ ឯកសារយោង ពីរោងចក្រផលិតរថយន្ត (vehicle manufacturer specifications) សំរាប់ត្រួតពិនិត្យ សំពាធធម្មតា និង បរិមាណ (មាឌ) ហ្គាសសរុបរបស់ម៉ាស៊ីនត្រជាក់ នៃរថយន្តណាមួយ ដែលអ្នកកំពុងធ្វើការជាមួយ ។ រថយន្តប្រភេទអ្នកដំណើរ (passenger car) ស៊េរីថ្មី ប្រព័ន្ធម៉ាស៊ីន ត្រជាកឡាន មិនមានហ្គាសលើសពី 400 g790 g ។ ម៉ាស៊ីនត្រជាក់នឹងមានបញ្ហាប្រសិនអ្នកបន្ថែមហ្គាសលើសលុបពេក ។

 

ម៉ាស៊ីនត្រជាក់លឺសំឡេងរំខាន

ម៉ាស៊ីនសប់ឧស្ម័នចាប់ផ្តើមមានសំឡេងរំខាន (compressor noise) មានន័យថាដល់ពេល ត្រូវផ្លាស់ប្តូរវា ចោល ។ ប៉ុន្តែសំឡេងរំខាននោះអាចបណ្តាលមកពី ហ្គាសនៅក្នុងប្រព័ន្ធមាន សំពាធខ្ពស់ ខ្លាំងពេក ឬ មានខ្យល់ចូល ឬ ការប្រើប្រភេទប្រេងរំអិលម៉ាស៊ីនសប់ឧស្ម័នខុស (wrong type compressor lubricant) ។

សំឡេងផ្សេងៗក៏អាចបណ្តាលមកពី ទុយោម៉ាស៊ីនរង្គើទៅប៉ះផ្នែកផ្សេងៗបន្លឺសូរក្រឹកៗ ដោយសាររំញ័រ ពីម៉ាស៊ីនឡាន ។ ត្រូវប្រើឃ្នាប ដើម្បីគាបទុយោការពារការរង្គើ ។

 

How To Recharge an AC System by EricTheCarGuy


Articles By Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Air Conditioning

ម៉ាស៊ីនត្រជាក់រថយន្ត


How automotive HVAC systems work | ACDelco

នៅខាងក្នុង រថយន្តតំរូវឲ្យបំពាក់ ប្រព័ន្ធម៉ាស៊ីនត្រជាក់ ជាការចាំបាច់ ដើម្បីឲ្យមានភាពសុខស្រួលដល់អ្នក បើកបរ និងអ្នកធ្វើដំណើរទាំងអស់ ។

  • នៅក្នុងឡានត្រូវតែមានប្រព័ន្ធត្រជាក់ និង កម្តៅ សំរាប់ផ្តល់ឲ្យអ្នកបរ និងអ្នកដំណើរនូវសីតុណ្ហភាព មួយ ដែលពួកគេត្រូវការ ។
  • សីតុណ្ហភាពដែលមានផាសុខភាព (មិនត្រជាក់ពេក ឬក្តៅពេក) ត្រូវតែត្រូវបានរក្សានៅក្រោម លក្ខខណ្ឌអាកាសធាតុទាំងអស់នៅខាងក្រៅ ។
  • សំរាប់អ្នកដំណើរនៅក្នុងរថយន្តទាំងអស់ ត្រូវតែទទួលបាននូវខ្យល់ដែលមានផាសុខភាព ។
  • ខ្យល់ឲ្យមានគុណភាព និងមិនត្រូវមានធូលីដី លម្អងកំទេចកំទី ចូលលាយឡំជាមួយខ្យល់ នៅក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់ឡាន ។

ដើម្បីឲ្យតំរូវការខាងលើត្រូវបានអនុវត្ត ប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្ត ត្រូវតែមានគោលការណ៍ដូចជា ៖

  • ផ្តល់ខ្យល់ និងមានការសំអាត (supplied and cleaned)
  • ផ្តល់កម្តៅ និង បង្កើតភាពត្រជាក់ផងដែរ (heated and cooled)
  • ដកសំណើមចេញពីខ្យល់ (dehumidified)

 

ប្រភេទប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្ត

ម៉ាស៊ីនត្រជាក់មានច្រើនប្រភេទដូចជា ៖

  • ដំណើរការលើមុខងារទាំងអស់ដោយចុចប៊ូតុងផ្សេងៗដោយដៃ (manually controlled)
  • ដំណើរការដោយទ៉ែរម៉ូស្ដាត (thermostatically regulated)
  • ដំណើរការដោយស្វ័យប្រវត្តិ (fully automatic)

ប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលបញ្ជាមុខងារទាំងអស់ដោយចុចប៊ូតុង ៖ សីតុណ្ហភាព – ផ្លិតខ្យល់ និងកម្រិត ល្បឿន ខ្យល់បាញ់ចេញមកក្រៅ ត្រូវបញ្ជាដោយ ដៃ ។

ប្រព័ន្ធម៉ាស៊ីនត្រជាក់ដំណើរការដោយទ៉ែរម៉ូស្ដាត ៖ សីតុណ្ហភាព ត្រូវបានបញ្ហា ដោយប្រព័ន្ធអេឡិចត្រូនិច ប៉ុន្តែផ្លិតខ្យល់ និងល្បឿនបាញ់ខ្យល់ចេញមកក្រៅ ត្រូវបញ្ជាដោយ ដៃ ។

ប្រព័ន្ធម៉ាស៊ីនត្រជាក់ដំណើរការដោយស្វ័យប្រវត្តិ ៖ សីតុណ្ហភាពត្រូវបានបញ្ជាទុកមុន និងរក្សាសីតុណ្ហភាព ឲ្យថេរដោយស្វ័យប្រវត្តិ ដោយប្រព័ន្ធអេឡិចត្រូនិច ។ វាបន្តត្រូតពិនិត្យ ញ្ញាណករ សីតុណ្ហភាព មួយចំនួន នៅក្នុងរថយន្ត នៅពេល ដែលល្បឿនផ្លិតខ្យល់ (air blower) ក៏ត្រូវដើរដោយស្វ័យប្រវត្តិ ដូច្នេះសីតុណ្ហភាព ដែលជាតំរូវការ មានលំនឹង និងចាំបាច់កែប្រែឡើងចុះ ម្តងហើយម្ដងទៀត ។ ឧ- នៅផ្នែកខាងលើ (លើក្បាលអ្នកដំណើរ) មានសីតុណ្ហភាព 23 °C – ត្រឹមដើមទ្រូង មានសីតុណ្ហភាព 24 °C និងនៅក្រោមជើង មានសីតុណ្ហភាព 28 °C ។ ប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព (climate control system) អាចកែប្រែ សីតុណ្ហភាពខុសគ្នា នៅទីតាំងផ្សេងគ្នា (multizone) នៅក្នុងឡាន ។

Multizone climate control

Multizone climate control

 

គ្រឿងបង្គុំបរិក្ខារត្រជាក់

ហ្គាសម៉ាស៊ីនត្រជាក់ (gaseous refrigerant) ត្រូវបានបំណែន – ធ្វើឲ្យចុះត្រជាក់ និង ក្លាយជាអង្គធាតុរាវ – ហើយបង្ខាំងកំណត់ដែនដោយស៊ូប៉ាប់ – និងធ្វើឲ្យហ្គាសក្លាយទៅជាចំហាយនៅពេល មានការស្រូប យកកម្ដៅ មុនពេលការបំណែនធ្វើឡើងម្តងទៀត ។

Refrigerant circuit with expansion valve

Refrigerant circuit with expansion valve

គ្រឿងបង្គុំបរិក្ខារត្រជាក់នៅក្នុងឡានមានដូចជា ៖

 

មូលដ្ឋានគ្រិះដំណើរការម៉ាស៊ីនត្រជាក់

Climate Control Metering Principle

Climate Control Metering Principle

ប្រព័ន្ធម៉ាស៊ីនត្រជាក់ត្រូវបានបញ្ចូលទៅដោយហ្គាស (refrigerant) ដែលហូរឆ្លងកាត់គ្រប់ប្រព័ន្ធ ។ ហ្គាសហូរឆ្លងកាត់ឧបករណ៍ នៃបង្គុំគ្រឿងបរិក្ខារ ម៉ាស៊ីនត្រជាក់ ដែលធ្វើឲ្យសីតុណ្ហភាព (ហ្គាស) – សំពាធ (ហ្គាស)   – និង មាឌ (ហ្គាស) ផ្លាស់ប្តូរ ។

នៅក្នុងសីតុណ្ហភាពសមរម្យមួយ ហ្គាសទាំងអស់ហូរឆ្លងកាត់ កញ្ច្រែងត្រជាក់ (evaporator) ធ្វើឲ្យហ្គាស រំហួត និងហ្គាសដែលហូរឆ្លងកាត់ កញ្ច្រែងក្តៅ (condenser) ធ្វើឲ្យហ្គាសក្លាយពីចំហាយទៅជាអង្គធាតុរាវ ។ ប៉ុន្តែក្នុងភាពជាក់ស្ដែង បាតុភូតនេះ វាមិនមែនអាចកើតឡើង គ្រប់ស្ថានភាពនោះទេ ។ ប្រសិនបើសីតុណ្ហភាពខាងក្រៅខ្ពស់ពេក ហ្គាសទាំងអស់មិនអាច សុទ្ធតែក្លាយពីចំហាយទៅជាអង្គធាតុរាវ (condense) និង ប្រសិនបើសីតុណ្ហភាពខាងក្រៅទាបពេក ហ្គាសទាំងអស់មិនអាច សុទ្ធតែក្លាយពីអង្គធាតុរាវ ទៅជាឧស្ម័នបានទេ (evaporate) ។

ម៉ាស៊ីនសប់ឧស្ម័ន (compressor) មិនអាចបំណែនអង្គធាតុរាវ នៃហ្គាសម៉ាស៊ីនត្រជាក់បានទេ បើមិន ដូច្នោះទេ ម៉ាស៊ីនសប់ឧស្ម័ន និងត្រូវខូចខាត ។ ដោយសារបញ្ហានេះ ឧបករណ៍មួយចំនួន ត្រូវបានបំពាក់លើ ប្រព័ន្ធម៉ាស៊ីនត្រជាក់ ដើម្បីការពារ នៅពេលហ្គាសក្លាយជាអង្គធាតុរាវ ហូរចូលម៉ាស៊ីនសប់ឧស្ម័ន ។

 

ស៊ូប៉ាប់ variable orifice

Variable Orifice

Variable Orifice

ហ្គាសហូរឆ្លងកាត់ស៊ូប៉ាប់ variable orifice ទាំងពីរផ្នែក។ មួយផ្នែកខាងស្ដាំស៊ូប៉ាប់ ជាផ្លូវដែលហ្គាស ហូរទៅកាន់ កញ្ច្រែងត្រជាក់ ។ នៅផ្នែកនេះ សំពាធ និង សីតុណ្ហភាពរបស់ហ្គាស ត្រូវបានធ្លាក់ចុះ ដែលមានហ្គាសគ្រប់គ្រាន់ហូរទៅកាន់ កញ្ច្រែងត្រជាក់ ហើយវាបង្ហួតទាំងស្រុង ។

ហ្គាសដែលហូរចាកចេញពី កញ្ច្រែងត្រជាក់ (evaporator) ទៅកាន់ ម៉ាស៊ីនសប់ឧស្ម័ន (compressor) ដោយឆ្លងកាត់ផ្នែកខាងឆ្វេងនៃស៊ូប៉ាប់ ។ ផ្នែកខាងឆ្វេងនេះ គេហៅថាផ្នែកវាស់ (measuring side) ។ អាស្រ័យទៅលើសីតុណ្ហភាពរបស់ហ្គាស រន្ធរបស់ស៊ូប៉ាប់ variable orifice នឹងឲ្យបរិមាណតិច ឬ ច្រើន នៃអង្គធាតុរាវហ្គាស ហូរឆ្លងកាត់កញ្ច្រែងត្រជាក់ ។

 


Textbook by EUROPA LEHRMITTEL, Modern Automotive Technology
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia