បច្ចេកវិទ្យារថយន្តទំនើប

Home » Autogas/LPG

Category Archives: Autogas/LPG

Working with Autogas

ការងារជាមួយប្រព័ន្ធអូតូហ្គាស


ផលប៉ះពាល់នៃការដំឡើងប្រព័ន្ធអូតូហ្គាស

Impact of Valve Seats

Impact of Valve Seats

មានបញ្ហាមួយចំនួនដែលកើតមាន លើរថយន្តកែប្រព័ន្ធអូតូហ្គាស ទៅលើគ្រឿង មេកានិច របស់ម៉ាស៊ីន ដែលតំរូវឲ្យមានការត្រួតពិនិត្យ ស៊ូប៉ាប់ហឺយ (exhaust valve) និង ផ្នែកក្បែរៗស៊ូប៉ាប់ និងតំរូវឲ្យមាន ការប្រើប្រាស់ អង្គធាតុរាវជំនួយ (fuel additive) ចាក់ចូលទៅលាយ ជាមួយ ប្រេងឥន្ធនៈ នៅក្នុងម៉ាស៊ីនសាំង (spark-ignition engine) ។ វិធិដ៏ល្អបំផុត គឺត្រូវបំពាក់ ឧបករណ៍ជំនួយបន្ថែម ដើម្បីសំរួលដល់ផ្នែក មេកានិចម៉ាស៊ីន ។ ឧបករណ៍ជំនួយ ស៊ូប៉ាប់ និងជួយកាត់បន្ថយការប្រើប្រាស់ ហ្គាស និងប្រេងសាំង (Valve Saver Kit) ដែលបាននែនាំឲ្យប្រើ ជាមួយប្រព័ន្ធអូតូហ្គាស ។

 

ការឆ្វើតេស្តប្រព័ន្ធអូតូហ្គាស

ការកែប្រែល្បាយខ្យល់/ឥន្ធនៈ តំរូវឲ្យធ្វើ ។ រថយន្ដដំឡើងប្រព័ន្ធអូតូហ្គាស អ្នកបច្ចេកទេស ត្រូវតែចូលទៅ ធ្វើការផ្លាស់ប្តូរ ប្រព័ន្ធប្រតិបត្តិការនៃការលាយប្រេងឥន្ធនៈ ដោយប្រើប្រព័ន្ធកុំព្យូទ័រ ដែលនែនាំដោយ រោងចក្រផលិតរថយន្ត ។

ការត្រួតពិនិត្យ ការលេចជ្រាបហ្គាសនៃ ប្រព័ន្ធអូតូហ្គាស ត្រូវតែអនុវត្តន៍ បន្ទាប់ពីការដំឡើងរួចរាល់ ដោយប្រើឧបករណ៍ អង្កេតរកហ្គាស (gas detector) ឬ ប្រើទឹកថ្នាំបាញ់ មើលការលេចជ្រាប (leak detection spray) ។

តម្រងហ្គាស (dry gas filter) ត្រូវតែឆ្វើការផ្លាស់ប្តូររាងរាល់ 20,000 km

ការនែនាំ

ការដំឡើង រនត់ចែកចាយហ្គាស (gas distributor rail) និង ប៉ិច (injectors) ៖

  • រនត់ចែកចាយហ្គាសគួរតែ ដំឡើងនៅជិត បំពង់ហឺតខ្យល់ចូលម៉ាស៊ីន (intake manifold) ។ ការបញ្ចេញកម្ដៅពីម៉ាស៊ីនឡាន អាចជួយការពារមិនឲ្យហ្គាសកក ។
  • ទុយោហ្គាសត្រូវដំឡើងនៅក្បែរប៉ិចសាំងជាចាំបាច់ ។
  • ទុយោហ្គាសត្រូវដំឡើងទីតាំងទៅតាមទិសដៅ លំហូរហ្គាស និងមានមុំស្មើគ្នា ទៅនឹងចម្ងាយរបស់បន្ទប់ចំហេះ (combustion chamber) ។
  • ការចោះរន្ត ដំឡើងឧបករណ៍ផ្សេងៗ ត្រូវមានរន្ធ តាមលក្ខណៈបច្ចេកទេសពីរោងចក្រ គឺ M6 threads ។
  • ទុយោដែលភ្ជាប់ជាមួយគ្នានឹង រនត់ចែកចាយហ្គាស (gas distributor rail) គួរតែមានប្រវែងខ្លី ។
  • ប្រសិនបើបំពង់ហឺតខ្យល់ចូលម៉ាស៊ីន (intake manifold) ផលិតពីលោហៈ ត្រូវតែដោះវាចេញ យកមកចោះរន្ធ កែដាក់ប្រព័ន្ធហ្គាស ។
  • ទុយោហ្គាស ត្រូវតភ្ជាប់ទៅនឹងតួររថយន្ត ដោយមានបតិដ្ឋាប័ន ជាមួយប្រដាប់តភ្ជាប់ (integral screw-locking) ។

JLM Valve Saver Kit | valve protection LPG (autogas) & NGV powered cars

 


Textbook by EUROPA LEHRMITTEL, Modern Automotive Technology
JLM Lubricants, Professionals and Consumers in the Automotive Industry
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Autogas/LPG

ប្រព័ន្ធអូតូហ្គាស


 

ឧស្ម័នធម្មជាតិ ឬ ហ្គាស

ហ្គាស LPG (Liquefied Petroleum Gas) គឺជា ល្បាយនៃ ប្រូប៉ាន (Propane is a three-carbon alkane with the molecular formula C3H8) និង ប៊ុយតាន (Butane is an organic compound with the formula C4H10) ។ ប្រភេទហ្គាស LPG ឬគេតែងតែហៅវាថា អូតូហ្គាស ឬ autogas ។ រថយន្តដែលមានម៉ាស៊ីនប្រើ ឆ្នុកផ្លេក ឬ ប៊ូយស៊ី ដើម្បីបញ្ឆេះ ម៉ាស៊ីន (spark-ignition engines) គឺអាចមានដំណើរការ ដោយប្រើប្រព័ន្ធ អូតូហ្គាស ប្រសិនបើមានការដំឡើងឲ្យបានត្រឹមត្រូវ ។

ហ្គាស LPG គឺជាឧស្ម័នធម្មជាតិ ដែលវាមានលក្ខណៈ ងាយឆេះ ហើយមានការបញ្ចេញ សារធាតុពុលទាបជាង ប្រេងឥន្ធនៈ ។ ប្រព័ន្ធអូតូហ្គាសមាន ផលវិបាក ក្នុងប្រតិបត្តិការ ម៉ាស៊ីន គឺត្រូវប្រើហ្គាសច្រើនពី 10 –  20% ប្រៀបធៀបជាមួយការប្រើប្រាស់ប្រេងឥន្ធនៈ ឬ សាំង ។

ចំពោះម៉ាស៊ីនមួយចំនួន គឺជា ម៉ាស៊ីនបញ្ឆេះដោយការបំណែនឧស្ម័ន ប្រើឧស្ម័នធម្មជាតិ ឬ ហ្គាស CNG (Compressed Natural Gas) ។

 

ប្រព័ន្ធអូតូហ្គាស

ការឌីសាញ (Design) ៖ ការបើកបរដោយប្រើហ្គាស LPG ត្រូវបានប្រើប្រាស់ ជាមួយគ្នានៅនឹងប្រេងសាំង នៅក្នុងម៉ាស៊ីនប្រើសាំង ឬ spark-ignition engines ។ ប្រភេទរថយន្តអាចបរដោយប្រេងសាំង និង ហ្គាស LPG គឺជាប្រភេទ bivalent drives ។ ឧបករណ៍មួយចំនួនត្រូវបំពាក់បន្ថែមនៅក្នុងឡាន ដែលប្រើប្រព័ន្ធអូតូហ្គាស ។ តាមគោលការបច្ចេកទេសគេអាច ផ្លាស់ប្តូរម៉ាស៊ីនសាំង ឲ្យអាចប្រើជាមួយ ហ្គាសធម្មជាតិ LPG បាន ដែលហ្គាស វាមានដំលៃថោកជាងប្រេងឥន្ធនៈ ។

ដំណើរការ (Operation) ៖ ហ្គាសផ្ទុកនៅក្នុងធុង អាចហូរទៅកាន់ រនត់ប៉ិចប្រេងឥន្ធនៈ (fuel injector rail) ដោយ ឧបករណ៍កំណត់សំពាធហ្គាស (vaporiser/pressure regulator) ។ ទុយោហ្គាស ដែលបានបំពាក់ដោយ តភ្ជាប់ទៅនឹងបំពង់ខ្យល់ចូលម៉ាស៊ីន ឬ intake manifold ត្រូវបានបញ្ជាដោយ អង្គបញ្ជាអេឡិចត្រូនិចនៃប្រព័ន្ធអូតូហ្គាស ឬ ECU ។ ហ្គាស ត្រូវបានលាយចូលគ្នាជាមួយខ្យល់ ដែលវាក្លាយជាល្បាយឧស្មន័ (gas-air mixture) ហូរចូលទៅក្នុងបន្ទប់ចំហេះរបស់ម៉ាស៊ីន ឬ combustion chamber ។

LPG drive components

LPG drive components

ធុងហ្គាស (LPG tank) ៖ ហ្គាសដែលជាអង្គធាតុរាវ ត្រូវបានស្តុក ក្រោមសំពាធប្រហាក់ ប្រហែល 10 bar (145 psi) ។ សែនស័រស្ទង់កម្រិតហ្គាស (mechanical level sensor) បញ្ឈប់ការប្រើប្រាស់ហ្គាស មកប្រើសាំងវិញ ដោយស្វ័យប្រវត្ត នៅពេលហ្គាស នៅក្នុងធុង សល់ប្រហែល 20 % ។ មាឌហ្គាសនៅសល់ក្នុងធុង តំរូវឲ្យមានហ្គាសនៅបាតធុង (gas cushion) ដើម្បីអាចទូទាត់ សំរាប់បន្ថែមហ្គាស នៅពេលសីតុណ្ហភាពប្រែប្រួល ។ ក្នុងការកែដាក់ប្រព័ន្ធអូតូហ្គាស ធុងហ្គាសជាធម្មតាត្រូវបានដំឡើង ដោយដាក់នៅក្នុង កន្លែងដាក់កង់បម្រុង ឬ កង់ទំនេរ (spare wheel well) ។ ស៊ូប៉ាប់សុវត្ថភាព (safety valve) ត្រូវបានដាក់នៅផ្នែកខាងលើនៃធុងហ្គាស  វានឹងបើកសូប៉ាប់ ប្រសិនបើសំពាធ កើនឡើងដល់ ប្រមាណ 30 bar

អង្គបញ្ជាអេឡិចត្រូនិច (ECU) ៖ ECU នៃប្រព័ន្ធអូតូហ្គាស ដំណើរការដោយ ពត៌មាន ដូចខាងក្រោម

  • សីតុណ្ហភាពរបស់ ឧបករណ៍បង្កើតចំហាយ/កំណត់សំពាធហ្គាស (vaporiser/pressure regulator temperature)
  • សំពាធបំពង់ខ្យល់ចូលម៉ាស៊ីន/សំពាធហ្គាស (intake manifold pressure/gas pressure)
  • សីតុណ្ហភាពរបស់ រនត់ចែកចាយហ្គាស (gas distributor rail temperature)
  • ប៉ិចប្រេងឥន្ធនៈ និងថេរវេលាបាញ់ប្រេងឥន្ធនៈ (injection timing, petrol injectors)
  • សញ្ញាពីញ្ញាណករអុកស៊ីសែន (oxygen sensor signal)
  • ល្បឿនម៉ាស៊ីន (engine speed)
  • កុងតាក់ ជ្រើសរើសបម្រើបម្រាស់ សាំង/ហ្គាស (petrol/gas selection switch)
  • សញ្ញាបង្ហាញធុងហ្គាស (tank indicator)

ECU នៃប្រព័ន្ធអូតូហ្គាស បញ្ជាស៊ូប៉ាប់សូលេណូអ៊ីត (solenoid valves) អាស្រ័យលើសញ្ញា របស់សែនស័រ ។ មេប្រព័ន្ធបញ្ជា (main controlled variables) គឺជាចំនុច នៃការបាញ់ ប្រេងសាំង (injection points) និង ថេរវេលាបាញ់ប្រេងសាំង (injection timing) ត្រូវបានបញ្ជាក់ដោយ កុំព្យូទ័របញ្ជាម៉ាស៊ីនឡាន ឬ engine control unit ។ សំរាប់គោលការណ៍មួយនេះ ខ្សែបញ្ជា និង ខ្សែផ្តល់សញ្ញា ត្រូវបានតភ្ជាប់ទៅប៉ិចសាំង ដោយអង្គបញ្ជាប្រព័ន្ធអូតូហ្គាស ឬ gas control unit ។ វាគណនាដំលៃដែលត្រឹមត្រូវមួយ សំរាប់ដំណើរការនៃទុយោហ្គាស យោងទៅលើ ចំនុចបាញ់ប្រេងឥន្ធនៈ និងថេរវេលាបាញ់ប្រេងឥន្ធនៈ ដែលបានបញ្ជាក់ដោយ អង្គបញ្ជា អេឡិចត្រូនិច ឬ ECU ។ អង្គបញ្ជាប្រព័ន្ធអូតូហ្គាស ក៏មានសមត្ថភាពធ្វើរោគវិនិច្ឆ័យ ដើម្បីស្វែងរកកំហូចផ្សេងៗ ។

សែនស័រសំពាធ (pressure sensor) ៖ សែនស័រមួយនេះ បញ្ជូនពត៌មាន នៃការ បម្រែបម្រួល នៃសំពាធបំពង់ហឺត (intake manifold pressure) និង សំពាធហ្គាស (gas pressure) ទៅឲ្យអង្គបញ្ជាប្រព័ន្ធអូតូហ្គាស (gas control unit) នាំឲ្យវាអាចបាញ់ បរិមាណហ្គាស យ៉ាងជាក់លាក់មួយ នៅក្នុងចំហេះម៉ាស៊ីន ។

រនត់ចែកចាយហ្គាស (gas distributor rail) ៖ វាធ្វើការបញ្ជូនហ្គាស ទៅឲ្យ ស៊ូប៉ាប់សូលេណូអ៊ីត (solenoid valve) ។ ស៊ូប៉ាប់ទាំងអស់ ដំណើរការ ជាមួយស៊ីឡាំង នីមួយៗ នៃម៉ាស៊ីនឡាន ដោយអង្គបញ្ជាប្រព័ន្ធអូតូហ្គាស ។ ហ្គាសហូរកាត់ រនត់ចែកចាយហ្គាស ដោយទុយោក្រិត (calibrated nozzles) ទៅក្នុងតំបន់ស៊ូប៉ាប់ហឺតខ្យល់ ចូលម៉ាស៊ីន (intake valve) ។

Gas distributor rail

Gas distributor rail

ឧបករណ៍បង្កើតចំហាយ/កំណត់សំពាធហ្គាស (vaporiser/pressure regulator) ៖ វាប្រើការសំរាប់បំលែង សំពាធហ្គាសពីអង្គធាតុរាវ ទៅជាឧស្ម័ន ។ ឧបករណ៍បង្កើតចំហាយ (vaporiser) ត្រូវតែអាចផ្តល់កម្ដៅ ដើម្បីឲ្យមានភាពប្រាកដថា ហ្គាសនឹងមិនត្រជាក់ខ្លាំងរហូតដល់កក ។ ប្រព័ន្ធនេះផ្តល់កម្ដៅទៅបានដោយសារ កម្ដៅពីម៉ាស៊ីនរថយន្ត ។ Vaporiser ត្រូវបានភ្ជាប់ជាមួយ ប្រព័ន្ធធុងទឹកស្អំម៉ាស៊ីន (cooling system) ។  ឧបករណ៍អេឡិចត្រូនិចដើម្បីបង្កើតកម្ដៅ (electric heater) ត្រូវបានប្រើនៅក្នុង ប្រព័ន្ធអូតូហ្គាស មួយចំនួន ។

370-2

Vaporiser/pressure regulator

ឧបករណ៍ត្រណឹមសំពាធហ្គាស (pressure regulator) ចែកចាយហ្គាសនៅក្នុងទុយោ ដែលមានសំពាធថេរ ប្រហែល 1 bar (14.5 psi) ។ វាតភ្ជាប់ពី បំពង់ហឺតខ្យល់ ឬ intake manifold ដើម្បីឲ្យប្រាកដថា បម្រែបម្រួលសំពាធ នៅក្នុងទុយោហ្គាស ត្រូវបានត្រួតពិនិត្យ យ៉ាងទៀងទាត់ ឆ្លងកាត់សំពាធបំពង់ហឺតខ្យល់ចូលម៉ាស៊ីន ។

តម្រងហ្គាស (dry gas filter) ៖ វាត្រង ឬ ច្រោះយកភាពកង្វក់ ឬ កំទិចកំទីផ្សេងៗ មាននៅក្នុង ហ្គាសធម្មជាតិ ដែលតម្រងហ្គាសត្រូវបានដំឡើង នៅចន្លោះ ឧបករណ៍បង្កើតចំហាយ/កំណត់សំពាធហ្គាស (vaporiser/pressure regulator) និង រនត់ចែកចាយហ្គាស (gas distributor rail) ។

 

ប្រព័ន្ធប៉ិចបាញ់សាំងផ្ទាល់ (direct injection spark-ignition engine)

ម៉ាស៊ីនសាំងដែលប្រើប្រព័ន្ធប៉ិចបាញ់ផ្ទាល់ ឬ direct injection spark-ignition engines តាមគោលការណ៍បច្ចេកទេស មិនអាចកែដាក់ប្រព័ន្ធអូតូហ្គាស ។ ប៉ិចសាំង (petrol injectors) នឹងបាត់បង់ភាពត្រជាក់ បើប្រើអូតូហ្គាស ដែលវាធ្វើឲ្យប៉ិចឆាប់ខូច ។ ប្រព័ន្ធប៉ិចបាញ់ផ្ទាល់នៃម៉ាស៊ីនសាំង ធ្វើឲ្យមានភាពមិនទៀងទាត់ នៃដំណើរការ ប្រព័ន្ធអូតូហ្គាស ។

 


Textbook by EUROPA LEHRMITTEL, Modern Automotive Technology
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia