Home » Battery
Category Archives: Battery
Battery Sensor
សែនស័រអាគុយ

Battery Sensor
សែនស័រអាគុយ (Battery Sensor )
សែនស័ររបស់អាគុយ ជួយឲ្យការសាកអាគុយ មានដំណើរការ ទៀងទាត់ ដែលមានតង់ស្យុងសាកថេរ អាស្រ័យលើសីតុណ្ហភាព (temperature) និង កម្រិតសាកអាគុយ (state of charge) ។
អង្គបញ្ជាអគ្គិសនីតូចមួយ (small ECU) នៅក្នុង សែនស័រអាគុយ កំណត់ភាព ប្រសើរ បំផុតនៃការសាក (optimum charge), តម្លៃតង់ស្យុង (voltage value) យោងទៅតាម រង្វាស់ជាក់ស្តែង នៃសីតុណ្ហភាព និងកម្រិតសាកអាគុយ (SoC) ។ គណនាកម្រិតសាកអាគុយ (SoC), ការសាក (charging) និងបម្រើបម្រាស់ (discharging) ដែលប៉ូលអាគុយ (terminal voltage) ត្រូវបានកត់ត្រា និងរក្សាទុកនូវ គ្រប់ស្ថានភាព ប្រតិបត្ដិការផ្សេងៗរបស់ឡាន ។
សែនស័រ បំពាក់នៅក្នុង រនុកប៉ូលអាគុយ (terminal slot) នៃខ្សែខាងប៉ូលដក (battery negative line) ។
ប៉ូលសុវត្ថភាពរបស់អាគុយ (Battery Safety Terminal)
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ប្រពន្ធ័អេឡិចត្រូនិចឡានត្រូវមានការផ្តាច់ ចរន្តអគ្គិសនី ពីខ្សែដេម៉ារ័រ និង អាល់ទែណាទ័រ (starter/alternator cable) យ៉ាងលឿនបំផុត (គិតជាមីលីវិនាទី (millisecond)) ។

Breaking of the Starter Line
ការផ្តាច់ចរន្តអគ្គិសនីក្នុងករណីនេះ អាចការពារការផ្ទុះសេខ្សែភ្លើង (short circuit) ដែលកើតឡើងដោយ ការដាច់អុីសូឡង់ (isolated wire) របស់ខ្សែដេម៉ារ័រ (starter cable) ឬខ្សែអាគុយ (battery (+) terminal cable) ហើយទៅប៉ះផ្នែកលោហៈ ដែលចម្លង ចរន្តអគ្គិសនី ដែលវាអាចធ្វើឲ្យ ខូចគ្រឿងអគ្គិសនីផ្សេងៗ នៅក្នុងឡាន ។ ប៉ូលសុវត្ថភាព របស់អាគុយ (safety terminal) ត្រូវបានមួលជាប់ជាមួយ ប៉ូលបូក របស់អាគុយ ((+) positive terminal) ។ មានអង្គធាតុផ្ទុះ ឬកាំជ្រួច (pyrotechnic ignition element) ប្រើសំរាប់ផ្តាច់ខ្សែដេម៉ារ័រចេញពី ប៉ូលបូកអាគុយ (មើលរូបខាងលើ) ក្នុងករណីមាន គ្រោះថ្នាក់ចរាចរកើតឡើង ។
នៅពេលខ្សែដេម៉ារ័រត្រូវបាន របូតចេញពីទ្រនាប់ប៉ូលអាគុយ ពេលនោះ ប្រពន្ធ័អេឡិចត្រូនិច របស់ឡានត្រូវបាន ផ្តាច់ចរន្តអគ្គិសនី ។
Textbook by EUROPA LEHRMITTEL, Modern Automotive Technology
The German Edition was Written by Technical Instructor, Engineers and Technicians
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia
How to Test Car Battery
ការធ្វើតេស្តអាគុយរថយន្ត

មានវិធីតែមួយគត់ដើម្បីដឹងថាអាគុយមួយសាកពេញ ឬនៅ គឺគេត្រូវវាស់កំរិតសាក របស់អាគុយ (SOC or State of Charge) ដោយប្រើវ៉ុលម៉ែត (voltmeter) ។ អ្នកអាចប្រើវ៉ុលម៉ែតឌីជីថល (digital voltmeter) ឬវ៉ុលម៉ែតអាណាឡូក (analog voltmeter) ប៉ុន្តែវ៉ុលម៉ែតឌីជីថលមានភាពងាយស្រួល និង ផ្តល់ទិន្នន័យ ច្បាស់លាស់ជាង ។
ក្នុងការធ្វើតេស្តអាគុយ ដំបូងត្រូវបិទម៉ាស៊ីនឡាន ហើយបិទភ្លើង និងគ្រឿងអគ្គិសនី ទាំងអស់នៅក្នុងឡាន ។ ធ្វើតេស្តកំរិតអាគុយ SOC អ្នកត្រូវភ្ជាប់ប៉ូលបូក (+RED or Positive) របស់វ៉ុលម៉ែត ជាមួយប៉ូលបូករបស់អាគុយ (+positive terminal) ។ ប៉ូលបូក ឬប៉ូលវិជ្ជមាន របស់អាគុយត្រូវបាន សំគាល់ដោយសញ្ញា (+) ដែលមាន កូដខ្សែ ពណ៌ក្រហម ។
បន្ទាប់មកត្រូវភ្ជាប់ប៉ូលដក (-BLACK or Negative) របស់វ៉ុលម៉ែត ជាមួយប៉ូលដក របស់អាគុយ (-Negative terminal) ។ ប៉ូលដក ឬប៉ូលអវិជ្ជមានរបស់ អាគុយត្រូវបាន សំគាល់ដោយសញ្ញា (-) ដែលមានកូដខ្សែពណ៌ខ្មៅ ។ សូមមើលរូបភាពខាងលើ!
ចំនាំ៖ មើលតង់ស្យុងរបស់អាគុយនៅក្នុងវ៉ុលម៉ែតយោងទៅតាមទិន្នន័យខាងក្រោម ។
តង់ស្យុង និងកំរិតសាករបស់អាគុយ (Battery Voltage and SOC)
- 12.66 V ……………………… 100%
- 12.45 V ……………………… 75%
- 12.24V ……………………… 50%
- 12.06V ……………………… 25%
- 11.89V ……………………… 0%
ទិន្នន័យអាគុយខាងលើគឺស្ថិតនៅក្នុងលក្ខណស៊ីតុណ្ហភាព 26 °C ។ តង់ស្យុងរបស់អាគុយធ្លាក់ចុះ 0.01 V រាងរាល់ស៊ីតុណ្ហភាពធ្លាក់ចុះ -12 °C ។ ឧទាហរណ៍ ៖ នៅស៊ីតុណ្ហភាពត្រជាក់ -1°C អាគុយសាកពេញមានតង់ស្យុងតែ 12.588 V បើនៅស៊ីតុណ្ហភាពត្រជាក់ខ្លាំងដល់ -17°C អាគុយសាកពេញ មានតង់ស្យុង 12.516 V ។
បច្ចេកទេសឆែកអាគុយកំពុងសាក (Check Battery Charging Voltage)
នៅពេលឡានកំពុងឆេះ គេភ្ជាប់វ៉ុលម៉ែតជាមួយអាគុយឡាននោះ អាល់ទែណាទ័រ (alternator or charging system) ដំណើរការធម្មតាមានតង់ស្យុង 13.8 V ទៅ 14.3 V (ឡានឆេះស្ងៀម) ។ បើប្រពន្ធ័ប្រត្តិបត្តិការសាកអាគុយផលិតតង់ស្យុងបានតិចជាង 13.0 V នោះមានន័យថា អាល់ទែណាទ័រនោះ និងប្រពន្ធ័សាកអាគុយឡាន មានបញ្ហាដែលមិនអាច ផ្តល់ចរន្តអគ្គិសនីគ្រប់គ្រាន់ យកទៅសាកអាគុយបាន ។ អ្នកត្រូវតែយកឡានទៅត្រួតពិនិត្យអាល់ទែណាទ័រនោះ និងប្រពន្ធ័សាកអាគុយឡាន ដោយអ្នកបច្ចេកទេសឡាន ។
នៅពេលអស់អាគុយ វាមានតង់ស្យុងតិចជាង 12.45 V ត្រូវយកអាគុយទៅសាកដោយ ឧបករណ៍សាកអាគុយ (portable battery charger) ឬបើកឡានក្នុងល្បឿន 60 km/h រយៈពេលពី 15 – 20 mn ដើម្បីសាកអាគុយឡើញវិញ។
អាគុយឡានប្រើអាស៊ីត (lead-acid battery) គួរតែត្រូវបានសាកឲ្យលើសពី 75% គ្រប់ពេល ដើម្បីរក្សាគុណភាពរបស់អាគុយឲ្យបានយូអង្វែង ។ បើអាគុយមួយមិនត្រូវបានសាកឲ្យលើសពី 75% ទេនោះ ក្នុងរយៈពេលពី 2 ទៅ 3 ថ្ងៃ ករណីនេះវាអាចធ្វើឲ្យអាគុយខូច ឬដំណើរការមិនប្រក្រតី ។ ដោយសារប្រិត្តិកម្មអាស៊ីតនៅក្នុងអាគុយ អាចជួយការពារបន្ទះសំណរ (lead) ឲ្យមានអាយុកាលបានយូ ដូចនេះពេលអាគុយអស់ បរិមាណអាស៊ីតនៅក្នុង អាគុយ ធ្លាក់ចុះ ហើយបរិមាណទឹកកើនឡើងជះឥទ្ធិពលដល់បន្ទះសំណរ នៅក្នុង អាគុយនោះ ។
សូមមើលវីឌីអូ Youtube ខាងក្រោម អំពីបច្ចេកទេស ឆែកអាគុយ ដោយប្រើ ម៉ាល់ទីម៉ែតឌីជីថល (DMM) !
អាគុយនៅល្អ និងអាគុយខូច (Good and Bad Battery)
- អាគុយមួយនៅល្អ គឺជាអាគុយដែលអាចសាកពេញ ហើយមានសមត្ថភាព អាចផលិតអាំងតង់ស៊ីតេ ចរន្តអគ្គិសនីបានល្អទៅឲ្យគ្រឿងទទួលអគ្គិសនី ។
- អាគុយមួយខូច គឺជាអាគុយសាកលែងបាន ហើយមិនអាចផលិត អាំងតង់ស៊ីតេ ចរន្តអគ្គិសនី គ្រប់គ្រាន់សំរាប់ បញ្ឆេះម៉ាស៊ីន ។
អាគុយឡានភាគច្រើនអាចប្រើប្រាស់បានពី 4 – 5 ឆ្នាំ ។ អាគុយដែលមានអាយុលើសពី 4 ឆ្នាំ ពិបាកសាកឲ្យពេញដូចអាគុយថ្មី ហើយវាមិនអាចផ្តល់ អាំងតង់ស៊ីតេចរន្តអគ្គិសនី គ្រប់គ្រាន់ទៅ បញ្ឆេះម៉ាស៊ីនឡាន ឲ្យឆាប់ឆេះ អ្នកគួរតែធ្វើការផ្លាស់ប្តូរអាគុយថ្មី ។
បច្ចេកទេសកូវអាគុយឡាន (Safety Jump Starting)
ប្រុងប្រយត្ន័៖
ជាធម្មតាអាគុយឡានផលិតតង់ស្យុងបាន 12 V ដូច្នេះវាមិនអាចធ្វើឲ្យមានគ្រោះថ្នាក់ ដោយការឆក់ចរន្តអគ្គិសនីទេ ។ ប៉ុន្តែអាគុយអាចផលិតចរន្តអគ្គិសនីលើសពី 100 A ដូចនេះសូមកុំយកលោហៈ ឧទាហរណ៍ ដូចជាម៉ាឡេត (wrench) ឲ្យប៉ះទង្គិចគ្នារវាង ប៉ូលបូក និងប៉ូលដក របស់អាគុយ ព្រោះវាអាចបង្ករឲ្យបែកផ្កាភ្លើង ហើយអាគុយ ក៏អាចផ្ទុះជាយថាហេតុ ដែលបណ្តាល ឲ្យមានគ្រោះថ្នាក់ ដល់អ្នកនៅក្បែរ ។

បច្ចេកទេសកូវអាគុយឡាន៖
- ភ្ជាប់ប៉ូលបូក (+) របស់អាគុយងាប់ ឬអាគុយប្រើអស់ (dead battery) ទៅប៉ូលបូក (+) របស់អាគុយដែលយកមកកូវ (booster battery) ដោយខ្សែកូវអាគុយ (battery jump starting cable) ។
- ភ្ជាប់ប៉ូលដក (-) របស់អាគុយកូវ ទៅម៉ាស ឬតួររបស់រថយន្ត (solid metal ground on engine or frame) ។ សូមមើលវីឌីអូខាងក្រោមអំពីរបៀបកូវអាគុយឡាន !
ការនែនាំ៖
- មិនត្រូវភ្ជាប់ប៉ូលដក (-) របស់អាគុយកូវ ទៅប៉ូលដក (-) របស់អាគុយងាប់ ព្រោះវា អាចបង្ករឲ្យបែកផ្កាភ្លើង (produce sparks) ហើយបន្តរធ្វើ ឲ្យឆេះផ្សែងអ៊ីដ្រូសែន (ignite hydrogen fumes) នៅក្នុងអាគុយងាប់ និងបណ្តាលឲ្យអាគុយផ្ទុះ និងមាន គ្រោះថ្នាក់ដល់មនុស្សនៅក្បែរ ។ អាស្រ័យហេតុនេះគ្រប់ពេលធ្វើការងាផ្សេងៗជាមួយអាគុយ ត្រូវពាក់ស្រោមដៃ និងវែនតាការពារភ្នែក ជៀសវាងគ្រោះថ្នាក់ ដោយចៃដន្យ ។
- ប្រសិនបើម៉ាស៊ីនរលត់ភ្លាមៗ (engine dies shortly) បន្ទាប់ពីកូវអាគុយរួចរាល់ នោះមានន័យថាប្រពន្ធ័សាកអាគុយខូច ឬបញ្ហាផ្សេងៗដូចជា អាល់ទែណាទ័រខូច (bad alternator), មានខ្សែភ្លើងដាច់ ឬប៉ូលអាគុយដុះស្នឹម ត្រណឹមតង់ស្យុង របស់អាល់ទែណាទ័ខូច (bad voltage regulator) ។
- ត្រូវផ្តាច់ចរន្តអគ្គិសនីចេញពីអាគុយ គ្រប់ពេលជួសជុល ប្រពន្ធ័អេឡិចត្រូនិច ក្នុងឡាន ដោយផ្តាច់ប៉ូលដក (-) របស់អាគុយ ។ ធ្វើដូចនេះអាចជួយបញ្ជៀសការខូចខាតគ្រឿងអេឡិចត្រូនិច ប្រសិនបើមានការ កាត់តខ្សែភ្លើង និងការពារមិនឲ្យមានការផ្ទុះសេចរន្តអគ្គិសនី (short out a live circuit) ។
- មិនត្រូវដោះប៉ូលក្បាលអាគុយនៅពេលម៉ាស៊ីនឡានកំពុងឆេះ ធ្វើដូចនេះអាច ធ្វើឲ្យខូចខាត គ្រឿងអេឡិចត្រូនិចនៅក្នុងឡាន ។
- ដោះប៉ូលក្បលអាគុយ អាចធ្វើឲ្យ បាត់ពត៌មានសំខាន់ មួយចំនួននៅក្នុង កុំព្យូទ័រឡាន ។
បញ្ហាផ្សេងៗនៅពេលផ្តាច់ចរន្តអគ្គិសនី (ដោះប៉ូលអាគុយ)
នៅក្នុងកុំព្យូទ័រឡាន (Powertrain Control Module[PCM]) និងម៉ូឌុលអេឡិចត្រូនិច ផ្សេងៗ (electrical modules) មានអង្គចងចាំ (Keep Alive Memory [KAM]) ត្រូវការ ចរន្តអគ្គិសនីដើម្បីដំណើរការ ។ ដូចនេះ នៅពេលប្តូរអាគុយឡាន ជាពិសេស ឡានទំនើបៗ អ្នកបច្ចេកទេស តែងតែប្រើអាគុយជំនួយ ឬថ្មពិល 9 V (9V battery) តចរន្តអគ្គិសនីជាខ្នែង ជាមួយខ្សែអាគុយ (battery cables) ដើម្បីរក្សាចរន្តអគ្គីសនីឲ្យ អង្គចងចាំ នៅក្នុងកុំព្យូទ័រឡាន បន្ទាប់មកទើបពួកគេធ្វើការផ្លាស់ប្តូរអាគុយនោះ ។ បើមិនធ្វើដូច្នោះទេ ឡានអាចនឹងមាន បញ្ហាជាច្រើន ដូចជាការបាត់លេខកូដ វិទ្យុជាដើម ។ល។ មានឧបករណ៍ជាច្រើន ដែលអ្នកបច្ចេកទេសឡាន អាចយកមកប្រើ ដើម្បីរក្សាចរន្តអគ្គិសនី ទៅឲ្យអង្គចងចាំនៅក្នុងកុំព្យូទ័រឡាន ។
វីឌីអូខាង Youtube ក្រោមជា បច្ចេកទេសមួយ ដែលមានភាពងាយស្រួលបំផុត ក្នុងការងារផ្លាស់ប្តូរអាគុយថ្មី ដោយប្រើថ្មពិល 9 V (battery memory saver) ភ្ជាប់ជាមួយខ្សែអាគុយ រួចទើបដោះ ក្បាលអាគុយ
បញ្ហាផ្សេងៗដែលអាចកើតមានឡើងនៅពេលដោះក្បាលអាគុយ
- លុបព័ត៌មានអង្គចងចាំ (keep alive adaptive memory) នៅក្នុងកុំព្យូទ័រឡាន ។ ករណីនេះអាចធ្វើឲ្យម៉ាស៊ីនខ្សោយ ដំណើរការមិនស្រួល (engine run poorly) ព្រោះប្រព័ន្ធអេឡិចត្រូនិច លាយល្បាយឥន្ធនៈ/ខ្យល់ មិនបានត្រឹមត្រូវ (air/fuel mixture is too rich or too lean) ។ ម៉ាស៊ីននឹងមានភាពប្រក្រតី នៅពេលកុំព្យូទ័រឡាន ចងចាំពត៌មាន ទាំងអស់នោះឡើងវិញ ក្រោយរថយន្តបរ បានចម្ងាយពី 80 – 160 km ។
- លុបពត៌មានផ្សេងៗ ដែលកុំព្យូទ័រឡាន ធ្វើការជាមួយប្រអប់លេខ ធ្វើឲ្យប្រអប់លេខ មានតំនើរការមិនប្រក្រតី (effect transmission shifts and feels) ។
- អាចធ្វើឲ្យប្រពន្ធ័ហ្រ្វាំង ABS (Anti-Lock Brake System) មានតំនើរការមិនប្រក្រតី ។ ករណីនេះត្រូវប្រើម៉ាស៊ីនកុំព្យូទ័រស្កេនរថយន្ត (OEM scan tool) ដើម្បីបញ្ចូល កម្មវិធីឡើងវិញ (reprogramming procedure) ដោយអ្នកបច្ចេកទេស រថយន្ត ។
- រថយន្តផលិតនៅទ្វីបអឺរ៉ុប មួយចំនួនដោះក្បាលអាគុយ អាចធ្វើឲ្យប្រពន្ធ័ ម៉ាស៊ីនត្រជាក់ លែងដំណើរការ ។ ករណីនេះក៏ត្រូវតែប្រើម៉ាស៊ីនស្កេន ដើម្បីបញ្ចូលកម្មវិធីឡើងវិញ ។
- បាត់លេខកូដវិទ្យុ និងម៉ាស៊ីនចាក់ស៊ីឌី (loss of channel settings on an electronic radio and clock) ។
- លុបពត៌មាននៅក្នុងអង្គចងចាំ របស់ប្រពន្ធ័ការពារចោលលួច (disable anti-theft system) ។ ករណីនេះធ្វើអោយម៉ាស៊ីនឡាន មិនអាចបញ្ឆេះបាន លុះត្រាតែមាន ការបញ្ចូលកម្មវិធីឡើងវិញ ទៅក្នុងប្រពន្ធ័បញ្ជាអេឡិចត្រូនិច ។
- លុបពត៌មាននៅក្នុងអង្គចងចាំរបស់ប្រពន្ធ័ BCM (Body Control Module) ។
Articles By Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia
Starter Battery
អាគុយរថយន្ត

អាគុយរថយន្ត (Starter Battery)
អាគុយដែលប្រែប្រាស់សព្វថ្ងៃជាមួយរថយន្តមានមុខងារចម្បង 2។ មុខងារទី1 អាគុយផ្តល់ថាមពលអគ្គិសនី ដោយធ្វើប្រិត្តិកម្មគីមី នៅក្នុងអាគុយខ្លួនឯង ទៅបញ្ឆេះម៉ាស៊ីនឡាន និងគ្រឿងឧបកណ៍អគ្គិសនីនៅក្នុងឡាន នៅពេលដែលឡាន មិនទាន់ឆេះ។ មុខងារទី 2 គឺវាផ្តល់ថាមពលបន្ថែម ពេលតម្រូវការអគ្គិសនីត្រូវបាន ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ជាធម្មតាអាគុយឡានស្ថិតនៅក្នុងឃ្លុបក្បែរម៉ាស៊ីនខាងមុខឡាន (engine compartment) ប៉ុន្តែវាក៏អាច នៅខាងក្រោយឃ្លុបឡាន (trunk) ឬ នៅខាងក្រោម កៅអីអ្នកដំណើរខាងក្រោយ អាស្រ័យទៅលើការ ឌីសាញរបស់ឡាននីមួយៗ ។
ស្តង់ដារបស់អាគុយ (Battery Standards)
ពត៌មានសំខាន់ៗមានបិទនៅលើអាគុយ ដើម្បីជួយអ្នកក្នុងការកំណត់ប្រភេទ របស់អាគុយ ដែលអ្នកកំពុង ធ្វើការជាមួយវា ហើយពត៌មានទាំងអស់នោះ ត្រូវតែអនុវត្ត ទៅតាមស្តង់ដា របស់ស្ថាប័នមួយចំនួន នៅលើពិភពលោកមានដូចជា ៖
- JIS (Japanese Industrial Standards) : ស្តង់ដាឧស្សាហ៍កម្មប្រទេសជប៉ុន
- SAE (Society of Automotive Engineers) : សមាគមវិស្វកម្មរថយន្ត
- DIN (Duitse Industrie Normen) : បទដ្ឋានឧស្សាហកម្មកប្រទេសអាឡឺម៉ង់
- EN (Europe Norm) : បទដ្ឋានទ្វីបអឺរ៉ុប
- IEC (International Electrotechnical Commission) : គណៈកម្មការបច្ចេកទេស អេឡិចត្រូនិចអន្តរជាតិ
ស្ថាប័ននីមួយៗ ដែលបានរៀបរាប់ខាងលើ មានបច្ចេកទេស ធ្វើតេស្តអាគុយរៀងៗខ្លួន ។ ហើយលក្ខណៈរបស់អាគុយខុសគ្នាទៅតាមស្ថាប័ននីមួយៗ ។ នេះជាមូលហេតុមួយ ដែលមានឧបករណ៍អេឡិចត្រូនិចសំរាប់ធ្វើតេស្តអាគុយ (battery test equipment) តំរូវអោយអ្នកបច្ចេកទេស ផ្តល់ពត៌មាននៃស្តង់ដាអាគុយ របស់ស្ថាប័ន ណាមួយដែលគេ បានកំពុងតែធ្វើតេស្ត ឬជួសជុលវា ។
ពត៌មានរបស់អាគុយ

ឧទាហរណ៍ ៖ អាគុយឡានខាងលើ មានពត៌មាន 12 V / 70 Ah / 640 A
- 12 V : គឺជាប៉ូតង់ស្យែល ឬតង់ស្យុងរបស់អាគុយ (voltage)។ មានន័យថាអាគុយនេះមានតង់ស្យុង 12 V ។
- 44 Ah : គឺជាការប៉ាស៊ីតេ ឬសមត្ថភាពរបស់អាគុយ (capacity)។ 70 Ah អំពែរម៉ោងគឺជា បរិមាណថាមពលអគ្គិសនីអតិបរមា ដែលអាគុយអាចមាន នៅក្នុង រយៈពេល 20 ម៉ោង (អាគុយដែប្រើអស់ថាមពល តង់ស្យុងរបស់វា នឹងធ្លាក់ចុះទាប បំផុតត្រឹម 10.5 V នៅក្នុងស៊ីតុណ្ហភាពជុំវិញ 25 °C)។ បើយើងយកចំនូន 44 A ទៅចែកនឹង 20 h យើងនឹងដឹងថា អាគុយមួយនេះ អាចផ្តល់ អាំងតង់ស៊ីតេចរន្តអគ្គិសនី (electrical current) 2.2 A ក្នុងរយៈពេល 20 h ទៅឲ្យគ្រឿងទទូល អគ្គិសនី (44 / 20 = 2.2 A for a period of 20 h)។
- 450 A (CCA or Cold Cranking Amps) : ជាអាំងតង់តេចរន្តអគ្គិសនីដែល អាគុយអាចជម្រុញទៅ បញ្ឆេះម៉ាស៊ីនឡាននៅពេលអាកាសធាតុត្រជាក់។ អាកាសធាតុត្រជាក់សីតុណ្ហភាពធ្លាក់ចុះ ធ្វើឲ្យ ប្រេងម៉ាស៊ីនឡើងខាប់ ជាមូលហេតុធ្វើឲ្យម៉ូទ័រ (starter motor) ពិបាកបង្វិល កង់យោង (flywheel) ឲ្យម៉ាស៊ីនឆេះ ។ 450 A or 450 CCA មានន័យថាអាគុយ មានសមត្ថភាព បញ្ជូន អាំងតង់ស៊ីតេចរន្ត 450 A ក្នុងរយៈពេល 30 វិនាទី ទៅឲ្យម៉ូទ័រដើម្បី បញ្ឆេះម៉ាស៊ីន បើទោះជានៅសីតុណ្ហភាពត្រជាក់រហូត ដល់ក្រោមសូន្យអង់ស្សាសេក៏ដោយ (- 18 °C) ។
ប្រភេទអាគុយ (Battery Design)
អាគុយដែលប្រើប្រាស់ជាមួយឡានទំនើបនាពេលបច្ចុប្បន្នមាន 3 ប្រភេទ។
1- អាគុយប្រើទឹកអាស៊ីត (Lead-Acid Battery Categories)
អាគុយប្រើអាស៊ីតមាន២ប្រភេទខុសគ្នា។ អាគុយមួយប្រភេទ មានគំរបសំរាប់ ចាក់ទឹកអាស៊ីត (removable vent cap) និង អាគុយមួយប្រភេទទៀត គ្មានគំរបដើម្បី បន្ថែមទឹកអាស៊ីតទេ (sealed top lead-acid battery) គឺជា ប្រភេទអាគុយ ដែលមិនចាំបាច់ធ្វើការថែទាំ។ អាគុយប្រភេទនេះគេអាច ពិនិត្យដោយមើល ពណ៌អាស៊ីតបង្ហាញ នៅក្នុងបញ្ចក់រាងមូលនៅផ្នែបខាងលើអាគុយ។

- ពណ៌បៃតង (green) ៖ បង្ហាញថាអាគុយនៅអាចមានអានុភាពលើសពី 65%
- ពណ៌ប្រផេះ (dark) ៖ បង្ហាញថាអាគុយនៅអាចមានអានុភាពតិចជាង 65%
- ពណ៌សថ្លា (clear) ៖ បង្ហាញថាអាគុយកំរិតអេឡិចត្រូលីតធ្លាក់ចុះទាបបំផុត
ប្រុងប្រយត្ន៖ អាគុយសេរ៊ីចាស់ៗដែលប្រើអាស៊ីត Sulfuric លាយជាមួយទឺក ត្រូវពាក់ ស្រោមដៃ និងវែនតាការពារភ្នែកគ្រប់ពេលធ្វើការងារជាមួយអាគុយ។ អាគុយអាចផ្ទុះ ហើយអាស៊ីត Sulfuric មានគ្រោះថ្នាក់បំផុតចំពោះស្បែកមនុស្ស។ ចំនែកអេឡិចត្រូលីតមិនមានគ្រោះថ្នាក់ទេ អេឡិចត្រូលីតគឺជាទឹកដែលត្រូវបាន បន្សុទ រួចរាល់។
ផលលំបាក៖
- អាគុយប្រភេទនេះមានសមត្ថភាពទាព
- សមត្ថភាពរបសអាគុយមានកំរិត
2- អាគុយស្ងួត (Gel Battery)
នៅក្នុងអាគុយស្ងួតមានអេឡិចត្រូលីតដែលត្រូវបានបន្ថែមសារធាតុម្យ៉ាងមានភាពខាប់ (thickening agent) ដែលធ្វើឲ្យអេឡិចត្រូលីត (liquid electrolyte) ក្លាយជា សារធាតុរឹង មានលក្ខណៈដូចជែលលាបសក់ (solid gel)។

ផលប្រយោជន៍៖
- អេឡិចត្រូលីតមិនអាចហៀរចេញពីអាគុយ ទោះបីជាអាគុយមានការប្រេះ ឬបែកក៏ដោយ
- ការបាត់បង់ថាមពលដោយខ្លួនឯងមានអត្រាទាបជាងអាគុយប្រើអាស៊ីត (self-discharge : discharging without being taken from the battery)
- វាអាចស្ថិតនៅបានច្រើនទីតាំងនៅក្នុងឡាន ហើយអាចដាក់អាគុយបញ្ឈរបាន (upright position)
ផលលំបាក៖
- មានតំលៃថ្លៃ
- ត្រូវបញ្ចូលអាគុយដោយប្រើអាំងតង់ស៊ីតេចរន្តតូច ឲ្យយឺតជាងអាគុយប្រើអាស៊ីត
- បញ្ចូលអាគុយទុកចោលយូពេក ធ្វើឲ្យសមត្ថភាពអាគុយធ្លាក់ចុះ និងឆាប់ខូច
ការនែនាំ៖ អាគុយស្ងួតមានរាងបិទជិត ហើយអាចធ្វើតេស្ត និងត្រួតពិនិត្យបាន ដោយ ប្រើ វ៉ុលម៉ែត (voltmeter)។
3- អាគុយអេជីអេម (AGM Battery)
អាគុយអេជីអេម (Absorbed Glass Mats[AGM]) ផ្ទុកហ្វាយប័រត្រាំជាមួយ អេឡិចត្រូលីត (fiberglass mats soaked with electrolyte) វាអាចលេចជ្រាប បន្តិចបន្ទួច បើអាគុយមាន ការប្រេះបែក ។

VARTA AGM Battery
ផលប្រយោជន៍ និងផលលំបាក របស់អាគុយ AGM ប្រហាក់ប្រហែល ជាមួយអាគុយស្ងួតដែរ ប៉ុន្តែវាមានលក្ខណៈ ពិសេសជាង អាគុយស្ងួត ដោយសារ អាគុយAGM ប្រើបាយូជាង និងមានអាយុវែង ជាងអាគុយស្ងួត ។ វាអាចដាក់បានគ្រប់ទីតាំង ដាក់ផ្អៀង ឬផ្កាប់ផ្ងារបានដោយគ្មានបញ្ហា ដោយសារ វាមានរាងបិទជិត។ គេប្រើឧបករណ៍ធ្វើតែសអាគុយ (batter tester) ឬវ៉ុលម៉ែត (voltmeter) ។
The Chemical Process Inside A Bosch Battery
Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia
