បច្ចេកវិទ្យារថយន្តទំនើប

Home » Business

Category Archives: Business

Motorcar Dealership

ក្រុមហ៊ុនលក់ឡាន


Organization of a Car Dealership

Organization of a Car Dealership

 

ដំណើរការទិន្នន័យផ្សេងៗនៅក្នុងក្រុមហ៊ុនលក់ឡាន

ប្រព័ន្ធអេឡិចត្រូនិចដំណើរការទិន្នន័យ (electronic data processing (EDP)) ផ្ដល់ការគាំទ្រសំរាប់ដេប៉ាតឺម៉ង់ផ្សេងៗគ្នា ដោយផ្នែកៗ នៅក្នុងក្រុមហ៊ុនលក់ឡាន (car dealership) ។ ស្តង់ដាការងារ រៀបចំកម្មវិធី ជាមួយលក្ខណៈពិសេស សំរាប់ពាក្យថា ដំណើរការ (processing), កម្មវិធីរៀបចំទិន្នន័យ (spreadsheets) និងកម្មវិធីអ៊ីនធឺណិត (internet program) ដែលត្រូវបានបំពេញបន្ថែមដោយ កម្មវិធីរបស់រោងចក្រផលិតឡាន (manufacture software application) ។ ប្រព័ន្ធ EDP នៅក្នុងផ្នែកផ្សេងៗ នៃក្រុមហ៊ុនលក់ឡាន ជាទូទៅត្រូវបាន ភ្ជាប់ជាបណ្ដាញ (networked) ។ បណ្ដាញ (network) ភ្ជាប់ការជួយសម្រួលដល់ ការចូលទៅដំណើរការ ឃ្លាំងផ្ទុកទិន្នន័យ (database) និងធ្វើឲ្យមានភាពងាយស្រួល ក្នុងការត្រួតពិនិត្យ ទិន្នន័យផ្សេងៗ ។

The EDP Network in a Car Dealership

The EDP Network in a Car Dealership

ប្រព័ន្ធ EDP អាចគាំទ្រដល់សកម្មភាព និងមុខងារផ្សេងៗដូចខាងក្រោម ៖  

ការគ្រប់គ្រង (management)

  • ចាត់ចែងស្ថិតិប្រាក់ចំណូលប្រចាំថ្ងៃ ខែ និង ឆ្នាំ
  • ចាត់ចែងគន្លិះស្ថិតិសំរាប់ក្រុមហ៊ុន
  • ត្រួតពិនិត្យមុខងាររបស់មុខជំនួញ

ផ្នែកគ្រឿងបន្លាស់ (parts service)

  • គ្រប់គ្រងគ្រឿងបន្លាស់ និងឧបករណ៍បំពាក់បន្ថែម (parts and accessories)
  • កម្មង់ទិញ និងការធ្វើបញ្ជីសារពើភ័ណ្ឌ (ordering and inventory)
  • ស្ថិតិអត្រាបម្រើបម្រាស់គ្រឿងបន្លាស់ (use-rate statistics)
  • ការគ្រប់គ្រងលើទិន្នន័យ នៃក្រុមហ៊ុនចែកចាយឡាន
  • ការគ្រប់គ្រងលើទិន្នន័យ នៃការផ្គត់ផ្គង់ និងតម្លៃដាក់លក់

សេវាកម្មក្រោយការលក់ (after-sales service)

  • គ្រប់គ្រងអតិថិជន និងឯកសាររបស់ឡាន (customer and vehicle files)
  • ធ្វើវិក័យប័ត្រ (invoice)
  • គណនាតម្លៃនៃការជួសជុលកំហូចផ្សេងៗ (repair and bodywork)
  • ផលិតបណ្ណ័សំគាល់របស់ហ្គារាស (garage cards)
  • តារាងកាលវិភាគការងារ (scheduling)
  • ដំណើរការ ការធានាលើគុណភាពឡាន និងការសម្រេចលើការទាមទារការធានាឲ្យអតិថិជនពិសេស (warranty and goodwill warranty claims)
  • ធ្វើយុទ្ធនាការ ការផ្សព្វផ្សាយពាណិជ្ជកម្ម
  • គ្រប់គ្រងថ្ងៃណាត់ជួបអតិថិជន ការឡើងគម្រោង និងថ្ងៃធ្វើវិក័យប័ត្រ

 ហ្គារាសជួសជុលឡាន (garage/repair shop)

  • គ្រប់គ្រងការបណ្ដុះបណ្ដាលបច្ចេកទេសឡាន ដ្យាក្រាមលំហូរការងារ និងសេវាកម្មពត៌មានបច្ចេកទេស (repair instructions, current flow diagram, technical service bulletins)

ការលក់ឡាន (sales)

  • អតិថិជន និងឯកសារឡាន
  • ការលក់ឡានថ្មី
  • ការលក់ឡានមួយទឹក (ប្រើប្រាស់រួច) និងការប៉ាន់តម្លៃឡាន
  • ការជួលឡាន
  • ការគាំទ្រការលក់

រដ្ឋបាល/ការធ្វើផែនការ (administration/planning)

  • គ្រប់គ្រងហិរញ្ញវត្ថុ និងធ្វើបញ្ជីប្រាក់ចំនូលចំណាយ
  • គ្រប់គ្រងលិខិតទូទាត់ប្រាក់
  • គ្រប់គ្រងបុគ្គលិក
  • ធ្វើបញ្ជីប្រាក់ខែបុគ្គលិក

 

ការបញ្ជាប្រតិបត្តិការទិន្នន័យ

1- សំណុំឯកសារអតិថិជន និងឯកសារឡាន :

ទិន្នន័យអតិថិជន និងទិន្នន័យឡាន (customer and vehicle data) អាចត្រូវបាន ទទួលពីក្រដាសចុះបញ្ជីទិញ/លក់ឡាន និងទទួលបានដោយ ការសំភាសន៍ ជាមួយអតិថិជន ។ ទិន្នន័យសម្រាប់អតិថិជនធម្មតា (regular customers) ជាទូទៅ ត្រូវបានរក្សាទុក នៅកន្លែងដែលអាចឲ្យបុគ្គលិកក្រុមហ៊ុនទទួលយកពត៌មាន ឲ្យបានលឿនភ្លាមៗ ។

Customer and Vehicle Data

Customer and Vehicle Data

ប្រព័ន្ធអេឡិចត្រូនិចដំណើរការទិន្នន័យ (EDP) អាចផ្ដល់នូវពត៌មានផងដែរ ថាតើរថយន្តត្រូវហៅមកណែនាំឲ្យត្រួតពិនិត្យឡើងវិញ (manufacture’s recall campaign) ឬត្រូវទទួលសេវាកម្មពិសេសផ្សេងៗ (special activity) ។

2- ការគូសបញ្ជាក់លើក្រដាសបញ្ជាការងារ :

ក្រដាសបញ្ជាការងារ (job order confirmation) រួមមាន ឈ្មោះអតិថិជនដែលសំខាន់ៗ (vital customer) និងទិន្នន័យឡាន (vehicle data) ដែលត្រូវបានកត់សំគាល់ អំពីការធ្វើតំហែទាំឡាន និងការជួសជុល ។ ការថតចំលងក្រដាសបញ្ជាការងារ ដែលបានណែនាំផ្ដល់ឲ្យអតិថិជន ហើយពួកគេអាចបង្ហាញប្រដាសនោះ នៅពេលមានបញ្ហាផ្សេងៗដែលធ្វើឲ្យពួកគេយកឡានត្រលប់មកត្រួតពិនិត្យឡើងវិញ ។

Job Order Confirmation

Job Order Confirmation

3- ចាត់ចែងតារាងគ្រឿងបន្លាស់ :

គេត្រូវមានក្រដាសព្រាងតម្លៃគ្រឿងបន្លាស់ (list reference or quotation) ផ្ដល់ឲ្យអតិជនធ្វើការសំរេចចិត្ត និងមានជម្រើសផ្សេងៗ ។ បន្ទាប់មក គេប្រើកម្មវិធីកុំព្យូទ័រ ដើម្បីបើកប្រដាសបញ្ជា យកគ្រឿងបន្លាស់ (spare parts) ដែលអតិថិជនត្រូវការ ឬតំរូវការធ្វើការផ្លាស់ប្ដូរ ។

Spare Parts List

Spare Parts List

គ្រឿងបន្លាស់ អាចគណនាចំនួនក្នុងបញ្ជីសារពើភ័ណ្ឌ (inventory), ហើយប្រព័ន្ធកុំព្យូទ័រអាច កម្មង់ទិញគ្រឿងបន្លាស់ពីរោងចក្រ ប្រសិនមានគ្រឿងបន្លាស់ណាមួយអស់ស្តុក ។

4- ប្រព័ន្ធអេឡិចត្រូនិចផ្ដល់ពត៌មានឡាន :

ប្រព័ន្ធផ្ដល់ពត៌មានផ្សេងៗ រួមមានពត៌មានដូចជា ចំនុចណែនាំអំពីការជួសជុលឡាន ដ្យាក្រាមលំហូរការងារ និងតារាងកាលវិភាគតំហែទាំឡាន សំរាប់ការសេវាកម្ម វិភាគរោគសញ្ញា កំហូចផ្សេងៗ ដែលផ្ដល់ដោយអ៊ីនធឺណិត ។

Electronic Information System

Electronic Information System

ក្នុងករណីជាច្រើន ប្រព័ន្ធអេឡិចត្រូនិចផ្ដល់ពត៌មានឡាន (electronic information system) ត្រូវបានភ្ជាប់ជាមួយ ប្រព័ន្ធនៃការធ្វើតេស្តឡាន និងការវិភាគរោគ សញ្ញាឡាន ។ ប្រព័ន្ធមួយនេះបម្រើឲ្យផ្នែកជាច្រើនភ្ជាប់ទៅ ប្រព័ន្ធវិនិច្ឆ័យរោគសញ្ញា (self-diagnostic systems) ជាមួយនឹងឧបករណ៍ ធ្វើតេស្តឡាន (service test equipment) និងឯកសារបច្ចេកទេស (technical documentation) ។ ឧបករណ៍ធ្វើតេស្ត ឬម៉ាស៊ីនស្កេនឡាន (scan tool) ត្រូវតែបំពាក់មួយ មុខងារ ម៉ាល់ទីម៉ែត (multimeter) និងម៉ាស៊ីនស្កូប (oscilloscope) ។ ម៉ាស៊ីនស្កេនអាចមានមុខងារជាច្រើន ដែលជាប់ទាក់ទងនឹងសេវាកម្មឡាន ដូចជា អាចអានលេខកូដបញ្ហា (error codes) ពីម៉ូឌុលបញ្ជា និងអាចកែប្រែពត៌មាន តំហែទាំឡាន (service interval display) ជាដើម ។ល។ តារាងតំហែទាំឡាន (maintenance table) សំរាប់សេវាកម្មត្រួតពិនិត្យកំហូចឡាន ដែលអ្នកបច្ចេកទេសមេកានិច (mechanic) ធ្វើការ មានតារាងការងារដោយផ្នែកៗ ។

Maintenance Tables

Maintenance Tables

អ្នកបច្ចេកទេសមេកានិចអាចចូលទៅទទួលការណែនាំ និងពត៌មានផ្សេងៗ ដែលទាក់ទងនឹងការត្រួតពិនិត្យឡាន និងទម្រង់ការងារធ្វើតេស្តឡាន ឧទាហណ៍ដូចជា ការកំណត់កម្រិតភាពសឹករិចរិលរបស់ស្បែកហ្រ្វាំង (brake pad wear limit) ។

Maintenance Instruction

Maintenance Instruction

នៅពេលដែលតម្រូវឲ្យមានការជួសជុល អ្នកបច្ចេកទេសមេកានិច អាចប្រើ ការណែនាំរបៀបជួសជុល (repair instructions) ដែលបានពណ៌នា ជាទម្រង់ដោយផ្នែកៗ នៅក្នុងប្រព័ន្ធអ៊ីនធឺណិត ។

5- ធ្វើវិកយ័បត្រ័ : 

វិកយ័បត្រ័ (invoice) ធ្វើឡើងដោយយោងទៅលើទិន្នន័យឡាន និងអតិថិជន ដែលទិន្នន័យដែលមកពី ក្រដាសបញ្ជាការងារ (job order) ដែលសរសេរដោយ អ្នកបច្ចេកទេសមេកានិច រៀបរាប់អំពីការជួសជុលផ្សេងៗ ការផ្លាស់ប្តូរគ្រឿងបន្លាស់ ការប្ដូរប្រេងរំអិល ។ល។

Invoice

Invoice

 


Textbook by EUROPA LEHRMITTEL, Modern Automotive Technology
The German Edition was Written by Technical Instructor, Engineers and Technicians
Prepared  by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Decode VIN

លេខតួរថយន្ត


លេខតួ ឬលេខអត្តសញ្ញាណរថយន្ត (Vehicle Identification Number) គឺមិនមែនជាលេខសម្ងាត់អ្វីមួយនៃឡានទេ ។ លេខតួជាលេខសំគាល់រថយន្តដែលប្រើដើម្បីបញ្ជាក់ ឆ្នាំផលិត (year), ម៉ាកឡាន (make), ម៉ូដែល (model), រូបរាងឡាន (trim package), ទំហំម៉ាស៊ីន (engine size), និងប្រភេទប្រអប់លេខ (transmission type) ។

ជាឧទាហរណ៍ ៖ ឡាន Lexus SC 430 ដែលាមានលេខតួ (JTHFN48Y540049399)អ្នកអាចបកប្រែលេខតួ ឬដោះលេខកូដ (decode VIN) របស់រថយន្ត Toyota និង Lexus ដោយចូលទៅគេហទំព័រមួយនេះ http://parts.olathetoyota.com/vin-decoder×

Doc2

ដំបូងដោយគ្រាន់តែអ្នកត្រូវកត់លេខតួឡានរបស់អ្នក ដែលជាធម្មតាឡានគ្រប់ម៉ាក គ្រប់ម៉ូដែលមានកូដ 17 ខ្ទង់ ហើយវាត្រូវបានវាយពុម្ពជាប់នឹងតួឡាន និងនៅក្នុងទីតាំងផ្សេងគ្នាមួយចំនួនដូចជា ៖

  1. នៅលើស្លាកលោហៈ (metal tag) មួយដែលស្ថិតនៅលើផ្ទៃតាប្លូឡាន ដែលអាចមើលឃើញវាតាមកញ្ចក់នៅលើចំហៀងខាងទីតាំងចង្កូតឡាន ។
  2. បិទនៅគែមខាងក្នុងទ្វាអ្នកបើកបរ ។
  3. វាក៏អាចបិទនៅក្រោមដំបូលម៉ាស៊ីនខាងមុខឡាន អាចនៅផ្នែកណាមួយនៅទីនោះ ។

ជួនកាលរោងចក្រឡានក៏អាចវាយពុម្ពលេខ VIN នៅលើកញ្ចក់បង្អួចឡាន ឬក៏នៅលើផ្ទៃលោហៈមានទីតាំងខាងក្រោមកង់បម្រុង (spare tire) និងអាចមាននៅទីតាំងមួយចំនួនទៀត ។

 

ជាឧទាហរណ៍ដើម្បីដោះលេខកូដ VIN របស់រថយន្តមួយ។ លេខឬអក្សរ 3 ខ្ទង់ដំបូងគឺវាបញ្ជាក់អំពីម៉ាក់ឡាន, ម៉ូដែល និងរោងចក្រផលិតឡាន។ កូដខ្ទង់ទី 4 ប្រាប់អំពីលក្ខណៈពិសេសនៃប្រពន្ធ័សុវត្ថិភាពឡាន។ កូដខ្ទង់ទី 5 អាចប្រាប់អំពីរូបរាងឡាន (trim level or series), ម៉ាស៊ីន (engine) និងជាញឹកញាប់កូដនេះបញ្ជាក់អំពីប្រភេទប្រអប់លេខ (transmission type) ។ លេខកូដខ្ទង់ទី 9 check digit គឺរោងចក្របង្កើតកូដនេះឡើងដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃលេខតួរ។ វាត្រូវបានកំណត់ដោយប្រើរូបមន្តគណិតវិទ្យាមួយដែលពាក់ព័ន្ធនឹងតួលេខផ្សេងៗទៀតនៃ VIN ។

កូដខ្ទង់ទី 1 បញ្ជាក់ពីទីកន្លែលដែលរថយន្តបានផលិតនៅក្នុងប្រទេសណាមួយ៖

  • A H ផលិតនៅអាហ្រ្វិច (stands for Africa)
  • J R (except O and Q) ផលិតនៅអាស៊ី (stands for Asia)
  • S Z ផលិតនៅអឺរ៉ុប (stands for Europe)
  • 1 5 ផលិតនៅអាមរិកខាងជើង (stands for North America)
  • 6 or 7 ផលិតនៅញូស្សែលែន ឬអូស្រ្តាលី (stands for New Zealand or Australia)
  • 8 or 9 ផលិតនៅអាមេរិកខាងត្បូង (stands for South America)

កូដខ្ទង់ទី 2 និង 3 បញ្ជាក់អំពីរោងចក្រផលិតរថយន្ត ឬក៏ស្ថានបន័មួយ

  • 1 រថយន្ត Chevrolet
  • 6 រថយន្ត Cadillac
  • C រថយន្ត Chrysler
  • J រថយន្ត Jeep
  • T រថយន្ត Toyota

លេខ និងអក្សរកូដទាំងអស់នោះទេ ដើម្បីទទួលបានតារាងលេខកូដ និងអក្សរកូដទាំងអស់ អ្នកអាចរកបានដោយស្វែងរកនៅលើអីុនធឺណិត ដោយគ្រាន់តែស្វែងរកនៅ Wikibooks ដោយសរសេរពាក្យថា Word Manufacturer Identifier។

លេខ ឬអក្សរកូដខ្ទង់ទី 10 គឺជាកូដសំខាន់មួយដែលបញ្ជាក់អំពីឆ្នាំផលិត ។ ចំនែកឯកូដខ្ទង់ទី 11 បញ្ជាក់អំពីការតំឡើងរថយន្តនោះ (factory assembled) ។

លេខ 6 ខ្ទង់ចុងក្រោយប្រាប់អំពីលេខរៀងនៃការផលិតរថយន្ត ។ ឧទាហរណ៍រថយន្តដំបូងដែលបានផលិតចាប់ផ្តើមពីលេខ 000001 ។ លេខនេះកើនឡើងជាលំដាប់ទៅតាមល្បឿននៃចង្វាក់ផលិតកម្មរថយន្តនៅក្នុងរោងចក្រនីមួយៗ ។

លេខ និងអក្សរកូដខាងក្រោមជាកូដឆ្នាំដែលរថយន្តបានផលិតឡើង ដែលវាតែងនៅខ្ទង់ទី 10 នៃលេខតួ ។ ឆ្នាំផលិតគឺជាពត៌មានសំខាន់បំផុតសំរាប់អ្នកប្រើប្រាស់រថយន្ត និងការងារសំខាន់ផ្សេងៗ ។ល។

A = 1980 L = 1990 Y = 2000 A = 2010
B = 1981 M = 1991 1 = 2001 B = 2011
C = 1982 N = 1992 2 = 2002 C = 2012
D = 1983 P =1993 3 = 2003 D = 2013
E = 1984 R = 1994 4 = 2004 E = 2014
F = 1985 S = 1995 5 = 2005 F = 2015
G = 1986 T = 1996 6 = 2006 G = 2016
H = 1987 V = 1997 7 = 2007 H = 2017
J = 1988 W = 1998 8 = 2008 J = 2018
K = 989 X = 1999 9 = 2009 K = 2019

 


Articles by Toyota Part Blog, The Official Blog of Olathe Toyota Parts Center
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia