បច្ចេកវិទ្យារថយន្តទំនើប

Home » Lubricating System

Category Archives: Lubricating System

Lubricating System

ប្រព័ន្ធប្រេងរំអិល



មុខងារប្រព័ន្ធប្រេងរំអិល

មុខងារសំខាន់បំផុតនៃប្រព័ន្ធប្រេងរំអិលគឺធ្វើឲ្យប្រាកដថាផ្នែកកម្រើករបស់ម៉ាស៊ីនទាំងអស់ (engine moving parts) ត្រូវបានផ្ដល់ប្រេងរំអិលក្រោមលក្ខខណ្ឌ័នៃប្រត្តិបត្តិការម៉ាស៊ីន។

ប្រព័ន្ធប្រេងរំអិលក៏មានមុខងារក្នុងការសម្អាតប្រេងរំអិលដោយការច្រោះយកកំទេចកំទីរបស់គ្រឿងបង្គុំម៉ាស៊ីន។ ផ្នែកកម្រើកទាំងអស់ត្រូវបានរំអិលដោយប្រេងរំអិល និងផ្នែកខ្លះទៀតត្រូវបានរំអិលដោយបាចសាចប្រេងទៅរំអិល (splash lubrication)។

 

សៀគ្វីប្រព័ន្ធប្រេងរំអិល (Lubrication Circuit)

ស្នប់បូមប្រេង (oil pump) បញ្ចូនប្រេងរំអិលពីទម្រប្រេង (oil pan) ឆ្លងកាត់តម្រងប្រេង (oil filter) ហើយរត់ទៅក្នុងរន្ធប្រេងនៃតួម៉ាស៊ីន (engine block)។ ប្រេងរំអិលត្រូវបានបញ្ចូនទៅផ្នែកកម្រើកនៃឡឺប្រឺកាំងឬដងរវៃ (crankshaft) និងគ្រឿងបង្គុំនៅក្នុងក្បាលស៊ីឡាំង (cylinder head)។

Lubrication Circuit

ប្រេងដែលបូមទៅកាន់រនេលដងរវៃ (crankshaft bearing) និងទៅកាន់រនេលខ្មងពីស្តុង (connecting rod bearing) ប្រេងរំអិលនោះត្រូវបានបូមទៅតាមរន្ធប្រេង (oil passage) នៃខ្មងពីស្តុង (connection rod), ពីស្តុងឬផ្នុក (piston) និងកន្លាស់ខ្ទាស់ពីស្តុង (piston pins)។

ចំណែកប្រេងដែលបូមទៅរំអិលដងអាកាម (camshaft) និងដងស៊ូប៉ាប់ (valves and lifters) តាមរន្ធប្រេងតូចៗឆ្ពោះទៅក្បាលម៉ាស៊ីន។ ហើយប្រេងហូរចុះមកទម្រប្រេងវិញជាវដ្តនៃការបូមប្រេង (cycle repeats)។

 

គ្រឿងបង្គុំប្រព័ន្ធប្រេងរំអិល (components)

  • ទម្រប្រេង (oil pan): ស្តុកប្រេងម៉ាស៊ីន
  • កន្រ្តងប្រេង (strainer): ច្រោះយកកំទេចកំទីធំៗនៅក្នុងគ្រឿងម៉ាស៊ីន
  • ស្នប់បូមប្រេង (oil pump): បូមប្រេងរំអិលនៅក្រោមសំពាធមួយទៅរំអិលផ្នែកកម្រើកម៉ាស៊ីន
  • តម្រងប្រេង (oil filter): ច្រោះកំទេចកំទីដែលកកើតនៅក្នុងប្រេងរំអិល
  • ស៊ូប៉ាប់វាងប្រេង (bypass valve): ប្រសិនបើមានការស្ទះតម្រង ស៊ូប៉ាប់វាងប្រេងនឹងបើក ពេលនោះប្រេងនៅតែអាចបូមទៅរំអិលគ្រឿងម៉ាស៊ីន ប៉ុន្តែប្រេងមិនបានបានច្រោះយកកំទេចកំទី
  • រន្ធប្រេង (oil galleries): រន្ធប្រេងនៅក្នុងតួម៉ាស៊ីនធ្វើជាផ្លូវបញ្ចូនប្រេងទៅកាន់ផ្នែកកម្រើក
  • ស៊ូប៉ាប់ហឺយសំពាធ (pressure relief valve): នៅពេលសំពាធប្រេងកើនឡើងខ្ពស់ពេក ស៊ូប៉ាប់អនុញ្ញាត្តិឲ្យប្រេងអាចត្រលប់ទៅកាន់ទម្រប្រេងវិញ
  • រងប្រេង (seals): ការពារប្រេងលេចជ្រាប

Force-feed lubrication


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Oil Pressure Sensor

សែនស័រត្រួតពិនិត្យសំពាធប្រេង


Oil Pressure Sensor Location

Oil Pressure Sensor Location

មុខងារនិងទីតាំងសែនស័រសំពាធប្រេង

ការធ្លាក់ចុះសំពាធប្រេងម៉ាស៊ីនអាចធ្វើឲ្យម៉ាស៊ីនខូចខាតធ្ងន់ធ្ងរ ករណីនេះភ្លើងសញ្ញាសំពាធប្រេង (low oil pressure warning lamp) ត្រូវបានប្រើសម្រាប់ដាសតឿនអ្នកបរឡានប្រសិនបើសំពាធប្រេងធ្លាក់ចុះទាបខ្លាំងពេក។

សំពាធប្រេងត្រូវបានត្រួតពិនិត្យមាន 2 របៀប ៖

  • ឆ្នុកសំពាធប្រេង (oil pressure switch)
  • សែនស័រសំពាធប្រេង (oil pressure sensor)

ឆ្នុកសំពាធប្រេង ឬសែនស័រជាធម្មតាបំពាក់នៅផ្នែកចំហៀង នៃតួម៉ាស៊ីន (engine block) ក៏ប៉ុន្តែសែនស័រទី 2 ត្រូវបានបំពាក់បន្ថែមនៅក្បាលស៊ីឡាំង (cylinder head)

ឆ្នុកសំពាធប្រេង (oil pressure switch) គឺអាចត្រួតពិនិត្យភ្លើងសញ្ញាដាសតឿន (warning lamp) ដោយផ្ទាល់ គឺត្រូវភ្ជាប់ខ្សែម៉ាសដី (ground connection) ឆ្លងកាត់តួម៉ាស៊ីននៅពេលដែលសំពាធប្រេងធ្លាក់ចុះ។

OIL PRESSURE WARNING LIGHT

OIL PRESSURE WARNING LIGHT

សែនស័រសំពាធសំពាធប្រេង (oil pressure sensor) ផ្ដល់សញ្ញាទៅឲ្យម៉ូឌុលអេឡិចត្រូនិចឡាន (ECM) ហើយម៉ូឌុលអេឡិចត្រូនិចត្រួតពិនិត្យដំណើរការនៃភ្លើងសញ្ញាដាសតឿន នៅពេលដែល សំពាធប្រេងធ្លាក់ចុះទាបពេក។

 

 

 

ឆ្នុកសំពាធប្រេង (oil pressure switch)

ឆ្នុកសំពាធប្រេងគឺជាសៀគ្វីចំហ (electrically open) ឬសៀគ្វីបិទ (closed state)។ សំពាធប្រេងម៉ាស៊ីនដាកកម្លាំងប្រឆាំងនឹងភ្នាសស្ដើង (membrane) ធ្វើឲ្យរឺស័របំណែន។ សកម្មភាពនេះធ្វើឲ្យមានការបើកតំណរភ្ជាប់ម៉ាស (ground contact) នៅខាងក្នុងឆ្នុកសំពាធប្រេង។ ឆ្នុកសំពាធប្រេងជាខ្សែម៉ាសធម្មតាឆ្លងកាត់តួម៉ាស៊ីន ។

oil pressure switch

oil pressure switch

 

សែនស័រសំពាធប្រេង (oil pressure sensor)

ខុសពីឆ្នុកសំពាធប្រេងដែលជាសៀគ្វីចំហឬសៀគ្វីបិទ សែនស័រសំពាធប្រេងវាស់សំពាធពិតប្រាកដរបស់ប្រព័ន្ធប្រេងម៉ាស៊ីន។ សែនស័រសំពាធប្រេងត្រូវបានភ្ជាប់ទៅនឹងម៉ូឌុលអេឡិចត្រូនិច (ECM) ដែលមានប៉ូលវិជ្ជមាន (positive) ខ្សែម៉ាសដី (ground) និងសញ្ញាពីខ្សែភ្លើងភ្ជាប់ (signal wire connection) ។

សែនស័រសំពាធប្រេងមាន 2 ប្រភេទដូចជា ៖

  • Piezo-pressure sensor: ឧបករណ៍វាស់ ត្រូវបានដាក់នៅក្នុងភ្នាសស្ដើង (membrane)។ សំពាធរបស់ភ្នាសលូតទ្រង់ទ្រាយរបស់ឧបករណ៍វាស់ ដែលវាផ្លាស់ប្ដូរតំលៃរ៉េស៊ីស្តង់ (resistance value) នៅក្នុងឧបករណ៍វាស់។
Pizo-pressure sensor

Pizo-pressure sensor

  • Capacitive pressure sensor: សែនស័រមានបន្ទៈនឹងថ្កល់ (fixed plate) និងបន្ទៈមានចលនា (movable plate)។ សំពាធប្រេងធ្វើឲ្យបម្រែបម្រួលចម្ងាយបន្ទៈទាំង 2 ដែលធ្វើឲ្យតំលៃរបស់កាប៉ាស៊ីតេផ្លាស់ប្តូរ ។
capacitive pressure sensor

capacitive pressure sensor

សែនស័រសំពាធប្រេងទាំងអស់មានសៀគ្វីអាំភ្លីមួយ (amplification circuit) ដែលអាចបំលែងរង្វាស់តំលៃ (measured value) ទៅជាសញ្ញាដែលម៉ូឌុលអេឡិចត្រូនិចឡាន (ECM) អាចបកប្រែបាន ។

វីឌីអូ youtube ខាងក្រោមជាការបង្ហាញអំពីបៀបធ្វើតេស្ត ឆ្នុកសំពាធប្រេង (oil pressure switch) :

Testing of Oil Pressure Switch

 

 


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Oil Level Sensor

ញ្ញាណករវាស់កម្រិតប្រេងម៉ាស៊ីន


How Capacitive Liquid Level Sensors Work

មុខងារញ្សែនស័រកម្រិតប្រេងម៉ាស៊ីន

កម្រិតប្រេងម៉ាស៊ីនបង្ហាញបានតាមរយៈការដាសតឿនអ្នកបរឡាននៅពេលកម្រិតប្រេងរំអិលធ្លាក់ចុះទាបពេក។ ឧបករណ៍ សម្រាប់ត្រួតពិនិត្យស្ថិតនៅខាងក្រោមឬនៅចំហៀងទម្រប្រេងម៉ាស៊ីន (engine oil pan) ។

កម្រិតប្រេងអាចត្រួតពិនិត្យបានដោយប្រីវិធី 2 របៀប ៖

  • ឆ្នុកវាស់កម្រិតប្រេង (oil level switch)
  • សែនស័រវាស់កម្រិតប្រេង (oil level sensor)

 

ឆ្នុកវាស់កម្រិតប្រេង (oil level switch)

ឆ្នុកវាស់បម្រិតប្រេងមាន 2 ទីតាំង ៖

  • ទីតាំងបើក (open) : កម្រិតប្រេងគ្រប់
  • ទីតាំងបិទ (closed) : កម្រិតប្រេងទាបពេក

ឆ្នុកវាស់កម្រិតប្រេងមាន 2 ប្រភេទ ៖

  • បន្ទៈលោហៈ (reed contact) : ប្រសិនបើកម្រិតប្រេងរំអិលធ្លាក់នៅក្រោមកម្រិតអប្បបរមា (minimum level) មេដៃក (magnet) នឹងភ្ជាប់បន្ទៈលោហៈស្តើង (reed contact) ជាមួយគ្នាបន្ទាប់មកចរន្តនិងឆ្លងកាត់ឬគេហៅថាសៀគ្វីបិទ
  • អង្គធាត់ចម្លងចរន្ត (electrical conductivity) : ដំណើរការរបស់ឆ្នុកវាស់កម្រិតប្រេង យោងលើការចម្លងចរន្តអគ្គិសនីនៅក្នុងអង្គធាតុរាវឬប្រេងរំអិល
oil level switch types

oil level switch types

មានអេឡិចត្រូត 2 (two electrodes) បានដាក់នៅទីតាំងដែលប្រេងមានកម្រិតអប្បបរមា (minimum level)។ នៅពេលកម្រិតប្រេងធ្លាក់ចុះដល់ខាងក្រោមអេឡិចត្រូត បន្ទាប់មករ៉េស៊ីស្តង់ (resistance) នៅចន្លោះផ្ទៃប៉ះអេឡិចត្រូតកើនឡើងខ្ពស់ទៅៗ ព្រោះនៅពេលកម្រិតប្រេងធ្លាក់ចុះ និងមានខ្យល់ប៉ះផ្ទៃអេឡិចត្រូតជំនួសអង្គធាតុរាវ ហើយខ្យល់មានលក្ខណៈស្ទើរតែគ្មានភាពចម្លងចរន្តអគ្គិសនី។

សៀវគ្វីអាំភ្លី (amplifier circuit) នៅខាងក្នុងគ្រឿងបង្គុំឆ្នុកវាស់កម្រិតប្រេង (switch assembly) បង្កើតការកំណត់សញ្ញា (identifiable signal) ទៅឲ្យម៉ូឌុលអេឡិចត្រូនិចរថយន្ត  (engine control module)

 

សែនស័រវាស់កម្រិតប្រេង (oil level sensor)

សែនស័រកម្រិតប្រេងមិនមែនគ្រាន់តែអាចចាប់យកសញ្ញានៅពេលកម្រិតប្រេងរំអិលធ្លាក់ចុះទាបប៉ុណ្ណោះទេ វាថែមទាំងអាចកំណត់បរិមាណប្រេងម៉ាស៊ីនផងដែរ (actual oil level) ។

BMW E46 oil level sensor

BMW E46 oil level sensor

កម្រិតប្រេងរំអិលអាចកំណត់បានជាមួយនឹងប្រភេទសែនស័រដូចជា៖

  • Potentiometer
  • Inductive
  • Capacitive
  • Electro-thermal

 

ឧបករណ៍វាស់អេឡិចត្រូម៉ូទីវ/បម្រែបម្រួលអនុភាព (potentiometer)

ម៉ូឌុលអេឡិចត្រូនិច (control unit) ផ្គត់ផ្គង់ចរន្តជាប់ (DC) ដែលមានតំលៃតង់ស្យុងទៅឲ្យសែនស័រ។ តំលៃតង់ស្យុងដើម (actual voltage) នៅលើផ្ទៃប៉ះលោហៈ (sliding contact) អាស្រ័យលើទីតាំងជាប់នៃផ្ទៃប៉ះនៅលើឆ្នូតរ៉េស៊ីស្តង់ (resistive strip) ។ តំលៃតង់ស្យុងត្រូវបានបញ្ជូនទៅឲ្យម៉ូឌុលអេឡិចត្រូនិចឡាន។

ការប្រែប្រួលកម្រិតប្រេងរំអិលធ្វើឲ្យចលនានៃផ្ទៃប៉ះលោហៈប៉ះទៅនឹងឆ្នូតរ៉េស៊ីស្តង់ (resistive strip) ។

តំលៃតង់ស្យុងនៅក្នុងសែនស័រមានពី 0.24.8 V ប្រសិនបើតង់ស្យុងធ្លាក់ចុះ លើសពីតំលៃនេះ ម៉ូឌុលអេឡិចត្រូនិចអាចនឹងកំណត់ថា ប្រាកដជាមានបញ្ហានៅក្នុងសៀគ្វីអគ្គិសនី។

potentiometer

potentiometer

 

សែនស័រម៉ាញ៉េទិច (inductive sensor)

សែនស័រម៉ាញ៉េទិចរួមមានរបុម (coil) និងស្នូល (core) ដែលអាចមានចលនាទៅក្រោយទៅមុខនៅក្នុងរបុម។

ទីតាំងនៃស្នូលរបស់សែនស័រកំណត់បរិមាណបម្រែបម្រួលចរន្តអគ្គិសនី (inductance) នៅក្នុងរបុម ។

នៅពេលដែលស្នូលលោហៈ (core) រំកិលចូលទៅក្នុងរបុម នោះវាធ្វើរ៉េស៊ីស្តង់របុម (coil’s resistance) ផ្លាស់ប្តូរ ពេលនោះចរន្តកើនឡើងជាអតិបរមា (maximized) ។ ដូច្នេះវានឹងប្រើការពន្យាពេលសម្រាប់ឲ្យចរន្តអតិបរមារត់ឆ្លងកាត់សៀគ្វី។ ម៉ូឌុលអឡិចត្រូនិចឡាន (ECM) វាស់រយៈពេលតម្រូវឲ្យចរន្តអគ្គិសនីកើនឡើងដល់ 50 mA

inductive sensor

inductive sensor

 

សែនស័រចម្លងចរន្តអគ្គសិនី (capacitive sensor)

សែនសររួមមានស៊ីឡាំងចម្លងចរន្តអគ្គិសនី 2 មានចលនាប៉ះគ្នាទៅវិញទៅមក។ នៅចន្លោះស៊ីឡាំងទាំង 2 មានស្រទាប់ប្រេង ដែលពេលនេះប្រេងក្លាយជាអង្គធាត់ចម្លងចរន្ត។

បរិមាណនៃបម្រែបម្រួលចរន្ត (capacitor change) មានន័យថាកម្រិតប្រេងឬចំណុះប្រេងផ្លាស់ប្ដូរ ។

សែនស័រផ្ទុកដោយសៀគ្វីអាំភ្លី (amplification circuit) សម្រាប់បំលែងរង្វាស់ នៃសញ្ញាដែលម៉ូឌុលអេឡិចត្រូនិចអាចអានបាន។

capacitive sensor

capacitive sensor

 

សែនស័រអេឡិចត្រូទ៉ែម៉ូ (electro-thermal sensor)

នៅក្នុងសែនស័រមានបង្គុំសៀគ្វី (integrate circuit) សរសៃលោហៈក្តៅ (heated filament)។ សម្រាប់រយៈពេលខ្លី សីតុណ្ហភាពរបស់សរសៃលោហៈត្រូវបានទទួលកម្ដៅដោយចរន្តថេរ (constant current)។ ប្រេងរំអិលធ្វើឲ្យសរសៃលោហៈចុះត្រជាក់ល្អជាងខ្យល់ ហើយនៅពេលសែនស័រវាស់កម្រិតប្រេង (oil level sensor) ប្រេងនឹងហូចូល វានឹងចាប់ផ្ដើមចុះត្រជាក់។

ខ្សែភ្លែងដែលមានសីតុណ្ហភាពខ្ពស់មានរ៉េសីស្តង់ខ្ពស់ផងដែរ ដូចនេះនៅពេលសរសៃលោហៈក្តៅនាំឲ្យរ៉េសីស្តង់កើនឡើង និងធ្វើឲ្យតង់ស្យុងធ្លាក់ចុះ។

electro-thermal sensor

electro-thermal sensor

 


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Oil Quality Sensor

សែនស័រត្រួតពិនិត្យគុណភាពប្រេងម៉ាស៊ីន


engine oil quality sensor

engine oil quality sensor

មុខងារសែនស័រគុណភាពប្រេង

សែនស័រគុណភាពប្រេង (oil quality sensor) អាចត្រួតពិនិត្យគុណភាពប្រេងម៉ាស៊ីនថាតើប្រេងនៅអាចរំអិលបានល្អ ឬដល់ពេលត្រូវផ្លាស់ប្តូរប្រេង។ ម៉ូឌុលអេឡិចត្រូនិចរថយន្ត (engine control module) ប្រើប្រាស់ពត៌មានពីសែនស័រដើម្បីកំណត់រយៈចន្លោះពេលធ្វើការប្ដូរប្រេង (service interval)។ អ្នកបរឡានអាចទទួលពត៌មាននៅលើហាញតាប្លូឡាន (dashboard display)។

ចំណែកឯស៊ីតុណ្ហភាពប្រេង (oil temperature) និងកម្រិតប្រេង (oil level) ជាទូទៅក៏ត្រូវបានត្រូតពិនិត្យតាមរយៈសែនស័រផងដែរ។ សែនស័រគុណភាពប្រេងជាធម្មតាបំពាក់នៅផ្នែកខាងក្រោមម៉ាស៊ីន។

 

គុណភាពប្រេងរំអិល

គុណភាពប្រេងអន់ អាចបង្កឲ្យកើនឡើងកម្លាំងកកិតរវាងផ្នែកកម្រើកទាំងឡាយ (moving parts) និងបណ្តាលឲ្យកម្ដៅកើនឡើង និងមានភាពសឹករិចរិលដែលវានឹងធ្វើឲ្យម៉ាស៊ីនខូចខាត។

គុណភាពប្រេងអន់ ក៏អាចបង្កឲ្យភាពភ្ជិតរវាងផ្នុក (piston) និងផ្ទៃស៊ីឡាំង (cylinder wall) មិនជិតល្អ បន្ទាប់មកវានិងធ្វើឲ្យប្រេងរំអិលជ្រាបចូលទៅក្នុងបន្ទប់ចំហេះរបស់ម៉ាស៊ីន (combustion chamber)។ ករណីនេះវានឹងធ្វើឲ្យបាត់បង់កម្រិតប្រេង និងប៉ះពាល់ដល់ផ្នែកជាច្រើនទៀត ។

engine oil quality

engine oil quality

គុណប្រយោជន៍ដែលត្រូវឲ្យម៉ាស៊ីនដំណើរការជាមួយប្រេងរំអិលមានគុណភាពល្អ ៖

  • ម៉ាស៊ីនប្រើប្រាស់បានយូ
  • សន្សំថវិកាបានច្រើនក្នុងការជួលជុលម៉ាស៊ីន
  • មិនប្រថុយក្នុងការខូចខាតម៉ាស៊ីនធ្ងន់ធ្ងរ
  • កាកសំណល់ប្រេងតិចជួយឲ្យបរិស្ថានស្អាត

 

ពត៌មានអំពីសែនស័រគុណភាពប្រេង

គុណភាពប្រេងអាចវាស់ឬត្រួតពិនិត្យ៖

  • កម្រិតប្រេង (oil level)
  • សីតុណ្ហភាពប្រេង (oil temperature)
  • កំហាប់ប្រេង (viscosity)

មានកត្តាមួយចំនួនទៀតដែលជាប់ទាក់ទងនឹងសែនស័រគុណភាពប្រេង៖

  • បន្ទុកម៉ាស៊ីន (engine load)
  • ល្បឿនម៉ាស៊ីន (engine speed)
  • តំលៃអាំងតង់ស៊ីតេចរន្តអគ្គិសនីដើម្បីបញ្ឆេះឡាននៅសីតុណ្ហភាពត្រជាក់ (number of cold starts)
  • ល្បឿនបើកបរ (driving speed)
  • ចំនួននៃការបើកបរឡាន (amount of driving time)
oil quality information

oil quality information

ម៉ូឌុលអេឡិចត្រូនិចរថយន្ត (engine control module) ដំណើរការទិន្នន័យនេះ និងគុណភាពរបស់ប្រេងរំអិលនឹងត្រូវបានគណនា។

 

ប្រតិបត្តិការសែនស័រគុណភាពប្រេង

មានវិធីជាច្រើនក្នុងការវាស់គុណភាពរបស់ប្រេងរំអិល ហើយវិធីដែលគេតែងតែប្រើមានដូចជា ៖

  • កាប៉ាស៊ីតេ (capacitive) : វាស់សមាសភាពមិនឆ្លងចរន្តអគ្គិសនីរបស់ប្រេង (dielectric constant)
  • អេឡិចត្រូទែម៉ូ (electro-thermal) : ប្រេងត្រូវបានកម្ដៅយ៉ាងលឿនប្រើប្រព័ន្ធអេឡិចត្រូនិចដោយសែនស័រ (heated electrically) បន្ទាប់មកវានឹងអាចកំណត់បានថេរវេលាចុះត្រជាក់របស់ប្រេង
  • កុងឌុចទ័រ (conductivity) : វាស់ចរន្តអគ្គិសនីក្នុងប្រេងរំអិល (electrical conductivity)
sensor operation

sensor operation

សញ្ញារបស់សែនស័រគុណភាពប្រេងមានចរន្ត PWM pulses (Pulse-width modulation) ៖

  • កម្រិត (level)
  • សីតុណ្ហភាព (temperature)
  • គុណភាព (quality)

ប្រវែងចរន្ត (width of the pulse) អាស្រ័យលើតំលៃនៃការវាស់សញ្ញា (measured signal) ៖

  • នៅតំលៃអប្បបរមា (minimum) ចរន្តមានប្រវែង 20 ms
  • នៅតំលៃអតិបរមា (maximum) ចរន្តមានប្រវែង 80 ms
  • ចរន្តនីមួយៗត្រូវអនុវត្តន៍តាមសញ្ញាកម្រិតសូន្យ (zero-level signal) នៅប្រវែង 20 ms
  • ការភ្ជាប់គ្នាទាំងអស់ នៃចរន្ត PWM pulses ត្រូវអនុវត្តន៍តាម សញ្ញាកម្រិតសូន្យ (zero-level signal) នៅ 100 ms ហើយវាជួយឲ្យម៉ូឌុលអេឡចត្រូនិចឡានអាចកំណត់បញ្ជាសញ្ញាដែលបានកំពុងបញ្ជូនមក

 

Rapid Oil Checker – AV Technology

 


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Oil Filter

តម្រងប្រេង


MANN-FILTER High Quality Oil Filters

 

មុខងារតម្រងប្រេងម៉ាស៊ីន (task)

តម្រងប្រេង (oil filter) ផលិតឡើងដើម្បីត្រងយកកំទេចកំទី កាកសំណល់ ពីប្រេងរំអិស (lubricating oil) ។ កំណិត និងភាពសំណឹករិចរិល នៃផ្នែកកម្រើក របស់ម៉ាស៊ីន (moving parts) បង្កឲ្យមាន សារធាតុកាបូន (carbon) និង កំទេចកំទីលោហៈ (metal particles) កើតមាននៅក្នុងប្រព័ន្ធប្រេងរំអិល (lubrication system) ។

តម្រង ប្រើសម្រាប់កាត់បន្ថយសំណឹករបស់គ្រឿងក្នុងម៉ាស៊ីន ដោយត្រងយក សារធាតុកាបូន និង កំទេចកំទីលោហៈ ពីប្រេងរំអិល ។ ករណីនេះក៏អាចជួយ ឲ្យប្រេងរំអិល ប្រើការបានយូផងដែរ ។

តម្រងប្រេងម៉ាស៊ីន ជាទូទៅស្ថិតនៅ ផ្នែកចំហៀង ឬ ខាងក្រោម តួម៉ាស៊ីន (engine block)

 

គ្រឿងបង្គុំតម្រងប្រេង (filter components)

តម្រងប្រេងម៉ាស៊ីនផ្សំឡើងដោយផ្នែកជាច្រើនដូចជា ៖

  • កងភ្ជិត (sealing ring) : ជួយភ្ជិតមិនឲ្យមានការលេចជ្រាបប្រេង នៅចន្លោះតួម៉ាស៊ីន (engine block) និង ជម្រកតម្រងប្រេង (filter housing)
  • សន្ទៈបាត (base plate) : សន្ទៈផ្ដល់រន្ធដើម្បីស៊កជម្រកតម្រងប្រេង ភ្ជាប់ជាមួយតួម៉ាស៊ីន
  • ស៊ូប៉ាប់រាប្រេង (non-return valve) : ប្រសិនបើសំពាធប្រេងធ្លាក់ចុះ (pressure drops) ស៊ូប៉ាប់រា ជួយរារាំងប្រេង មិនឲ្យហូរចុះ ត្រលប់ទៅតួម៉ាស៊ីនវិញ បន្ទាប់ពីម៉ាស៊ីនត្រូវបានពន្លត់ (engine shut off)
  • តម្រង (filter element) : ជាក្រដាសសម្រាប់ត្រងយកកំទេចកំទី ដែលមានក្នុងប្រេងរំអិល
  • បំពង់ស្នូល (center tube) : គាំទ្រតម្រងឲ្យមានភាពមាំ និងការពារមិនឲ្យតម្រង មានស្នាមជ្រួញ
  • ស៊ូប៉ាប់វាងប្រេង (bypass valve) : ជួយនាំប្រេងហូរចេញតាមផ្លូវវាង ប្រសិនបើតម្រងស្ទះ
  • រឺស័រ (spring) : ប្រើសម្រាប់កំណត់ការបន្ធូរសំពាធ (opening pressure) របស់ស៊ូប៉ាប់វាងប្រេង (bypass valve) និងជួយទប់ស៊ូប៉ាប់ ឲ្យនៅនឹងធឹង
  • ជម្រកតម្រងប្រេង (housing) : ផ្ទុកតម្រងក្រដាស និងគ្រឿងបង្គុំខាងក្នុង ជាពិសេសអាចទ្រាំទ្រជាមួយសំពាធប្រេង
oil filter components

oil filter components

 

ដំណើរការតម្រងប្រេង (operation)

ស្នប់ប្រេង (oil pump) បញ្ជូនប្រេងពី ទំម្រប្រេង (oil pan) ឆ្លងកាត់រន្ធខាងក្រៅ នៃសន្ទៈបាត (base plate) របស់តម្រងប្រេង ។ បន្ទាប់មកប្រេងនឹងហូរឆ្លងកាត់ តម្រងក្រដាល (filter element) ត្រលប់ចូលទៅក្នុង តួម៉ាស៊ីន (block) ។

កំទេចកំទីផ្សេងៗដែលមាននៅក្នុងប្រេងរំអិល ត្រូវបានអង្គប់ជាប់ នៅក្នុងតម្រង ក្រដាស ។ តម្រងប្រេងគួរតែធ្វើការផ្លាស់ប្ដូរឲ្យបានទៀងទាត់ បញ្ជៀសការស្ទះតម្រង ដោយសារកំទេចកំទីផ្សេងៗមាននៅក្នុងប្រេងរំអិល ។

engine oil task

oil filter operation

 

ប្រភេទតម្រងប្រេង (types)

តម្រេងប្រេងម៉ាស៊ីនមាន 2 ប្រភេទ ៖

ប្រភេទប្រេងហូរពេញទី (full flow) : ប្រេងរំអិលដែលហូរឆ្លងកាត់តួម៉ាស៊ីន (block) ត្រូវតែហូរឆ្លងកាត់តម្រងក្រដាស ។ នៅក្នុងប្រព័ន្ធប្រេងរំអិល ដែលប្រើប្រាស់ តម្រងប្រភេទនេះ ប្រេងដែលមិនបានត្រងសម្អាត (unfiltered oil) មិនអាចបូម ឲ្យហូរឆ្លងកាត់ប្រព័ន្ធប្រេងរំអិលឡើយ ។

ប្រភេទប្រេងហូរវាង (bypass) : ប្រេងរំអិលដែលត្រូវបានបូម នៅក្នុងតួម៉ាស៊ីន ត្រូវបានបំបែក ពីតម្រងប្រេង ។ ប្រេងដែលបានត្រងសម្អាត (filtered oil) ហូរផ្ទាល់ ទៅកាន់ ទម្រប្រេង (oil pan) ។ នៅក្នុងប្រព័ន្ធប្រេងរំអិល ដែលប្រើតម្រងប្រេង ប្រភេទនេះ ប្រេងដែលមិនបានត្រងសម្អាត (unfiltered oil) ក៏អាចបូមឲ្យហូរឆ្លងកាត់ ទៅតួម៉ាស៊ីនផងដែរ ។

Full Flow Filter and By-Pass Filter

Full Flow Filter and By-Pass Filter

 

ស៊ូប៉ាប់វាងប្រេង (bypass valve)

នៅក្នុងប្រព័ន្ធប្រេងហូរត្រង់ (full flow) ប្រើស៊ូប៉ាប់វាងប្រេង (bypass valve) ដែលស៊ូប៉ាប់វាង នឹងបង្ហើប ប្រសិនបើតម្រងប្រេង (filter element) មានការស្ទះ ដោយសារកំទេចកំពីផ្សេងៗ ។ បន្ទាប់មក ប្រេងរំអិលនឹងហូរផ្ទាល់ ឆ្លងកាត់ ប្រព័ន្ធប្រេងរំអិលម៉ាស៊ីន (lubrication system) ដោយមិនឆ្លងកាត់ក្រដាស តម្រងទៀតទេ ហើយប្រេងនឹងមិនត្រូវបានត្រងសម្អាតឡើយ ។

ប្រេងកង្វក់ (contaminated oil) នឹងហូរឆ្លងកាត់ប្រព័ន្ធមេកានិចម៉ាស៊ីន ប៉ុន្តែ វានៅតែជារឿងល្អជាង ប្រសិនបើមិនមានប្រេងហូរឆ្លងកាត់គ្រប់គ្រាន់ ទៅរំអិល ផ្នែកកម្រើក របស់ម៉ាស៊ីន (moving parts) ។

bypass oil filter

bypass oil filter

 

ស៊ូប៉ាប់រាប្រេង (non-return valve)

នៅក្នុងតម្រងប្រេង មានស៊ូប៉ាប់រាប្រេង (non-return valve) ដែលស៊ូប៉ាប់នេះជួយ មិនឲ្យប្រេងហូរចេញមកខាងក្រៅតម្រង បន្ទាប់ពីម៉ាស៊ីនឡានត្រូវបានពន្លត់ (engine shut off) ។

ប្រេងផ្ទុកនៅក្នុងតម្រងប្រេង  ដែលធ្វើឲ្យសំពាធប្រេង មានភាពប្រសើរយ៉ាង ឆាប់រហ័ស នៅពេលគេចាប់ផ្ដើមបញ្ឆេះម៉ាស៊ីន ។

anti-drain valve or non-return valve

anti-drain valve or non-return valve

 


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia