បច្ចេកវិទ្យារថយន្តទំនើប

Home » Pollutant Reduction

Category Archives: Pollutant Reduction

Catalytic Converter

ប្រអប់បំលែងឧស្ម័នពុល


How Car Exhaust System Works

 

ម៉ាស៊ីនចំហេះក្នុង

ម៉ាស៊ីនចំហេះក្នុងបញ្ឆេះឥន្ធនៈសាំង ដែលជាអ៊ីដ្រូកាបូន (HC) និងខ្យល់ (air) ។ ខ្យល់ផ្ទុកដោយឧស្ម័ន ៖

  • អុកស៊ីសែន (oxygen [O2])
  • អាស៊ូត (nitrogen [N2])

វាមានរូបមន្តគីមី ៖ O2 + HC -> CO2 + H2O

ប៉ុន្តែភាពជាក់ស្តែងចំហេះម៉ាស៊ីនត្រូវបានបញ្ចេញសារធាតុដូចជា ៖

  • កាបូនម៉ូណូអុកស៊ីត (carbon monoxide [CO])
  • អាស៊ូតអុកស៊ីត (nitrogen oxide [NOx])
  • ឥន្ធនៈនៅសេសសល់ពីចំហេះ (non-combusted hydrocarbon [HC])

ដើម្បីគ្រប់គ្រងការបញ្ចេញផ្សែងពីម៉ាស៊ីនសាំង (petrol enhgine) មានបច្ចេកទេសមួយចំនួនត្រូវបានបំពាក់លើរថយន្ត និងមានប្រភេទនៃការបំលែងសារធាតុពុលនៃឧស្ម័នខុសប្លែកពីគ្នា ៖

  • Oxidizing catalyst
  • Reducing catalyst
  • Three way catalyst with lambda probe
  • NOx catalyst

ចំនែកឯការគ្រប់គ្រងនៃការបញ្ចេញផ្សែងពីម៉ាស៊ីនម៉ាស៊ូត (diesel engine) ក៏ត្រូវមានបច្ចេកទេសផ្សេងៗផងដែរ ដើម្បីបំពាក់បន្ថែមជាមួយម៉ាស៊ីនរថយន្តសម្រាប់បំលែងសារធាតុពុលនៃចំហេះម៉ាស៊ីនម៉ាស៊ូត ៖

  • Exhaust Gas Recirculation (EGR)
  • Particulate filter
  • Higher injection pressure
  • NOx catalyst
  • SCR catalyst

 

ប្រអប់បំលែងឧស្ម័ន     

ប្រអប់បំលែងឧស្ម័ន (catalytic converters) ជាកាតាលីករដ៏សំខាន់មួយ ប្រើសំរាប់បំលែងផ្សែងពុលមុនពេលវាហោះចេញពីបំពង់ស៊ីមាំង និងត្រូវបានបំពាក់នៅផ្នែកខាងក្រោមរថយន្ត។ ប្រអប់បំលែងឧស្ម័នជួយសម្អាត និងបន្សាបសារធាតុពុលទាំងឡាយ ដែលផលិតដោយម៉ាស៊ីនឡាន។ កាត់បន្ថយឧស្ម័នអ៊ីដ្រូកាបូន (HC) និងឧស្ម័នកាបូនម៉ូណូអុកស៊ីត (CO) ធ្វើឲ្យឧស្ម័នទាំងនោះមានកម្រិតតិចបំផុត នៅពេលប្រព័ន្ធប្រតិបត្តិការម៉ាស៊ីនមានដំណើរការប្រក្រតី។ ប៉ុន្តែប្រសិនបើប្រព័ន្ធម៉ាស៊ីនមានដំណើរការមិនប្រក្រតីទេនោះ កំលាំងម៉ាស៊ីននឹងធ្លាក់ចុះខ្សោយជាងមុន និងធ្វើឲ្យមានកំហុសក្នុងការធ្វើតេស្តនៃការបញ្ចេញផ្សែងពុល (fail emission test)  ។

Catalytic Converter

រោគសញ្ញានៃការធ្លាក់ចុះកំលាំងម៉ាស៊ីន (driveability symptoms) មានដូចជា៖ ឡានស៊ីសាំង, បាត់បង់ថាមពេលបរលឿន, ម៉ាស៊ីនរោទ៍ខ្លាំងជាងធម្មតា និងម៉ាស៊ីនរលត់ពេលបើកបរជាដើម បញ្ហាទាំងអស់នេះសុទ្ធសឹងតែកើតឡើងដោយសារ សំពាធកើនឡើងលើសប្រមាណ នៅក្នុងប្រព័ន្ធបញ្ចេញផ្សែង (excessive backpressure) ហើយបណ្ដាលមកពីការស្ទះប្រអប់បំលែងឧស្ម័នពុល។ ការឆែកសំពាធនៅក្នុងប្រព័ន្ធបំពង់ស៊ីមាំង (backpressure) និងសំពាធខ្យល់ចូលម៉ាស៊ីន (intake vacuum) នឹងប្រាប់អ្នកប្រសិនមានការស្ទះផ្នែកផ្សេងៗ។

មានរោគសញ្ញាផ្សេងទៀត ប្រសិនបើមានការស្ទះក្នុងប្រអប់បំលែងឧស្ម័នពុល (fouled catalytic converter) ដោយសារប្រព័ន្ធខ្យល់ដំណើរការមិនប្រក្រតី (bad or leaky air pump, diverter valve or pulse air system)។

ចំនុចសំខាន់មួយដែលអ្នកត្រូវតែចងចាំគឺប្រអប់បំលែងឧស្ម័នមិនស្ទះឬខូច ដោយគ្មានមូលហេតុនោះទេ។ បញ្ហាដែលបង្កឡើងនេះត្រូវតែស្វែងរកឲ្យឃើញ និងជួសជុលវាឲ្យបានត្រឹមត្រូវ។ ការផ្លាស់ប្តូរ ប្រអប់បំលែងឧស្ម័នថ្មី វាគ្រាន់តែអាចដោះស្រាយបញ្ហាបណ្ដោះអាសន្ន ធ្វើឲ្យម៉ាស៊ីនមានដំណើរការធម្មតាឡើងវិញ ប្រសិនមិនមានការធ្វើរោគវិនិច្ឆ័យស្វែងរកឫសគុលនៃបញ្ហា  នោះធ្វើឲ្យប្រអប់បំលែងឧស្ម័នទើបផ្លាស់ប្តូរនឹងបន្តមានដំណើរការមិនប្រក្រតីដដែល ។

 

មូលហេតុធ្វើឲ្យប្រអប់បំលែងឧស្ម័នស្ទះ

ការឡើងកម្ដៅហួសប្រមាណ (overheating) រយៈពេលយូឬឆាប់ បណ្ដាលឲ្យប្រអប់បំលែងឧស្ម័នស្ទះ (catalytic converter plugging)។ មូលហេតុជាមូលដ្ឋាននៅទីនេះគឺមានជាញឹកញាប់ដោយសារ ឆ្នុកផ្លេក មិនបង្កើតផ្កាភ្លើង (misfiring spark plugs) ឬឆេះស៊ូប៉ាប់ហឺយ (burned exhaust valve) ដែលធ្វើឲ្យម៉ាស៊ីនមិនអាចបំណែនបានល្អ (leaks compression) លេចធ្លាយឥន្ធនៈមិនទាន់ឆេះ បំភាយឆ្លងកាត់បន្ទប់ចំហេះ (combustion chamber) ទៅប្រព័ន្ធបំពង់ផ្សែង (exhaust) ។

សីតុណ្ហភាពជាមធ្យមនៅក្នុងប្រអប់បំលែងឧស្ម័ន ដែលវាចាប់ផ្តើមធ្វើប្រតិកម្ម (light-off temperature) ចាប់ពី 205 °C – 315 °C។ សីតុណ្ហភាពនៅពេលប្រតិបត្តិការម៉ាស៊ីន អាចឡើងដល់ 650 °C – 870 °C។ ប្រសិនឧស្ម័ន (ផ្សែងពុល) កើនឡើងខុសពីធម្មតា សីតុណ្ហភាពនៅក្នុងប្រអប់បំលែងឧស្ម័នអាចកើនដល់ 1000 °C ឬខ្ពស់ជាងនេះ វាមានន័យថាបញ្ហាជាច្រើននឹងកើតឡើង បណ្ដាលអាលុយមីញូមអុកស៊ីតនៅក្នុងសំប៊ុកឃ្មុំ (aluminum oxide honeycomb) កាត់បន្ថយ និងធ្វើការខ្សោយទៅៗ ។ សារធាតុប្លាទីន (platinum) និង លោហៈធាតុប៉ាឡាស្យូម (palladium) ចាប់ផ្ដើមស្រោបជុំវិញសំប៊ុកឃ្មុំ ហើយវាចាប់ផ្ដើមរលាយបន្តិចម្តងៗទៅក្នុងស្រទាប់ខាងក្រោមនៃធាតុសេរ៉ាមិច (ceramic substrate) បណ្ដាលឲ្យប្រព្ធ័នបញ្ចេញផ្សែងស្ទះ ឬធ្វើឲ្យប្រអប់បំលែងឧស្ម័នខូច។

Catalyst with Ceramic Substrate

Catalyst with Ceramic Substrate

ប្រសិនបើម៉ាស៊ីនឡើងកម្ដៅហួស អ្នកបរបន្តបើកឡាន ធ្វើឲ្យសីតុណ្ហភាពម៉ាស៊ីនកើនឡើងខ្ពស់ពេក សំប៊ុកឃ្មុំដែលនៅក្នុងប្រអប់បំលែងឧស្ម័នពុលរលាយជាផ្នែកៗ វានឹងរារាំងផ្លូវលំហូរឧស្ម័នពុល (ផ្សែងឡាន) ចេញមកក្រៅ បណ្ដាលឲ្យសំពាធនៅក្នុងប្រអប់បំលែងឧស្ម័នកើនឡើងខ្លាំង បង្កឲ្យម៉ាស៊ីនរលត់ (ឈប់ដំណើរការ) បន្ទប់ពីបញ្ឆេះភ្លាមៗ។

បញ្ហាផ្សេងៗទៀតនៅក្នុងសំប៊ុកឃ្មុំនៃប្រអប់បំលែងឧស្ម័នពុល គឺដោយសារសារធាតុហ្វូសហ្វ័រ (phosphorus) និងកាបូន (carbon) បានមកពីការឆេះប្រេងរំអិល (oil burning), ម៉ាស៊ីនបាញ់ឥន្ធនៈច្រើនពេក (rich fuel mixture) ឬក៏អាចដោយសារ ការបរឡានក្នុងរយៈចម្ងាយជិតៗ ដែលធ្វើឲ្យ ប្រអប់បំលែងឧស្ម័នពុល មិនសូវបានទទួលសីតុណ្ហភាពជាក់លាក់មួយ (light-off temperature) ដើម្បីដំណើរការនៃការបំលែងឧស្ម័នពុលទៅជាឧស្ម័ន CO2 + ទឹក ។

 

ការផ្លាស់ប្តូរប្រអប់បំលែងឧស្ម័នពុល

ប្រសិនបើប្រអប់បំលែងឧស្ម័នស្ទះ ពោរពេញដោយសារធាតុកង្វក់ផ្សេងៗ បណ្ដាលឲ្យវាខូចខាតយ៉ាងធ្ងន់ធ្ងរ (damaged converter) នោះវាត្រូវតែធ្វើការផ្លាស់ប្ដូរថ្មី ។ ប្រព័ន្ធកុំព្យូទ័រធ្វើរោគវិនិច្ឆ័យជំនាន់ទី2 (OBDII) នឹងចាប់បានបញ្ហាផ្សេងៗ ប្រសិនបើប្រអប់បំលែងឧស្ម័នទទួលរងការខូចខាត់។ រឿង១ដែលអ្នកត្រូវចងចាំ ប្រសិនបើអ្នកផ្លាស់ប្ដូរ ប្រអប់បំលែងឧស្ម័នថ្មី (catalytic converter) ដោយមិនបានស្វែងរកឫសគុលនៃបញ្ហា ដែលធ្វើឲ្យ ប្រអប់បំលែងឧស្ម័នចាស់ខូចនោះទេ អ្នកនឹងនៅតែជួបបញ្ហាដដែលនៅថ្ងៃខាងមុខ។

ឫសគុលបញ្ហានៃការធ្វើឲ្យប្រអប់បំលែងឧស្ម័នខូចមានដូចជា ឆ្នុកផ្លេកខូច (fouled spark plugs), ការបំណែនម៉ាស៊ីនចុះខ្សោយនៅក្នុងស៊ីឡាំងណាមួយ (low cylinder compression), ប្រព័ន្ធអេឡិចត្រូនិចដំណើរការមិនប្រក្រតី (fault computerized system) រួមមានសែនស័រសីតុណ្ហភាពខូច (bad coolant sensor) និងសែនស័រអុកស៊ីសែនខូច (bad oxygen sensor) ។ល។

ជំនួសឲ្យការផ្លាស់ប្តូប្រអប់បំលែងឧស្ម័នថ្មី និងក៏ដោយសារវាមានដំលៃថ្លៃនៅលើទីផ្សា អ្នកក៏អាចជួសជុលវាដោយជួបអ្នកបច្ចេកទេសឡាន ដែលមានជំនាញលាងសម្អា ប្រអប់បំលែងឧស្ម័ន (catalytic converter cleaning) និងប្រើសារធាតុរាវជំនួយ (converter cleaner fluid) ចាក់ចូលធុងសាំង ដើម្បីឲ្យ ប្រត្តិកម្មគីមីនៃចំហេះ ទៅលាងសម្អាតផ្នែកផ្សែងៗនៅខាងក្នុងម៉ាស៊ីន ដែលយើងមិនអាច ត្រូតពិនិត្យ ដោយភ្នែកបាន ។

បញ្ជាក់ ៖ ប្រអប់បំលែងឧស្ម័នដែលត្រូវបានខូចធ្ងន់ធ្ងរ មិនអាចជួសជុល ឬលាងសម្អាតបានទេ។ ត្រូវតែធ្វើការផ្លាស់ប្តូរថ្មី !

 


Articles By Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

 

Greenhouse Effect

ឧស្ម័នផ្ទះកញ្ចក់


Greenhouse Effect

Greenhouse Effect

ឧស្ម័នផ្ទះកញ្ចក់ (Greenhouse Gas)

ផលនៃឧស្ម័នផ្ទះកញ្ចក់ (greenhouse effect) គឺបាតុភូតនៃការឡើងកំដៅ ភពផែនដី (global warming)  ។ ឧស្ម័នផ្ទះកញ្ចក់គឺ ជាស្រទាប់ឧស្ម័ន ទាំងអស់ដែលពទ្ធ័ជុំវិញផែនដី ។ ឧស្ម័នផ្ទះកញ្ចក់រួមមាន ៖

  • កាបូនឌីអុកស៊ីត (carbon dioxide (CO2))
  • ចំហាយទឹក (water vapor (H2O)
  • មេតាន (methane(CH4))
  • អាស៊ូតអុកស៊ីត (Nitrous oxide (N2O))
  • អូស៊ូន (Ozone (O3))

ព្រះអាទិត្យផ្ដល់កម្តៅឲ្យផែនដី កម្ដៅមួយភាគដែលបានបំភាយ ដោយផែនដីខ្លួនឯង ត្រូវបានចំណាំងផ្លាត មកផែនដីវីញ ។ បាតុភូតធម្មជាតិមួយនេះ ជួយឲ្យផែនដីអាច រក្សាកម្ដៅ ដូចជានៅក្នុងផ្ទះកញ្ចក់អញ្ជឹងដែរ ។ វាមានសារៈសំខាន់ណាស់ សំរាប់ជីវីត របស់ភាវរស់ទាំងអស់ ដែលរស់នៅលើផែនដី ។

ប្រសិនបើ ឧស្ម័នផ្ទះកញ្ចក់ ប្រមូលផ្ដុំរហូតមានកម្រិតខ្ពស់ទៅៗ ធ្វើឲ្យស្រទាប់ឧស្ម័ន នៅវិញផែនដី មានកម្រាស់ក្រាស់ដូចជាភួយ  ដែលវាបណ្ដាលឲ្យ កម្ដៅជាច្រើន ចាំងផ្លាតមកផែនដីវិញ និងធ្វើឲ្យ សីតុណ្ហភាពកើនឡើង ។ សីតុណ្ហភាពនៅលើផែនដីកើនឡើង បណ្ដាលឲ្យ ៖

  • បរិយាកាសផ្លាស់ប្តូរ (climate change)
  • នីរូទឹកសមុទ្រកើនឡើង (rising sea level)
  • ស្រកចុះនៃផ្ទាំងទឹកកក (receding snow boundary)
  • រលាយសមុទ្រទឹកកក (melting ice caps)

 

វដ្ដនៃឧស្ម័នកាបូនក្នុងអតីតកាល

Carbon Cycle in the Past

Carbon Cycle in the Past

ដើម្បីរស់នៅលើភពផែនដី មនុស្ស និង សត្វ ចាំបាច់ត្រូវមាន ៖

  • អ៊ីដ្រូកាបូន (hydrocarbon (HC)) ដែលបានមកពី រុក្ខជាតិ និង ដើមឈើ
  • អុកស៊ីសែន (oxygen (O2)) ដែលមាននៅក្នុងខ្យល់

កាលពីដើមឡើយ មនុស្ស និងសត្វ ស៊ីរុក្ខជាតិជាអាហារ ហើយប្រើប្រាស់ដើមឈើ សំរាប់បង្កាត់ភ្លើង ។ មនុស្សត្រូវការអុកស៊ីសែនដើម្បីដកដង្ហើម ដូចគ្នាទៅនឹង ដើមឈើត្រូវការ អុកស៊ីសែន ដើម្បីមានជីវិត ដុះធំឡើង ហើយវាផលិតមកឲ្យ ផែនដីវិញនូវ ៖

  • ទឹក (water (H2O))
  • ឧស្ម័នកាបូនឌីអុកស៊ីត (carbon dioxide (CO2))

ដែលមានរូបមន្តគីមី ៖

HC + O2 -> H2O + CO2

ឧស្ម័នកាបូនឌីអុកស៊ីត និងទឹក ដែលបានផលិតឡើង ត្រូវបានស្រូបយកដោយ រុក្ខជាតិ និងដើមឈើ ។ រុក្ខជាតិ និងដើមឈើ បំលែង ឧស្ម័នកាបូនឌីអុកស៊ីត (CO2) និង ទឹក (H2O) ត្រលប់ទៅជា អ៊ីដ្រូកាបូន (HC) និង អុកស៊ីសែន (O2) ។ ដែលមានរូបមន្តគីមី ៖

H2O + CO2 -> HC + O2

បាតុភូតនេះកើតឡើងជាទាងទាត់ ដែលត្រូវបានគេហៅថា វដ្ដនៃឧស្ម័នកាបូន (carbon cycle) ។

 

វដ្ដនៃឧស្ម័នកាបូនក្នុងបច្ចុប្បន្នកាល

Carbon Cycle Today

Carbon Cycle Today

សព្វថ្ងៃនេះ ហ្វូស៊ីលឥន្ធនៈ (fossil fuels) ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ។ ហ្វូស៊ីលឥន្ធនៈគឺជាអ៊ីដ្រូកាបូន (hydrocarbons) ត្រូវបានផលិតឡើងដោយ ធនធានរ៉ែក្រោមដី ដែលជាកាកសំណល់សាកសព្វសត្វ និងរុក្ខជាតិកប់ក្នុងដី រាប់រយពាន់ឆ្នាំមកហើយ ។ ហ្វូស៊ីលឥន្ធនៈមានដូចជា ៖

  • ប្រេងឥន្ធនៈ (petroleum)
  • ឧស្ម័នធម្មជាតិ (natural gas)

ថ្ងៃនេះ ហ្វូស៊ីលឥន្ធនៈ ត្រូវបានកំពុងតែប្រើប្រាស់ (បញ្ឆេះ) យ៉ាងខ្លាំងបំផុត ក្នុងមួយឆ្នាំៗ ។ ដើមឈើមិនអាចបំលែង ឧស្ម័នកាបូនឌីអុកស៊ីត ដែលជាឧស្ម័នពុលទាន់ពេល ដោយសារឧស្ម័នពុល កើនឡើងច្រើនលើសលុប ហើយបណ្តាលឲ្យមាន ឧស្ម័នកាបូនឌីអុកស៊ីតច្រើន នៅក្នុងបរិយាកាស ។ ករណីនេះវាធ្វើឲ្យ វដ្ដនៃកាបូន មិនមានលំនឹង ។

 

លំនឹង វដ្ដនៃឧស្ម័នកាបូន

Carbon Cycle in Equilibrium

Carbon Cycle in Equilibrium

ផលប៉ះពាល់នៃការប្រើប្រាស់ហ្វូស៊ីលឥន្ធនៈ ៖

  • ចំហេះម៉ាស៊ីនមានការបញ្ចេញឧស្ម័ន CO2
  • វដ្ដនៃឧស្ម័នកាបូន មិនមានលំនឹង (no longer equilibrium)
  • ធ្វើអោយហិនហោច ហ្វូស៊ីលឥន្ធនៈ

ការជំនួស ហ្វូស៊ីលឥន្ធនៈ គឺជីវឥន្ធនៈ (biofuel) ។ គុណសម្បត្តិនៃជីវឥន្ធនៈគឺមាន ឧស្ម័នកាបូនណឺត (CO2 neutral) ដែលវាមានន័យថា ៖

  • រុក្ខជាតិ ត្រូវបានបំលែងទៅជាជីវឥន្ធនៈ
  • ចំហេះនៃជីវឥន្ធនៈផលិតឧស្ម័ន CO2
  • ឧស្ម័ន CO2 ត្រូវបានស្រូបយកដោយរុក្ខជាតិវិញ

 

ពិធីការក្យូតូ

"Kyoto Protocol." Allianz Knowledge Partnersite. Retrieved 2010-09-18.

“Kyoto Protocol.” Allianz Knowledge Partnersite. Retrieved 2010-09-18.

ការបញ្ចេញឧស្ម័ននៃឧស្ម័នផ្ទះកញ្ចក់ ត្រូវបានកើនឡើង ដោយសារបដិវត្ដន៍ នៃឧស្សាហកម្ម ។ តាំងពីឆ្នាំ 1990 សីតុណ្ហភាពជាមធ្យម នៅលើផែនដីកើនឡើង 0.6 °C ដែលបណ្ដាលមកពីឧស្ម័នផ្ទះកញ្ចក់ ។

ដើម្បីទប់ទល់នៃបម្រែប្រួលសីតុណ្ហភាពនៅលើផែនដី ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ត្រូវតែកាត់បន្ថយ ។ នៅឆ្នាំ 1997 កិច្ចព្រមព្រៀងមួយ ត្រូវបានព្រៀងទុក នៅទីក្រុងក្យូតូ ប្រទេសជប៉ុន ស្ដីអំពីការកាត់បន្ថយ នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ។

ពិធីការក្យូតូ (Kyoto Protocol) ចុះក្នុងកិច្ចសន្យាថា រហូតដល់នៅចន្លោះឆ្នាំ 2008 ដល់ 2012 ប្រទេសឧស្សាហកម្មទាំងអស់ត្រូវតែការបន្ថយការបញ្ចេញឧស្ម័នពុល ជាមធ្យម 5.2 % បើប្រៀបធៀប នឹងនីវូ តាំងពីឆ្នាំ 1990 ។ ការបញ្ចេញឧស្ម័ឧ សំដៅទៅលើឧស្ម័ឧផ្ទះកញ្ចក់ មានដូចជា ៖

  • កាបូនឌីអុកស៊ីត (carbon dioxide (CO2))
  • មេតាន (methane(CH4))
  • អាស៊ូតអុកស៊ីត (Nitrous oxide (N2O))
  • ឧស្ម័នពុលហ្វុយអរ័ (fluorine compounds)

ឧស្ម័នទាំងអស់នេះមិនបានធ្វើឲ្យ សីតុណ្ហភាពនៅលើផែនដីថេរនោះទេ ។ នេះជាមូលហេតុ ដែលអ្នកផលិត រថយន្តទាំងអស់ បំពាក់ប្រអប់បំលែងឧស្ម័ន (catalytic converter)។

ពិធីការក្យូតូ រាប់កញ្ចូលទាំង រោងចក្រឧស្សាហកម្មទាំងអស់ ទាំងការផលិតយន្តហោះ នាវាដឹកជញ្ជូន ។ល។

 

គោលការណ៍នៃការដឹកជញ្ជូន

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការដឹកជញ្ជូនលើផ្លូវ ត្រូវបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ កិច្ចព្រមព្រៀងមួយត្រូវបានព្រៀងទុក ស្ដីអំពីការកាត់បន្ថយ នៃការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ ។

ខាងក្រោមជា តារាងស្តង់ដាទ្វីបអឺរ៉ុប (European Standards) ដែលបានកំណត់ បរិមាណ នៃការបញ្ចេញផ្សែងពុលពីយានយន្តគ្រប់ប្រភេទ ។

ស្តង់ដាការបញ្ចេញឧស្ម័នពីឡានប្រើឥន្ធនៈសាំង ៖

Gasoline Effective date CO (g/km) HC (g/km) NOx (g/km)
Euro 1 1/7/1992 4.05 0.66 0.49
Euro 2 1/1/1996 3.28 0.34 0.25
Euro 3 1/1/2000 2.30 0.20 0.15
Euro 4 1/1/2005 1.00 0.10 0.08
Euro 5 1/9/2009 1.00 0.10 0.06
Euro 6 1/9/2014 1.00 0.10 0.06

ស្តង់ដាការបញ្ចេញឧស្ម័នពីឡានប្រើម៉ាស៊ូត ៖

Diesel Effective date CO (g/km) HC (g/km) NOx (g/km) PM (g/km)
Euro 1 1/7/1992 2.88 0.20 0.78 0.140
Euro 2 1/1/1996 1.06 0.19 0.73 0.100
Euro 3 1/1/2000 0.64 0.06 0.50 0.050
Euro 4 1/1/2005 0.50 0.05 0.25 0.025
Euro 5 1/9/2009 0.50 0.05 0.18 0.005
Euro 6 1/9/2014 0.05 0.09 0.08 0.005

The New EU Emissions Standards Simply Explained


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia