បច្ចេកវិទ្យារថយន្តទំនើប

Home » Safety System

Category Archives: Safety System

Seat Belt

ខ្សែក្រវាត់សុវត្ថភាព


Air Bags and Seatbelts — Mercedes-Benz Driving Safety Features

ខ្សែក្រវាត់សុវត្ថភាព (safety belt or seat belt)

ខ្សែក្រវាត់សុវត្ថភាព (seat belt) មានមុខងារជួយអ្នកដំណើរ និងអ្នកបរឡានឲ្យទទួល បាននូវសុវត្ថភាព ក្នុងកន្លែងអង្គុយ នៅពេលឡានបន្ថយល្បឿនភ្លាមៗ និងនៅពេល ជួបគ្រោះថ្នាក់ ដោយប៉ះទង្គិច ដោយចៃដន្យ ។ ខ្សែក្រវាត់ជួយកាត់បន្ថយគ្រោះថ្នាក់ ដែលអាចនឹងកើតឡើងលើមនុស្សនៅក្នុងឡាន ។

ប្រវែងទទឹងរបស់ខ្សែក្រវាត់ ត្រូវបានផលិតឡើងយ៉ាងទូលាយ ដូចនេះកម្លាំងកន្ត្រាក់ បង្កដោយ ការជាន់ ហ្រ្វាំងភ្លាមៗពេក នៅក្នុងករណីមានគ្រោះថ្នាក់ គឺជួយទប់ខ្លួន មនុស្សមិនឲ្យប៉ះទង្គិចផ្នែកផ្សែងៗក្នុងឡាន ។

 

ខ្សែក្រវាត់គល់3 (three-point seat belt)

ខ្សែក្រវាត់គល់ 3 ជាធម្មតាត្រូវបានប្រើប្រាស់ជាមួយម៉ូដែលឡានមួយចំនួន ដែលរិតដងខ្លួនមនុស្សដោយ 3 ចំនុច ។ ខ្សែក្រវាត់ប្រភេទនេះផលិតឡើង ដើម្បីការពារមនុស្ស ដោយពាក់ភ្ជាប់នឹងចំនុចនឹង 3 ។ មានខ្សែក្រវាត់ខ្លះទៀត គេផលិតឡើង មានចំនុចពាក់ភ្ជាប់ខ្លួនមនុស្សច្រើនជាង 3 ចំនុច ។

Seat Belt & Three Point Seat Belt

Seat Belt & Three Point Seat Belt

 

ឧបករណ៍ពន្លូតប្រវែងខ្សែក្រវាត់ (reeling device)

ខ្សែក្រវាត់សុវត្ថភាព (seat belt) បំពាក់មកជាមួយឧបករណ៍ពន្លូតប្រវែង (reeling device) ដែលឧបករណ៍ នេះមានមុខងារ ពន្លូត និង ពង្រួញ ខ្សែក្រវាត់ ដោយស្វ័យប្រវត្ត ។ នៅពេលពាក់ខ្សែក្រវាត់ នៅក្នុងឡាន អ្នកត្រូវទាញវា ពេលនោះកង់វិល (pulley) ធ្វើឲ្យខ្សែក្រវាត់អាចពន្លូតប្រវែងបាន បន្ទាប់មក រឺស័រ (spring) ត្រូវបានបន្តឹងខ្សែក្រវាត់នឹងដងខ្លួនមនុស្សភ្ជាប់នឹងកៅអីអង្គុយ ។

ដាក់គន្លឹះខ្សែក្រវាត់ ជួយឲ្យប្រាកដថាមេកានិចរបស់ខ្សែក្រវាត់ បានចាក់ជាប់ ។

  • ប្រព័ន្ធដាក់គន្លឹះខ្សែក្រវាត់ឲ្យជាប់ ឬធូ អាស្រ័យលើកម្រិតកម្លាំងបន្ថយល្បឿនភ្លាមៗរបស់ឡាន
  • ប្រព័ន្ធដាក់គន្លឹះខ្សែក្រវាត់ឲ្យជាប់ អាស្រ័យលើល្បឿនដែលធ្វើឲ្យខ្សែក្រវាត់ពន្លូតប្រវែង

0d0a96eb6e1d126289242ed1374783f434306

ប្រព័ន្ធដែលដាក់គន្លឹះខ្សែក្រវាត់ឲ្យរិតជាប់ អាស្រ័យលើកម្រិតកម្លាំង បន្ថយល្បឿនឡា ភ្លាមៗ ជាមួយនឹងកម្លាំង និងទំងន់ ដែលយីកយោកចលនាទៅមុខ ទៅក្រោយ ។ នៅពេលឡានស្រាប់តែត្រូវបានជាន់ហ្រ្វាំង ឲ្យឈប់ភ្លាមៗ ទំងន់ឡានយោកទៅមុខ ហើយធ្វើឲ្យ បន្ទៈពង្រួញខ្សែក្រវាត់ (retractor plate) មានចលនាឡើងលើ ទប់ទាល់នឹងកង់វិល (pulley) ។ បន្ទៈពង្រួញខ្សែក្រវាត់ ភ្ជាប់ធ្មេញក្រោយគេ របស់កង់វិល (end teeth of the pulley) ហើយធ្វើឲ្យ ខ្សែក្រវាត់ ដាក់គន្លឹះជាប់ ។

នៅពេលកម្លាំងចាប់ហ្រ្វាំងបញ្ឈប់ ទំងន់ឡានយោកទៅក្រោយ ដោយកំលាំងទំនាញ ផែនដី ករណីនេះ ធ្វើឲ្យបន្ទៈពង្រួញខ្សែក្រវាត់ ផ្ដាច់ពីកង់វិល ហើយខ្សែក្រវាត់ មិនត្រូវបានដាក់គន្លឹះជាប់ទៀតទេ ។

ល្បឿនដែលខ្សែក្រវាត់ពន្លូតប្រវែង ដែលប្រព័ន្ធមេកានិចដាក់គន្លឹះខ្សែក្រវាត់ជាប់ អាស្រ័យលើ ល្បឿនពន្លូតខ្សែក្រវាត់ ។ ប្រព័ន្ធដាក់គន្លឹះមេកានិចមានផ្នែកផ្សេងៗ ដូចជា ៖

  • កង់វិល (pulley)
  • ដងគាស់មេកានិច (lever)
  • បន្ទៈគន្លឹះ ជាមួយរឺស័រ (stop plate with spring)
  • បន្ទៈពង្រួញខ្សែក្រវាត់ (retractor plate)

ប្រសិនបើអ្នកពន្លូតខ្សែក្រវាត់ ដោយរហ័សពេក ដងគាស់មេកានិច (lever) នឹងមានចលនាឡើងលើ ដោយសារកម្លាំងចាកផ្ចិត (centrifugal force) ដែលដងគាស់ត្រូវបានភ្ជាប់ទៅនឹងបន្ទៈគន្លឹះ (stop plate) និងធ្វើឲ្យបន្ទៈពង្រួញ ខ្សែក្រវាត់ (retractor plate) ទប់ទល់នឹងកង់វិល (pulley) ។ បន្ទាប់មកខ្សែក្រវាត់នឹងដាក់គន្លឹះជាប់ ។

ប្រសិនបើខ្លួនមនុស្សត្រូវបានទប់ពីចលនាកន្រ្តាក់ ខ្លួនមនុស្សនឹងត្រូវបានទាញ ឲ្យមកផ្អែកកន្លែងដើមវិញ ។  រឺស័រ (spring) នឹងរុញច្រាន បន្ទៈគន្លឹះ (stop plate) ឲ្យមកចុះក្រោម ហើយបន្ទៈពង្រួញ (retractor plate) ត្រូវបានបន្ធូរពី កង់វិល (pulley) នាំឲ្យខ្សែក្រវាត់បន្ធូរវិញ ។

exemplified by the seatbelt lock

សូមចុចរូបភាព ដែលមានប្រធានបទខាងក្រោម ដើម្បើស្វែងយល់បន្ត អំពីប្រព័ន្ធសុវត្ថភាពឡាន !

Airbag

ស្វែងយល់អំពីពោងសុវត្ថភាព (SRS Airbag)

airbag warning light

ដំណើរការពោងសុវត្ថភាព (airbag activation)

ការងារជាមួយពោងសុវត្ថភាព (Working on Airbags)

ការងារជាមួយពោងសុវត្ថភាព (Working on Airbags)

 


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Head Restraint

គ្រឿងទប់ការពារក្បាល


Mazda Active Head Restraints

គ្រឿងទប់ការពារក្បាល (active head restraint)

នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរ ឡានបុកពីក្រោយ ជាមួយដងខ្លួនមនុស្សត្រង់ ក្បាលមនុស្ស នឹងមានចលនាទៅក្រោយ ហើយទៅមុខ យ៉ាងលឿន ។ ចលនានេះស្រដៀង ចលនារបស់រំពាត់ខ្សែតី ដែលនៅពេលកើតមានគ្រោះថ្នាក់ បណ្ដាលឲ្យមនុស្ស នៅក្នុងឡានទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ អាចបាក់ក (whiplash) ។

គ្រឿងទប់ការពារក្បាល (active head restraint) ជួយការពារមនុស្សពីការបាក់ក ហើយកាត់បន្ថយ កម្លាំងកន្រ្តាក់ រវាងក្បាលមនុស្ស និងឧបករណ៍ទប់ក្បាល (head restraint) ។ មេកានិចរបស់គ្រឿងទប់ក្បាល  (restraint mechanism) មាននៅក្រោយកៅអីអង្គុយខាងមុខ ឬខាងក្រោយឧបករណ៍ទប់ក្បាល ។

serious injury called whiplash

serious injury called whiplash

នៅពេលកំពុងបើកបរ ប្រសិនបើមានឡានមកបុកពីខាងក្រោយ ឧបករណ៍ទប់ក្បាល នឹងមានចលនា ឡើងលើ ហើយទៅមុខ ដែលចលនានេះអាចជួយឲ្យក្បាលមនុស្ស ទទួលរងកម្លាំងតិច ។

 

ឧបករណ៍មេកានិចទប់ការពារក្បាល (mechanical active head restraint)

ផ្នែកមួយនៃប្រព័ន្ធជាឧបករណ៍ប្រើកម្លាំង ដែលខ្លួនមនុស្សផ្នែកខាងលើ និងប៉ះខ្នង ។  នៅពេលមានកម្លាំងបុកពីក្រោយ បន្ទៈបង្កើតសំពាធ (pressure plate) នៅខាងក្រោយ ខ្នងអ្នកបរឡាន ត្រូវបានរុញថយក្រោយ ។ ឧបករណ៍ទប់ក្បាល (head restraint) ត្រូវបានភ្ជាប់ទៅនឹងបន្ទៈបង្កើតសំពាធ ហើយមានចលនា ឡើងលើ និង ទៅមុខ ដោយសារគ្រឿងមេកានិច (lever mechanic) ។ ចលនានៃឧបករណ៍ទប់ក្បាលជួយគាំទ្រក្បាលមនុស្សឲ្យមានចលនាយឺត ការពារ គ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលអាចកើតមាន ដោយសារឡានមកបុកពីខាងក្រោយ ពេលបើកបរ ។ បន្ទាប់ពីការប៉ះទង្គិចពីក្រោយ ឧបករណ៍ទប់ក្បាល (head restraint) និងបន្ទៈបង្កើតសំពាធ (pressure plate) នឹងត្រលប់ទៅរក ទីតាំងដើមវិញ ដោយស្វ័យប្រវត្ត ។

mechanical head restraint

mechanical active head restraint

 

ឧបករណ៍អេឡិចត្រូនិចទប់ការពារក្បាល (electrical active head restraint)

មានប្រព័ន្ធមួយចំនួន ដែលប្រព័ន្ធមេកានិច មិនសហការ ជាមួយឧបករណ៍ទប់ក្បាល ។ ខណៈពេលមានការប៉ះទង្គិច ពីខាងក្រោយឡាន ប្រព័ន្ធមេកានិច នៅក្នុងឧបករណ៏ ទប់ការពារក្បាល ធ្វើឲ្យផ្នែកខាងមុខ នៃឧបករណ៏ទប់ការពារក្បាល មានចលនាទៅមុខ ហើយឡើងលើ ។

ប្រព័ន្ធមេកានិច និងអេឡិចត្រូនិច នៅក្នុងឧបករណ៏ទប់ការពារក្បាល ផលិតឡើងពី រឺស័របណ្តឹង (tensioned spring) និង ម៉ូទ័រអគ្គិសនី (electromagnetic actuator) ។

នៅពេលភ្លាមៗដែល ម៉ូឌុលអេឡិចត្រូនិច (control unit) របស់ពោងសុវត្ថភាព (airbag) ចាប់បានពត៌មាន នៃការប៉ះទង្គិចពីខាងក្រោយ វានឹងធ្វើឲ្យម៉ូទ័រអគ្គិសនី ក្នុងឧបករណ៏ទប់ការពារក្បាល ដំណើរការឡើង ។ ម៉ូទ័រអគ្គិសនី បន្ធូររឺស័រ  ហើយជាលទ្ធផល ដែលផ្នែកខាងមុខ នឹងមានចលនាទៅមុខ ហើយឡើងលើ គាំទ្រជួយការពារក្បាល និងកមនុស្ស ។

modern front seat with electrical active head restraint

modern front seat with electrical active head restraint

ប្រព័ន្ធមួយចំនួនទៀត ឧបករណ៍ទប់ក្បាល អាចកែប្រែឡើងវិញ ដោយចុច ប៉ូតុងមេកានិច (button) និងប្រព័ន្ធមួយចំនួនទៀតត្រូវប្រើ ឧបករណ៍ឯកទេស (special tool) ទៅកែប្រែឡើងវិញ ។

សូមចុចរូបភាពខាងក្រោម ស្វែងយល់បន្ត អំពីដំណើរការ ប្រព័ន្ធសុវត្ថភាពឡាន !

Airbag

ស្វែងយល់អំពីពោងសុវត្ថភាព (SRS Airbag)

ការងារជាមួយពោងសុវត្ថភាព (Working on Airbags)

ការងារជាមួយពោងសុវត្ថភាព (Working on Airbags)

 


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Working on Airbags

ការងារជាមួយពោងសុវត្ថភាព


Working on Airbags

Working on Airbags

ពោងសុវត្ថភាពឡាន (vehicle with airbag)

នៅជំនិញឡានមានលក្ខណៈផ្សេងៗ ដែលអាចកំណត់ថា ឡានម៉ូដែលនោះ បំពាក់ប្រព័ន្ធពោងសុវត្ថភាព (airbags system) ។ លក្ខណៈទាំងអស់នោះមានដូចជា ៖

  • ភ្លើងសញ្ញាខុសប្រក្រតីនៃពោងសុវត្ថភាព (airbag warning light) ដែលមាននៅលើហាញកុងទ័រឡាន
  • មានអក្សរកាត់ នៅទីតាំងដែលរោងចក្រឡានបានបំពាក់ពោងសុវត្ថភាព ដែលបង្ហាញដោយ អក្សរ SRSSIR ឬក៏គេសរសេរ Airbag
  • បង្ហាញជាអក្សរ/លេខកូដ នៃលេខតួរ (chassis number or VIN)
  • មានកុងតាក់ បិទ/បើក ពោងសុវត្ថភាពអ្នកដំណើរ (passenger airbag)
vehicle with airbags

vehicle with airbags

ការដោះជួសជុលពោងសុវត្ថភាព

មុនពេលអ្នកដោះពោងសុវត្ថភាព (removing airbag) ត្រូវមើលរបៀប ដោះពោងសុវត្ថភាព ពីមួយដំណាក់កាល ទៅមួយដំណាក់កាលនៅក្នុង ឯកសារជួសជុលឡាន (service manual) ។ របៀបដោះពោងសុវត្ថភាព មានរបៀបខុសគ្នា ទៅតាមម៉ូដែលឡាន និងឆ្នាំផលិត ។

របៀបដោះពោង មានដំណាក់កាលដូចជា ៖

  • ដំបូងត្រូវ បិទម៉ាស៊ីន (turn off car ignition)
  • ដោះខ្សែប៉ូលអាគុយ (remove batter terminals) ដោយដោះខ្សែប៉ូលដកមុន (-) មើលក្នុងឯកសារជួសជុល ដែលត្រូវប្រើរយៈពេលរង់ចាំ រហូលដល់ពេលម៉ូឌុលអេឡិចត្រូនិច (control unit) ផ្ដាច់ចរន្តពីពោងសុវត្ថភាព ពីព្រោះម៉ូឌុលអេឡិចត្រូនិច អាចធ្វើឲ្យពោងខ្យល់ផ្ទុះឡើងខណៈពេលនោះ
  • ខណៈពេលរង់ចាំ កន្លងទៅ ទៅតាមការណែនាំរបស់ឯកសារជួសជុល អ្នកអាចដោះពោងសុវត្ថភាព ចេញពីម៉ូឌុលអេឡិចត្រូនិច ហើយដោះចេញមកខាងក្រៅ

How to Remove an Airbag Honda Civic 96-00

ការតំឡើងពោងសុវត្ថភាព

មុនពេលអ្នកតំឡើងពោងសុវត្ថភាព (installing airbag) ត្រូវមើលរបៀបដោះ នៅក្នុងឯកសារជួសជុល ។ របៀបតំឡើងមានរបៀបខុសគ្នា ទៅតាមម៉ូដែលឡាន និងឆ្នាំផលិត ។

របៀបតំឡើងពោងមានដំណាក់កាលដូចជា ៖

  • ដំបូងត្រូវតំឡើងពោង
  • ភ្ជាប់វាទៅនឹងម៉ូឌុលអេឡិចត្រូនិច
  • ភ្ជាប់ប៉ូលបូកអាគុយឡើងវិញ បន្ទាប់មកភ្ជាប់ប៉ូលដកអាគុយ

បម្រាម ៖

មិនត្រូវប្រើម៉ាល់ទីម៉ែត (multimeter) ទៅធ្វើតេស្តពោងសុវត្ថភាព ដោយសារ ម៉ាលទីម៉ែត អាចបង្កើតចរន្តអគ្គិសនីឲ្យរត់ឆ្លងកាត់ប្រព័ន្ធពោង ដែលអាចបង្កឲ្យ ពោងផ្ទុះបំប៉ោងឡើង ខណៈពេលធ្វើតេស្ត ។

ការដោះប៉ូលអាគុយ អាចធ្វើឲ្យបាត់បង់ពត៌មានមួយចំនួននៅក្នុងម៉ូឌុលអេឡិចត្រូនិច ឬកុំព្យូទ័រឡាន ។ ត្រូវមានកម្មវិធី និងម៉ាស៊ីនស្កេន របស់រោងចក្រ ដើម្បីបញ្ចូលកម្មវីធី ឡើងវិញ បន្ទាប់ពីដោះខ្សែប៉ូលអាគុយ ។

សូមចុចលើរូបអាគុយខាងក្រោម ដើម្បីស្វែងយល់អំពីបញ្ហាផ្សេងៗ នៃការដោះ ខ្សែប៉ូលអ៉គុយ ។ ចុចលើរូបម៉ាល់ទីម៉ែត ស្វែងយល់អំពីរបៀបប្រើប្រាស់ម៉ាល់ទីម៉ែត !

ការធ្វើតេស្តអាគុយរថយន្ត (how to test battery)

ការធ្វើតេស្តអាគុយរថយន្ត (how to test battery)

របៀបប្រើប្រាស់ ម៉ាល់ទីម៉ែតឌីជីថល (digital multimeter)

របៀបប្រើប្រាស់ ម៉ាល់ទីម៉ែតឌីជីថល (digital multimeter)

 


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

SRS Airbag

ពោងសុវត្ថភាព


What safety features does your car have?

ពោងសុវត្ថភាព (airbags)

ពោងសុវត្ថភាព (airbags) គឺជាពោងខ្យល់ការពារ ដោយវាផ្ទុះបំប៉ោងឡើង ដោយស្វ័យប្រវត្ត ប្រសិនមានហេតុការណ៍គ្រោះថ្នាក់ចរាចរកើតឡើង ។ នៅពេលពោងបំប៉ោងឡើង វាជួយការពារអ្នកបរឡាន ខណៈការជល់ ប៉ះទង្គិចគ្នា  ដែលវាអាចកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរឲ្យមកជាគ្រោះថ្នាក់ស្រាល ។

ប្រព័ន្ធពោងសុវត្ថភាព ជាទូទៅសំដៅទៅលើ ប្រព័ន្ធពោងជំនួយគំហ៊ាត់ (Supplemental Restraint System (SRS)) ។ រោងចក្រផលិតឡានខ្លះ ប្រើពាក្យ ប្រព័ន្ធពោងជំនួយគំហ៊ាត់ ដែលអាចបំប៉ោងឡើង (Supplemental Inflatable Restraint (SIR)) ឬ (Automotive Inflatable Restraint (AIR)) ។

SRS Airbag

SRS Airbag

សូមមើលពាក្យសរសេរកាត់ SRS, SIR និង AIR ឬពាក្យ Airbag បានបង្ហាញ នៅលើចង្កូតឡាន (steering wheel) ដើម្បីឲ្យដឹងថា ប្រសិនឡាន ត្រូវបានបំពាក់ ពោងសុវត្ថភាពសំរាប់អ្នកបរឡាន (driver’s airbag) ។ អក្សរដូចគ្នាដែរ បានបង្ហាញនៅលើ ផ្ទៃតាប្លូឡាន នៅកន្លែងអង្គុយ នៅផ្នែកការពារចំហៀង និងនៅកន្លែងផ្សេងៗ ប្រសិនបើឡានបានបំពាក់ពោងសុវត្ថភាព ។ ចំនួនទីតាំងដែលត្រូវបំពាក់ពោងសុវត្ថភាព អាស្រ័យលើម៉ូដែលឡាន ។

 

ទីតាំងពោងសុវត្ថភាព (position of the airbag)

ពោងសុវត្ថភាព បំពាក់នៅទីតាំងមួយចំនួននៅក្នុងឡាន ។ មនុស្សនៅក្នុងឡានត្រូវបាន ការពារសុវត្ថភាព នៅកន្លែងមួយចំនួន ។

ពោងសុវត្ថភាពដែលការពារមនុស្សទាំងអស់នៅក្នុងឡាន អាចមានទីតាំង ៖

  • ពោងសុវត្ថភាពអ្នកបើកបរ (driver airbag)
  • ពោងសុវត្ថភាពអ្នកដំណើរ (passenger airbag)
  • ពោងសុវត្ថភាពចំហៀង (side airbags)
  • ពោងសុវត្ថភាពជង្គង់ (knee airbags)
  • ពោងសុវត្ថភាពវាំងនន (curtain airbags)
position of the airbag

position of the airbag

 

ដំណើរការរបស់ពោងសុវត្ថភាព (activation of the airbag)

ដំណើរការពោងសុវត្ថភាព មានដំណាក់កាល ៖

  1. ញ្ញាណករនៃការប៉ះទង្គិច (collision sensor) យកបានពត៌មាននៃការប៉ះទង្គិច ហើយបញ្ជូនសញ្ញាទៅឲ្យម៉ូឌុលអេឡិចត្រូនិច (control unit) ។
  2. ម៉ូឌុលអេឡិចត្រូនិច (control unit) យកសញ្ញារបស់សែនស័រ (input) ហើយធ្វើការប្រៀបធៀបទិន្នន័យ ដែលបានផ្ទុកនៅក្នុងម៉ូឌុលអេឡិចត្រូនិច ។ ប្រសិនបើសញ្ញារបស់សែនស័រ (sensor signal) ទទួលស្គាល់ថាមានគ្រោះថ្នាក់ ចរាចរកើតឡើង សញ្ញានោះត្រូវបានបញ្ជូនទៅពោងសុវត្ថភាព (output) ។
  3. ម៉ូទ័រអគ្គិសនី (actuator) ទទួលសញ្ញានោះ ដែលប្រាប់ដោយ ម៉ូឌុល អេឡិចត្រូនិច ធ្វើឲ្យពោងខ្យល់ផ្ទុះបំប៉ោងឡើង ។

ប្រព័ន្ធពោងសុវត្ថភាព (airbag system)

ពោងសុវត្ថភាពទាំងអស់ មិនមែនស្រាប់តែផ្ទុះឡើងទេ នៅពេលមានគ្រោះថ្នាក់ចរាចរ ។ ប្រសិនបើមានការប៉ះទង្គិចនៅផ្នែក តាមទិសដៅបណ្ដោយឡាន (longitudinal direction) នោះពោងសុវត្ថភាពចំហៀង (side airbags) បំប៉ោងឡើងយ៉ាងលឿនបំផុត ។

សែនស័រនៃការប៉ះទង្គិច (collision sensor) ទទួលបានពត៌មាន នៃការប៉ះទង្គិច តាមទិសដៅត្រង់ (literal direction) ។ សញ្ញាពីសែនស័រ បញ្ជូនទៅ ម៉ូឌុលអេឡិចត្រូនិច (control unit) ហើយម៉ូឌុលនោះសម្រេចថា តើពោងសុវត្ថភាពចំហៀង (side airbags) ត្រូវតែផ្ទុះបំប៉ោងឡើង ឬក៏អត់ ។

សែនស័រចាប់យកទំងន់មនុស្សអង្គុយ (seat occupancy sensor) ទទួលពត៌មានថា តើមានអ្នកដំណើរអង្គុយ ឬ មិនមាន ប្រសិនបើពត៌មានប្រាប់ថា មិនមានអ្នកដំណើរ អង្គុយខាងមុខ ក្បែរអ្នកបើកបរ នោះពោងសុវត្ថភាពអ្នកដំណើរ  (passenger airbag) មិនផ្ទុះបំប៉ោងឡើងទេ ។

airbag system

airbag system

ការបិទប្រព័ន្ធពោងសុវត្ថភាពអ្នកដំណើរ (disabling passenger airbag) ត្រូវបានណែនាំ នៅក្នុងកលៈទេសៈខ្លះ នៅពេលបើកបរ អ្នកបរឡានត្រូវតែបិទ មិនឲ្យពោងអ្នកដំណើរ ធ្វើការ ៖

  • នៅពេលមានក្មេងតូចអង្គុយខាងមុខដោយប្រើកៅអីការពារក្មេង (baby seat)
  • នៅពេលមានក្មេងមានកម្ពស់ទាបជាង 1.4 m

ប្រសិនអ្នកបរឡាន មិនបានបិទប្រព័ន្ធពោងសុវត្ថភាពផ្នែកអ្នកដំណើរ វានឹងបង្កើនគ្រោះថ្នាក់ ដល់ក្មេងតូច ប្រសិនមានការប៉ះទង្គិចឡានកើតឡើង ។

ចុចរូបភាពខាងក្រោម ស្វែងយល់បន្ត អំពីដំណើរការ ប្រព័ន្ធពោងសុវត្ថភាព !

airbag warning light

ដំណើរការប្រព័ន្ធពោងសុវត្ថភាព (SRS Airbag Activation)

ការងារជាមួយពោងសុវត្ថភាព (Working on Airbags)

ការងារជាមួយពោងសុវត្ថភាព (Working on Airbags)

ស្វែងយល់អំពីខ្សែក្រវាត់សុវត្ថភាព (seat belt)

ស្វែងយល់អំពីខ្សែក្រវាត់សុវត្ថភាព (seat belt)

 


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Airbag Activation

ដំណើរការពោងសុវត្ថភាព


CNET On Cars – Smarter Driver: Is your airbag your enemy?

គោលការណ៍ពោងសុវត្ថភាព (airbag-designed)

ពោងសុវត្ថភាព (airbags) ផលិតឡើងក្នុងគោលបំណង កាត់បន្ថយគ្រោះថ្នាក់ ដែលបង្កដោយការប៉ះទង្គិចនៅពេលបើកបរ ។

ម៉ូឌុលអេឡិចត្រូនិច (control unit) ប្រើពត៌មានពី ញ្ញាណករ (sensors) ទៅវិភាគ ស្ថានការរបស់ឡាន និងមនុស្សនៅខាងក្នុងឡាន ។

អាស្រ័យលើស្ថានការផ្សេងៗគ្នា ម៉ូឌុលអេឡិចត្រូនិច កំណត់បាននូវស្ថានភាព របស់មនុស្សនៅក្នុងឡាន ហើយអាចវិភាគបានថា តើគួរបញ្ជា ឲ្យពោងសុវត្ថភាពផ្ទុះបំប៉ោងឡើងតែមួយ ឬលើសពីមួយ ដើម្បីអាចការពារ មនុស្សនៅក្នុងឡាន នៅពេលមានគ្រោះថ្នាក់ចរាចរកើតឡើង ។ បន្ទាប់មកពោងសុវត្ថភាព អាចការពារ និងកាត់បន្ថយគ្រោះថ្នាក់ ដែលវាត្រូវបាន បញ្ជាដោយម៉ូឌុលអេឡិចត្រូនិចឡាន ។

ប្រតិបត្តិការរបស់ពោងសុវត្ថភាព (decision-making process)

ក្នុងខណៈពេល ដែលមានគ្រោះថ្នាក់ចរាចរដោយចៃដន្យ ម៉ូឌុលអេឡិចត្រូនិច (control unit) កំណត់បាននូវ ស្ថានភាព ហើយអាចបញ្ជាឲ្យប្រើពោងសុវត្ថភាពតែមួយ ឬលើសពីមួយ ដោយយោងលើពត៌មានដូចជា ៖

  • តើត្រូវធ្វើឲ្យពោងសុវត្ថភាពណាមួយ ផ្ទុះបំប៉ោងឡើង (ដោយប្រើញ្ញាណករចាប់យក ទំងន់មនុស្សអង្គុយ (seat occupancy sensor))
  • តើកម្រិតនៃកម្លាំងប៉ះទង្គិច នៅតាមទិសដៅបណ្ដោយ (longitudinal direction) ខ្លាំងប៉ុណ្នា (ដោយប្រើ ញ្ញាណករចាប់យក កម្លាំងប៉ះទង្គិច តាមទិសដៅ បណ្ដោយ (collision sensors))
airbag system

airbag system

  • តើកម្រិតនៃកម្លាំងប៉ះទង្គិច នៅតាមទិសដៅត្រង់ (literal direction) ខ្លាំងប៉ុណ្នា (ដោយប្រើ ញ្ញាណករចាប់យកកម្លាំងទង្គិចតាមទិសដៅត្រង់ (literal sensor)
  • តើពោងសុវត្ថភាពអ្នកដំណើរត្រូវបានបិទ ឬបើក ពីព្រោះអាចមាន ក្មេងតូចអង្គុយ នៅខាងមុខ ក្បែរអ្នកបរឡាន ?

កម្រិតការប៉ះទង្គិច (threshold value)

នៅពេលម៉ូឌុលអេឡិចត្រូនិច វិភាគដឹងពត៌មានអំពី កម្រិតកម្លាំងប៉ះទង្គិច ដល់កម្រិតមួយ នោះវានឹងបញ្ជាឲ្យពោងសុវត្ថភាពផ្ទុះឡើងយ៉ាងលឿនបំផុត ដើម្បីការពារមនុស្សនៅក្នុងឡាន ។ ប្រសិនបើកម្រិតកម្លាំងប៉ះទង្គិចតិច ដោយយោងលើកម្លាំងកន្រ្តាក់ទាញរបស់ខ្សែក្រវ៉ាត់សុវត្ថភាព (seat belt) នោះពោងសុវត្ថភាពនឹងផ្ទុះបំប៉ោងដោយប្រើកម្លាំងតិច ។

threshold value

threshold value

ម៉ូឌុលអេឡិចត្រូនិច (control unit) មិនមែនគ្រាន់តែត្រួតពិនិត្យ កម្រិតកម្លាំង ប៉ះទង្គិចផ្សេងៗ វាថែមទាំងវិភាគដឹងស្ថានភាពជាក់ស្ដែងនៃគ្រោះថ្នាក់មួយ ដែលកំពុងកើតឡើង ដោយប្រើពត៌មាន ឬទិន្នន័យពីញ្ញាណករមួយចំនួន ដែលបានរៀបរាប់ខាងលើ ហើយអាចកំណត់បាន ប្រសិនបើមានគ្រោះថ្នាក់ចរាចរ ធ្ងន់ធ្ងរកើតឡើង ។

វិធីដែលធ្វើឲ្យពោងសុវត្ថភាពបំប៉ោងឡើង 

ផលនៃគ្រោះថ្នាក់ចរាចរ ដែលបង្កឲ្យមានកម្លាំងទង្គិច ត្រូវបានកាត់បន្ថយលើមនុស្ សនៅក្នុងឡាន ដោយធ្វើឲ្យផ្ទុះពោងសុវត្ថភាព នៅចំនុចត្រឹមត្រូវ និងកម្លាំងគំហ៊ាត់ត្រឹមត្រូវមួយ ។

ការបញ្ជាឲ្យពោងសុវត្ថភាពណាមួយដំណើរការ ដោយយោងលើពត៌មាន ដូចខាងក្រោម ៖

  • កម្លាំងប៉ះទង្គិច (ដោយប្រើ ញ្ញាណករ collision sensors និង literal sensors)
  • ទីតាំងមនុស្សអង្គុយ (ដោយប្រើញ្ញាណករចាប់យកទីតាំងមនុស្សអង្គុយ (seat position sensor))
  • ទំងន់មនុស្សនៅក្នុងឡាន (ដោយប្រើញ្ញាណករចាប់យកទំងន់មនុស្សអង្គុយ (seat occupancy sensor))
airbag activation

airbag activation

ចលនារបស់មនុស្សនៅក្នុងឡាន អាស្រ័យលើ ទំងន់ និងកម្លាំងប៉ះរបស់មនុស្ស ។ ដូចនេះម៉ូឌុលអេឡិចត្រូនិច អាចបញ្ជាទីតាំងត្រូវបំប៉ោងពោង ដើម្បីការពារ មនុស្សឲ្យចំគោលដៅ ។

បញ្ហាកំហូចពោងសុវត្ថភាព 

airbag warning light

airbag warning light

នៅពេលអ្នកបញ្ឆេះឡាន អ្នកបើកកុងតាក់ឡាន ភ្លើងសញ្ញាខុសប្រក្រតី របស់ពោងសុវត្ថភាពភ្លឺឡើង (airbag warning light) នៅលើហាញកុងទ័រឡាន (instrument cluster) ។ ប្រព័ន្ធពោងការពារសុវត្ថភាព ត្រូវបានត្រួតពិនិត្យ ដោយកុំព្យូទ័រឡាន ឬម៉ូឌុលអេឡិចត្រូនិច ។ ប្រសិនបើប្រព័ន្ធពោង មិនមានបញ្ហា ភ្លើងសញ្ញានោះ នឹងរលត់ទៅវិញ ។ ប៉ុន្តែប្រសិនបើប្រព័ន្ធពោងមានបញ្ហាអ្វីមួយកើតឡើង នោះភ្លើងសញ្ញាខុសប្រក្រតី នឹងបន្តភ្លឺឡើង ឬលោតភ្លិបភ្លែតៗ ។

ត្រូវយកឡានទៅត្រួតពិនិត្យប្រព័ន្ធពោងជាបន្ទាន់ ប្រសិនបើភ្លើងសញ្ញានោះ នៅបន្តភ្លឺឡើង នៅពេលម៉ាស៊ីនកំពុងដំណើរការ ។


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia