បច្ចេកវិទ្យារថយន្តទំនើប

Home » Suspension

Category Archives: Suspension

Suspension System

ប្រព័ន្ធគ្រឿងទប់ជើងក្រោម


Mercedes S Class Sedan’s suspension system

 

ជើងទប់កង់រថយន្ត (wheel suspension) ប្រើសម្រាប់ភ្ជាប់កង់ទៅនឹងតួរថយន្ត (chassis)។ តួរថយន្តគឺជាគ្រោងខ្លួនរថយន្តដែលមិនរាប់បញ្ចូលគ្រឿងបង្គុំផ្សេងៗដូចជា ម៉ាស៊ីន (engine), កង់ (wheel), ប្រព័ន្ធបរ (drive line) និងបរិក្ខាខាងក្នុង (interior)។

ប្រព័ន្ធជើងទប់កង់បែងចែកជាបីក្រុម៖

  • ប្រព័ន្ធចង្កូត (steering system)
  • ដងភ្ជាប់កង់ (wheel linkage)
  • ប្រព័ន្ធរឺស័រ (spring system)

 

ប្រព័ន្ធដងភ្ជាប់កង់រថយន្ត (wheel linkage)

ប្រព័ន្ធដងភ្ជាប់កង់រថយន្តប្រើការដើម្បីធ្វើឲ្យប្រាកដថាកង់អាចវិលបានដោយឯករាជ្យ ជួយសំរាលឲ្យរថយន្តបរទៅមុខបានដោយងាយស្រួល។ ប្រព័ន្ធដងភ្ជាប់កង់រថយន្តផ្គុំដោយគ្រឿងបង្គុំដូចជា ៖

  • កៅស៊ូដៃរាងស្លាបប្រចៀវ (control arm bushings) ឯកសារខ្លះគេប្រើពាក្យ (pivot points)
  • ដៃស្លាបប្រចៀវ (control arm)
  • របារទប់លំនឹង (stabilizer bar)
  • ដងជ្រែងទប់លំនឹង (stabilizer links)

wheel suspension

 

ប្រព័ន្ធគ្រឿងទប់ជើងក្រោម (suspension system)

ប្រព័ន្ធគ្រឿងក្រោមមាននាទីសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យប្រាកដថាកង់រថយន្តអាចប៉ះទៅនឹងផ្ទៃដីដោយមានលំនឹងល្អ និងអនុញ្ញាត្តិឲ្យកង់រថយន្តអាចវិលទៅមុខ និងវិលថយក្រោយបានយ៉ាងល្អបំផុត។

ប្រព័ន្ធគ្រឿងក្រោមមាន ៖

  • រឺស័រ (spring)
  • បូម (shock absorber)

 

ប្រព័ន្ធចង្កូតរថយន្ត (steering system)

នៅក្នុងប្រព័ន្ធចង្កូត ចង្កូតរថយន្ត (steering wheel) បញ្ជូនចលនាទៅឲ្យកង់រថយន្តដើម្បីបត់បែនទៅតាមទិសដៅដែលអ្នកបរឡានបញ្ជា។

Steering System

ប្រព័ន្ធចង្កូតរថយន្តមាន៖

  • ប្រព័ន្ធកង់ស្ពឺចង្កូត (steering gear) វាមានគ្រឿងបង្គុំដូចជា ដងស្ពឺ (rack) និងដុំស្ពឺចង្កូត (pinion)
  • ដងភ្ជាប់កង់ (tie rods (steering linkage))

 

ប្រភេទគ្រឿងក្រោមរថយន្ត

  1. គ្រឿងក្រោមមិនឯករាជ្យ (dependent suspension)

dependent suspension

ប្រភេទគ្រឿងក្រោមមិនឯករាជ្យ ក្នុងឯកសារខ្លះគេហៅវាជាគ្រឿងក្រោមអក្ស័កង់ត្រង់ (straight axle) គឺជាគ្រឿងក្រោមប្រភេទធម្មតាដែលអ្នកផលិតរថយន្តឌីសាញឡើង ដែលកង់ត្រូវបានភ្ជាប់ទៅនឹងអក្ស័លោហៈរឹងមាំ (solid axle)។ គ្រឿងក្រោមប្រភេទនេះភាគច្រើនគេឌីសាញសម្រាប់រថយន្តធន់ធ្ងន់ដឹកទំនិញ (commercial vehicles) ប៉ុន្តែគេក៏ឌីសាញវាសម្រាប់រថយន្តអ្នកដំណើរប្រភេទមួយចំនួនដែរ។

កង់ទាំងសងខាងត្រូវបានភ្ជាប់ទៅនឹងអក្ស័លោហៈរឹងមាំមួយ ដូចនេះចលនារបស់កង់ម្ខាងត្រូវតែជាប់ទាក់ទងគ្នាទៅនឹងកង់ម្ខាងទៀត។

 

  1. គ្រឿងក្រោមឯករាជ្យ (independent suspension)

Independent Suspension

គ្រឿងក្រោមឯករាជ្យគឺជាប្រភេទគ្រឿងក្រោមដែលអ្នកផលិតរថយន្តឌីសាញឡើងអាចឲ្យកង់ម្ខាងមានចលនាដោយគ្មានជាប់ទាក់ទងនឹងកង់ម្ខាងទៀត។ គ្រឿងក្រោមប្រភេទនេះគេឃើញបំពាក់នៅក្រោមប្រព័ន្ធកង់មុខរថយន្តអ្នកដំណើរ និងរថយន្តខ្លះទៀតគេបំពាក់នៅប្រព័ន្ធកង់មុខ និងកង់ក្រោយ។

គ្រឿងក្រោមឯករាជ្យអាចផ្ដល់ឲ្យប្រព័ន្ធចង្កូតរថយន្តមានលំនឹងល្អក្នុងការបត់បែន ការបត់កាច់កែងជាដើម និងបន្សល់ទុកទីទំនេរច្រើននៅផ្នែកខាងក្រោមរថយន្ត បើយើងប្រៀបធៀបជាមួយប្រព័ន្ធគ្រឿងក្រោមមិនឯករាជ្យ។

កង់ទាំងពីរអាចមានចលនាមិនជាប់ទាក់ទងគ្នា មានន័យថាចលនារលាក់ចុះឡើងនៃកង់ម្ខាង មិនធ្វើឲ្យមានរំញ័រដល់កង់ម្ខាងទៀត។ ប្រសិនបើកង់ម្ខាងមានលំងាកខុសមូលដ្ឋានកង់ វានឹងធ្វើឲ្យមានការខុសប្រក្រតីមុំប្រព័ន្ធកង់ (wheel setting)។

 

  1. គ្រឿងក្រោមពាក់កណ្ដាលឯករាជ្យ (semi-independent suspension)

semi-independent suspension

គ្រឿងក្រោមពាក់កណ្ដាលឯករាជ្យគឺជាប្រព័ន្ធគ្រឿងក្រោមដែលមានដៃសណ្ដោង (trailing arms) ត្រូវបានតភ្ជាប់គ្នាជាមួយអក្ស័រមួល (torsion axle) របស់កង់ទាំងសងខាង។ គ្រឿងក្រោមប្រភេទនេះគេឃើញប្រើច្រើននៅផ្នែកខាងក្រោមកង់ក្រោយរថយន្តអ្នកដំណើរ។

ដៃសណ្ដោង (trailing arms) ត្រូវបានភ្ជាប់ទៅនឹងអក្ស័រមួលដែលវាអាចធ្វើការបត់មែនឡើងចុះបាន។ អក្ស័រមួល (torsion axle) ប្រើការដើម្បីធ្វើឲ្យច្បាស់ថាចលនារបស់កង់ម្ខាងមានឥទ្ធិពលលើចលនារបស់កង់ម្ខាងទៀតនៅលើអក្ស័តែមួយ។

 


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Vehicle Dimensions

ប្រវែងមាត្រដ្ឋានរថយន្ត


Vehicle Dimensions

 

រថយន្តទាំងអស់មានប្រវែងមាត្រដ្ឋាន៖ ប្រវែងបណ្ដោយ (length), ប្រវែងទទឹង (width) និងប្រវែងកំពស់ (height) ខ្នាតគិតជាមីលីម៉ែត (millimeter)។

  • ប្រវែងបណ្ដោយ (vehicle length): ប្រវែងបណ្ដោយសរុបរបស់រថយន្ត
  • ប្រវែងពីផ្ចិតកង់មុខ/ក្រោយ (wheelbase): ប្រវែងវាស់ជាបន្ទាត់ត្រង់ពីចំណុចកណ្ដាលអង្កត់ផ្ចិតកង់មុខ ទៅអង្កត់ផ្ចិតកង់ក្រោយ
  • ប្រវែងពីមុខរថយន្តទៅផ្ចិតកង់មុខ (front overhang): ប្រវែងវាស់ជាបន្ទាត់ត្រង់ពីមុខរថយន្តទៅចំណុចកណ្ដាលអង្កត់ផ្ចិតកង់មុខ
  • ប្រវែងពីក្រោយរថយន្តទៅផ្ចិតកង់ក្រោយ (front overhang): ប្រវែងវាស់ជាបន្ទាត់ត្រង់ពីក្រោយរថយន្តទៅចំណុចកណ្ដាលអង្កត់ផ្ចិតកង់ក្រោយ

 

ប្រវែងទទឹងរថយន្ត (width measurements)

រង្វាស់ប្រវែងទទឹងរថយន្តទាំងអស់ត្រូវបានគេវាស់២ចំណុច

  • Vehicle width: ប្រវែងទទឹងរថយន្តសរុប (មិនគិតប្រវែងកញ្ចក់មើលក្រោយ (view mirrors)
  • Track width: ប្រវែងទទឹងពីក្រោមចំណុចកណ្ដាលអក្ស័កង់ទាំង២

 

ប្រវែងកំពស់រថយន្ត (height measurements)

Vehicle Height Measurements

គេវាស់ប្រវែងកំពស់រថយន្តពី២ទីតាំង

  • Vehicle height: ប្រវែងពីផ្ទៃដីទៅផ្នែកខាងលើខ្ពស់បំផុតរបស់រថយន្ត
  • Ground clearance: ប្រវែងផ្ទៃដីទៅចំនុចកណ្ដាលផ្ទៃក្រោមរថយន្ត

ប្រវែងកំពស់ទាំង២ខាងលើត្រូវបានវាស់នៅពេលរថយន្តមិនបានផ្ទុកទំងន់ ឬផ្ទុកអ្នកដំណើរនៅខាងក្នុងរថយន្ត។

 


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia