Home » Tools
Category Archives: Tools
Digital Scope
ស្កូបឌីជីថល

Digital Oscilloscope
ពេលបច្ចុប្បន្ន អ្នកបច្ចេកទេសឡាន ប្រើឧបករណ៍ស្កូបឌីជីថល (digital scope) ដើម្បីវាស់ទំរង់រលក នៃសញ្ញាណអគ្គិសនី (waveform) ជាឧទាហរណ៍ ចលនាតង់ស្យុង ដែលគ្រប់គ្រង ប្រពន្ធ័បាញ់ឥន្ធនៈ (fuel injection system) ។ល។
សញ្ញាតង់ស្យុង (voltage signals) ដែលបញ្ជា ឧបករណ៍អេឡិចត្រូមេកានិច (electro-mechanical devices) គឺពិបាកតាមដាន និងជាកម្លាំង មើលមិនឃើញ ដោយភ្នែក (unseen force) ។
តើអ្នកអាចត្រួតពិនិត្យកម្លាំងមើលមិនឃើញទាំងអស់នោះដូចម្ដេច ?
អូស៊ីយូស្កូប ឬ គេតែងហៅថា ស្កូប (scope) អាចធ្វើតេស្ត និង បង្ហាញ សញ្ញាតង់ស្យុង ជាទំរង់រលក (waveforms), ការបង្ហាញឲ្យឃើញច្បាស់ នៃបម្រែបម្រួលតង់ស្យុង ។ សញ្ញាត្រូវបានបង្ហាញឡើង នៅលើអក្ស័ (graph) ដែលវាប្រាប់អំពីបម្រែបម្រួល សញ្ញាតង់ស្យុង ។ អក្ស័បញ្ឈរ (Y) បង្ហាញរង្វាស់តង់ស្យុង (voltage measurement) និងអក្ស័ផ្ដេក (X) បង្ហាញអំពីរយៈពេល ។
អក្ស័ដែលបង្ហាញដោយស្កូប (scope) អាចបង្ហាញពត៌មានសំខាន់ដូចជា ៖
- សញ្ញា តង់ស្យុង (voltage) និងអាំងតង់ស៊ីតេចរន្តអគ្គិសនី (current) ក្នុងពេលប្រតិបត្តិ ឧបករណ៍ប្រើចរន្តអគ្គិសនី
- សញ្ញាខុសប្រក្រតីផ្សេងៗ (signal anomalies)
- គណនាហ្រ្វេកង់ (frequency) សញ្ញារំយោល (oscillating signal) និងសមីការហ្រ្វេកង់ មួយចំនួនទៀត (any variations in frequency)
- សញ្ញាផ្សេងៗទៀត រាប់បញ្ចូលទាំង សញ្ញាសម្លេងរំខាន (noise signal)
មកដល់សព្វថ្ងៃ គេប្រើឧបករណ៍ស្កូបឌីជីថល (digital oscilloscopes) ដែលឧបករណ៍ ប្រភេទនេះ អាចរៀបរាប់ អំពីរង្វាស់នៃសញ្ញាផ្សេងៗ បានជាក់លាក់ (accurate signal measurements), ល្បឿនគណនាលឿន (fast calculations), មានសមត្ថភាព ផ្ទុកទិន្នន័យ (data storage capabilities) និងធ្វើការវិភាគ ដោយស្វ័យប្រវត្តិ (automated analysis) ។
BSL008 Fluke 125 Industrial ScopeMeter
សូមចុចលើរូបភាពមានប្រធានបទណាមួយ ដែលអ្នកចង់ស្វែងយល់បន្ត ជាមួយអត្ថបទរបស់ Autodoc Cambodia !
Textbooks by Fluke Corporation, World Leader in Manufacturer, Distribution and Service of Electronic Test Tools and Software
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia
Vehicle Lifts
បង្គងលើកឡាន
2 Post Lift | 2 Post Ramp | 4.5 Ton | Car and Commercial Lift Ramp| A245
បង្គងលើកឡាន (vehicle lifts)
បង្គង (lift) គឺជាឧបករណ៍ប្រើសម្រាប់លើកឡាន និងផ្ដល់សុវត្ថភាព ក្នុងពេលធ្វើការងារផ្សេងៗ នៅខាងក្រោមឡាន ។
ក្នុងពេលលើកឡានឡើង ផ្នែកខាងក្រោមឡាន ត្រូវមានភាពងាយស្រួល ក្នុងការត្រួតពិនិត្យ ដូចនេះអ្នកអាចចាប់ផ្ដើមធ្វើការងារ ដែលពិបាកផ្សេងៗ នៅក្រោមឡាន ។
សុវត្ថភាពនៃបម្រើប្រាស់បង្គងលើកឡាន (safety)
ប្រតិបត្តិការ នៃបម្រើបម្រាស់បង្គងលើកឡាន គឺការកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមាន ក្នុងការលើកឡានឡើងផុតពីដី ។
នៅក្នុងប្រទេសមួយចំនួន មនុស្សមានអាយុចាប់ពី 18 ឆ្នាំឡើងទៅទើបអាច ប្រើប្រាស់បង្គងលើកឡាន ។ មនុស្សអាយុក្រោម 18 ឆ្នាំ ត្រូវតែមានការនែនាំ ដោយអ្នកជំនាញ មុនពេលប្រើប្រាស់ ។
មុនពេលប្រើប្រាស់បង្គងលើកឡាន (vehicle lifts) អ្នកគួរតែត្រួតពិនិត្យ ៖
- ទំងន់ឡាន (vehicle weight)
- សមត្ថភាពផ្ទុកអតិបរមារបស់បង្គងលើកទំងន់ (maximum load capacity)
- ត្រួតពិនិត្យមើលឧបករណ៍លើក (visual checks of the lifting device)
- ចំនុចលំនឹងឡាន (vehicle stability)
- ខ្ទាស់មេកានិច (locking mechanism)

lift identification plate
សមត្ថភាពផ្ទុកអតិបរមា (maximum load capacity) គឺបង្ហាញនៅលើ ស្លាកសំគាល់ពត៌មាន របស់បង្គងលើកឡាន (lift identification plate) ។ មិនត្រូវលើកឡានឡើង ដែលឡានមានទំងន់លើសពី សមត្ថភាពផ្ទុកអតិបរមា របស់បង្គង ។
មុនពេលលើកឡានឡើងខ្ពស់ អ្នកគួរតែត្រួតពិនិត្យចំនុចលំនឹងឡាន (vehicle stability) ក្នុងពេលលើកឡើង បានកម្ពស់តិចជាង កន្លះម៉ែតផុតពីដី ។
នៅពេលលើកឡានដល់កម្ពស់ដែលអ្នកចង់បាន វាមានសារៈសំខាន់ណាស់ ត្រូវទំលាក់ឡានចុះមកបន្ទិចវិញ ធ្វើដូចនេះទំងន់ឡាន នឹងខ្ទាស់ជាប់ជាមួយ គ្រឿងមេកានិច (locking mechanism) ដើម្បីសុវត្ថភាព ក្នុងការងារផ្សេងៗ ខាងក្រោមឡាន ។
ចំណាំ ៖ ដើម្បីបញ្ជៀសគ្រោះថ្នាក់បង្កដោយ បង្គងលើកមានបញ្ហា មិនត្រូវអនុញ្ញាត ឲ្យមានមនុស្សនៅខាងក្នុងឡាន ឬនៅក្រោមឡាន នៅពេលអ្នកកំពុងជួសជុលឡាន ឬធ្វើការងារផ្សេងៗក្រោមឡាន ។
ប្រភេទបង្គងលើកឡាន (vehicle lift types)
បង្គងលើកឡានមានច្រើនប្រភេទ ដែលប្រភេទនីមួយៗមានផលប្រយោជន៍ និងផលលំបាក ។
ប្រភេទបង្គងលើកឡានមានដូចជា ៖
- បង្គងជើង 4 (four-post lift)
- បង្គងជើង 2 (two-post surface mounted lift)
- បង្គងជើងខ្វែង (scissor lift)
- បង្គងបង្កប់ក្រោមដី (in-ground lift)
បង្គងជើងបួន (four-post lift)
បង្គងជើងបួន គឺអាចសំគាល់បានដោយ មានជើងសសរបួន ជើងនីមួយៗ ស្ថិតនៅផ្នែកកែងបង្គង ដែលពួកវាជួយ គាំទ្រទំងន់ឡានទាំងមូល ។ នៅចន្លោះជើងទាំងបួន មានផ្លូវបរឡានពីរ (two runways) ជាមួយនឹងបន្ទៈ លោហៈទ្រទំងន់ (ramps) ។

four post lift
ការតំរង់ ៖ ផ្លូវបរឡានលើបង្គង អាចជួយតំរង់ដោយប្រវែងទទឹងឡាន ។ ក្នុងករណីជាច្រើន ច្រកបរឡានឡើងបង្គង ត្រូវតំរង់ដោយប្រើដៃ ។
ផលប្រយោជន៍ ៖
- លឿន (quick)
- មានសមត្ថភាពខ្ពស់ក្នុងការលើក (high lifting capacity)
- មានលំនឹង (stability)
ផលលំបាក ៖
- ប្រើប្រាស់ទីឃ្លាធំ (takes up a lot of space)
- កង់ឡានអាចបង្វិលបានដោយសេរី (wheels do not hang freely)
ចំណាំ ៖ ចន្ទល់ទប់ខ្ពស់ (tall jack stands) តំរូវឲ្យប្រើប្រាស់ បើសិនជាអ្នកចង់ឲ្យ កង់អាចបង្វិលបានដោយសេរី ។
បង្គងជើងពីរ (two-post surface mounted lift)
បង្គងជើងពីរ មានជើងសសរពីរ (two posts) និង ដៃតំរង់លើកឡានបួន (four adjustable lifting arms) ។ ដៃតំរង់លើកឡាន ទាំងបួន គឺអាចទ្រទំងន់សរុប របស់ឡាន ។

two post lift
ការតំរង់ ៖ ដៃតំរង់ទាំងបួន មានទ្រនាប់កៅស៊ូ (rubber lift pad) ដែលទ្រនាប់ កៅស៊ូនោះ ស្ថិតនៅចំនុចកល់ក្រោមឡាន សម្រាប់លើកឡើង ។ វាមានសារៈសំខាន់ណាស់ ត្រូវចតឡាននៅចំនុចកណ្ដាលចន្លោះទ្រនាប់កៅស៊ូទាំងពីរ នៃផ្នែកទាំងសងខាង របស់សសរបង្គង ។
ផលប្រយោជន៍ ៖
- កង់អាចបង្វិលបានសេរី (wheel hang freely)
- មានភាពងាយស្រួលចូលដល់បានទីតាំងដែលត្រូវជួសជុល (good accessibility)
ផលលំបាក ៖
- មិនមានលំនឹងល្អដូចបង្គងជើងបួន (not as stable as a 4-post lift)
- មិនតំរូវឲ្យប្រើសម្រាប់ម៉ូដែលឡានគ្រប់ប្រភេទ (not suitable for all vehicle)
ចំណាំ ៖ នៅពេលអ្នកដោះផ្នែកមានទំងន់ធ្ងន់ក្នុងឡានចេញ ទំងន់ឡានប្រែប្រួល និងវាអាចមិនមានលំនឹង នៅលើបង្គងជើងពីរ បង្កឲ្យឡានធ្លាក់ចុះក្រោម ។
បង្គងជើងខ្វែង (scissor lift)
បង្គងជើងខ្វែង អាចសំគាល់បានដោយ រូបរាងដូចកន្ត្រៃដែលមានរាងខ្វែងគ្នា (scissor like-construction) នៅខាងក្រោមលោហៈទ្រទំងន់ឡាន (ramps) ។ បង្គងលើកឡានប្រភេទនេះ អាចត្រូវបានបំពាក់នៅលើដី ឬក្រោមដី ។

scissor lift
ផលប្រយោជន៍ ៖
- លឿន (quick)
- ប្រើកំលាំងតិចសម្រាប់លើកឡាន (low loading height)
ផលលំបាក ៖
- ពិបាកដំឡើង (completed construction)
- មិនតំរូវឲ្យប្រើសម្រាប់ម៉ូដែលឡានគ្រប់ប្រភេទ (not suitable for all vehicle)
- ប្រើសម្រាប់តែជាមួយដុំទ្រទំងន់ (support blocks)
ប្រើបានតែជាមួយ ដុំទ្រទំងន់កៅស៊ូ (synthetic blocks) ដែលផលិតឡើង សម្រាប់ទ្រទំងន់ឡាន ។ ប្រើដុំឈើ (wooden blocks) ទំងន់ឡានអាចបង្កឲ្យបែកឈើ ហើយបន្តធ្វើឲ្យខូចខាតចំនុចលើកឡាន ។
បង្គងបង្កប់ក្រោមដី (in-ground lift)
បង្គងបង្កប់ក្រោមដី អាចសំគាល់បានដោយ មានបន្ទៈលោហៈទ្រទំងន់ឡានពីរ (two ramps) និងសសរស៊ីឡាំងនៅខាងក្រោមវា ។ សសរស៊ីឡាំងលើកទំងន់ទាំងពីរ (lifting cylinders) បំពាក់ដោយបង្កប់ក្រោមដី ។

in-ground lift
ផលប្រយោជន៍ ៖
- មិនប្រើប្រាស់ទីឃ្លាធំដើម្បីដំឡើង (take up little space)
- កង់ឡានអាចបង្វិលដោយសេរី (wheels can hang freely)
ផលលំបាក ៖
- មិនតំរូវឲ្យប្រើសម្រាប់ម៉ូដែលឡានគ្រប់ប្រភេទ (not suitable for all vehicle)
- ប្រើសម្រាប់តែជាមួយដុំទ្រទំងន់ (support blocks)
ដំណើរការបង្គងលើកឡាន (operating)
បង្គងលើកឡានជាច្រើន ដំណើរការដោយ អេឡិចត្រូអ៊ីដ្រូលិក (electro-hydraulically) ឬ ដោយប្រព័ន្ធអេឡិចត្រូនិច (electronically) ។ បង្គងលើកឡានដើរ ដោយប៉ូតុងចុច នៅលើប្រអប់បញ្ជា (control box) ។
កុងតាក់មេ (main switch) អាចសំគាល់ដោយ បន្ទៈជម្រកពណ៌លឿង (yellow plate housing) និង កុងតាក់ធំពណ៌ក្រហម (big red switch) ។ ប៉ូតុងកុងតាក់ពណ៌ក្រហមនោះជា កុងតាក់ បិទ/បើក ភ្លើងអគ្គិសនី ។

vehicle lifts operating
ប៉ូតុងមានទិសដៅសញ្ញាព្រួញ ជាប៉ូតុងបញ្ជាលើកឡើងលើ ឬទំលាក់ចុះក្រោម ។
ខ្ទាស់មេកានិច (locking mechanism) មានប៉ូតុងរូបសញ្ញសោ (lock button) ត្រូវតែចុចឲ្យដំណើរការ ។ បន្ទាប់ពីលើកឡានបានកម្ពស់ ដែលអ្នកត្រូវការ ក្នុងការខ្ទាស់បង្គងឲ្យចាក់សោជាប់ អ្នកត្រូវចុចប៉ូតុងទំលាក់ឡានចុះបន្តិច ដូចនេះ ខ្ទាស់មេកាតិច នឹងចាកសោជាប់ ដើម្បីសុវត្ថភាពមនុស្សនៅខាងក្រោមឡាន ។
Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia
Digital Multimeter
ម៉ាល់ទីម៉ែតឌីជីថល
ម៉ាល់ទីម៉ែតឌីជីថល
ម៉ាល់ទីម៉ែត (Multimeter) ជាឧបករណ៍អេឡិចត្រូនិច រួមបញ្ចូលគ្នា នូវមុខងារ ជាច្រើន នៅក្នុងការវាស់ តង់ស្យុង (voltage), អាំងតង់ស៊ីតេចរន្តអគ្គិសនី (current) និងរ៉េស៊ីស្តង់ (resistance) គិតជា វ៉ុល (V), អំពែរ (A) និង អ៊ូម (Ohm) ។ ម៉ាល់ទីម៉ែតមាន 2 ប្រភេទ ដូចជា ៖
- ម៉ាល់ទីម៉ែតអាណាឡូក (Analog Multimeter)
- ម៉ាល់ទីម៉ែតឌីជីថល (Digital Multimeter (DMM))
គោលការណ៍នៃការប្រើប្រាស់ ម៉ាល់ទីម៉ែតឌីជីថល (Digital Multimeter) ត្រូវបានគ្រប់ដណ្តប់ លើការងារជាច្រើនក្នុងប្រពន្ធ័អេឡិចត្រូនិច ជាពិសេស ប្រពន្ធ័អេឡិចត្រូនិចឡាន ។ អ្នកបច្ចេកទេសឡាន ត្រូវតែប្រើប្រាស់ Digital Multimeter ដើម្បីស្វែងរកបញ្ហាផ្សេងៗ (troubleshooting) ដូចជា ឆែកខ្សែភ្លើង វាស់រ៉េស៊ីស្តង់ វាស់កំរិតសាកអាគុយ (battery state of charge) និងការងារជាច្រើនទៀត ។ល។
ម៉ាល់ទីម៉ែតឌីជីថលមួយចំនួនត្រូវបានបំពាក់មុខងារបន្ថែមដូចជា Auto Range និងម៉ាល់ទីម៉ែតឌីជីថល ខ្លះទៀតអាចប្រើប្រាស់សំរាប់វាស់ស៊ីតុណ្ហភាពក៏បាន ។
មូលដ្ឋានគ្រឹះ និងសញ្ញាផ្សេងៗនៃម៉ាល់ទីម៉ែតឌីជីថល

| Main Display | Secondary | Convenience | Specialized |



Textbooks by Fluke Corporation, World Leader in Manufacturer, Distribution and Service of Electronic Test Tools and Software
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia


